Liny Chan
  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក្រសួងបានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនរំកិលមកលើខាងជើង និង ឦសានកម្ពុជាជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម(៥-៧ម៉ែត្រ/វិនាទី) ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៨-២២°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី ⁃ ខេត្តមណ្ឌលគិរី

    January 23, 2024
  • PR

    (ភ្នំពេញ):កាលពីថ្ងៃទី ២២ ខែមករា កន្លងទៅនេះ អ្នកជំនាញផលិតស្រាបៀរអាល្លឺម៉ង់ លោក Franz Josef Brune Brew Master of GANZBERG BEER បានដឹកនាំក្រុមការងារដោយផ្ទាល់ចុះទៅត្រួតពិនិត្យការងាររៀបចំការប្រគំតន្ត្រីលំដាប់ពិភពលោកដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះនៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្នុងស្រុកខ្មែរ GANZBERG បានអញ្ជើញសុទ្ធតែកំពូលតារាចម្រៀង K-POP លំដាប់កំពូលប្រចាំប្រទេស កូរ៉េ ខាងត្បូង នោះគឺ លោក Rian និង កញ្ញា Hyuna នឹងចូលមកសម្តែងរួមគ្នានៅលើឆាកដ៏ធំមហិមា ទំនើបលំដាប់ស្តងដារអន្តរជាតិ

    January 22, 2024
  • PR

    កម្មវិធីកម្សាន្តលំដាប់ពិភពលោក Killer Karaoke Cambodia រដូវកាលទី៧ បានមកដល់សប្ដាហ៍ទី១០ហើយ។ មកដល់វគ្គនេះវិញ្ញាសាកាន់តែប្លែក កាន់តែគួរឱ្យព្រឺព្រួច ស្រៀវឆ្អឹងខ្នងជំនួសតារាកិត្តិយស។ កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះកម្មវិធីបានបង្ហាញមុខតារាចម្រៀងរូបសង្ហា សំ សុវណ្ណារ៉ាក់ និងកញ្ញា ឈិន ម៉ានិច្ច ក្នុងវិញ្ញាសា មិនដែលប្រទះពីមុន ទស្សនាហើយអត់ទ្រាំមិនសើចមិនបានតែម្ដង។ មកលើកនេះកញ្ញា ឈិន ម៉ានិច្ច ត្រូវប៉ះនឹងវិញ្ញាសាថ្មីមួយពិតជាប្លែក គឺ «តុកៗ ជម្រាបសួរ»។ កុំច្រឡំថាវិញ្ញាសានេះឱ្យតារាកិត្តិយសទៅជិះតុកៗឱ្យសោះ គឺទៅគោះទ្វាអាថ៌កំបាំង តុកៗ ដោយមិនដឹងថាក្នុងផ្ទុះនោះមានអ្វីខ្លះទេ ធ្វើឱ្យម្ចាស់បទ «នារីក្នុងសុបិនបងជាអ្នកណា» ភ័យបុកពោះ។

