តើអ្វីទៅជាកៅអីគ្មានទំនាញរបស់រថយន្តនីសាន់ (Nissan)?
Nissan Auto Tech September 26, 2021 Liny Chan

ហេតុអ្វីបានជាកៅអីគ្មានទំនាញរបស់រថយន្តនីសាន់ (Nissan) មានលក្ខណៈល្អ និងពិសេសជាងគេ? តើកៅអីគ្មានទំនាញនេះមានអត្ថប្រយោជន៍ដូចម្តេចខ្លះ?

មានលក្ខណៈវិទ្យាសាស្រ្តជាច្រើននៅពីក្រោយការបង្កើតកៅអីពិសេសនេះ ។ តាមតថភាពជាក់ស្ដែង កៅអីនេះត្រូវបានសិក្សា និងបង្កើតឡើងតាមបរិយាយកាសគ្មានទំនាញនៅទីអវកាស ។ នៅក្នុងបរិយាកាសគ្មានទំនាញ តួខ្លួនមនុស្សត្រូវបានកំណត់ដោយទីតាំងនៃឆ្អឹងខ្នងដែលគ្មានកម្លាំងទំនាញ—ជាទីតាំងដែល ឆ្អឹង និង សន្លាក់ឆ្អឹង រងសម្ពាធតិចតួចបំផុត។ វិស្វករក្រុមហ៊ុនរថយន្តនីសាន់ បានប្រើប្រាស់របកគំហើញទាំងនេះ និងសិក្សាអស់ជាងមួយទសវត្សន៍ទៅលើការបង្កើតកៅអីគ្មានទំនាញដែលបានផ្លាស់ប្ដូរទៅលើរចនាបថកៅអីទាំងមូលដើម្បីផ្ដល់ផាសុកភាពសម្រាប់អ្នកបើកបរទោះក្នុងរយៈពេលយូរក៏ដោយ។

ដើម្បីកាត់បន្ថយការឈឺចាប់នៃសាច់ដុំ ការបាត់បង់ថាមពលនៃដងខ្លួន សម្ពាធលើឆ្អឹងខ្នង និងការអស់កម្លាំងកាន់តែខ្លាំង ដោយសារឆ្អឹងខ្នងត្រូវបត់បែនខ្លាំងនោះ។ យើងខ្ញុំបានបង្កើតនូវកៅអីគ្មានទំនាញដ៏ពិសេសជាមួយរូបរាងដ៏ស្រស់ស្អាត និងល្អផ្ដាច់គេបានទ្រតួខ្លួនរបស់លោកអ្នកចាប់ពីត្រគាក ដល់ ស្មាបានយ៉ាងល្អឥតខ្ចោះ។ រចនាបថគ្មានទំនាញ និង ប្រកបដោយលក្ខណៈប្រសើរនេះបានជួយបង្កើននូវលំហូរនៃចរន្តឈាម និងរក្សាថាមពលក្នុងរាង្គកាយលោកអ្នកក្នុងកម្រិតខ្ពស់។

មុនពេលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កៅអីនេះបានឆ្លងកាត់ការសិក្សា និងតេសសាកល្បងរយៈពេលយូរទាំងថ្ងៃ និងយប់ ព្រមជាមួយការវិភាគបែបជីវសាស្ត្រផងដែរ ។ ការសាកល្បងអង្គុយទាំងបុរស និងស្រ្តីដែលមានកម្ពស់ រូបរាងកាយខុសៗ ការពិសោធន៍តាមបែបវេជ្ជសាស្រ្តដោយការយកសំណាកឈាម ដែលវាស់ពីកម្រិតនៃជាតិអាស៊ីត—ដើម្បីបញ្ជាក់អំពីការបាត់រោយ និង ឈឺចាប់សាច់ដុំ។

ទន្ទឹមនិងរថយន្តដទៃមានកៅអីដូចគ្នានេះ រថយន្តនីសាន់ បានធ្វើការពិសោធន៍បន្ថែមតាមលក្ខណៈវិទ្យាសាស្រ្តថែមទៀតផង ។ លក្ខណៈវិទ្យាសាស្រ្តនេះ មានន័យថា លោកអ្នកកំពុងស្ថិតក្នុងការបើកបរប្រកបដោយការពេញចិត្តកាន់តែខ្លាំង មិនថាត្រូវធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយប៉ុណ្ណាក្ដី ។ កៅអីគ្មានទំនាញនេះ មាននៅក្នុងរថយន្តខុសៗគ្នាទៅតាម ស៊េរីរថយន្តនីសាន់ ដែលនាំចូលដោយក្រុមហ៊ុន Tan Chong Motor Cambodia ។

សូមទាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំក្នុងពេលនេះតាមទូរស័ព្ទលេខ 011 666 075 សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខណៈពិសេសនៃរថយន្តដ៏វៃឆ្លាតរបស់នីសាន់ ។

ព័ត៌មានអំពីនីសាន់ Nissan នាំមកជូនលោកអ្នកដោយក្រុមហ៊ុន Tan Chong Motor Cambodia

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.