Liny Chan
  • PR

    កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកដែលមានអ្នកទស្សនារាប់លាននាក់ BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស HDTV បានចាក់ផ្សាយរដូវកាលទី២ ជាផ្លូវការហើយ នូវរៀងរាល់ថ្ងៃសៅរ៍ម៉ោង 8យប់។ ជាមួយនឹងវត្តមានកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប ដែលបានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជន ដែលសុទ្ធតែល្អៗសំឡេងពីរោះប្លែកៗជាច្រើននាក់។   ក្នុងវគ្គ BEAT THE JUDGE សប្តាហ៍ទី4នេះ ទាំងគណៈកម្មការ ទាំងអ្នកទស្សនាបានភ្ញាក់ផ្អើលជាខ្លាំងនូវវត្តមាន របស់បេក្ខនារី លីន សោម៉ា ដែលធ្លាប់ត្រូវបានស្គាល់ពីទឹកដមនិងសមត្ថភាពដ៏ខ្លាំងរបស់បេក្ខនារីម្នាក់នេះ។   បេក្ខនារី លីន សោម៉ា បានបញ្ជាក់ពីការតាំងចិត្តនិងកម្លាំងជម្រុញពីអ្នកជុំវិញខ្លួនទើបនាងដាច់ចិត្តមកប្រកួតនៅទីនេះ។ ជាក់ស្តែងនៅតែមិនខុសការស្មាន បេក្ខនារី

    March 26, 2024
  • PR

    កាលពីថ្ងៃទី ២៣ និងទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមការងារ ហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់ចំនួនបីខេត្ត-ក្រុងផ្សេងគ្នាក្នុងរយៈពេលតែពីរថ្ងៃ។ សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់យក្សពី ហ្គេនស៍បឺគ ដែលឈ្នះរង្វាន់ម៉ូតូរហូតដល់ ៧គ្រឿង ឯណោះ ហើយធ្វើការប្រគល់ជូនដល់ទីតាំងអ្នកឈ្នះរង្វាន់តែម្ដង ក្នុងនោះមានខេត្តក្រុងដូចជា ខេត្តកំពង់ស្ពឺ, ក្រុងព្រះសីហនុ និងខេត្តកំពង់ឆ្នាំង  ដែលមានឈ្មោះរាយនាមដូចខាងក្រោម៖ ១/ សួន ចាន់ណារិទ្ធ រស់នៅភូមិ4 ឃុំ4 ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ឈ្នះរង្វាន់ម៉ូតូលេខរៀង 3096 ២/ អ៊ាង ម៉ាលីស រស់នៅភូមិ3 ឃុំ4

    March 26, 2024
  • PR

    ហ្គេនស៍បឺគ ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន គ្រាន់តែឮតិចថាមិនជឿ សូម្បីតែខ្ញុំក៏មិនចង់ជឿដែរថា គា្រន់តែទៅមើលការប្រគំតន្រ្តីហ្គេនស៍បឺគ សោះត្រូវរង្វាន់ម៉ូតូថ្មីខ្លាញ់គោ។ កាលពីថ្ងៃទី២៣ និងទី២៤ ខែមីនា ឆ្នាំ២០២៤ ហ្គេនស៍បឺគបានធ្វើការប្រគំតន្រ្តីខ្នាតយក្សនៅឯក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានអ្នកទស្សនាបានចូលរួមយ៉ាងច្រើនកុះករ ស្រែកហ៊ោកញ្ជ្រៀវតាមបទភ្លេង ញាក់កន្រ្តាក់អារម្មណ៍ និងរាំតាមយ៉ាងសប្បាយជាមួយអាយដលនៅលើឆាក។ តែអ្វីដែលធ្វើអោយហួសចិត្តនៅមុខឆាកប្រគំតន្រ្តីដ៏ធំរបស់ហ្គេនស៍បឺគ នោះគឺមានអ្នកឈ្នះរង្វាន់ម៉ូតូរហូតដល់ទៅ ៣រូប ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ ដោយគ្រាន់តែទៅទស្សនា និងបានទិញស្រាបៀរហ្គេនស៍បឺគ យកមកពិសាគាស់ក្រវិលកំប៉ុងឈ្នះភ្លាមៗតែម្ដង ពិតជាមិនគួរអោយជឿទេលោកអើយ។ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ៣រូប ដែល ២រូប ជាអ្នករស់នៅខេត្តកំពង់ធំ និង១រូបទៀតជាអ្នករស់នៅខេត្តសៀមរាប ដែលបានទៅទស្សនាផ្ទាល់ និងបានទិញស្រាបៀរហ្គេនស៍បឺគគាស់ក្រវិលភ្លាមឈ្នះភ្លាមនៅទីនោះតែម្ដង។

    March 25, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើក្រុមការងាររៀបចំសង្ក្រាន្តនិងព្រឹត្តិការណ៍កំសាន្តបន្ថែមទៀតតាមបណ្ដាស្រុកក្នុងខេត្តព្រៃវែង បន្ថែមលើសង្ក្រាន្តខ្នាតធំនៅទីរួមខេត្ត។ ពីវេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តក្រុមការងារចុះមូលដ្ឋាន រដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំស្រុកនីមួយៗ សហការរៀបចំសង្ក្រាន្ត

