- Liny Chan
- បច្ចេកវិទ្យា
យើងបានដឹងហើយថាក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យា។ កាលពីចុងឆ្នាំ២០២០ realme បានក្លាយជាប្រេនទូរសព្ទលំដាប់កំពូលទី៤ នៅក្នុងទីផ្សារប្រទេសកម្ពុជា វាបានបញ្ចាក់ឲ្យឃើញថា realme ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់។ ដោយនៅក្នុងខែ មេសា ឆ្នាំ២០២១ នេះ realme បានបញ្ចេញកំពូលស្មាតហ្វូន realme 8 pro ដែលមានកាមេរ៉ាសិនស័រទំហំធំ 108MP។ ហើយពេលថ្មីៗនេះលេចឬថា realme គ្រងនឹងបញ្ចេញស្មាតហ្វូនថ្មីមួយម៉ូឌែលទៀត នោះគឺ realme 8 ។ ហើយ realme ក៏បាននឹងដាក់មុខងារដែលមាននៅលើស្មាតហ្វូនដំបូងគេមកជាមួយផងដែរនោះគឺ Starry Mode និង
May 13, 2021 - PR
ដោយយោងតាមពត៌មានតាមបណ្តាញសង្គមអំពីសភាពការណ៍ដែលទាក់ទងជាមួយនឹងបញ្ហាជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទាំងមូល ពិសេសនៅក្នុងក្រុងភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តមួយចំនួននៅមិនទាន់ការធូរស្បើយនៅឡើយទេ ហើយជាពិសេសម្រាប់តួលេខនៃអ្នកកើតថ្មីៗជារៀងរាល់ថ្ងៃ ក៏ចេះតែកើនឡើងខ្ពស់ទៅៗផងនោះ ស្របពេលដែលការបិទខ្ទប់តាមតំបន់នីមួយៗ ក្នុងក្រុងភ្នំពេញនៅតែបន្តការរិតត្បិតជាមួយការចេញវិធានការណ៌ថ្មីៗដើម្បីទប់ស្កាត់ជំងឺកូវីត១៩។ ដែលទាំងអស់នេះហើយ គឺជាបញ្ហាមួយដែលធ្វើអោយប្រជាពលរដ្ឋ ពិសេសអ្នកនៅក្នុងតំបន់ក្រហម នឹងតំបន់លឿងទុំមានការលំបាកក្នុងការរកម្ហូបអាហារសម្រាប់ធ្វើទទួលទានជាប្រចាំថ្ងៃ ទោះបីជាមានលុយទិញក៏ដោយនោះ។ ដោយមើលឃើញអំពីការលំបាករបស់ប្រជាជនក៏ដូចជាអតិថិជនរបស់ខ្លួនផងនោះ ភោជនីយដ្ឋានផាកកាហ្វេ បានឈានទៅមុខមួយជំហានទៀតក្រៅពីអាហារដែលឆ្អិន សម្រាប់អតិថិជនហើយ ថ្មីៗនេះក៏បានបន្ថែមនូវមុខម្ហូបថ្មីៗមួយចំនួន ដែលជួយសម្រួលដល់ការងារចំអិនម្ហូបអាហារប្រចាំថ្ងៃរបស់លោកអ្នកផងដែរ ពិសេសអ្នកដែលជាប់ភារៈកិច្ចធ្វើការពីផ្ទះ ដោយចំណាយពេលក្នុងការចំអិនមុខម្ហូបទាំងនោះដូចឆុងមីកញ្ចប់ ដែលទាំងស្រីប្រុសគឺអាចធ្វើបានគ្រប់ៗគ្នា ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ ដែលជារសជាតិដើមពីផាកកាហ្វេដោយមានទំនុកចិត្ត១០០% លើសុវត្ថិភាព អនាម័យ ការវេចខ្ចប់ត្រឹមត្រូវមានសោភ័ណភាពល្អ ពិសេសគឺងាយស្រួលទុកដាក់ រក្សាទុកបានយូរនៅកន្លែងត្រជាក់។ បើយោងតាមការរៀបរាប់ពីប្រធានផ្នែកផលិតនៃការិយាល័យកណ្តាលនៃភោជនីយដ្ឋានផាកកាហ្វេគឺអ្នកនាងឌី ចាន់ គឺបានអោយដឹងថាមុខម្ហូបថ្មីៗដែលបានដាក់លក់នោះគឺមានដូចជា៖ ខកង្កែបងាយស្រួលចំអិននៅផ្ទះ ខគោងាយស្រួលចំអិននៅផ្ទះ
May 13, 2021 - PR
