- Liny Chan
- PR
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងរួចមកហើយអំពីឡេបថប់ហ្គេមថ្មីៗប្រចាំឆ្នាំ២០២១ដែលក្រុមហ៊ុន ASUS បានដាក់បង្ហាញនៅក្នុងកម្មវិធីសម្ភោធ CES 2021 កាលពីប៉ុន្មានខែកន្លងទៅនេះ។ ពេលនេះការទន្ទឹមរងចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ គឺម៉ូឌែលថ្មីៗទាំងនោះបានមកដល់ប្រទេសកម្ពុជាហើយ។ ម៉ូឌែលទាំងនោះរួមមាន៖ ROG Flow X13 ROG Flow X13 គឺជាឡេបថប់ហ្គេមដែលបំពាក់ដោយ GeForce GTX1650។ កុំព្យូទ័រយួរដៃនេះបានប្រើប្រាស់ Processor របស់ AMD រហូតដល់ 8 core Ryzen 9 5980HS។ ឡេបថប់នេះមានកម្រាស់ 15.8mm និងទម្ងន់ស្រាលត្រឹមតែ 1.3Kg។ ប្រព័ន្ធត្រជាក់របស់ឡេបថប់នេះមានប្រសិទ្ធិភាពអនុញ្ញាតឱ្យ GTX1650
May 21, 2021 - PR
My Hero ដែលជាសាច់រឿងឆ្លុះបញ្ចាំងពីការតស៊ូរបស់វីរបុរស ៤ នាក់ បានឈានមកដល់វគ្គចុងក្រោយគេងបង្អស់ហើយ នោះគឺវីរៈបុរស ស្លាបដែក ដែលនឹងនាំអារម្មណ៍ទស្សនិកជនមកតាមដានពីជីវិតរបស់អាកាសយានិកសង្ហារម្នាក់។ ជាមួយឧបសគ្គជាច្រើន ទាំងការងារ និងស្នេហា បានធ្វើឲ្យកម្លោះជាអ្នកបើកបរយន្តហោះម្នាក់ បានងើបតស៊ូស្វែងរកការពិតនៃរឿងរ៉ាវដ៏អាថ៌កំបាំងមួយ ក្នុងអាជីពការងារជា បម្រើការជាអ្នកបើកយន្តហោះ។ ឃីន គឺវីរៈបុរសម្នាក់ដែលមានសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៌អាក្រក់ដែលបានកើតឡើង ក្នុងនាមគេជាអ្នកបើកយន្តហោះដ៏ក្លាហានម្នាក់។ ឪពុករបស់សារីសា គឺជាមិត្តរួមការងារ និងក៏ជារៀមច្បងរបស់ឃីនដែរ ហើយថ្ងៃមួយ គាត់បានជំនួសការងារឃីន ដោយត្រូវទៅបើកយន្តហោះថ្មីចូលមកក្រុមហ៊ុន។ សំណាងអាក្រក់ គាត់ត្រូវបានជួបគ្រោះថ្នាក់ដោយយន្តហោះថ្មីនោះ បានឆេះធ្លាក់ ហើយបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ទំនាក់ទំនងរបស់សារីសា និងឃីន ត្រូវបានកាត់ផ្តាច់ ដោយសារនាងគិតថា ការស្លាប់ឪពុកនាង
May 21, 2021 - បច្ចេកវិទ្យា
យើងធ្លាប់បានឃើញពីការវិវឌ្ឍន៍នៃការរចនារបស់ស្មាតហ្វូននៃក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យារួចមកហើយ។ គួររំលឹកផងដែរថា realme ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផ្តោតទៅលើការចនាខ្លាំង កាលពីចុងឆ្នាំ 2020 កន្លងទៅ realme បានសហការជាមួយលោក Jose Levy នាយកផ្នែកសិល្បៈនៃស្ទូឌីយោរចនារបស់ realme និងជាអ្នករចនាម៉ូដសហការជាមួយ Hermès ដើម្បីរចនាកាសឥតខ្សែ។ នៅក្នុងខែឧសភានេះ realme បានប្រកាសចេញស្មាតហ្វូនថ្មីមួយទៀតគឺ realme 8 ដែលមានការរចនាពណ៌ថ្មី “ការរចនានៃអនាគតកាន់តែលេចធ្លោ” ។ ដោយ realme 8 ផ្តោតទៅលើភាពទាន់សម័យខ្លាំង វាពិតជាសាកសមមែនទែនក្នុងពិភព Fashion ហើយត្រូវបានជ្រើសរើសដោយសិល្បះករសិល្បះការិនីដូចជា កញ្ញា
May 21, 2021 - PR
ផ្កាយវង្វេងមេឃ ដែលជាសាច់រឿងភាគថៃថ្មី បានចូលមកបម្រើអារម្មណ៍ទស្សនិកជនភីអិអិនម្តងទៀត ដោយនាំទាំងយកនូវអត្ថន័យអប់រំក្នុងសង្គមរស់នៅ និងរសជាតិជីវិតរបស់មនុស្សម្នាក់ថែមទៀតផង។ សម្រាប់រឿងភាគថៃថ្មីសន្លាងមួយនេះ មិនត្រឹមតែបង្ហាញទស្សនិកជនពីឈុតឆាកស្នេហានោះទេ ក្នុងនោះ មានទាំងបង្ហាញពីខ្សែជីវិតរវាងអ្នកក្រ និងអ្នកមាន ដែលពេលខ្លះ សុភមង្គលពិតប្រាកដគឺកើតចេញពីទឹកចិត្តដ៏ល្អ។ តួយ៉ាងដូចជា នៅក្នុងរឿងនេះ នាងណាមវ៉ាន់ ដែលជាកូនស្រីអភិជនម្នាក់ រស់ក្នុងទ្រនុំមាសប្រាក់ស្តុកស្តម និងជាមនុស្សដែលគ្រប់គ្នាក្នុងផ្ទះថ្នាក់់ថ្នម។ ដោយសារតែការទំយើចិត្ត និងតាមផ្គាប់ណាមវ៉ាន់តាំងពីតូចពេក រហូតធ្វើឲ្យនាងក្លាយជាមនុស្សដែលគ្មានមិត្ត គ្មានក្តីស្រឡាញ់ពិតប្រាកដ និងជាមនុស្សអាត្មានិយម មើលទៅអ្នកដទៃមិនស្មើនឹងខ្លួន។ ទោះជាយ៉ាងណា ដន ដែលជាក្មេងប្រុសកំព្រា រស់នៅជាមួយនឹងដូនចាស់ក្នុងផ្ទះរបស់ ណាមវ៉ាន់ដែរ គេតែងតែយោគយល់ដល់ភាពរឹងរូសរបស់ណាមវ៉ាន់គ្រប់ពេល។ ណាមវ៉ាន់ ព្រោះតែការមើលឃើញពីការផិតក្បត់របស់ឪពុកនាង និងការបង្រៀនឲ្យនាងយល់តែខ្លួនឯងនោះ នាងក៏បានបណ្តោយឲ្យជីវិតរបស់នាងធ្លាក់ក្នុងសង្គមដែលគេស្អប់ខ្ពើម
May 21, 2021 - បច្ចេកវិទ្យា
ខ្សែភាគយន្តបែបប្រយុទ្ធ និងផ្សងព្រេង ដែលលាយឡំដោយឈុតឆាកប្រណាំងប្រជែងល្បឿននៃឡានទំនើបៗ ដែលនឹងមកដល់ឆាប់នេះក្នុងឆ្នាំ2021នោះគឺ Fast & Furious 9។ ហើយ Fast & Furious 9 ត្រៀមនឹងចាក់បញ្ចាំងក្នុងប្រទេសយើងនាពេលឆាប់ៗខាងមុខនេះ ចឹងច្បាស់ជាមានប្រិយមិត្តជាច្រើនទទឹមរងចាំទស្សនាខ្សែភាគយន្តដ៏អស្ចារ្យនេះ។ ដូចដែលយើងបានដឹងពីខ្សែភាគយន្តល្បីល្បាញនេះគឺផលិតដោយបច្ចេកទេសទំនើបបូករួមជាមួយបច្ចេកវិទ្យាទាន់សម័យមើលទៅឡូយដូចស្មាតហ្វូន realme 8 ដែរ។ ព្រមទាំងមានការចូលរួមសំដែងដោយតារាលំដាប់កំពូលដូចជា លោក Vin Diesel និង លោក John Cena និងតារាហូលីវ៉ូតល្បីៗជាច្រើនទៀត បើអ្នកបានមើលវីដេអូខ្លីៗនៃសាច់រឿងវិញប្រាកដជាជក់ចិត្តជាមិនខានមានឈុតវាយតប់ប្រយុទ្ធគ្នា ហើយបើកឡានប្រជែងគ្នាវិញល្បឿនលឿនដូចហោះប្រៀបដូច realme 8 កម្លាំងម៉ាស៊ីនខ្លាំងលេងហ្គេមលឿនរលូន។ ស្របពេលជាមួយគ្នានេះ
