- Liny Chan
- PR
ម្ចាស់ពាន់ Cambodian Idol រដូវកាលទី3 គ្រី ថៃពៅ បង្ហាញមុខយ៉ាងស្វាហាប់ក្នុងកម្មវិធីកម្សាន្តលំដាប់ពិភពលោក Killer Karaoke Cambodia រដូវកាលទី៧ កាលណីរាត្រីថ្ងៃព្រហស្បតិ៍នេះ។ ម្ចាស់បទ <ស្រលាញ់គេហើយមែនទេ> រូបនេះបានប្រែកាយជាដ្រាគូឡាខ្មោចឆៅជញ្ជក់ឈាមយ៉ាងហំហាន មកប្រយុទ្ធតតាំងជាមួយវិញ្ញាសាររន្ធត់ព្រឺព្រួចរបស់កម្មវិធីកម្សាន្តដ៏ល្បីមួយនេះ។ តែថាសឹងតែគ្រប់គ្នាហើយ អ្នកដែលមកដល់ទឹកដី Killer Karaoke គឺជឿជាក់បានតែដំបូងទេ ជាក់ស្តែងតារាចម្រៀងរូបសង្ហា គ្រី ថៃពៅ ក៏មិនខុសគ្នាដែរ ជាមួយនឹងវិញ្ញាសារ <កាដូស្នេហ៍> បានធ្វើឲ្យ គ្រី ថៃពៅ ឆ្លេឆ្លាស្ទើររកដកដង្ហើមមិនទាន់។ អ្វីដែលរឹតតែធ្វើឱ្យទប់សំណើចមិនបាននោះ គឺថាគប់ចុះគប់ឡើង ស្រាប់តែមានត្រប់ហោះស្ទុយសំដៅចំកន្លែងសំខាន់
February 17, 2024 - PR
ក្រុមហ៊ុនGANZBERG នឹងសហព័ន្ធបាល់ទះកម្ពុជាចាប់ដៃគ្នាបង្កើតមហាព្រឹត្តិការណ៍ “តេជោលីគ” រដូវកាល ២០២៣-២០២៤ លើកនេះធ្វើអោយវិស័យបាល់ទះកាន់តែលេចធ្លោ ត្រូវបានទទួលស្គាល់ទំាងលីគថ្នាក់ជាតិនិងអន្តរជាតិ ។ ដោយវគ្គជម្រុះជុំទី២ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ២០២៤ បានរកឃើញក្រុមខ្លំាងទំាង៤ ដែលទីបំផុតក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស អាចបំបែកកំណត់ត្រា មិនអោយសមាគមបាល់ទះវិសាខាឈ្នះ ៣សិតទល់នឹង០ ទៀតទេក្នុងពានរង្វាន់បាល់ទះ “តេជោលីគ” ក៏ប៉ុន្តែចប់ការប្រកួត សមាគមបាល់ទះវិសាខា បានយកឈ្នះទៅលើក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្នុងលទ្ធផល ៣សិតទល់នឹង២ ចំណែក២ក្រុមទៀត គឺសមាគមបាល់ទះក្រសួងមហាផ្ទៃ និងក្លឹបកីឡាបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ សំរាប់ក្រុមទំាង៤នេះ នឹងបន្តឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ២០២៤ ដោយក្រុមលេខ១ ត្រូវប៉ះជាមួយក្រុមលេខ៤
February 17, 2024 - PR
រាជធានីភ្នំពេញ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវកម្មវិធីកម្មវិធីសំណេះសំណាល និងប្រគល់ប្រាក់លើកទឹកចិត្តដល់អតិថិជនគណនីក្មេងឆ្លាត ជូនដល់អតិថិជនរបស់ខ្លួនកន្លងទៅនៅ ស្នាក់ការកណ្តាលផ្ទាល់ កាលពីថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលកម្មវិធីពិសេសនេះជាឆ្នាំដំបូង ដែលអម្រឹតបានផ្ដល់ជូនរង្វាន់លើកទឹកចិត្តដល់កូនៗរបស់អតិថិជនគណនីសន្សំក្មេងឆ្លាតដែលបានទទួលនិទ្ទេសល្អ ចំនួន២១នាក់ ក្នុងឆ្នាំសិក្សា ២០២៣កន្លងទៅ។ ក្នុងកម្មវិធីនេះផងដែរអម្រឹតផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមដែរជាកូនៗរបស់អតិជន សរុបជាទឹកប្រាក់ ១៦៨០០ដុល្លារដល់អតិថិជនផងដែរ។ ក្រៅពីរង្វាន់ប្រាក់លើកទឹកចិត្ត អតិថិជនក្មេងឆ្លាត ទទួលបានការធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ ដែលអម្រឹតបានចំណាយទឹកប្រាក់ធានារ៉ាប់រងអាយុជីវិតសរុបជាង ៨២ម៉ឺនដុល្លារ ទៅអតិថិជនជាង៥ម៉ឺនគណនី និងអតិថិជន ៨៦នាក់ដែលបានទូទាត់ទទួលបានសំណងដល់ជាមួយទឹកប្រាក់សរុបជាង ៣០ម៉ឺនដុល្លារ។ កម្មវិធីពិសេសនេះគឺ កម្មវិធីជំនួបសំណេះសំណាលដំបូងបំផុតបន្ទាប់ពីការបង្កើតនូវ គណនីសន្សំក្មេងឆ្លាតរយ:ពេល២ឆ្នាំមកនេះ។
