- Liny Chan
- PR
នៅក្នុងកាលៈទេសៈនេះ យើងដឹងថាអ្នកណាក៏មានភាពតានតឹងដែរ ប៉ុន្តែក៏ជឿជាក់ថា យើងខ្ញុំអាចចែករំលែកក្តីសង្ឃឹមដល់អ្នកដែលទីទាល់បំផុតបាន។ ដូច្នេះ វីង បានបង្កើតជាកម្មវីធី កុម្ម៉ង់អាហារសប្បុរស នៅលើវីងម៉ល (WingMall) ដើម្បីចែកជូនដល់បងប្អូនខ្វះខាត ។ សប្បុរសជនទាំងឡាយ អាចធ្វើការបញ្ជាទិញ អង្ករ មី ត្រីខ ទឹកត្រី និងម្ហូបអាហារជាច្រើនផ្សេងទៀតតាមរយៈ វីងម៉លក្នុងកម្មវិធីស្មាតហ្វូនវីង (Wing App)អ្នកនិងអាចជ្រើសរើសទីតាំងដែលមានអ្នកខ្វះខាតជាច្រើនដូចជា ផ្សារចាស់ ផ្សារកណ្ដាល វត្តនាគវន្ត័ មុខវាំង ឬអាចផ្តល់លេខទំនាក់ទំនង ហើយក្រុមអ្នកដឹកជញ្ជូនវីងម៉ល នឹងនាំយកអាហារនិងសម្ភារៈទាំងនោះចែកជូនដល់អ្នកខ្វះខាតពិតប្រាកដដោយឥតគិតថ្លៃសេវា។ លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ ប្រតិបត្តិអាជីវកម្ម
May 8, 2021 - PR
រាជធានីភ្នំពេញ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំៗដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT (RippleNet) ប្រកបដោយសុវត្ថិភាពខ្ពស់ ឆាប់រហ័ស និងភាពងាយស្រួល។ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ដែលទទួលបានការអនុញ្ញាតិដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា BlockChain សម្រាប់ការផ្ទេរប្រាក់អន្តរជាតិ។ ជាធម្មតាអតិថិជនត្រូវរង់ចាំចន្លោះពី២ទៅ៣ថ្ងៃក្នុងការ ផ្ទេរ/ទទួលប្រាក់ ទៅ/ពីក្រៅប្រទេស។ ជាមួយបច្ចេកវិទ្យាថ្មីតាមរយៈប្រព័ន្ធបច្ចេកវិទ្យា DLT រាល់អតិថិជនអាចធ្វើការ
May 8, 2021 - PR
ថ្ងៃនេះក្រុមហ៊ុន ASUS បានប្រកាសឡេបថបស៊េរីចុងក្រោយនៅក្នុងត្រកូល ZenBook ដែលត្រូវបាននាំមុខដោយឡេបថបអេក្រង់ភ្លោះទំហំ១៥អ៊ីញ ZenBook Pro Duo 15 OLED (UX582) និងទំហំ១៤អ៊ីញ ZenBook Duo 14 (UX482) ដែលទទួលបានពានរង្វាន់ច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំ២០២១នេះ។ ឡេបថបអេក្រង់ភ្លោះថ្មីទាំងពីរនេះក៏បានមកជាមួយនឹង ASUS ScreenPad ™ Plus ដែលជាអេក្រង់ទីពីររបស់ឡេបថបម៉ូឌែលនេះ និងជាប្រភេទ Touchscreen មានផ្ទៃលាតធំ ជួយផ្ដល់ភាពងាយស្រួលក្នុងការអាន ជួយដល់ប្រព័ន្ធបញ្ចេញខ្យល់ និងដំណើរការបានយ៉ាងរលូនជាមួយនឹងការបង្កើនលិទ្ធភាពក្នុងការងារនិងធ្វើការងារបានកាន់តែច្រើនក្នុងពេលតែមួយ។ ZenBook Pro Duo 15 OLED
May 7, 2021 - PR
ជំងឺរាតត្បាតកូវីដ១៩បានកំពុងបង្កើតនូវតម្រូវការថ្មីៗនឹងចាំបាច់សម្រាប់ប្រជាជន ខណៈពេលដែលមានសម្ពាធផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងដោយមិនអាចរកប្រាក់ចំណូលបាន។ ដូចដែលយើងបានឃើញអំពីការរីករាលដាលនៃជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ដែលបានបង្ខំអោយរាជរដ្ឋាភិបាលសម្រេចចិត្តបិទខ្ទប់ទីក្រុងកាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១។ អាជីវកម្ម, រោងចក្រ និងសាលារៀន ជាច្រើនបានផ្អាកជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលមើលទៅពិតជាមានអារម្មណ៏ថាគ្មានទីពឹងនិងអស់សង្ឃឹម។ ប៉ុន្តែមិនខ្វល់ថាអ្នកជានរណា ឬ អ្នកស្ថិតក្នុងស្ថានភាពដូចម្តេចទេ អ្នកអាចធ្វើអោយវាប្រសើរឡើងបាន។ ទោះបីអ្នកនៅផ្ទះ ក៏អ្នកនៅតែមានមធ្យោបាយជាច្រើនក្នុងប្រឡូកនិងជួយ ដែលមានដូចជា ការបរិច្ចាគថវិការ ឬ ផ្គត់ផ្គង់ និងមើលឃើញថាតើមនុស្សណាខ្លះដែលត្រូវការជំនួយ។ មានអ្នកបរិច្ចាគជាច្រើនក្នុងប្រទេសកម្ពុជាបានគិតគូរនិងជួយគ្នាក្នុគ្រាដ៏ពិបាកនេះ។ ឆ្លើយតបទៅនឹងតម្រូវការនេះ, ក្រុមហ៊ុន T F Motors Cambodia Co., Ltd
May 7, 2021 - PR
អស់រយៈពេលជាងពីរខែហើយ ដោយទីក្រុងភ្នំពេញដែលជាបេះដូងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាយើងរងការវាយប្រហារដោយសារវីរុសឆ្លងកូវីដ១៩ ដែលបានផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយអស់រយៈពេល២សប្តាហ៍ហើយដែលរាជរដ្ឋាភិបាលបានប្រកាសបែងចែកតំបន់បិទខ្ទប់ដែលរងផលប៉ះពាល់ខ្លាំងទៅជាតំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង យោងតាមសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ខែមេសាឆ្នាំ២០២១។ ស្ថិតក្នុងស្ថានភាពបែបនេះ មានប្រជាជនចំនួន៦ខណ្ឌបានរស់នៅក្នុងតំបន់ក្រហម ដែលមិនអាចចេញចូល ឬ ចល័តបាន ដើម្បីទុកពេលឲ្យក្រុមការងារសុខាភិបាលជួយសង្រ្គោះ និងអាជ្ញាធរដែនដីសម្របសម្រួលបញ្ហាដែលកើតមានចំពោះមុខបានយ៉ាងទាន់ពេលវេលា! ជាក់ស្តែងក្រសួងពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ និង ទទទួលខុសត្រូវខ្ពស់លើការដឹកជញ្ជូនម្ហូបអាហារ គ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលស្ថិតក្នុងតំបន់ក្រហម ជាពិសេសគឺការស្វែងរកដៃគូសហការប្រកបដោយតម្លាភាព និង ប្រកាន់ខ្ជាប់នូវគោលការណ៍មិនកេងចំនេញលើកម្រៃដើមមកដាក់លក់ជូនបងប្អូនដែលនៅតំបន់ក្រហមទាំងអស់គ្នាឲ្យបានប្រើប្រាស់បែបស្តង់ដាត្រឹមត្រូវ។ ក្នុងចំណោមដៃគូសហការនោះដែរ គេសង្កេតឃើញក្រុមហ៊ុន WOWNOW គឺជាដៃគូសហការដ៏លេចធ្លោមួយជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីបង្កើនភាពងាយស្រួលរវាងអតិថិជន និង អ្នកផ្គត់ផ្គង់សេវាកម្ម។ ថ្មីៗនេះក្រុមហ៊ុន WOWNOW
May 7, 2021 - PRសែលកាត សហការជាមួយហាងលក់ទំនិញអនឡាញ ផ្តល់ជូននូវការបញ្ចុះតម្លៃ និងការដឹកជញ្ជូនឆាប់រហ័សនៅក្នុងតំបន់ក្រហម
