ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ក្រុមហ៊ុននីសាន់ ដាក់លក់ជាផ្លូវការនូវរថយន្ត Note Aura របស់ខ្លួននៅក្នុងទីផ្សារប្រទេសជប៉ុន

    BY Liny Chan September 29, 2021
    ក្រុមហ៊ុននីសាន់ ដាក់លក់ជាផ្លូវការនូវរថយន្ត Note Aura របស់ខ្លួននៅក្នុងទីផ្សារប្រទេសជប៉ុន

    នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ 2021 ក្រុមហ៊ុនរថយន្តនីសាន់ បានបញ្ចេញរថយន្តស៊េរីថ្មីប្រភេទ Compact SUV ដ៏ល្អប្រណិតនៅក្នុងប្រទេសជប៉ុន គឺរថយន្ត Note Aura ជាមួយនិងគម្រោងដាក់លក់ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ។

    រថយន្តនីសាន់ Note Aura ស៊េរីថ្មីបំពាក់ជាពិសេសដោយ អាគុយប្រើថាមពលអគ្គិសនី e-POWER របស់នីសាន់ និងភ្ជាប់មកដោយបច្ចេកវិទ្យាការពារសុវត្ថិភាពដ៏ទំនើប ជាមួយទំនុកចិត្តពីប្រព័ន្ធ Note e-POWER ដែលបានដាក់ដំណើរការកាលពីឆ្នាំមុន ដោយបន្ថែមឧបករណ៍កាន់តែល្អ និង ប្រព័ន្ធត្រូវបានកែលម្អកាន់តែល្អប្រសើរ។

    រូបរាងខាងក្រៅរថយន្ត ផ្នែកខាងមុខបានរចនាឡើងយ៉ាងទាក់ទាញ ដំបូលរថយន្តមានរាងកោង និងទ្រវែងទៅក្រោយ ។ របាំងភក់នៃកង់រថយន្តខាងក្រោយ និង បន្ទះដែកការពាររថយន្ដផ្នែកខាងក្រោយថ្មីនៅសងខាងនៃកង់រថយន្ត រួមផ្សំនឹងប្រព័ន្ធទប់លំនឹងដ៏ល្អ ធ្វើឲ្យរថយន្តកាន់តែមានលំនឹងខ្លាំង។ អំពូលភ្លើង LED ខាងមុខ និងក្រោយបញ្ចេញពន្លឺភ្លឺច្បាស់បង្កើតបាននូវភាពទាក់ទាញដ៏ទំនើប និង រស់រវើក។

    កៅអីគ្មានទំនាញ មានពីរប្រភេទ កៅអីពូកស្បែកសុទ្ធគុណភាពខ្ពស់ ឬ ស្បែករាងដូចស្រកាត្រី ជាមួយនិងការរចនាជាក្រឡា ដើម្បីងាយស្រួលអង្គុយជាប់មិនរអិល ។ តាបឡូបឈ្ឈរ និងតាបឡូកណ្តាលនៃរថយន្តស្រោបដោយសាច់ឈើ ចំណែកទ្វារ បង្កាន់ដៃកៅអីមុខ និងប្រអប់ឥវាន់នៅចន្លោះកៅអីទាំងពីរ ត្រូវបានរចនាឡើងជាក្រណាត់ដែលមានរាងដូចស្រកាត្រី។

    អំពូលភ្លើងខាងមុខមានរាងអក្សរ V ជាប្រភេទអំពូល LED ភ្លឺ ដែលធ្វើឲ្យរថយន្តកាន់តែមានសម្រស់ស្រស់ស្អាត ។ អំពូលដ៏ស្រស់ស្អាត និងតូចស្ដើងនេះមានតួនាទីភ្លឺដោយស្វ័យប្រវត្តិ ប្រកបដោយគុណភាពខ្ពស់។ កង់រថយន្តអាលុយមីញ៉ូមទម្ងន់ស្រាល 17 អ៊ិញ រចនាឡើងបែបទាន់សម័យ ដែលបង្កើតបានជារូបរាងប្រកបដោយថាមពល និងច្នៃប្រឌិតខ្ពស់។

    អាគុយប្រើថាមពលអគ្គីសនី e-POWER ជំនាន់ទីពីររបស់រថយន្តនីសាន់ Note Aura ត្រូវបានបង្កើនសមត្ថភាពដើម្បីផ្ដល់ថាមពលអតិបរមាដល់ ប្រព័ន្ធនៃរថយន្តរហូតដល់ 100 kW និង កម្លាំងរង្វិលជុំបានរហូតដល់ 300 Nm ។ ចំណុចទាំងនេះ បានផ្ដល់ថាមពលដល់រថយន្តបង្កើនល្បឿនកាន់តែខ្លាំង និងទទួលបានបទពិសោធន៍ការបើកបរកាន់តែមានផាសុកភាព ដែលចេញពីថាមពលអគ្គីសនីនេះ។

    អត្ថបទចុះផ្សាយនេះ នាំជូនលោកអ្នកជាពិសេសដោយ Tan Chong Motor Cambodia.
    សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay