- Liny Chan
- PR
ទីបំផុតភាពយន្តភាគ «បាបប្រពន្ធដើម» របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលទទួលបាននូវការគាំទ្រខ្លាំងពីអ្នកនិយមទស្សនារឿងខ្មែរ បានវិលមកវិញក្នុងរដូវកាលថ្មីហើយ គឺ «បាបប្រពន្ធដើមវគ្គ២»។ វគ្តមានតួអង្គសំខាន់ៗនៅក្នុងរឿងនៅតែរក្សាដដែល គឺមានវត្តមានបវរកញ្ញាកម្ពុជាដ៏ល្បី កញ្ញា ប៊ី សុធារី លោក លឹម ជាឡាយ ដែលជាតារាភាពយន្តដ៏ឆ្នើមមួយរូប រួមទាំងតួសម្ដែងល្បីៗជាច្រើនរូបទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គ្រាន់តែបង្ហាញ Official Trailer វគ្គ២ ភ្លាម ទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកជនភ្លែតតែម្ដង ព្រោះសាច់រឿងកាន់តែញាក់សាច់ កាន់តែសាហាវជាងវគ្គ១ទៅទៀត។ កាលពីវគ្គ១ រឿង «បាបប្រពន្ធដើម» ធ្វើឱ្យទស្សនិកជនទស្សនាយ៉ាងជក់ចិត្ត ជាពិសេសតួអង្គដណ្ដើមប្ដីគេ ត្រូវបានទស្សនិកជនជេរផ្អើលប្រទេស។ យ៉ាងណាមិញប្រពន្ធដើមក៏មិនមែនជាមនុស្សធម្មតាដែរ
February 8, 2024 - PR
(ភ្នំពេញ) ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤៖ ក្រុមហ៊ុនអេឡិចត្រូនិកសាមសុង ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធី Galaxy Campus Friends នៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាមួយនឹងការតាំងបង្ហាញមុខងារបច្ចេកវិទ្យា Galaxy AI ថ្មីៗបំពាក់លើកំពូលស្មាតហ្វូន Galaxy S24 Series ចាប់ពីថ្ងៃទី 7 កុម្ភ: ដល់ថ្ងៃទី 7 ខែ មីនា ឆ្នាំ 2024 នេះ! កម្មវិធី Galaxy Campus Friends
February 8, 2024 - PR
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិន GANZBERG គ្រោងនឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំលំដាប់ស្តង់ដាខ្ពស់ 3 ទីតាំងធំៗដំណាលគ្នាក្នុងពេលតែមួយ ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងលំដាប់ប្រទេស និងកំពូលតារា Rapper ល្បីៗលំដាប់ជួរមុខក្នុងស្រុកខែ្មរផងដែរ។ គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីដ៏ធំអស្ចារ្យនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 10-11 ខែកុម្ភះ ខាងមុខ នៅលើដែនដីអច្ឆៈរិយៈនៃខេត្តសៀមរាប ដែនដីនៃធនធានធម្មជាតិសំបូរបែបជាពិសេស ថ្មកែវ គឺខេត្ត ខេត្តពោធិ៍សាត់ និង ខេត្ត ត្បូងឃ្មុំ។ តោះណាត់ពួកម៉ាកល្អ បងប្អូនល្អ និងក្រុមគ្រួសារជាទីស្រលាញ់របស់អ្នក ទៅចូលរួមទស្សនាកម្សាន្តនៅពីមុខឆាកដ៏ធំ ទំនើបលំដាប់ស្តង់ដាខ្ពស់ និងបានជួបផ្ទាល់ជាមួយនិងកំពូលតារាចម្រៀងដែលជា IDOL របស់លោកអ្នក។ កាន់តែពិសេស GANZBERG រង្វាន់ថ្មី
February 6, 2024 - PR
ម្ចាស់បទ «ធ្វើម្ដេចយើងក្រ» លោក ឃី សុឃុន បានបង្ហាញមុខក្នុងកម្មវិធីកម្សាន្តដ៏លេចធ្លោក្នុងលោក គឺ Killer Karaoke Cambodia រដូវកាលទី៧ ក្នុងវិញ្ញាសា «រន្ទះស្រៀវស្រើប» ធ្វើឱ្យតារាចម្រៀងសំនៀងធ្ងន់រូបនេះ ដួលត្រឡប់ត្រឡិនជាច្រើនដង។ ដូចដែលអ្នកគាំទ្របានដឹងហើយថា Killer Karaoke Cambodia មិនដែលឱ្យបេក្ខជនរូបណារួចខ្លួននោះទេ បើហ៊ានចូលហើយ ត្រូវតែហ៊ានប្រឈម និងឆ្លងកាត់វិញ្ញាសាញាក់សាច់ជាច្រើន។ តួយ៉ាង លោក ឃី សុឃុន មកលើកនេះហាក់ធ្ងន់ធ្ងរបន្តិចហើយ ព្រោះប៉ះចំវិញ្ញាសាប្រចាំត្រកូល Killer Karaoke Cambodia គឺធ្វើជាអ្នកបម្រើសេវាកម្មដ៏មហាវេទនា។ ក្នុងវិញ្ញាសាមួយនេះបេក្ខជនត្រូវតុបតែងខ្លួនជាអ្នកបម្រើសេវាផ្នែកអាហារ
February 6, 2024 - ព័ត៌មានជាតិ
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024) ដែលរៀបចំនៅ ប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ តាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤
February 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គួរឲ្យសង្វេគជាខ្លាំង អ្នកនាង ចន្ទ សិរីរដ្ឋ អតីតសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ និងត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធកម្រងបទចម្រៀងស្នាដៃសម្តេចតេជោ និងសៀវភៅ «សម្តេចពុកសន្តិភាព» បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ សន្លប់បាត់មានបាត់ក កាលពីរាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ក្រោយពេលចេញពីបំពេញការងារ ហើយត្រូវបានបញ្ជូនមកព្យាបាល និងសង្គ្រោះបន្ទាន់ នៅមន្ទីរមិត្តភាពកម្ពុជា-ចិន ព្រះពេទ្យកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)។ ដោយសារតែកត្តាជីវភាពលំបាក ត្រូវទទួលបន្ទុកចិញ្ចឹមកូនស្រីតូច និងប្តីមានបញ្ហាសុខភាព អ្នកនិពន្ធចម្រៀងស្នាដៃសម្តេចតេជោ ចន្ទ សិរីរដ្ឋ រូបនេះ បានប្រឹងប្រែងធ្វើការ ដោយអ្នកនាងក៏បានលើកឡើងដែរថា អ្នកនាង
February 1, 2024 - សិល្បៈ
តារាសម្ដែងស្រីល្បីឈ្មោះ ថន ថាណែត ដែលគ្រប់គ្នាតែងឃើញសម្ដែងនៅក្នុងរឿងកុនធំៗ បែបហូលីវូដ ថ្មីៗនេះបានលេចវត្តមាននៅក្នុងកម្មវិធីដ៏ធំលំដាប់អន្តរជាតិមួយ នៅក្នុងរដ្ឋ Rotterdam នាប្រទេសហូឡង់។ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ ខ្មែរណូត អ្នកនាង ថន ថាណែត បានបង្ហាញអារម្មណ៍រំភើប ដែលអ្នកនាង បានបោះជំហានទៅក្នុងកម្មវិធីធំលំដាប់អន្តរជាតិជាថ្មីម្ដងទៀត ក្នុងនាមជាតួឯកនៅក្នុងខ្សែភាពយន្តរឿង “Tenement – អ្នកស្នងអគារ” របស់ផលិតកម្ម កងចក្រភីចឈ័រ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមការប្រកួតក្នុងកម្មវិធី “Big Screen” នៅមហោស្រពអន្តរជាតិ International Film Festival Rotterdam – IFFR នាប្រទេសហូឡង់នោះ។