February 16, 2024 - PR
កាលពីពេលថ្មីៗនេះមានរឿងមួយដែលប្រជាពលរដ្ឋខ្មែរជាពិសេសសម្រាប់អ្នកស្នេហាវិស័យគុនខ្មែរមានការសាទរ និងកោតសរសើរយ៉ាងខ្លាំងដល់ GANZBERG ដែលបានរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីលំដាប់ពិភពលោកកាលពីថ្ងៃទី27 ខែមករា ឆ្នាំ 2024 កន្លងទៅនេះ ហើយបានធ្វើការផ្សាយផ្ទាល់ជាពិសេសតាមរយៈ page GANZBERG និង Bayon TV កាលពីថ្ងៃទី 14 កុម្ភៈ ដើម្បីអបអរសារទទិវាបុណ្យនៃសេចក្តី។ បន្ថែមលើសពីនេះទៀតក្នុងមហាព្រឹត្តិការណ៍នេះ GANZBERG បានអញ្ជើញសុទ្ធតែកំពូលតារាចម្រៀង K-POP របស់កូរ៉េខាងត្បូងគឺ លោក លី យ៉ុងជេ Rain និង កញ្ញា HyunA និងកំពូលតារាចម្រៀងលំដាប់ប្រទេសផងដែរ ដូចជា លោកឧកញ៉ា ខេមរៈ
February 16, 2024 - PR
សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ ផលិតផលមានចំនួនកំណត់ ដបរចនារូបរាងថ្មីដំបូងបង្អស់ ដែលដាក់លក់ជាផ្លូវការនៅកម្ពុជា នោះគឺ សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ Ultimate White ផលិតផលមានចំនួនកំណត់ (Limited Edition) ចំណុះ 900 មីលីលីត្រ ដែលរចនាឡើងដូចទៅនឹង រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវផ្ការីកនិងរដូវរងា ដែលជារដូវទាំងបួននៅក្នុងប្រទេសជប៉ុន។ រដូវកាលនីមួយៗមានការរចនាប្លែកៗគ្នា ដែលបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញរបស់ប្រទេសជប៉ុន។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីទទួលបានបទពិសោធន៍នៃភាពស្រស់ស្អាត ព្រមទាំងក្លិនក្រអូបប្រហើរពីផ្កាសាគូរ៉ារបស់ប្រទេសជប៉ុន និងក្លិនក្រអូបប្រហើរធ្វើឱ្យអារម្មណ៍ស្រស់ស្រាយពីផ្លែ ប៊ឺរី។ ជាវផលិតផលមានចំនួនកំណត់ឥឡូវនេះ! សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ ផលិតផលមានចំនួនកំណត់ (Limited-Edition) ទាំងនេះគឺជាផលិតផលដែលមិនអាចខ្វះបាន សម្រាប់អ្នកចូលចិត្តថែរក្សាស្បែកទាំងអស់ដែលចង់ទទួលបានបទពិសោធន៍នៃរដូវកាលដ៏អស្ចារ្យដូចទៅលេងប្រទេសជប៉ុនផ្ទាល់យ៉ាងដូច្នោះដែរ។ សូមណែនាំ
February 15, 2024 - PR
ទីបំផុតសមាជិក TOP4 ចុងក្រោយដែលជាតារាចម្រៀងវ័យក្មេងជាសំណព្វចិត្តរបស់អ្នកគាំទ្រ លោក ថុល សុភិទិ បានបង្ហាញខ្លួនក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៧ហើយ។ វត្តមានរបស់ម្ចាស់បទ «មួយឆាវ» បានញ៉ាំងឱ្យបរិយាកាសក្នុងកម្មវិធីកម្សាន្តកម្រិតពិភពលោកមួយនេះ ពោរពេញដោយសំណើចយ៉ាងក្អាក់ក្អាយ ព្រោះភាពក្រម៉ិចក្រមើម សម្ដីចាក់ទឹកមិនលិចរបស់តារាចម្រៀងសំនៀងផ្អែមរូបនេះ។ ថុល សុភិទិ បានតុបតែងខ្លួន ផាត់មុខ ដូចខ្មោចឆៅគួរឱ្យអស់សំណើច តែទោះបីជាខ្មោច ឬមនុស្ស ឱ្យតែមកដល់ឆាក Killer Karaoke Cambodia ហើយ គឺមិនអាចរួចខ្លួននោះទេ ត្រូវតែទក់សាច់នឹងវិញ្ញាសារន្ធត់ៗរបស់កម្មវិធី។ មកលើកទី១ ភិទិ
February 15, 2024 - PR
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺពិធីសម្ពោធ និងដាក់តាំងបង្ហាញម៉ូតូអូតូស៊េរីថ្មីទាំងពីរប្រភេទ ហុងដាភីស៊ីអិច១៦០ និងហុងដាឃ្លីគ១៦០ ក្រោមគោលគំនិតរួមមួយគឺ “160POWER ឬ