ក្រុមហ៊ុនសែលកាត បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយឱ្យការសិក្សាពីចម្ងាយមានភាពងាយស្រួលសម្រាប់សិស្សកំពុងសិក្សា និងគ្រូបង្រៀនទាំងអស់ តាមរយៈការផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធីអប់រំ។ កម្មវិធី ‘MoEYS E-Learning App’ ប្រកបដោយនវានុវត្តន៍នេះ ត្រូវបានគេរំពឹងទុកថានឹងក្លាយជាធនធានដ៏សំខាន់មួយ ដើម្បីជួយដល់ការសិក្សាតាមអនឡាញ ស្របពេលដែលសាលានៅទូទាំងប្រទេសត្រូវបានបិទផ្អាក ដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ19។ កម្មវិធីសិក្សាពីចម្ងាយតាមបែបឌីជីថលនេះ ត្រូវបានបង្កើតឡើងសម្រាប់គ្រូបង្រៀន និងសិស្សកំពុងសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។ កម្មវិធីទូរស័ព្ទនេះ មានផ្តល់ជូននូវធនធាន និងកម្មវិធីអប់រំដែលមានអត្ថប្រយោជន៍ជាច្រើនដូចជា សៀវភៅអេឡិចត្រូនិចផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា មេរៀនតាមអនឡាញ ការវាយតម្លៃការសិក្សាដោយខ្លួនឯង និងការត្រៀមខ្លួនសម្រាប់វគ្គប្រឡងជាដើម។ ក្រោមកិច្ចព្រមព្រៀងរួមគ្នារវាងក្រុមហ៊ុនសែលកាត ក្រសួងអប់រំ យុវជន និងកីឡា
May 12, 2021 - PR
ពិតជាដំណឹងគួរឲ្យរីករាយសម្រាប់មិត្តអ្នកគាំទ្រ និងអ្នកស្រឡាញ់រថយន្តម៉ាក Ford ដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការប្រកាសលក់លាងឃ្លាំងដោយធ្វើការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមកទៅលើម៉ូឌែល SUV របស់ខ្លួននោះគឺរថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 ដែលធ្វើការបញ្ចុះតម្លៃរហូតដល់ទៅ $6,500 ឯណោះ ដែលតម្លៃចាស់កាលពីមុនមានតម្លៃរហូតដល់ទៅ $71,000 ហើយបន្ទាប់ពីការបញ្ចុះតម្លៃរួចមកគឺរថយន្តនេះមានតម្លៃត្រឹមតែ $64,500 ប៉ុណ្ណោះ។ បងប្អូនមានជម្រើសក្នុងការបង់រំលស់ជាមួយនឹងលក្ខខណ្ឌងាយៗ មិនស្មុគស្មាញដោយបង់ប្រាក់ប្រចាំខែត្រឹមតែ $527 ប៉ុណ្ណោះ ជាមួយនឹងការអនុម័តឆាប់រហ័សត្រឹមតែ 2
May 12, 2021 - PR
សូមចូលរួមអបអរសាទរដល់អតិថិជនមហាសំណាងម្នាក់ទៀតហើយដែលបានឈ្នះរង្វាន់លុយសុទ្ធ $40,000 កាលពីខែមីនា ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ ដូច្នេះ សែលកាត សូមចូលរួមអបអរសាទរ លោក ង៉ាន ឈឿន មានមុខរបរជាជាងសំណង់ រស់នៅក្នុងឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2021 កន្លងទៅនេះ ជាមួយនឹងទឹកប្រាក់ $40,000។ លោក ង៉ាន ឈឿន បាននិយាយយ៉ាងដូច្នេះថា «នៅពេលខ្ញុំដឹងថាខ្ញុំឈ្នះភ្លាម ខ្ញុំពិតជារំភើបណាស់ ហើយពេលមិនទាន់បានទទួលរង្វាន់ អរផងភ័យផង! ខ្ញុំមិនចង់ហ៊ានជឿទៀតថាខ្លួនឯងឈ្នះរង្វាន់! ប៉ុន្តែឥឡូវជឿជាក់ហើយថា ខ្ញុំបាទពិតជាបានឈ្នះរង្វាន់ពីក្រុមហ៊ុន