(ភ្នំពេញ៖ 6 ឧសភា 2021) ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយ Smile Shop ដើម្បីផ្តល់ជូនអតិថិជនដែលកំពុងរស់នៅក្នុងតំបន់ក្រហម នូវការបញ្ចុះតម្លៃលើទំនិញប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗ រួមជាមួយនឹងការដឹកជញ្ជូនដល់ទីកន្លែង។ ក្នុងនាមជាប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករជាច្រើនទៀត ដែលទទួលបានការអនុញ្ញាតឱ្យចែកចាយទំនិញនៅក្នុងតំបន់ក្រហមដែលជាតំបន់មានការរឹតបន្តឹងខ្លាំង Smile Shop ដែលជាហាងពាណិជ្ជកម្មអនឡាញឈានមុខគេនៅកម្ពុជា បានផ្តល់នូវសេវាចែកចាយទំនិញសំខាន់ៗជូនដល់គ្រួសារប្រជាពលរដ្ឋជាច្រើន ដែលកំពុងជួបការលំបាក។ ឥឡូវនេះ ក្រុមហ៊ុនសែលកាត បានចូលរួមសហការជាមួយសេវាកម្មអនឡាញនេះ ដើម្បីផ្តល់ជូនដល់អតិថិជននូវអាទិភាពសម្រាប់ការដឹកជញ្ជូនទំនិញជាច្រើនមុខ ពោលគឺអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលបាននូវស្បៀងអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត បានឆាប់រហ័ស និងដឹកជញ្ជូនទៅដល់គេហដ្ឋានរបស់ពួកគេផ្ទាល់តែម្តង។ សម្រាប់ការបញ្ជាទិញចាប់ពី 25ដុល្លារឡើងទៅ អតិថិជនសែលកាត ក៏នឹងទទួលបានប្រាក់ត្រឡប់មកវិញចំនួន 5 ដុល្លារផងដែរ។ លោក
May 7, 2021 - PR
(ភ្នំពេញ៖ 6 ឧសភា 2021) ក្រុមហ៊ុន សែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់ជូននូវ ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) ដើម្បីជួយសម្របសម្រួលដល់ការដឹកជញ្ជូនស្បៀងអាហារជាបន្ទាន់ ជូនដល់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់ក្រហម។ សេវាអតិថិជនទាន់ហេតុការណ៍នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវការបញ្ជាទិញស្បៀងអាហារ ដែលមានផ្តល់ជូននៅលើហាងអនឡាញរបស់ក្រសួងពាណិជ្ជកម្ម៖ shop.moc.gov.kh។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា សេវាអតិថិជនទាន់ហេតុការណ៍ គឺជាជម្រើសដ៏ចាំបាច់បំផុតមួយ សម្រាប់ពលរដ្ឋដែលត្រូវការបញ្ជាទិញទំនិញតាមរយៈទូរស័ព្ទ ហើយទូទាត់ជាសាច់ប្រាក់។ “មិនមែនមនុស្សគ្រប់គ្នា ជាពិសេសមនុស្សចាស់ សុទ្ធតែចេះទិញទំនិញតាមអនឡាញ និងបង់ប្រាក់តាមប្រព័ន្ធឌីជីថលនោះឡើយ
May 6, 2021 - បច្ចេកវិទ្យា
បច្ចុប្បន្ននេះនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងមានប្រេនស្មាតហ្វូនជាច្រើន បានបញ្ចេញស្មាតហ្វូនជាបន្តបន្ទាប់ ដូច្នេះវាបានបង្កើតជាជម្រើសច្រើនដល់អ្នកប្រើប្រាស់ប៉ុន្តែជម្រើសជាច្រើននេះក៏ធ្វើឲ្យអ្នកប្រើប្រាស់មានការពិបាកក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសយកស្មាតហ្វូនមួយដែលសក្តិសមសម្រាប់ខ្លួនឯង។ ដោយយើងក៏សង្កេតឃើញប្រេនទូរសព្ទក្មេងខ្ចីមួយដែលទើបតែមកដល់ទីផ្សារប្រទេសកម្ពុជាត្រឹមតែរយៈពេលជាងមួយឆ្នាំ ជាមួយការនាំយកមកនូវស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិល្អៗ គុណតម្លៃរបស់វាពិតជាជម្រើសដ៏សក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ ភ្ជាប់មកជាមួយតម្លៃដ៏ល្អ ហើយថ្មីៗនេះ realme ក៏បានបញ្ចេញម៉ូឌែលស្មាតហ្វូនថ្មីគឺ realme 8 Pro ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។ ឥឡូវយើងមកដឹងទាំងអស់គ្នាហេតុអ្វីបានជា realme 8 Pro ជាស្មាតហ្វូនដែលមានគុណតម្លៃល្អបំផុតសម្រាប់អ្នកប្រើប្រាស់ “Best value Smartphone”? realme 8 Pro គឺជាស្មាតហ្វូន realme ដំបូងគេដែលដំឡើងកាណុងកាមេរ៉ារហូតដល់ 108MP ហើយបើយើងប្រៀបធៀបជាមួយប្រេនស្មាតហ្វូនដទៃដែលមានតម្លៃនឹង លក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នា យើងឃើថា realme 8
May 6, 2021 - PR
ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់សហគមន៍ក្នុងការភ្ជាប់ទំនាក់ទំនងនៅក្នុងអំឡុងពេលនៃការបិទខ្ទប់ តាមរយៈការដំឡើងបណ្តាញ 4G LTE ថ្មីចំនួន 169 ទីតាំងបន្ថែមទៀតនៅក្នុងតំបន់ក្រហម និងពណ៌លឿងទុំ ចាប់តាំងពីមានការរីករាលដាលនៃជម្ងឺកូវីដនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទូរគមនាគមន៍ ដែលជាមោទនភាពរបស់ខ្មែរ ហើយក៏ជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100% បានបញ្ចប់ការដំឡើងបណ្តាញផ្តល់សេវាក្នុងសប្តាហ៍នេះ ជាមួយក្រុមវិស្វករដែលបានដាក់ពង្រាយនៅទូទាំងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងការបិទខ្ទប់ក្នុងពេលបច្ចុប្បន្ននេះ។ ក្រៅពីការដំឡើងទីតាំងថ្មី ក្រុមការងារវិស្វកររបស់សែលកាត ក៏បានដំឡើងបណ្តាញផ្តល់សេវាខ្នាតតូច សម្រាប់ផ្តល់សេវាគ្របដណ្ដប់ក្នុងអគារនៅតាមមន្ទីរពេទ្យ និងអគារសហគមន៍ជាច្រើនទៀត ហើយថែមទាំងបានវិនិយោគទៅលើបណ្តាញទូរស័ព្ទចល័តថ្មីចំនួនបី ដែលជាប្រភេទអង់តែនចល័ត (Wheels Solution) ដើម្បីពង្រីកសេវាគ្របដណ្ដប់ និងសមត្ថភាពដល់ទីតាំងខាងក្រៅផងដែរ។ កិច្ចការនេះ គឺជាផ្នែកមួយនៃការបន្តការវិនិយោគរយៈពេលវែង ក្នុងការពង្រីកបណ្តាញសេវារបស់ក្រុមហ៊ុន ដែលជាលទ្ធផលបណ្តាញសេវា
May 6, 2021 - PR
ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ នេះ ភ្នាក់ងារវីងទូទាំងប្រទេសបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួនម្តងទៀតហើយដើម្បីជួយសហគមន៍ ។ ខណៈពេលដែលជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេសបានរួបរួមគ្នាម្តងទៀតហើយ ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋានដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ អ្នកស្រី តាន់ សៀកលៀង មានអាយុ ៣០ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញបានរៀបចំអង្ករ ៣០០ គីឡូក្រាម ព្រមទាំងត្រីខកំប៉ុង និងទឹកត្រី នៅពីមុខហាងវីងរបស់គាត់ដើម្បីចែកជូនដល់សហគមន៍ ដែលភាគច្រើន ជាកម្មករសំណង់ និងអ្នករើសអេតចាយ។ អ្នកស្រី សៀកលាង បានឲ្យដឹងថា៖“ ការចូលរួមរបស់ខ្ញុំគឺមិនច្រើនទេ ប៉ុន្តែវានឹងជួយកាត់បន្ថយបន្ទុកដល់គ្រួសាររបស់ពួកគេបានខ្លះៗ។ ម្តាយខ្ញុំ និងខ្ញុំបានរស់នៅទីនេះជិត ៣០ ឆ្នាំហើយ។
May 5, 2021