February 1, 2024 - PR
នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ខែនៃសេចក្តីស្រលាញ់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ទូតសុឆន្ទៈ (Brand Ambassador) និងតារាតំណាងផលិតផល (KOL)សម្រាប់ផលិតផលហនុមាន។ ក្នុងឆ្នាំ ២០២៤នេះផងដែរ លោក ម៉ាន់ វណ្ណដា ដែលជាកំពូលតារាចម្រៀងរ៉េបប្រចាំព្រះរាជាណាចក្រកម្ពុជានៅតែបន្តកុងត្រាធ្វើជាទូតសុឆ្ទៈ របស់ហនុមាន។ តាមប្រសាសន៍ លោក ផន មុតសុក្រឆពណ្ណ (Mr. Richie) សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឱ្យដឹងថា៖ “មកដល់ពេលនេះ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះអតិថិជន
February 1, 2024 - PR
(ភ្នំពេញ ០១ កុម្ភៈ ២០២៤) – កម្មវិធី TWIST TO THE NIGHT ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី17 ខែកុម្ភៈខាងមុខនេះ ជាកម្មវិធីមួយដែលរួមបញ្ចូលស្ទាយល៍កូរ៉េបែប K-Pop ទៅក្នុងបរិយាកាសដ៏សប្បាយរបស់កម្ពុជាយើង បង្កើតបានជាបទពិសោធដ៏ថ្មីប្លែកមិនធ្លាប់មានពីមុនមក។ កម្មវិធីនេះនាំមកជូនដោយ Tiger Soju ថ្មី ដែលជាប្រភេទស្រាបៀររួមបញ្ចូលជាមួយស្រាសូជូរសជាតិទំពាំងបាយជូរ បង្កើតបានរសជាតិដ៏ស្រស់ស្រាយ និងផ្អែមតិចៗដែលជារសជាតិយ៉ាងថ្មីប្លែក។ Tiger Soju ផ្តល់រសជាតិមួយដែលអ្នកនឹកស្មានមិនដល់ នឹងបន្ថែមភាពរីករាយក្នុងឱកាសជួបជុំអបអរនានាឱ្យកាន់តែសប្បាយថែមមួយកម្រិតទៀត។ ត្រៀមទទួលយកភាពសប្បាយរីករាយនៃភាពច្នៃប្រតិដ្ឋ ស្ទីលហ្វេសសិនបែបកូរ៉េ តន្ត្រីK-Pop សិល្បៈគំនូរ ក្បាច់រាំប្លែកៗ និងសកម្មភាពកម្សាន្តជាច្រើនទៀតនៅបរិវេណខាងក្រៅនៃកោះពេជ្រស៊ីធីហល។
February 1, 2024 - PR
កាលពីខែ ធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ក្រុមហ៊ុន foodpanda បានធ្វើការនាំដៃគូដឹកជញ្ជូនទៅដំណើរកម្សាន្តនៅខេត្ត សៀមរាបក្នុងរយៈពេល ២យប់ ៣ថ្ងៃក្នុងគោលបំណងលើកទឹកចិត្ត និងថ្លែងអំណរគុណទៅដល់ ដៃគូដឹកជញ្ជូនដែលខិតខំប្រឹងប្រែងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ក្នុងដំណើរកម្សាន្តនេះ ដៃគូដឹកជញ្ជូនfoodpanda បានទៅទស្សនាមើលប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ បាញ់ធ្នូ ទស្សនាផ្ទះជនជាតិ មានការញ៉ាំអាហារជុំគ្នា និងមានការចាប់រង្វាន់ផ្សេងៗទៀតជាច្រើនទៀត។ មិនតែប៉ុណ្ណោះ សម្រាប់ដៃគូដឹកជញ្ជូនដែលទទួលបានការផ្កាយច្រើ នជាងគេ ក៏មានការជួបជុំគ្នា និងការចាប់រង្វាន់ជាច្រើនដែលមានដូចជា ម៉ាស៊ីនក្រឡុក កង្ហារ ឆ្នាំងដាំបាយ និងរង្វាន់ធំជាងគេគឺ ម៉ូតូអេឡិចត្រូនិច ដើម្បីអបអរសាទរដល់ដៃគូដឹកជញ្ជូនឆ្នើមរបស់ foodpanda ផងដែរ។ ចុងបញ្ចប់ក្រៅពីការដើរកម្សាន្ដ
January 31, 2024