May 10, 2021 - បច្ចេកវិទ្យា
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Huawei ដាក់លក់ កុំព្យូទ័រឆ្លាតវៃទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទជំនាន់ថ្មី Huawei MateBook X Pro 2021 ពណ៌ស្លែ (Emerald Green) ក្នុងតម្លៃត្រឹមតែ $1399 ចាប់ពីថ្ងៃនេះតទៅហើយ។ រាល់ការជាវ Huawei MateBook X Pro 2021 នៅតាម Huawei Showroom, ហាងដៃគូរសហការ ហាងលក់កុំព្យូទ័រ នឹងទទួលបានការបន្ថែម រួមមាន HUAWEI Entertainment Gift
May 9, 2021 - PR
ក្នុងថ្ងៃទិវាមាតាអន្តរជាតិ ត្រូវនឹងថ្ងៃអាទិត្យ ទី០៩ ឧសភា គឺជាថ្ងៃដែលមនុស្សជាច្រើនបង្ហាញការដឹងគុណចំពោះម្តាយដ៏អស្ចារ្យដែលខិតខំប្រឹងប្រែង តស៊ូដើម្បីគ្រួសារ ព្រមទាំងស្ត្រីគ្រប់រូបទូទាំងពិភពលោក។ អ្នកម្តាយគឺមានគុណមិនអាចកាត់ថ្លៃ មានការតស៊ូមោះមុត និងមានសមត្ថភាពអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ ១ឆ្នាំចុងក្រោយ យើងសង្កាត់ឃើញមានការកើនឡើងនូវចំនួនអ្នកដឹកជញ្ជូនស្ត្រីនៅក្នុងក្រុមហ៊ុន foodpanda ដោយសារកត្តាផ្សេងៗជាច្រើនដូចជា បញ្ហាសេដ្ឋកិច្ចដែលប៉ះពាល់ដោយកូវីដ១៩ ហើយក្នុងចំណោមមូលហេតុទាំងនោះអាចដោយសារការផ្តល់លក្ខខណ្ឌការងារសមប្រកបសម្រាប់ស្ត្រីដូចជា ម៉ោងពេលធ្វើការបត់បែនតាមពេលវេលាជាក់ស្តែងរបស់ពួកគេ ដែលចំណុចនេះ ពិតជាអំណោយផលខ្លាំងសម្រាប់ស្ត្រីដែលមានគ្រួសារហើយ នៅតែអាចធ្វើការងារសន្សំប្រាក់បាន ជួយសម្រួលបន្ទុកគ្រួសារ និងសេដ្ឋកិច្ចគ្រួសារឱ្យមានភាពនឹងធឹង ពីខាងក្រុមហ៊ុន foodpanda ផងដែរ។ ដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់អ្នកដឹកជញ្ចូនរបស់ foodpanda ដែលជាស្រ្តី ជាម្តាយ ជាបងស្រី ប្អូនស្រី នាថ្ងៃមាតានេះ។ ដូច្នោះហើយ
May 9, 2021 - បច្ចេកវិទ្យា
ដើម្បីឆ្លើយតបនឹងតម្រូវការ និងសំណូមពររបស់ អ្នកប្រើប្រាស់ ក្រុមហ៊ុនហួវៃបានដាក់លក់នូវ នាឡិកាឆ្លាតវៃជំនាន់ថ្មី HUAWEI Band 6 អ្នកឯកទេសសុខភាពនិងកីឡា ដាក់លក់ក្នុងតម្លៃត្រឹមតែ $59 ជាមួយនឹង2 ជម្រើសពណ៌គឺពណ៌ខ្មៅ និង ពណ៌ទឹកក្រូចព្រមគ្នាចាំពីថ្ងៃនេះតែម្តង។ អតិថិជនអាចរកជាវ HUAWEI Band 6 នៅតាម Huawei Showroom, ហាងដៃគូរសហការ ហាងលក់ទូរស័ព្ទដែលមានបុគ្គលិកលក់ ឬស្លាកសញ្ញាហួវៃដែលនៅក្បែរខ្លួនជាងគេ។ Huawei Band 6 ត្រូវបានក្រុមហ៊ុនដាក់រហ័ស្សនាមឲ្យជា អ្នកឯកទេសសុខភាព និងកីឡា មានបំពាក់មុខងារ វាស់កម្រិតអុកស៊ីសែនក្នុងឈាម SpO2
May 8, 2021 - បច្ចេកវិទ្យា