    March 23, 2024
  • PR

    ហ្គេនស៍បឺគ រៀបការ ចំនេញលុយ សូមចូលរួមអបអរសាទរដល់គូស្វាមី ភរិយាថ្មីទើបតែបានរៀបអាពាហ៍ពិពាហ៍ ដែលបានជ្រើសយកស្រាបៀរហ្គេនស៍បឺគ សម្រាប់កម្មពិធីមង្គលការ ដែលទទួលបានការបន្ថែមជាច្រើន និងសន្លឹកប័ណ្ណផ្សងសំណាងចំនួន ១សន្លឹកផងដែរ។ ការចាប់រង្វាន់ផ្សងសំណាងចំនួន ៥១គូ វគ្គទី១ ឆ្នាំ២០២៤ នៅថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ (Valentine Day) គឺថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ការចាប់រង្វាន់នោះ គឺបានធ្វើឡើងនៅលើឆាកប្រគុំតន្រ្តីដ៏ធំ នៅមុខមហាជនដែលបានចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ និងមានការចាក់ផ្សាយលើបណ្ដាញសង្គម និងកញ្ចក់ទូរទស្សន៍ផងដែរ ។ ចង់ដឹងថាតើម្ចាស់រង្វាន់ទាំង ៥គូ ណាខ្លះដែលបានឈ្នះរង្វាន់ អាពាហ៍ពិពាហ៍លំដាប់ពិភពលោកពី ហ្គេនស៍បឺគ សូមតាមដានដូចខាងក្រោម៖  

    March 23, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា កម្ពុជា​ទទួល​បាន​កូន​ផ្សោត​ថ្មី​ចំនួន ២​ក្បាល​ក្នុង​ថ្ងៃ​តែ​មួយ តែ​ ១ក្បាល​​ក្នុង​ចំណោម​នោះស្លាប់​ទៅ​វិញ​។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់ថា ក្រុម​ការងារ​ស្រាវ​ជ្រាវ​នៃ​រដ្ឋបាលជលផល និង​អង្គការ WWF បាន​ប្រទះ​ឃើញ​កូនផ្សោតកើតថ្មី​ចំនួន ​២​ក្បាល ដែល​១​ក្បាល ប្រទះ​ឃើញ​នៅ​ខេត្ត​ស្ទឹងត្រែង និង​១​ក្បាល​ទៀត​នៅ​ខេត្ត​ក្រចេះ​។ នៅ​ខេត្ត​ស្ទឹងត្រែង ផ្សោត​ទើបនឹងកើតថ្មីមួយក្បាល​ ត្រូវ​ប្រទះ​ឃើញ​នាវេលាម៉ោង១៣:៤៥នាទី នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កាំងកូនសត្វ ភូមិកោះព្រះ ឃុំកោះព្រះ

    March 23, 2024
  • ព័ត៌មានជាតិ

    ក្រចេះ ៖ កាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារចល័តចម្រុះ ព្រមទាំងសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ ៧៣ គ.ម ៥៣+៤០០ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង

    March 23, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ទីតាំង និងទីតាំងផលិត ស្តុកទុក នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ចំនួន ២កន្លែង ត្រូវបានកម្លាំងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខារាជធានីភ្នំពេញ បានរកឃើញថា ពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន។ បើតាមការបញ្ជាក់របស់ សាខា ក.ប.ប. រាជធានីភ្នំពេញ នៅលើផេកផ្លូវការ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានឱ្យដឹងថា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

    March 23, 2024
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យដែលបម្រើការងារនៅសាលាខេត្តសៀមរាប ចំនួន២៩៤នាក់ ស្រី១១៣នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ ទន្ទឹមនឹងនេះដែរ សម្ដេចមហាបវរធិបតី បានបង្ហាញការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃរដ្ឋបាលខេត្តសៀមរាប ដែលជាខេត្តទី៦ ដែលបានចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយស្ម័គ្រចិត្តធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលអវិជ្ជមាន ។ ការណ៍នេះ បានបង្ហាញពីភាពស្អាតស្អំ និងគំរូដ៏ល្អប្រសើរសម្រាប់សង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីកម្ពុជា៕ ប្រភព៖

    March 23, 2024
  • PR

    ថ្មីៗក្តៅៗមុននេះ រឿងភាគបែបទេពមច្ឆាដ៏គួរឲ្យទាក់ទាញ បានចេញឈុតគម្រូដំបូងហើយ ដែលរឿងភាគមួយនេះត្រូវបានផលិតដោយទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV។ រឿង «មេឆា» បានស្រូបទាញការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗដោយគ្រាន់តែក្រោយការបង្ហោះ Poster ប៉ុណ្ណោះ ដែលមានការបញ្ចេញមតិសរសើរនិងត្រៀមរង់ចាំទស្សនាយ៉ាងព្រោងព្រាតតែម្តង។ ជាមួយនឹងតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសមានដូចជាកញ្ញា មាន សូនីតា លោក ហ្សូណូ និង លោក ឆន សុវណ្ណារាជ។   តាមរយៈឈុតពិសេសខ្លីៗដែលទើបនឹងបានបញ្ចេញមុននេះ ពិតជាមានទាក់ទាញនិងស្រស់ស្អាតខ្លាំង ជាមួយសាច់រឿងរ៉ូមែនទិកបែបកំប្លែក ដែលធ្វើឲ្យមានការចែករំលែក និងមតិល្អៗជាច្រើនដែលអន្ទះសារចង់ឆាប់បានទស្សនារឿងភាគមួយនេះ។   ជាពិសេសនៅក្នុងឈុតមួយក្នុងរឿង «មេឆា» នេះ តួឯកស្រីកញ្ញា មាន សូនីតា

    March 21, 2024