May 21, 2021 - បច្ចេកវិទ្យា
កម្មវិធី 515 Eparty គឺជាកម្មវិធីដែលធំជាងគេប្រចាំឆ្នាំរបស់ Mobile Legend: Bang Bang ហើយត្រូវបានធ្វើឡើងជាលក្ខណៈអនឡាញចាប់តាំងពីឆ្នាំ ២០២០ ក្នុងនោះផងដែរ realme ដែលជាប្រេនស្មាតហ្វូនបច្ចេកវិទ្យាពេញនិយមដែលតែងតែនាំយកស្មាតហ្វូនសម្រាប់លេងហ្គេមដែលមានតម្លៃសមរម្យមកជូនអ្នកប្រើប្រាស់វ័យក្មេង បានចូលរួមសហការក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ។ ក្នុងឆ្នាំ២០២១ ខែឧសភា ថ្ងៃទី២២នេះ កម្មវិធី 515 Eparty នឹងត្រូវបានរៀបឡើងដោយមានការចូលរួមពីលោក G-Devith, អ្នកនាង Henna Gaming និង Mr. Oun ដែលសម្តែងជាងតួអង្គSTUN ក្នុងហ្គេម Mobile Legend: Bang Bang។
May 20, 2021 - បច្ចេកវិទ្យា
realme ដែលជាប្រេនស្មាតហ្វូនពេញនិយម ខាងបច្ចេកវិទ្យា នឹងដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 8 នៅថ្ងៃទី 2០ ខែឧសភា នេះវេលា 7:00 ល្ងាច ។ លើកនេះ realme នាំយក realme 8 មកបង្ហាញអមជាមួយGamers ៣ រូបដែលមានការគាំទ្រខ្លាំងក្នុងវិស័យកីឡាអេឡិចត្រូនិចនោះគឺ លោក Ic3_fr0Gz អ្នកនាង Henaa Gaming និងកញ្ញា Seaneang ។ ពួកគាត់ទាំង៣ មានការភ្ញាក់ផ្អើល ចំពោះសមត្ថភាព realme 8
May 19, 2021 - PR
ជាមួយនឹងការមកដល់នៃខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ដែលនឹងធ្វើឲ្យទស្សនិកជន កាន់តែជក់ចិត្តខ្លាំងជាងមុុននោះគឺរឿង ប្រពន្ធអាជីព។ ជាសាច់រឿងមួយ ដែលមើលទៅហាក់ដូចជាប្លែកពីគេ ដោយមានលាយឡំនឹងសំណើច និងមនោសញ្ចេតនា ស្នេហា កម្សត់ក្នុងជីវិតគ្រួសាររបស់តួអង្គ។ ប្រពន្ធអាជីព រឿងភាគថៃដែលបានទទួលការគំាទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយក៏កំពុងតែនឹងត្រៀមខ្លួនមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង ទំនាយលាក់ស្នេហ៍ ត្រូវបានបញ្ចប់ទៅ។ សម្រាប់សាច់រឿងថ្មីនេះដែរ យើងបាននឹងទស្សនាជាមួយនឹងឈុតឆាកស្នេហា ដូចជាឆាកល្ខោន មានទាំងកំប្លុកកំប្លែង និងភាពផ្អែមល្ហែម ល្បិចកិចកល ឌឺដងផ្លែផ្កាទៅគ្នាទៅវិញ។ រវាង