    January 21, 2024
  • ព័ត៌មានជាតិ

    រួសរាន់ឡើងកុំឱ្យសំឡេងដ៏ល្អរបស់ខ្លួនត្រូវបានផ្អឹបទុក ត្រឹមច្រៀងឱ្យអ្នកភូមិស្ដាប់ បើគិតថាសមត្ថភាពមានគ្រប់គ្រាន់សំឡេងល្អហើយ សូមស្រូតរួសរាន់ទៅស្វែងរកពាក្យចូលប្រកួត BEAT THE BEST កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកឥលូវនេះទៅ។ បើតាមការប្រកាសពីស្ថានីយទូរទស្សន៍ហង្សមាស ដែលជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខលើកម្មវិធីប្រឡងចម្រៀងខាងលើនេះឱ្យដឹងថា ការទទួលពាក្យចូលប្រកួត នឹងបន្តទទួលត្រឹមថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤នេះហើយ។ ពោលនៅមិនដល់ប៉ុន្មានថ្ងៃទេ កុំឱ្យមានការស្ដាយក្រោយ ព្រោះដាក់ពាក្យមិនទាន់។ កម្មវិធីប្រឡងចម្រៀងដ៏ធំសម្បើម BEAT THE BEST រដូវកាលទី២ នេះកាន់តែអស្ចារ្យ ព្រោះប្រាក់រង្វាន់កាន់តែច្រើន។ អ្នកដែលមានសំឡេងល្អពិតប្រាកដនឹងអាចក្លាយជាម្ចាស់កញ្ចប់ប្រាក់ដ៏ធំមួយនេះ។ ចំពោះអ្នកដែលមានសំឡេងល្អជាងគេ មានប្រជាប្រិយភាពជាងគេ នឹងមានឱកាសទទួលបានប្រាក់រង្វាន់រហូតដល់ ២ ៤០០០ដុល្លារ និងក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មរស្មីហង្សមាស។ មកជាមួយរដូវកាលថ្មី

    January 21, 2024
  • ព័ត៌មានជាតិ

    នាខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ Business Network International ឬហៅកាត់ថា BNI Cambodia ភ្នំពេញ តំបន់២ នឹងរៀបចំពិព័រណ៌ធុរកិច្ចអន្តរជាតិកម្ពុជាដ៏ធំមួយ នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៤។ យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៩ ខែមករា កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Jonathon Chua នាយកគ្រប់គ្រង Business

    January 21, 2024
  • PR

    កាលពីរាត្រីយប់មិញនេះ ក្រុមហ៊ុន សាមសុង បានធ្វើការ ដាក់សម្ពោធជាផ្លូវការនូវកំពូលស្មាតហ្វូន Galaxy S24 Series និងស្វាគមន៍ កញ្ញា ស៊ីន យូប៊ីន ដែល ជាអ្នកតំណាងរបស់ទូរស័ព្ទដៃសាមសុងផងដែរ។ ស្របពេលនៃការដាក់សម្ពោធជាផ្លូវការនេះ ក៏មានការបង្ហាញវត្តមានតំណាងចែកចាយថ្មីដែលចូលមកកាន់គ្រួសារសាមសុង ក៏ដូចជាតំណាងចែកចាយតូចធំទូរទាំងប្រទេសអញ្ចើញចូលរួមយ៉ាងអធិកអធមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក៏មានវត្តមានបងៗអ្នកសារព័តមាន ជាពិសេស បងៗ Influencer ល្បីៗប្រចាំប្រទេសជាច្រើនដូចជា៖ លោក រ៉េននី ដារ៉ា អ្នកជំនាញបង្កើតវីដេអូ Vlog ដើរលេងកំសាន្ត និង អ្នកជំនាញថតរូប បច្ចេកវិទ្យា AI លោក រៀន

    January 21, 2024
  • PR

    នៅដើមឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះក៏មានការរៀបចំកម្មវិធីជួបជុំជាមួយអាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខាអេឡិចត្រូនិក សាមសុងនៅទូទាំងប្រទេស ក្រោមកម្មវិធី “រាត្រីសេអ៊ូល” នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។   ក្នុងកម្មវិធី “រាត្រីសេអ៊ូល” នេះ បានដាក់តាំងបង្ហាញនូវផលិតផល, ការភ្លក់អាហារសម្រន់ បែបកូរ៉េ, ការលេងហ្គេមកម្សាន្តផ្សេងៗដើម្បីទទួលបានរង្វាន់ជាច្រើនពីសាមសុង និងការ ផ្ដិតយករូបភាពភ្លាមៗ ជាមួយសម្លៀកបំពាក់បែបប្រពៃណីកូរ៉េដ៏ស្រស់ស្អាត។   ស្របពេលនៃកម្មវិធីជួបជុំដ៏សប្បាយរីករាយនេះ ក៏មានការដាក់សម្ពោធនូវផលិតផលថ្មី របស់ សាមសុង គឺ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីម៉ូដែល WindFree

