- Liny Chan
- ព័ត៌មានជាតិ
ក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការ លេងល្បែង និងរបាំប្រជាប្រិយខ្មែរ នៅក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឺះស្ថានសិក្សាសាធារណៈ និងឯកជន។ នៅក្នុងសេចក្ដីណែនាំខាងលើ ក្រសួងអប់រំ បានហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់ រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ល។ ហើយគ្រប់សាលាទាំងអស់ទាំងរដ្ឋ និងឯកជន ត្រូវអនុវត្តការណែនាំនៅក្នុងសេចក្ដីជូនដំណឹងឱ្យមានប្រសិទ្ធភាពប្រកដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ ប្រភព៖ ក្រសួងអប់រំ យុវជន
April 3, 2024 - PR
ឥឡូវនេះ អ្នកប្រើប្រាស់គណនីធនាគារដែលជាសមាជិកបាគងអាចដកប្រាក់នៅតាមភ្នាក់ងារវីង ភ្នាក់ងារវីង ម៉ាស្ទ័រ ក៏ដូចជានៅតាមសាខាធនាគារ វីង ទូទាំងប្រទេសកម្ពុជាដោយចំណាយត្រឹមតែ ៨០០ រៀលប៉ុណ្ណោះ។ ធនាគារ វីង (ខេមបូឌា) ម.ក បានផ្តល់ជូនតម្លៃសេវាកាន់តែពិសេសជាងមុនសម្រាប់ការដកប្រាក់នៅតាមភ្នាក់ងារវីង, ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង នៅទូទាំងប្រទេសសម្រាប់អតិថិជនទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធទូទាត់ KHQR ដោយធានាបាននូវភាពងាយស្រួលក្នុងការដកសាច់ប្រាក់នៅពេលធ្វើដំណើរទៅតាមបណ្តាខេត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “អតិថិជនដែលធ្វើដំណើរទៅតាមបណ្តាខេត្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនចាំបាច់ ដាក់សាច់ប្រាក់តាមខ្លួនច្រើនពេកក៏បាន ។ ឥឡូវនេះ អតិថិជនអាចដកសាច់ប្រាក់បានពីគ្រប់ធនាគារបានយ៉ាងងាយស្រួលនៅតាមភ្នាក់ងារវីង
April 3, 2024 - ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ បានបង្ហោះសារផ្ដាំទៅកាន់យុវវ័យនៅក្នុងខេត្ត កុំអាលជ្រួលជ្រើមលេងគប់ទឹកនិងប៉ាតម៉្សៅ ប្រយ័ត្នអត់បានថតរូបស្អាតៗនៅពេលបុណ្យចូលឆ្នាំថ្មី ដែលនឹងចូលមកដល់ឆាប់ៗនេះ។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅលើផេកផ្លូវការ ជាមួយនឹងខ្លឹមសារដូច្នេះថា៖ «ក្មួយៗនៅខេត្តកំពត កុំអាលជ្រួលជ្រើមលេងគប់ទឹកនិងប៉ាតម៉្សៅអោយសោះណា ប្រយ័ត្នអត់បានថតរូបស្អាតៗនៅពេលបុណ្យចូលឆ្នាំ សូមរក្សារសណ្តាប់ធ្នាប់ក្នុងខេត្តយើងអោយបានល្អ សំរាប់ត្រៀមបុណ្យប្រពៃណីជាតិយើងក្នុងពេលឆាប់ៗខាងមុខនេះ »៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត
April 3, 2024 - PR
កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស HDTV កំពុងចាក់ផ្សាយរដូវកាលទី២ នៅរៀងរាល់ថ្ងៃសៅរ៍ម៉ោង 8យប់ ជាមួយនឹងវត្តមានកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប ដែលបានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជន ដែលសុទ្ធតែល្អៗសំឡេងពីរោះប្លែកៗជាច្រើននាក់។ ឈានមកដល់វគ្គថ្មី BEAT THE TEAM នេះ លក្ខខណ្ឌក៏ត្រូវបានប្តូរខុសកាលពីវគ្គមុន ដែលនៅក្នុងវគ្គនេះ បេក្ខជនទាំងអស់ត្រូវបានចាប់គូនិងដាក់វិញ្ញាសារបទចម្រៀងដោយគណៈកម្មការទាំង៤ផ្ទាល់។ ដោយតម្រូវឲ្យពីរក្រុមត្រូវប្រកួតគ្នាក្នុងបទចម្រៀងតែមួយ បកស្រាយម្តងមួយក្រុម ហើយបេក្ខជនណាដែលធ្វើបានល្អ និងត្រូវជ្រើសរើសឲ្យជាប់ទៅកាន់វគ្គបន្ត។ អ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនោះគឺបេក្ខនារីឆ្នើមពីររូបកាលពីវគ្គមុនគឺ លីន សោម៉ា និង យ៉ាង ចាន់រតនា
April 3, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥ ដោយលទ្ធផល ៦២សម្លេង លើ ៦២សម្លេង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។ ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនព្រឹទ្ធសភានេះ ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា
April 3, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ត្រូវរៀបចំដាក់ចេញផែនការជាក់ស្តែង នៅតាមមូលដ្ឋានរៀងៗខ្លួន និងណែនាំដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទ ឱ្យបង្កើនស្មារតីម្ចាស់ការ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ដើម្បីធានាសុវត្ថិភាព និងបង្កបរិយាកាសល្អប្រសើរ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស មកចូលរួមលេងកម្សាន្តបានច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ និងមហោឡារិក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ដើម្បីចូលរួមសម្តែងអំណរសាទរ និងទទួលស្វាគមន៍សង្ក្រាន្ត និងរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ជាតិឱ្យបានគង់វង្ស ព្រមជាមួយនឹងការធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យ ដ៏មានអត្ថន័យនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦
April 3, 2024 - ព័ត៌មានជាតិ
ក្រសួងសុខាភិបាល កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានហាមឃាត់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលឈ្មោះ HYPOLY ដោយសារគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ការហាមឃាត់នេះ ត្រូវបានធ្វើឡើង ក្រោយក្រសួងពិនិត្យឃើញមានគណនីបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនផ្សព្វផ្សាយលក់ មានលក្ខណៈបំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ។ នៅក្នុងសេចក្ដីជូនដំណឹង ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនដូចជា ១. Hypoly គ្រាប់ ទឹកពុះទឹកនោមផ្អែមលេខ 1 Cambodia ,២. Hypoly ដំណោះស្រាយថ្មីសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម , ៣. មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម – Hypoly , ៤. ជុំ
April 3, 2024 - ព័ត៌មានជាតិ
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តាចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។ នៅក្នុងសេចក្ដីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រារព្ធឡើងចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខែ ចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាទូទៅ ជារៀងរាល់ឆ្នាំក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិអប្សរាតែងតែសង្កេត ឃើញមានកំណើនខ្ពស់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ ដើម្បីត្រៀមទទួល
April 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងនៅក្នុងសេចក្ដីជូនដំណឹង ក្រសួងក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបបានគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៧°C។
April 3, 2024 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា សម្តេចមិនចង់ប្រើឈ្មោះសម្តេច លើប្រព័ន្ធសិក្សាគំរូថ្មី ព្រោះមិនចង់ឲ្យមានឈ្មោះច្រើន។ ការបដិសេធនេះបន្ទាប់ពីការដាក់ដំណើរការប្រព័ន្ធអប់រំថ្មី និងទទួលបានលទ្ធផលបន្តិចម្តងៗ កាន់តែខ្លាំងឡើងហើយនោះ ក្រសួងអប់រំ បានបន្តខិតខំបន្តយន្តការរបស់ខ្លួន ក្នុងការពង្រីកវិសាលភាព នៃការអប់រំជំនាន់ថ្មីបន្ថែមទៀត ស្របពេលជាមួយនឹងការពង្រីកបន្ថែម លើយន្តការរបស់ខ្លួននេះ រដ្ឋមន្ត្រីក្រសួងអប់រំ ធ្លាប់បានលើកជាយោបល់ ដាក់ឈ្មោះសម្តេចធិបតី លើប្រព័ន្ធសិក្សាអប់រំគំរូថ្មី ជំនាន់ទី៣ តែត្រូវបានសម្តេចបដិសេធ។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក៏ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា មិនចង់ឱ្យមានឈ្មោះច្រើន ពាក់ព័ន្ធនឹងការអប់រំ ព្រោះសម្តេចថា នឹងផ្ទេរមកជាស្តង់ដារតែមួយនៅថ្ងៃខាងមុខ។ ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារអប់រំ យុវជន
April 3, 2024