សព្វថ្ងៃយើងឃើញថាមានយុវវ័យជាច្រើនចាប់ផ្តើមចូលចិត្តមើល vlog ក៏ដូចជាមានចំណាប់អារម្មណ៍ខ្លាំងចំពោះការថត vlog ហើយនិយាយទៅvlogជាអ្វី? Vlog គឺជាការថតវីដេអូ ឬសកម្មភាពខ្លីៗណាមួយដែលចង់បង្ហាញឬចែករំលែកបទពិសោធន៍ដល់អ្នកដទៃ។ វាអាចជាវីដេអូកំប្លែង ការថតសកម្មភាពរស់នៅប្រចាំថ្ងៃ ការដើរកំសាន្ត ការអប់រំ ការបង្ហាត់បង្ហាញអ្វីមួយជាដើម។ល។ ហើយការចែកចាយវីដេអូទាំងអស់នេះជាសាធារណៈឲ្យមនុស្សគ្រប់គ្នាបានឃើញ វាផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកដទៃក៏ដូចជា ចំណេះដឹង ការរំសាយអារម្មណ៍ពេលខ្លះទៅក៏អាណិតអាសូរដោយឃើញភាពលំបាករបស់គេ ហើយអ្នកខ្លះវិញក៏ទទួលបានការលើកទឹកចិត្តក្រោយពីមើលវីដេអូទាំងអស់នោះ។ ចុះអ្នកណាខ្លះអាចធ្វើវីដេអូទាំងអស់នោះបាន មនុស្សគ្រប់រូបអាចបង្កើតvlog បានដោយខ្លួនឯងឲ្យតែមានកាមេរ៉ា ចំនេះដឹងថតមូលដ្ឋាន និងគំនិតច្នៃប្រឌិតអ្វីមួយដែលថ្មីប្លែក នោះនឹងមានគេមានចំណាប់អារម្មណ៍មកលើវីដេអូរបស់យើង។ ចឹងយើងត្រូវចាប់ផ្តើមវាដោយមានសំភារៈអ្វីខ្លះ បើអ្នកមានថវិការគ្រប់គ្រាន់ អ្នកអាចជ្រើសរើសកាមេរ៉ាអាជីព តែបើអ្នកមិនមានថវិការគ្រប់គ្រាន់ទេអ្នកអាចជ្រើសរើសស្មាតហ្វូនបានដើម្បីចាប់ផ្តើមក្តីស្រមៃរបស់អ្នក។ ងាកមកមើលទីផ្សារស្មាតហ្វូនបច្ចុប្បន្នយើងឃើញមានស្មាតហ្វូនជាច្រើនដែលមានកាមេរ៉ាថតរូបបានស្រស់ស្អាត និងមានមុខងារជាច្រើន។ បើសិនជាអ្នកចង់បានស្មាតហ្វូនដែលមានកាមេរ៉ាធំ108MP ក្នុងតម្លៃ369$ នោះ realme
May 8, 2021 - បច្ចេកវិទ្យា
ជឿជាក់ថាក្នុងអំឡុងពេលជំងឺកូវីដ-19 កំពុងមានការរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើង ហើយពុកម៉ែបងប្អូន និងប្រជាជនទាំងអស់គ្នាប្រាកដជាមានអារម្មណ៍ថាស្ត្រេសខ្លាំង អផ្សុក និងធុញទ្រាន់ ដោយម្នាក់ៗបានកំពុងសម្រាកក្នុងផ្ទះរៀងៗខ្លួនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងវិធានការ 3 កុំ និង 3 ការពារ ដើម្បីសង្គមជាតិ ក្រុមគ្រួសារ និងបងប្អូនជនរួមជាតិទាំងមូលក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីដ-19 ដ៏កាចសាហាវមួយនេះ។ ទន្ទឹមជាមួយនឹងគ្នានេះផងដែរ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាក៏បានពាំនាំយកកម្មវិធីសម្ពោធទូរស័ព្ទម៉ូដែលថ្មីគឺ OPPO A94 មក LIVE ផ្ទាល់ដើម្បីបង្កើតបរិយាកាសសប្បាយៗរីករាយចែកជូនដល់អ្នកទាំងអស់ ក្នុងការកាត់បន្ថយស្ត្រេស និងអផ្សុកអំឡុងពេលនៅក្នុងផ្ទះ។ យ៉ាងណាមិញ នៅក្នុងអំឡុងពេលចាប់ផ្តើម LIVE រហូតដល់ទីបញ្ចប់ឃើញថា បងប្អូននៅគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីទាំងអស់បានចូលរួមទស្សនាការ LIVE
May 8, 2021