មនុស្សស្រីពីរនាក់ ដែលមានរូបសម្រស់ស្រស់ស្អាតដូចគ្នា ប៉ុន្តែម្នាក់មានទេពកោសល្យពីកំណើតក្នុងការធ្វើឲ្យបុរសចាប់អារម្មណ៍មកលើខ្លួនគេ រហូតឆក់បានតំណែងជាភរិយាស្របច្បាប់ទៀតផង។ ឡាដា គឺជានារីម្នាក់ដែលមកពីត្រកូលគ្រួសារដែលមានជីវភាពសមរម្យ ហើយមានរូបសម្រស់ស្រស់សោភា និងជាមនុស្សស្រីដែលយល់ពីការរៀបចំទុកដាក់នៅក្នុងគ្រួសារបានយ៉ាងល្អឥតខ្ចោះ។ ដោយសារតែ នាងត្រូវការប្រាក់ជាច្រើនដើម្បីមើលថែឪពុករបស់នាង
May 18, 2021 - PR
កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសជាផ្លូវការអំពីការទទួលកក់ទុកមុននៃរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 ជាម៉ូឌែលដែលលក់ដាច់ជាងគេ និងពេញនិយមបំផុតក្នុងទីផ្សារប្រទេសកម្ពុជា ហើយបងប្អូនជាច្រើនកំពុងតែទន្ទឹងរង់ចាំ និងបានសាកសួរមកកាន់ក្រុមហ៊ុនថា តើពេលណាក្រុមហ៊ុននឹងនាំចូលរថយន្តនេះមកជាផ្លូវការ និងចង់ឲ្យរថយន្តនេះមានវត្តមានឆាប់ៗក្នុងទីផ្សារប្រទេសកម្ពុជា? ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការគាំទ្រយ៉ាងពេញទំហឹងទៅលើរថយន្ត Ford Ranger Wildtrak នេះ ក្រុមហ៊ុនក៏សម្រេចធ្វើការប្រកាសទទួលការកក់ទុកមុនជាផ្លូវការជាមួយនឹងតម្លៃពិសេស។ សម្រាប់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 នេះគឺមានការផ្លាស់ប្តូរទាំងរូបរាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែមានភាពអំណាច និងគួរឲ្យទាក់ទាញខ្លាំងមែនទែនដែលចំណុចផ្លាស់ប្តូរថ្មីទាំងនេះមានដូចជា៖
May 17, 2021 - PR
ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៖ ក្រុមការងារអាន់ឆ័រ ដែលជាម៉ាកយីហោរដ៏ល្បីមួយរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរស់នៅក្បែររោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។ អំណោយជាគ្រឿងឧបភោគបរិភោគនេះ ត្រូវបានប្រគល់ជូនដោយ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ ដែលរៀបចំឡើងនៅក្នុងសង្កាត់ព្រែកឯងនៅថ្ងៃនេះ និងសម្រាប់រយៈបួនថ្ងៃបន្តបន្ទាប់ អំណោយនេះរួមមានគ្រឿងឧបភោគបរិភោគ និងផលិតផលសម្លាប់មេរោគផងដែរ។ លោក ហ្វាមី រ៉ាជែនដ្រា (Fahmi Rajendra) ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ស្រាបៀរ អាន់ឆ័រ បានថ្លែងថា៖ “ក្រុមហ៊ុនយើងជឿជាក់ថា
May 17, 2021









