Liny Chan
  • បច្ចេកវិទ្យា

    《ស្នៀតសក់》ខ្សែភាពយន្តខ្នាតតូចដែលនិពន្ធដោយកញ្ញាទេពបូព្រឹក្សនិងសម្តែងដោយតារាចម្រៀងល្បីទាំងពីរ បានធ្វើការចាក់ផ្សាយ ភ្លាមក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ដែលសាច់រឿងដំបូងនោះគឺ G-Devith បានបង្ហាញខ្លួននៅពិពណ៍ដេញថ្លៃមួយកន្លែង ហើយក៏បានប៉ះចំស្នៀតសក់មួយដោយចៃដន្យ និងលេចឡើងនូវរូបភាពនៃការចងចាំពីមុនមួយចំនួន។ ហើយនៅចុងបញ្ចប់G-Devithក៏បានឆ្លងភពទៅកាន់ជាតិមុន ស្វែងរកមនុស្សដែលនៅក្នុងការចងចាំនោះ សាច់រឿងនៃរឿងនេះគឺទាក់ទងនឹងការស្រលាញ់ជាមួយនឹងការចងចាំ។ ហើយភាគទីពីរនឹងចេញក្នុងពេលឆាប់ៗនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ ខ្សែភាពយន្តខ្នាតតូចមួយនេះ ក្រៅពីមានសាច់រឿងមានការពេញនិយមសមស្របទៅនឹងចំណង់ចំនូលចិត្តរបស់យុវវ័យហើយនោះ វាក៏សមស្របទៅនឹងទំលាប់របស់យុវវ័យបច្ចុប្បន្នផងដែរ: ការបែងចែកពេលវេលារបស់ទស្សនិកជន ភាពយន្តខ្នាតតូចគឺកាន់តែសាកសមទៅនឹងចំនូលចិត្តរបស់យុវវ័យ តម្រូវការចំពោះផ្នែកកំសាន្តក៏មានការកើនឡើង ហើយការចែករំលែកក៏កាន់តែលឿនជាងមុនជាដើម ។ ហើយកត្តាទាំងនេះក៏បានជួយជុំរុញរឿងខ្លីមួយនេះ ធ្វើអោយរឿង គ្រាន់តែដាក់បញ្ចាំងភ្លាមក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីនេះ ដូចគ្នាទៅនឹងភាពយន្តខ្នាតតូចក៏មានការថតVlog ដែលកំពុងតែមានការពេញនិយមក្នុងបណ្តាញសង្គម ប្រៀបនឹងតារាល្បីក្នុងបណ្តាញសង្កមដទៃ Vloggerក៏ទទួលបានការចូលចិត្តពីសំណាក់យុវវ័យនៅកម្ពុជាផងដែរ មានយុវវ័យជាច្រើននិយមចូលចិត្តយកទូរស័ព្ទកត់ត្រានូវការរស់នៅរបស់ខ្លួន បង្ហាញនូវទស្សនរបស់ខ្លួន។ ក្រៅពីមានអត្ថន័យល្អហើយ ឧបករណ៍សម្រាប់ថតវីដេអូក៏ជាចំនុចសំខាន់មួយដែរដើម្បីទទូលបានវីដេអូគុណភាពល្អ ហើយដើម្បីប្រាកដបានថាការថតមានកម្រិតច្បាស់ល្អ

    December 1, 2020
  • PR

    កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការនាំចូលនូវរថយន្ត SUV ប្រភេទថ្មីមួយទៀតនោះគឺ រថយន្ត Ford Territory 2021 ដែលរថយន្តនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។ រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានទទួលការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗរហូតដល់ទៅជាង 2 ឆ្នាំឯណោះទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។ រថយន្ត Ford Territory 2021 នេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលមានដូចជា៖ •

    December 1, 2020
  • PR

    ភ្នំពេញ, ខែវិច្ឆិកា ថ្ងៃទី៣០, ២០២០ – ជាផ្នែកមួយនៃបេសកម្មក្នុងការដាក់សេវាកម្មបម្រើអតិថិជនជាប្រព័ន្ធឌីជីថល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (សុីប៊ីសុី) បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដែលអនុញ្ញាតអោយ អ្នកប្រើប្រាស់អាច ពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការឥណទាន និង ទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទាន។ នេះជាលើកដំបូងបំផុតដែល ប្រទេសកម្ពុជានឹងមានវេទិកាប្រព័ន្ធឌីជីថលបែបរួមបញ្ចូលមួយ ដែលជំរុញអោយមានពិនិត្យសុខភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យឥណទាន និងអក្ខរកម្មហិរញ្ញវត្ថុ។ ជាមួយនឹងកម្មវិធីទូរស័ព្ទ “CBC Mobile” ក្រុមហ៊ុន សុីប៊ីសុី កំពុងព្យាយាមបំពេញអ្វីដែលកំពុងមានចន្លោះក្នុងវិស័យ ផ្នែកហិរញ្ញវត្ថុ និងឥណទានដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីចុះឈ្មោះនៅក្នុងកម្មវិធី