    January 20, 2024
  • PR

    [ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤] ធនាគារ ព្រីនស៍ ជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ពីពានរង្វាន់និយោជក ឆ្នើមប្រចាំឆ្នាំ២០២៣-២០២៤ ដែលផ្តល់ជូនដោយវិទ្យាស្ថាន ម៉ាក យីហោ និយោជកប្រទេសឥណ្ឌា (Employment Branding Institute-India) នៅអាធីនីផ្លាហ្សា ទីក្រុងបាងកក ប្រទេសថៃ។ ពានរង្វាន់នេះ ជាការទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការបង្កើតកន្លែងការងារមួយដ៏ល្អប្រសើរសម្រាប់និយោជិតរបស់ខ្លួន។ យុទ្ធសាស្ត្រធនធានមនុស្សនៅធនាគារ ព្រីនស៍ ត្រូវបានអនុវត្តប្រកបដោយភាពច្នៃប្រឌិត ដោយក្នុងនោះរួមមាន ការរៀបចំបទសម្ភាសន៍ការងារឆ្នើម ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងការអនុវត្ត ការសិក្សា និងការអភិវឌ្ឍន៍ ព្រមទាំងអត្ថប្រយោជន៍របស់និយោជិត។

    January 19, 2024
  • PR

    Hyuna កើតថ្ងៃទី6 ខែមិថុនា ឆ្នាំ1992 ត្រូវបានគេស្គាល់ច្បាស់ដោយឈ្មោះហៅក្រៅថា Hyuna គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង អ្នករ៉េប និងជាតារាម៉ូដែលរបស់កូរ៉េខាងត្បូង។ នាងបានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុមនារី Wonder Girls ក្នុងខែកុម្ភៈ ឆ្នាំ 2007។ Hyuna បានចាកចេញពី JYP Entertainment ហើយបានចូលរួមជាមួយក្រុមចម្រៀងនារី 4Minute ក្រោមផលិតកម្ម Cube Entertainment ។ ក្រុម 4Minute បានបង្ហាញខ្លួនដំបូង ក្នុងខែមិថុនា ឆ្នាំ2009 ហើយបានបន្តក្លាយជាក្រុមចម្រៀងស្រីដ៏ពេញ និយមបំផុតមួយក្នុងប្រទេស។ ក្នុងឆ្នាំ

    January 19, 2024
  • PR

    ក្រុមហ៊ុន New Balance ដែលជាម៉ាកយីហោឈានមុខគេលើពិភពលោកផ្នែកស្បែកជើង និងសំលៀកបំពាក់កីឡា បានប្រកាសយ៉ាងមុតមាំអំពីការបើកដំណើរការជាផ្លូវការហាងរបស់ខ្លួននៅប្រទេសកម្ពុជា។ នេះបានបង្ហាញ ពីជំហានដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន New Balance ថាកម្ពុជាគឺជាប្រទេសបន្ទាប់ក្នុងទ្វីបអាស៊ី ដែលយីហោដ៏ធំមួយនេះមានវត្តមានដើម្បីពង្រីកទីផ្សាររបស់ខ្លួន។ ហាង New Balance ទីតាំងអុីអន ម៉ល ភ្នំពេញ មានលក់ផលិតផលគ្រប់មុខរបស់ខ្លួន! ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងមិនអាចមើលរំលងបានគឺ ក្រុមហ៊ុន New Balance បានបើកដំណើរការហាងលក់នៅជាង 4,000 កន្លែងនៅទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនលំដាប់ពិភពលោក New Balance ក៏បានពង្រីកទីផ្សាររបស់ខ្លួនជាមួយនឹងហាងលក់ផ្តាច់មុខចំនួន 4 ក្នុងទីតាំងសំខាន់ៗ

    January 19, 2024