- Liny Chan
- ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជន ពីរកន្លែងនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ចំណែកទីតាំងកងទ័ព ដែលមានទីលានបាញ់កាំភ្លើង ក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះទេ។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « ខ្ញុំបានបញ្ជាក់ជាមួយឯកឧត្តមអភិបាលខេត្ត ឥឡូវនៅនេះមានកន្លែងបាញ់កាំភ្លើងស៊ីវិលប៉ុន្មាន…..ចំនួន ២ អាចបើកឱ្យស៊ីវិលចូលបាន ឥឡូវខ្ញុំថា មិនចាំបាច់ទេ ទេសចរមកខេត្តព្រះសីហនុ មិនចាំបាច់រៀនបាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង។ អ៉ីចឹង
January 31, 2024 - PR
កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Everest ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម
January 30, 2024 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្រ្តីខេត្តជុំវិញបឹងទន្លេសាបថា សម្តេចមិនសូវចេះមាត់ទេ តែដៃសម្តេចចេះតែស៊ីញ៉េ, សម្ដេចមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំសម្ដេចត្រូវតែប្រើហើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ « ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំខ្ញុំ
January 30, 2024 - PR
(ភ្នំពេញ)៖ បើកទំព័រថ្មីសម្រាប់ឆ្នាំ២០២៤ សាលសន្និបាតនិងអគារប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលមានទីតាំងក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ បានប្រកាសតម្លៃពិសេសត្រឹមតែ $120 តែប៉ុណ្ណោះក្នុងមួយតុ និងបើកទទួលបណ្តាក្រុមហ៊ុនធុរៈកិច្ចនានាដែលមានគុណភាពខ្ពស់ ជាដៃគូផ្តល់សេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជនរបស់ខ្លួន។ ការបោះជំហានថ្មីមួយនៃការសហការភាពជាដៃគូនេះ ត្រូវបានធ្វើឡើងកាលពីដើមខែមករាកន្លងទៅរវាងអគារ ភីអេច ហ្គ្រេនហល ជាមួយបណ្តាក្រុមហ៊ុន និងចុងភៅល្បីចំនួន ៤គឺ ក្រុមហ៊ុន World dinning Catering Service ក្រុមហ៊ុនធុរៈកិច្ច តាំង តិច ម៉េង
January 30, 2024 - PR
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាឡាក់ស៊ីណាវ៉ាត្រា គ្រុប ស្នើឱ្យនិស្សិតទាំងអស់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ត្រូវខិតខំប្រឹងប្រែងសិក្សាផ្តោតលើភាសាអង់គ្លេស សម្រាប់ឆ្នាំទី១ ដោយធ្វើយ៉ាងណាត្រូវនិយាយឱ្យប្រើការបានដើម្បីជាមូលដ្ឋានក្នុងការស្រាវជ្រាវ។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិតនៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានស្នើទៅសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ឌីជីថលកម្ពុជា (Digital University of Cambodia) ត្រូវពង្រឹងកម្មវិធីសិក្សាភាសា បរទេសដោយដាច់ខាតឆ្នាំទី១ ត្រូវខិតខំរៀនសូត្រផ្ដោតលើភាសាអង់គ្លេស, និយាយប្រើការឱ្យបាន។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ភាសាអង់គ្លេស ជាមូលដ្ឋានគ្រឹះឌីជីថលសំខាន់ក្នុងការសិក្សាស្រាវជ្រាវក្នុងបរិបទឧស្សាហកម្ម
January 30, 2024 - PR
“ស្រវឹង សូមកុំបើកបរ ” គឺជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ។ យើងសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងកើតមានឡើងជារៀងរាល់ថ្ងៃនៅលើដងផ្លូវ ដែលបង្កឡើងដោយកត្តាផ្សេងៗដូចជា កត្តាយានយន្ត និងឥវិយាបថនៃអ្នកបើកបរ។ នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធី ចុះអនុស្សរណៈយោគយល់គ្នា ក្នុងការដាក់ឲ្យអនុវត្ត និងផ្សព្វផ្សាយនូវយុទ្ធនាការ៖ “ស្រវឹង សូមកុំបើកបរ – Drink Smart, Don’t Drive!” ដែលមានការគាំទ្រដោយក្រសួងសាធារណៈការ និង ដឹកជញ្ជូន ដែលបានរៀបចំនៅសណ្ឋាគារ
January 29, 2024 - PR
ម្ចាស់បទ “ហួសដឺឡេ” កញ្ញា ឈីន រតនៈ ដាច់ចិត្តមកចូលរួមលេង Kileer Karaoke ជាថ្មីម្តងទៀតក្នុងរដូវកាលទី7 នេះ ដែលនេះជាលើកទី2 ហើយសម្រាប់ រតនៈ ដែលធ្លាប់បានមកម្តងដែរកាលពីររដូវកាលទី2 តែម្តងនេះត្រូវបានជួបរឿងស្ទើគាំង ធ្វើអីលែងត្រូវបានត្រឹមសម្រក់ទឹកភ្នែកម៉ាត់ៗ។ ចេញមកជាមួយភាពគួរឲ្យស្រលាញ់ រតនៈ បានតែងតួជាតុក្កតាពិឃាតក្នុងរឿង Squid Game ដែលប្រហារគ្មានប្រណីតែមកត្រូវ ភ័យញ័រ ជាមួយនឹងវិញ្ញាសាមួយឈ្មោះថា «កៅអីឆ្លងឋាន»។ ក្នុងវិញ្ញាសានេះ រតនៈ ត្រូវជាប់ចំណងរើមិនរួចហើយស្រោចស្រពដោយសត្វទន់ៗ ដូចជាកង្កែប ពស់ ហើយនឹងក្រពើជាដើម។ តែអ្វីដែលសំខាន់គឺថាទឹកភ្នែកនៃភាពភ័យរន្ធត់បានធ្វើឲ្យតារាចម្រៀងសម្លេងខ្ពស់រូបនេះ ហូរសស្រាក់មិនឈប់ឈរតាំងពីដើមដល់ចប់តែម្តង
January 29, 2024 - PR
(ភ្នំពេញ) ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤៖ កាលពីរាត្រីថ្ងៃទី 27 ខែមករា ឆ្នាំ2024 កក្រើកកោះពេជ្រ ជាមួយនឹងព្រឹតិ្តការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG Super Idol Concert” ។ ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-POP ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង លោក Rain និង កញ្ញា HyunA ព្រមទាំងកំពូលតារាចម្រៀងលំដាប់ប្រទេសរួមមាន លោក ឧកញ៉ា ខេមរៈ សិរីមន្ត អ្នកនាង ពេជ្រ សោភា លោក ឆន
January 28, 2024 - PR
នៅថ្ងៃទី ២៧ ខែកមរា ឆ្នាំ២០២៤នេះ GANZBERG បានរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យលំដាប់អន្តរជាតិ ដែលនាំយកមកកំពូលតារាចម្រៀង K POP លំដាប់អន្តរជាតិ លោក Rain និងកញ្ញា HyunA និងកំពូលតារាចម្រៀងលំដាប់ប្រទេសផងដែរ។ គួរបញ្ជាក់ផងដែរថា គ្រាន់តែការរៀបចំឆាកយ៉ាងធំសម្បើមល្អឥតខ្ចោះ ប្រកបដោយប្រព័ន្ធសុវត្តិភាពខ្ពស់ស្តង់ដារអន្តរជាតិ គឺចំណាយរយៈពេល ២សប្តាហ៍ ជាពិសេសសម្រាប់ប្រព័ន្ធ Sound កម្រិតអន្តរជាតិ JBL ជាង ១០០គ្រាប់ ជាបច្ចេកវិទ្យាចុងក្រោយរបស់ USA ដែលមិនធ្លាប់មាននៅប្រទេសខ្មែរ។ GANZBERG Super Idol Concert ជាមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិធំអស្ចារ្យជាងគេដែលនាំមក
January 26, 2024 - PR
ភ្នំពេញ ថ្ងៃទី25 ខែមករា ឆ្នាំ2024 – ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅប្រទេសកម្ពុជា មានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការប្រកាសពីការបិទបញ្ចប់ដោយជោគជ័យនៃកម្មវិធីចាប់រង្វាន់ធំ នៃប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” ដែលនេះជាកម្មវិធីដែលទទួលបានការទន្ទឹងរង់ចាំជាយូរពីសំណាក់អតិថិជនក្នុងការស្វែងរកអតិថិជនមហាសំណាង ដើម្បីឈ្នះរង្វាន់រថយន្ត Ford Everest 2023។ កម្មវិធីចាប់រង្វាន់ធំនេះ ត្រូវបានធ្វើឡើងនាពេលល្ងាច នៅសណ្ឋាគារ Raffles Hotel Le Royal និងមានការចូលរួមពីអតិថិជន VIPជាច្រើន ក៏ដូចជាគណៈគ្រប់គ្រងពីធនាគារ ហ្វីលីព ផងដែរ។ មិនតែប៉ុណ្ណោះ កម្មវីធីនេះក៏ទទួលបានការអញ្ជើញចូលរួមពីលោកស្រី តេវ ឡាយចេង
January 26, 2024









