Liny Chan
  • PR

    នៅថ្ងៃទី 23 មករា ចាប់ពីម៉ោង៩ដល់ម៉ោង១១ព្រឹក នៅផ្សារទំនើប អ៊ីអនភ្នំពេញ និងអ៊ីអនសែនសុខ នឹងមានការបញ្ចុះតម្លៃម៉ាសហ៊ែលហ្វឺសភីភី មួយប្រអប់ត្រឹមតែ $1 ដោយកំំំណត់ចំនួន 1200 ប្រអប់គត់។ ក្រុមហ៊ុន ហ៊ែលហ្វឺស ភីភី មិនធ្វេសប្រហែស បន្តចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ ជាមួយប្រជាជនកម្ពុជា ដោយក្នុងគោលបំណងផ្សព្វផ្សាយនិងផ្ដល់ជូនម៉ាសដែលមានគុណភាពខ្ពស់ទៅកាន់បងប្អូនប្រជាពលរដ្ធខ្មែរឲ្យបានស្គាល់និងប្រើប្រាស់ដោយមានទំនុកចិត្តនិងសុវត្ថិភាព។ ក្រុមហ៊ុន ហ៊ែលហ្វឺស ភីភី ផលិតម៉ាសពេទ្យ បីស្រទាប់ដោយប្រើ ក្រណាត់កប្បាស៩៩% ក្នុងការទប់ស្កាត់បាក់តេរី និងមេរោគផ្សេងៗ។ ម៉ាសមានពីរពណ៌ គឺពណ៌ស និងខៀវស្រាល ហើយក្នុងពេលឆាប់ៗខាងមុខនេះនឹងមានបន្ថែមពណ៌ខ្មៅ ដោយពណ៌ខ្មៅគឺជាពណ៌ដែលពេញនិយមប្រើប្រាស់នៅក្នុងសហរដ្ធអាមេរិក និងអឺរ៉ុប។

    January 22, 2021
  • PR

    ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់8% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់18ខែ។ ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់១២០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើអោយទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន

    January 22, 2021
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានចាក់ឬសក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំ និងការរីកលូតលាស់រួមគ្នាជាមួយនឹងនគរូបនីយកម្មទីក្រុង ដែលក្នុងនោះបានកំណត់គោលដៅសំខាន់របស់ខ្លួន ដោយយកទីក្រុងភ្នំពេញជាទីតាំងស្នូល បន្ទាប់មកខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។ លោក Steven នាយកប្រតិបត្តិក្រុមហ៊ុនព្រីន រៀលអ៉ីស្ទេតគ្រុប បានបញ្ជាក់ថា លោកបានរើសយកប្រទេសកម្ពុជា ជាប្រទេសំខាន់ក្នុងយុទ្ធសាស្ត្រការវិនិយោគ របស់ក្រុមហ៊ុន ព្រីន រៀលអ៉ីស្ទេតគ្រុប ដើម្បីអភិវឌ្ឍន៍ខ្លួន និងបានយកទីក្រុងភ្នំពេញជាទីតាំងស្នូល បន្ទាប់មកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយនាពេលកន្លងមកក្រុមហ៊ុនបានបង្កើតផ្សារទំនើប Prince Supermarket នៅខេត្តព្រះសីហនុ, មជ្ឍមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ Prince Manor,

    January 22, 2021
  • PR

    នៅថ្ងៃនេះ ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសចេញលក់ជាផ្លូវការនូវស្មាតហ្វូនត្រកូល Y ម៉ូដែល vivo Y51 នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ហើយជាមួយតម្លៃ 259 ដុល្លារតែប៉ុណ្ណោះ។ vivo Y51 គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានការរចនារូបរាងតួរខ្លួនផ្គុំឡើងពីកញ្ចក់នៅផ្ទៃខាងមុខ និងជ័ររលោងដូចកញ្ចក់នៅផ្ទៃខ្នងខាងក្រោយ ដែលរំលេញជាមួយនឹងផ្ទៃពណ៌ប្រដេញពីរពណ៌យ៉ាងស្រស់ស្អាត ដោយពណ៌នៅត្រង់ផ្នែកខាងក្រោម គឺជាពណ៌ខៀវបែបទឹកសមុទ្ទ ប្រដេញឆ្លុះឡើងទៅលើបែកជាចេញពណ៌ស្វាយ ដែល vivo ហៅពណ៌នេះថា Crystal Symphony ហើយក្រៅពីពណ៌នេះ vivo Y51 នៅមានពណ៌ខៀវមួយទៀតហៅថា Titanium Sapphire។ vivo

    January 22, 2021
  • PR

    កក្រើកទៀតហើយ ជាមួយម៉ាកម៉ូតូ GPX កម្ពុជា ដែលតែងតែនាំលោកអ្នកនូវអ្វីដែលថ្មី ភ្លែត ទាក់ទាញ និងគុណភាពល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន។ ដោយឡែកកាលពីម្សិលមិញនេះ ក្រុមហ៊ុនម៉ូតូ GPX កម្ពុជា បានសម្ភោធម៉ូឌែល GPX Rock 110cc ថ្មីៗ ក្ដៅៗ នេះដែលជាទីគាប់ចិត្តដល់ស្រទាប់យុវវ័យ និងអ្នកនិយមប្រើប្រាស់បែបម៉ូតូលក្ខណៈគ្រួសារ។ GPX Rock 110cc ជាម៉ូឌែលម៉ូតូ Rock សមាជិកគ្រួសារថ្មីរបស់ ក្រុមហ៊ុនម៉ូតូ GPX ដែលស្ថិតនៅក្នុងដំបូលម៉ាកម៉ូឌែលម៉ូតូកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះគឺ GPX POPz 125cc។ Rock

    January 22, 2021
  • PR

    – ផលិតកម្មវិលត្រឡប់មកសភាពធម្មតាវិញនៅ Crewe នៅពេលដែល Bentley វិនិយោគលើកម្មវិធីតេស្តិ៍អង់ទីហ្សែន មានលក្ខណៈជាប្រព័ន្ធ កាន់តែខ្ពស់ជាងមុន – កម្មវិធីវាយតម្លៃហានិភ័យនៅនឹងកន្លែងការងារថ្មី លើកទឹកចិត្តឱ្យមានការបង្កើនការប្រុងប្រយ័ត្នរបស់មិត្តរួមការងារ និងលើកកម្ពស់ប្រព័ន្ធរាយការណ៍បុរេសកម្ម – ការសង្កត់ធ្ងន់លើគំរូការងារដែលអាចបត់បែនបាន ដើម្បីកាត់បន្ថយការលំបាកក្នុងការថែទាំកុមារក្នុងអំទ្បុងពេលបិទប្រទេស និងការលើកកម្ពស់តុល្យភាពការងារ / ជីវិត – ការផ្តល់កុំព្យូទ័រយួរដៃ និងការផ្តល់វ៉ាយហ្វាយ (Wi-Fi) សម្រាប់មិត្តរួមការងារនិងសហគមន៍ទូទៅ ដើម្បីគាំទ្រដល់ការអប់រំនៅផ្ទះរបស់កុមារ – សហការី Bentley បានលើកទឹកចិត្តក្នុងការគាំទ្រសកម្មភាពក្នុងស្រុកសំខាន់ៗ រួមមានការដាក់ពង្រាយវ៉ាក់សាំង និង Meals on 22 inch

    January 22, 2021
  • PR

    ភ្នំពេញថ្ងៃទី ២១ ខែមករាឆ្នាំ ២០២១៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងដោយលោក Chau Chung Kai Peter ដែលជាសហគ្រិនជោគជ័យម្នាក់នៅទីក្រុងហុងកុង និងជាស្ថាបនិក CHIEF GROUP ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីមួយ មានអាយុកាលជាង៤១ឆ្នាំ ជាមួយនឹងអាជីវកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប បានប្រកាសភាពជាដៃគូថ្មីមួយដែលនឹងអនុញ្ញាតឱ្យអតិថិជនអាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនវីង។ ភាពជាដៃគូនេះផ្តល់សេរីភាពដល់អតិថិជនរបស់ធនាគារពាណិជ្ជ ឈីហ្វ មិនថាជានៅតំបន់ដាច់ស្រយាលប្រទេសកម្ពុជាក៏ដោយ អាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ប្រកបដោយភាពងាយស្រួល រហ័សនិងមានសុវត្ថិភាព។ អតិថិជនក៏អាចសងប្រាក់កម្ចីតាមរយៈ

    January 21, 2021
  • PR

    ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) នឹងប្រារព្ធឡើងយ៉ាងអធិកអធមនៅអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នាថ្ងៃទី 25 ខែមករា ឆ្នាំ 2021 ខាងមុខនេះហើយ។ មន្រ្តីជាន់ខ្ពស់នៃសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនម៉ាកល្បីៗ និងមិត្តអ្នកសារព័ត៌មានជាច្រើនរូបទៀតនឹងចូលរួមក្នុងពិធីនេះ ដើម្បីជាសក្ខីភាពនៃការចុះហត្ថលេខា ក៏ដូចជាចែករំលែកឱកាសអាជីវកម្មដ៏អស្ចារ្យនៅក្នុងរាជធានីភ្នំពេញផងដែរ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែមានរួមបញ្ចូលនូវពិធីចុះហត្ថលេខា និងពិធីចាក់ខ្សាច់មាសប៉ុណ្ណោះទេ ថែមទាំងមានពិធីពិសាភោជនីយអាហារអមដោយតន្ត្រីដ៏ពីរោះផងដែរ។ ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងវិស័យក៏នឹងមានវត្តមានក្នុងពិធីនេះ ដើម្បីពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍អាជីវកម្មរបស់រាជធានីភ្នំពេញ ជាមួយភ្ញៀវកិត្តិយសទាំងអស់ និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម

    January 21, 2021
  • PR

    ក្តៅៗ ក្រុមហ៊ុនហួវៃបានធ្វើការពញ្ញាក់អារម្មណ៍ ជាមួយនឹងប្រកាសដាក់លក់ស្មាតហ្វូនស៊េរីថ្មី Huawei Y7p 2021 រៀមច្បង Huawei Y6p ក្នុងតម្លៃត្រឹមតែ $159 ថែមកាបូបស្ពាយម៉ាកហួវៃ ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ លោក ថង សារី នាយកផ្នែកទីផ្សារក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល 2021 និងថ្លែងអំណរគុណចំពោះការគាំទ្រលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែលគ្រប់ស៊េរី ជាពិសេសគឺស្មាតហ្វូនត្រកូល Y ស៊េរីតែម្តង អាស្រ័យហេតុនេះទើបក្រុមហ៊ុនបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Huawei Y7p ក្នុងតម្លៃលក់ពិសេសបំផុតគឺត្រឹមតែ $159 ហើយថែមកាបូបស្ពាយម៉ាកហួវៃដ៏ស្រស់ស្អាតថែមទៀតផង។ Huawei Y7p 2021 ត្រូវបានក្រុមហ៊ុនធ្វើកំណែរអាប់ដេតជាមួយនឹងរូបរាងស្អាតស៊ីវិល័យពណ៌ត្រូវចិត្ត

    January 21, 2021
  • PR

    កាន់តែជក់ចិត្តទស្សនាបន្តជាមួយនឹងខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀតហើយ ដែលទើបតែនឹងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នោះគឺរឿង វីរៈបុរស វគ្គព្រៃភ្នំជំរំចិត្ត។ ជាមួយសាច់រឿងស្នេហា បែបមនោសញ្ចេតនាលាយឡំនឹងការបង្ហាញពីគំរូវីរភាពដ៏អង់អាចក្លាហានរបស់កម្លោះទាហានសង្ហាម្នាក់ ដែលពោរពេញដោយមនសិកា ឆន្ទៈ ការពារសម្បត្តិជាតិទាំងមូល។ តួអង្គ អីត បុរសសង្ហា មានចិត្តស្មោះត្រង់នឹងការងារ ប្រកាន់ជាប់នឹងភារកិច្ចតួនាទីបានយ៉ាងច្បាស់លាស់ ដែលរហូតពេលខ្លះធ្វើឲ្យទំនាក់ទំនងស្នេហារបស់គេជួបនឹងបញ្ហាមិនចេះចប់មិនចេះហើយ។ ប៉ុន គឺជានារីម៉ត់ចត់ ប៉ុន្តែនាងមានចរិតឆែវឆាវនឹងអីត ដែលចូលចិត្តខ្វល់ខ្វាយពីរឿងការងារ ភ្លេចយកចិត្តទុកដាក់នឹងនាង ។ ទោះជាយ៉ាងណា ប៉ុន ក៏នៅតែមិនចាកចេញពីអីត ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។ នេះគ្រាន់តែជាសាច់រឿងមួយជ្រុងតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យសាច់រឿងនេះពោរពេញដោយអត្ថន័យបន្ថែមទៀតនោះ គឺការលាយឡំនឹងឈុតឆាកបាញ់ប្រហារ តតាំងជាមួយនឹងក្រុមមនុស្សអាក្រក់ មានគំនិតចង់បំផ្លាញសម្បត្តិធម្មជាតិ។ ដោយសារតែទទួលបែបនេះហើយ ទើបអីតត្រូវបែកចេញពីប៉ុន ដើម្បីបំពេញបេសសកម្មផ្ទាល់ខ្លួន

    January 21, 2021