February 15, 2024 - PR
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវានៃសេចក្តីស្រលាញ់ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំលំដាប់ស្តង់ដារខ្ពស់ ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងលំដាប់ប្រទេសនៅក្នុងផលិតកម្មរស្មីហង្សមាស។ គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីដ៏ធំអស្ចារ្យនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេនសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ តោះចាំអីទៀត! ណាត់ពួកម៉ាកល្អ បងប្អូនល្អ និងក្រុមគ្រួសារជាទីស្រលាញ់ ជាពិសេសមនុស្សដែលយើងស្រលាញ់ទៅទទួលយកទស្សនីយភាពនៅពីមុខឆាកដ៏ធំ-ទំនើបលំដាប់ស្តង់ដារខ្ពស់ និងបានជួបផ្ទាល់ជាមួយនឹងកំពូលតារាចម្រៀងដែលជា IDOL របស់លោកអ្នក។ GANZBERG សូមជូនពរអ្នកក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ពោរពេញដោយក្តីស្រលាញ់ ភាពកក់ក្តៅ និងពេលវេលាដ៏ស្និទ្ធស្នាលជាមួយមនុស្សពិសេសរបស់អ្នក។ GANZBERG ស្រលាញ់តន្ត្រី និងចូលរួមលើកស្ទួយវិស័យទេសចរណ៍! សូមពិសាដោយការទទួលខុសត្រូវ!
February 14, 2024 - PR
ហាង គុយទាវ អូរឫស្សី ដែលបានបើកតាំងពីឆ្នាំ១៩៨១ មកនោះ នៅតែរក្សាបានរសជាតិដើម និងប្រជាប្រិយភាព អស់រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។ តាមទម្លាប់ជារៀងរាល់ឆ្នាំ ហាងគុយទាវវ័យចំណាស់ជាងគេមួយនៅភ្នំពេញនេះ បានរៀបចំកម្មវិធីដ៏ធំមួយក្នុងនោះមានទាំងការលោត ម៉ុងសាយ ផងដែរ ដើម្បីអបអរនៅភាពជោគជ័យក្នុងអាជីវកម្ម ក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលទើបតែកន្លងទៅថ្មីៗនេះ។ នៅពេលនិយាយពីប្រជាប្រិយភាពហាង គុយទាវ អូរឫស្សី នរណាក៏ស្គាល់ដែរ ជាពិសេសអ្នករស់នៅក្នុងក្រុងភ្នំពេញតែម្ដង ដោយសារតែរសជាតិគុយទាវពោះជ្រូក គុយទាវសាច់ចិញ្ច្រាំ និងនំប៉ាវស្នូលសាច់ជ្រូក ដែលជាមីនុយប្រចាំហាង ធ្វើឱ្យអតិថិជនស្គាល់ហាងគុយទាវតជំនាន់មួយនេះ។ អ្វីដែលពិសេសទៅទៀតនោះ គឺរសជាតិឆ្ងាញ់ និងការរក្សាបាននូវរសជាតិដើមនៃគុយទាវប្រចាំហាង ដែលចងចិត្តអតិថិជនមិនអាចបំភ្លេចបាន ឱ្យតែចង់ញ៉ាំគុយទាវ គឺដឹងតែនឹកឃើញហាង គុយទាវ
February 14, 2024 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ហើយក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេចធិបតី។ នៅក្នុងវីដេអូសារសំឡេងពិសេសស ដែលបានចេញនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «ឯកឧត្តមលោកជំទាវ អភិបាល គណៈអភិបាល រាជធានី-ខេត្ត ប៉ុន្មាន បី សប្ដាហ៍មុន ខ្ញុំបានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាបណ្ណ ឬ ការផ្ដល់សិទ្ធិក្នុងការបើកទីតាំងល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន ពេលជាមួយគ្នានោះខ្ញុំបានឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំប្រជុំជាបន្ទាន់ ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេសខ្មែរយើងនេះ
February 14, 2024