    November 30, 2020
  • សិល្បៈ

    “ឆ្នាំនេះអូនមើលកាំជ្រួចជាមួយអ្នកណា” ជាបទចម្រៀងថ្មីបែបយុវវ័យរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលទើបនឹងចេញថ្មីៗនៅក្នុងផលិតកម្មរស្មីហង្សមាស។ បទចម្រៀងមួយបទនេះបានឆក់យកបេះដូង និងការគាំទ្រយ៉ាងច្រើនពីប្រិយមិត្តជាពិសេសគឺ មិត្តៗយុវវ័យតែម្ដង តាំងពីចេញភ្លាមៗដោយមានការ Like និង ស៊ែរ ពេញបណ្ដាញសង្គម។ បើនិយាយទូទៅបទចម្រៀងសព្វដងរបស់តារារូបនេះ មិនដែលធ្វើឲ្យហ្វេនៗ ឬ ប្រិយមិត្តខកបំណងទេ ប៉ុន្តែមួយបទថ្មីនេះ ហាក់កក្រើកខ្លាំងដោយសារជាប្រភេទបទចម្រៀងបែបចំយុវវ័យ ដែលកំពូលតារាចម្រៀងផ្នែកបុរសរបស់យើងគឺ លោក ខេមរៈ សិរីមន្ត បានប្រើបច្ចេកទេសច្រៀងបានយ៉ាងពីរោះរណ្តំចិត្ត ហើយអ្វីដែលរឹតតែប្លែកខ្លាំងនោះគឺសំឡេងរបស់លោក សម្រាប់មួយបទនេះ ហាក់បីដូចជាលោកនៅជាយុវវ័យដូច្នោះដែរ ពោលគឺសំឡេងរបស់លោកពិតជាអាចពត់ពែន បត់បែនបានគ្រប់ទំរង់បទតែម្តង។ ជាមួយគ្នានេះ ជាទម្លាប់ទៅហើយដែលរាល់បទចម្រៀងថ្មីៗរបស់លោក ខេមរៈ សិរីមន្ត ដែលបានចេញក្នុង

    November 30, 2020
  • ព័ត៌មានជាតិ

    ដោយសាររកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ទៅលើស្រ្តីម្នាក់ដែលត្រូវបានរកឃើញថាមានផ្ទុកវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០​ មិនទាន់ឃើញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រើពេលវេលា ១៥ថ្ងៃក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។ ថ្លែងចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីប្រយុទ្ធបានជោគជ័យក្នុងរយៈពេល ១៥ថ្ងៃនេះ មិនអាចពឹងតែលើរាជរដ្ឋាភិបាល និងអាជ្ញាធរនោះទេ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះយោងតាមការដកស្រង់ចេញពីសារព័ត៌មាន freshnews សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា

    November 30, 2020
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចទម្លាក់ថវិកាជាង ១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប ៣០ម៉ឺនរៀល ក្នុងរយៈពេល ១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើ ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ យោងតាមការចេញផ្សាយដោយអង្គភាពសារព័ត៌មាន freshnews សម្ដេចបានលើកឡើងពីថវិកានេះ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ បើយោងតាមប្រភពដដែល ទឹកប្រាក់ដែលប្រមុខរាជរដ្ឋាភិបាលទម្លាក់ទៅកាន់សាលារាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសសរុបចំនួន ១,១១៧,០០០,០០០ រៀល។ ខាងក្រោមជាតារាងបែងចែកថវិកាតាមបណ្តារាជធានី និងខេត្តទូទាំងប្រទេស៖

    November 30, 2020
  • ព័ត៌មានជាតិ

    ដោយសារមើលឃើញពីផលប៉ះពាល់នៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមុននេះបន្តិចបានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទដំណើរការជាបណ្ដោះអាសន្ន នូវរោងភាពយន្ត រោងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសទាំងអស់។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ការផ្អាកដំណើរការជាបណ្ដោះអាសន្ននេះ គឺក្នុងរយៈពេល ២ សប្ដាហ៍ ដោយរាប់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូមអានខ្លឹមសារលម្អិតនៅខាងក្រោម៖

    November 30, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលធ្វើឲ្យចំនួនអ្នកមានផ្ទុកកូវីដ-១៩ សរុបទាំងអស់មានចំនួន ១៤ នាក់។ សូមអានព័ត៌មានលម្អិតស្តីពីករណីលេីកដំបូងនៃការចម្លងចូលសហគមន៌​ មានភ្ជាប់ជូនខាងក្រោមនេះ​ ៖

    November 30, 2020
  • PR

    រាជធានីភ្នំពេញ៖ Panasonic Cambodia រៀបចំប្រារព្ធខួបអនុស្សាវរីយ៍ គម្រប់ខួប១០ឆ្នាំ នៃការបើកដំណើរការ Panasonic Cambodia ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១០ ជាមួយនឹងការអបអរសាទរនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកជួយប្រជាជនកម្ពុជា ក្រោមទស្សនវិស័យរបស់ខ្លួនគឺ “A Better Life, A Better World” ដែលមានអត្ថន័យជាភាសាខ្មែរថា “ជីវិតរស់នៅកាន់តែល្អប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា” ។ ក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុន Panasonic បានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លា ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរ និងបានធ្វើឲ្យប្រជាជនកម្ពុជាកាន់តែគាំទ្រ និងទទួលស្គាល់រាល់ផលិតផលរបស់ Panasonic គឺមានគុណភាពខ្ពស់។ ទស្សនវិស័យ “A

    November 30, 2020
  • ព័ត៌មានជាតិ

    យោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ក្រសួងសុខាភិបាលមុននេះបន្តិចបានឲ្យដឹងថា ក្រសួងសុខាភិបាល​ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី​ ក្នុងការបិទសណ្ឋាគារភ្នំពេញរយៈពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ និងយកសំណាកមកធ្វើតេស្ត បន្ទាប់ពីយោងតាមការស្រាវជ្រាវ​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារនោះ។ សេចក្តីដូចបានជម្រាបជូនខាងលើ​ សូមសាធារណជនមេត្តាជ្រាប​ ហេីយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ​ សូមអញ្ជេីញមកធ្វេីតេស្តនៅថ្ងៃនេះ​ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហេីយបានចេញផ្សាយនៅព្រឹកមុិញនេះ​ ឲ្យបានគ្រប់ៗគ្នា។

    November 29, 2020