Nissan Auto Tech

ក្រុមហ៊ុននីសាន់ បានបើកលក់រថយន្តអគ្គិសនី KICKS នៅក្នុងទីផ្សារប្រទេសសឹង្ហបូរី

BY
Liny Chan
September 24, 2021

ក្នុងត្រីមាសទី 3 ឆ្នាំ 2020 ក្រុមហ៊ុននីសាន់ និង ក្រុមហ៊ុន Tan Chong Motor ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខនូវរថយន្តនីសាន់ ក្នុងប្រទេសសឹង្ហបូរីបានប្រកាសដាក់លក់ជាលើកទីមួយនូវរថយន្តអគ្គិសនីម៉ាក Nissan Kicks បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីកាលពីចន្លោះពីរខែមុននេះ។

រថយន្ត Nissan Kicks ជារថយន្តខ្នាតកណ្ដាលរបស់នីសាន់ ដែលផ្ដល់នូវភាពរីករាយក្នុងការបើកបរ ជាមួយរចនាបថថ្មីដ៏ពេញនិយម ។ រថយន្តនីសាន់ Kicks ស៊េរីថ្មីប្រើប្រាស់ដោយប្រើប្រព័ន្ធអគ្គិសនីបំពាក់ដោយបច្ចេកវិទ្យាថ្មី ជាមួយប្រព័ន្ធអេឡិចត្រូនិកដែលទទួលបានពានរង្វាន់ ជាបច្ចេកវិទ្យាប្រើឈ្នាន់តែម្ខាងដ៏ទំនើបបំផុតរួមបញ្ចូលគ្នាធ្វើឲ្យបទពិសោធន៍នៃការបើកបរកាន់តែប្រសើរជាងមុន។

ប្រព័ន្ធអគ្គិសនី (e-POWER) រួមមានម៉ាស៊ីនសាំង ម៉ូទ័របង្កើតថាមពល ប្រព័ន្ធផ្លាស់ប្ដូរភ្លើង និង ម៉ូទ័រនានា បានធ្វើឲ្យរថយន្តមានដំណើការប្រើប្រាស់ថាមពលចេញពីម៉ូទ័រភ្លើងទាំងស្រុង មានន័យថា កង់ទាំងបួនដំណើរការដោយ ម៉ូទ័រភ្លើងដែលអាចបង្កើនល្បឿនបានភ្លាមៗ ដំណើរការល្អ និង ប្រសិទ្ធភាពនៃថាមពលកាន់តែខ្លាំង ។ ចំណុចនេះខុសគ្នាទៅនិង ប្រព័ន្ធនៃរថយន្តពាក់កណ្ដាលអគ្គិសនី ដែលកង់ទាំងបួននៃ រថយន្តដំណើរការបានដោយសារកម្លាំងម៉ូទ័រភ្លើង និង ម៉ាស៊ីនសាំង។

ប្រព័ន្ធបើកបរដោយប្រើឈ្នាន់មួយ One-Pedal Drive បច្ចេកវិទ្យាបើកបរវៃឆ្លាតរបស់នីសាន់ ផ្ដល់លទ្ធភាពដល់អ្នកបើកបរបង្កើនល្បឿន បន្ថយល្បឿន និង បញ្ឈប់រថយន្តដោយប្រើតែ ឈ្នាន់តែមួយប៉ុណ្ណោះ ។ តាមរយៈការប្រើប្រាស់ឈ្នាន់តែមួយនេះ ស្ថានភាពនានាដូចជា ការកំណត់ចម្ងាយរវាងរថយន្តនិងរថយន្ត ការបន្ថយ និង បញ្ឈប់រថយន្ត នៅពេលចុះទួល ឬ បញ្ឈប់រថយន្តតាមភ្លើងសញ្ញាចរាចរណ៍ ពិតជាមានភាពងាយស្រួលខ្លាំងមែនទែន។

“សឹង្ហបូរី គឺជាប្រទេសជួរមុខមួយក្នុងការប្រណាំងប្រជែងវិស័យបច្ចេកវិទ្យា ហើយការដាក់ដំណើរការរថយន្តក្នុងថ្ងៃនេះ នឹងបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់នីសាន់ ចូលក្នុងទីផ្សារប្រទេសនេះ ។ រថយន្តនីសាន់ ប្រើប្រព័ន្ធអគ្គិសនី គឺជារថយន្តស៊េរីថ្មីដែលធ្វើឲ្យអតិថិជនស្គាល់ពី ថាមពល និង ដំណើរការរបស់រថយន្តអគ្គិសនី តាមរយៈបច្ចេកវិទ្យា e-POWER ទំនើបជាងគេរបស់នីសាន់ ។ លោក Yutaka Sanada ប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ី និង អូសេអានីរបស់នីសាន់ បានថ្លែងថា “ការពង្រីកទីផ្សាររថយន្តអគ្គីសនីរបស់យើង ធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ស្របតាមគោលដៅ ខ្ពស់បំផុតរបស់យើងក្នុងការបង្កើតសង្គមមួយគ្មានផ្សែងពុល។”

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: