- Liny Chan
- PR
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ផ្តល់លទ្ធភាពដល់ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន អាចផ្ទេរប្រាក់ដោយសុវត្ថិភាព និងចំណាយតិចបំផុត មកកាន់ក្រុមគ្រួសារនៅប្រទេសកំណើតវិញ។ ឥឡូវនេះពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន អាចផ្ទេរប្រាក់កាន់តែងាយស្រួលមកកាន់ក្រុមគ្រួសារនៅប្រទេសកំណើតក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈកិច្ចសហការរួមគ្នារវាងធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន Japan Money Express Co. Ltd ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ គឺជាការរួមបញ្ចូលគ្នានូវសក្តានុពលរបស់ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា និងក្រុមហ៊ុន Japan Money Express ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមានឯកទេសលើការផ្តល់សេវាកម្មផ្ទេរប្រាក់អន្តរជាតិ មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។ គំនិតផ្តួចផ្តើមរួមគ្នានេះមានគោលបំណងបង្កើនជម្រើសនៃការផ្ទេរប្រាក់សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុន ដោយធានាឲ្យមានមធ្យោបាយផ្ទេរប្រាក់ដែលអាចទុកចិត្តបាន
April 10, 2024 - PR
ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រជាប្រុសស្រីត្រៀមអបអរសាទនូវមហាព្រឹត្តិការណ៍សង្រ្កានឆ្នាំថ្មី ឈោងចាប់លាភជ័យ សិរីមង្គល ឆ្នាំរោង ឆ្នាំដ៏មានតេជះរិទ្ធិអំណាច ឆ្នាំថ្មីប្រជាប្រុសស្រីរីករាយអ៊ឹងកង រាំលេងសប្បាយជាមួយចង្វាក់រាំវង់ លាំលាវ រាំក្បាច់ សារ៉ាវ៉ាន់ កន្ត្រឹម និងតាមបែបសម័យទំនើប EDM (DJ) នៅតំបន់ត្រជាក់ចិត្តចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ១០ យប់ មួយឆ្នាំមានតែម្តង វាជាពេលវេលាដែមិនអាចខកខានបាន។ ក្នុងនោះផងដែរ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីដ៏មហាអស្ចារ្យទំនើប លំដាប់ស្តង់ដារខ្ពស់ ប្រមូលផ្ដុំសុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេសមកពីគ្រប់ផលិតកម្ម និងកំពូលតារាចម្រៀង Rapper DJ ល្បីៗ ដែលជាកំពុងពេញនិយម និងមកអង្រួនឆាកតន្ត្រីយក្សដ៏ធំអស្ចារ្យ សំឡេងស្រែកហ៊ោបន្ទរតាមភ្លេង
April 10, 2024 - PR
(ភ្នំពេញ) ថ្ងៃទី 09 ខែមេសា ឆ្នាំ2024 – ជាការពិតណាស់ ទូរទស្សន៍ដែលឆ្លាតវៃ គឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ទស្សនាខ្សែភាពយន្ត ឬ កម្មវិធីកម្សាន្តផ្សេងៗប៉ុណ្ណោះទេ តែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងស៊ីវិល័យ ជាពិសេស នៅក្នុងយុគសម័យ AI នេះតែម្ដង។ ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធើ្វការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ Samsung NEO QLED 8K ស៊េរីចុងក្រោយឆ្នាំ 2024 ដែលបំពាក់មកជាមួយនូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត និងមានការដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិកជាច្រើនមុខទៀត នៅសណ្ឋាគារណាហ្គាវើលដ៍ ទី១ (Naga
April 9, 2024 - PR
ចូលមកដល់វគ្គថ្មី BEAT THE TEAM នេះ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស HDTV បានកំពុងតែពូតច្របាច់ចម្រាញ់បេក្ខជនដែលសុទ្ធតែល្អៗសំឡេងពីរោះប្លែកៗជាច្រើននាក់។ ជាមួយនឹងលក្ខខណ្ឌនៅក្នុងវគ្គថ្មីនេះ បេក្ខជនទាំងអស់ត្រូវបានចាប់គូនិងដាក់វិញ្ញាសារបទចម្រៀងដោយគណៈកម្មការទាំង៤ផ្ទាល់។ ដោយតម្រូវឲ្យពីរក្រុមត្រូវប្រកួតគ្នាក្នុងបទចម្រៀងតែមួយ បកស្រាយម្តងមួយក្រុម ហើយបេក្ខជនណាដែលធ្វើបានល្អ និងត្រូវជ្រើសរើសឲ្យជាប់ទៅកាន់វគ្គបន្ត។ ហើយពិតជាដូចការប៉ាន់ស្មានមិនខុស បេក្ខនារីសំឡេងរដឺនដ៏លេចធ្លោទាំងពីរកាលពីវគ្គមុនគឺ បេក្ខនារី ចិន ស្រីនាង និងបេក្ខនារី ធី កុម្ភៈ ត្រូវបានចាប់គូជាក្រុមដែលត្រូវបកស្រាយរួមគ្នាលើវិញ្ញាសារបទចម្រៀងដ៏ពិបាកមួយ ដែលតម្រូវឲ្យពួកគេត្រូវតែធ្វើឲ្យបានល្អដើម្បីគេចផុតពីការជម្រុះក្នុងវគ្គនេះ។ នៅតែមិនសរសើរមិនបានចំពោះបេក្ខនារីទាំងពីរដែលពិតជាបានប្រឹងប្រែងតស៊ូជាមួយវិញ្ញាសារបទចម្រៀងដែលខ្លួនពុំធ្លាប់ច្រៀងពីមុនមក ហើយនៅតែខំធ្វើយ៉ាងណាយកឈ្នះបេះដូងគណៈកម្មការទាំង៤ឲ្យខាងតែបាន។
April 9, 2024 - PR
ការដែលមានធានារ៉ាប់រងលើយានយន្តពិតជារឿងសំខាន់ និងមានអត្ថប្រយោជន៍បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានបញ្ហា ឬជួបគ្រោះថ្នាក់ចរាចរណ៍ការធានារ៉ាប់រងនឹងទទួលខុសត្រូវទៅលើការខូចខាតទាំងឡាយនោះ ផ្ដល់ឲ្យអ្នកនូវទំនុកចិត្តខ្ពស់បំផុត។ ការធានារ៉ាប់រងលើយានយន្ត ពិតជាមានសារៈសំខាន់ សម្រាប់ហេតុផលជាច្រើនដូចជា ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ និងការអនុលោមតាមច្បាប់សម្រាប់អ្នកបើកបរ។ មានធានារ៉ាបរងក្នុងដៃ ប្រៀបដូចមានអង្គរក្សតាមថែរក្សាគ្រប់ពេលដែលអ្នកមានបញ្ហា ឬជួបគ្រោះថ្នាក់ចៃដន្យណាមួយ។ ទោះជាយ៉ាងណា នៅពេលគិតដល់ការធ្វើធានារ៉ាប់រង ប្រាកដជាអាចនឹងមានភាពស្មុគស្មាញ ក្នុងការស្វែងរកក្រុមហ៊ុនដែលផ្ដល់នូវទំនុកចិត្តខ្ពស់ ឬមានការពិបាកក្នុងការធ្វើឯកសារ។ ប៉ុន្តែទាក់ទងនឹងចំណុចនេះ ធនាគារ ហ្វីលីព នឹងប្រែឲ្យមានភាពងាយស្រួលវិញ ព្រមទាំងធ្វើឲ្យអតិថិជននូវភាពកក់ក្ដៅ ព្រោះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ទូទៅ ហ្វីលីព ដើម្បីផ្តល់ជូននូវភាពងាយស្រួលជូនអតិថិជនក្នុងការទិញធានារ៉ាប់រងយានយន្ត តាមកម្មវិធីធនាគារចល័ត Phillip Mobile បានយ៉ាងឆាប់ហ័ស និងមិនមានភាពស្មុគស្មាញក្នុងការបំពេញឯកសារផ្សេងៗឡើយ។ អតិថិជនធនាគារ
April 8, 2024 - បច្ចេកវិទ្យា
កាលពីថ្ងៃទី5 ខែមេសា ក្រុមហ៊ុន OPPO និងសាកលវិទ្យាល័យកម្ពុជា (UC) បានសហការគ្នារៀបចំនូវកម្មវិធីប្រគំតន្ត្រីខ្នាតធំយ៉ាងកក្រើកឆាកនាំមកជូនដោយ OPPO Reno11 F 5G Limited Edition ប្រកបដោយជោគជ័យ និងបន្សល់ទុកនូវភាពសប្បាយជាមួយសម្រែកហូរកញ្ជ្រៀវរបស់សិស្សានុសិស្ស-និស្សិតចូលរួមពីគ្រប់ទិសទីរាប់ពាន់អ្នក។ ដោយក្នុងនោះឃើញមានការចូលរួមពីកំពូលតារាល្បីៗរួមមាន៖ ថេណា, រ៉ាប៊ី , តិចម៉េង, ក្រុម D-Man, Zedes, Nightee, ក្រុម OMG, ព្រីន និងកញ្ញា Henaa។ លើសពីនេះក៏មានការប្រគំតន្រ្តី EDM ពី DJ ដ៏ស្រស់ស្អាត
April 6, 2024 - PR
សឹងតែមិនគួរអោយជឿថា អ្នករង្វាន់ទាំង១២ រូប បានធ្វើអោយក្រុមហ៊ុន ហ្គេនស៍បឺគ ធ្វើលិខិតប្រកាសស្វែងអ្នកឈ្នះរង្វាន់ម៉ូតូទាំង១២ រូប ដើម្បីទៅទទួលយកម៉ូតូភ្លាមៗ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណដីឡូដ៍ក្នុងខ័ណ្ឌកំបូល។ ចង់ដឹងថាតើអ្នកឈ្នះរង្វាន់ទាំងអស់នោះជានរណាខ្លះ មកពីស្រុកខ័ណ្ឌ-រាជធានីណាខ្លះ សូមតាមដានដូចខាងក្រោម៖ 1- ម៉ាច សំអ៊ន ឈ្នះម៉ូតូលេខរៀងទី ៣០៤០ រស់នៅ ខ័ណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ 2- សារិ រិសិទ្ធ ឈ្នះម៉ូតូលេខរៀងទី ៣០៩១ រស់នៅ ខ័ណ្ឌ ព្រែកព្នៅ រាជធានី
April 6, 2024 - PR
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក សហការជាមួយដៃគូជំនួញរៀបចំពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មនៅថ្ងៃទី ០៨ ០៩ និង ១០ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់ ដែលមានទីតាំងស្ថិតនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ C-D-E-F-G។ នៅក្នុងពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម នឹងមានការតាំងបង្ហាញផលិតផលជាច្រើនពីក្រុមហ៊ុន អ អិម អេ ខេមបូឌា និងដៃគូសហការមកពីគ្រប់វិស័យ ដែលមានដូចជា
April 6, 2024 - ព័ត៌មានជាតិ
ទីក្រុងប៉ារីស ថ្ងៃទី 28 ខែមីនា ឆ្នាំ 2024 – ថ្ងៃនេះមានបុគ្គលិកជាង 100,000នាក់ របស់ក្រុមហ៊ុន TotalEnergies នៅក្នុងប្រទេសចំនួន 120 នៅទូទាំងពិភពលោក មានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពជាខ្លាំង ក្នុងការប្រារព្ធខួប 100ឆ្នាំ នៃការបង្កើតក្រុមហ៊ុននេះឡើង។ សម្រាប់ខួប ១០០ឆ្នាំ របស់ក្រុមហ៊ុន តូតាល់អេនើជី នេះផងដែរគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រពិភពលោកអំពីផ្នែកថាមពល ចាប់តាំងពី ទសវត្សរ៍ឆ្នាំ 1920 រហូតមកដល់បច្ចុប្បន្ននេះ។ ការសម្រេចចិត្ត និងចក្ខុវិស័យ ដ៏អស្ចារ្យ នៅថ្ងៃទី 28 ខែមីនា
April 5, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកទឹកចិត្តប្រធានមន្ទីរ រាជធានី ខេត្ត និងស្ថាប័នកងកម្លាំងប្រដាប់អាវុធ ប្រគល់ឋានន្តរស័ក្ដិ៤ ស្មើកម្រិតនាយកដ្ឋាន ដើម្បីឱ្យសមស្របទៅនឹងការទទួលខុសត្រូវកាន់តែច្រើនលើភារកិច្ចបម្រើសង្គម។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ” នារសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ មេសា ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា យើងធ្វើវិមជ្ឈការ និងវិសហមជ្ឈការ និងប្រគល់សិទ្ធិ និងការទទួលខុសត្រូវទៅដល់ថ្នាក់ក្រោមជាតិ។
April 5, 2024









