Liny Chan
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី”។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា សកម្មភាពរបស់ស្រ្តីលក់ផលិតផលអនឡាញណា ដែលហួសព្រំដែនធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌របស់ស្ត្រីខ្មែរ នឹងត្រូវដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ គឺជាការតម្រង់ទិសដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ មិនមែនជាការដាក់ទោសទណ្ឌនោះទេ។ សម្ដេចធីបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ឥឡូវការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយសង្គម

    January 11, 2024
  • អន្តរជាតិ

    អង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយនឹងស្នើសុំថវិកាចំនួន ៣,១ពាន់លានដុល្លារដើម្បីផ្តល់ជាជំនួយហិរញ្ញប្បទានទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី១១ ខែមករានេះ។ គម្រោងខាងលើនេះត្រូវបានប្រកាសដោយលោកស្រី Edem Wosornu ដែលជានាយកផ្នែកប្រតិបត្តិការនិងតស៊ូមតិរបស់អង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។ លោកស្រី Edem Wosornu បានថ្លែងបញ្ជាក់ថា ដរាបណាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់គឺជំនួយផ្នែកមនុស្សធម៌នៅតែបន្តត្រូវការ ហើយការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុក៏ត្រូវតែបន្តធ្វើឡើងជាចាំបាច់ផងដែរ។ លោកស្រីបានថ្លែងបន្តទៀតថា អង្គការសហប្រជាជាតិក៏កំពុងពិចារណាអំពីគម្រោងបន្ថែមជំនួយមនុស្សធម៌នេះពីខ្ទង់ជាង ៣ពាន់លានដុល្លាររហូតដល់ជាង ៨ពាន់លាដុល្លារផងដែរ ដ្បិតចំនួនជនរងគ្រោះមានកាន់តែច្រើនហើយតម្រូវការផ្សេងៗក៏មានកាន់តែខ្ពស់ផងដែរ។ សូមបញ្ជាក់ជូនថា ជំនួយខាងលើនេះគឺជាជំនួយគាំទ្រផ្នែកមនុស្សធម៌ ពោលគឺជាកញ្ចប់ជំនួយសម្រាប់ជួយពលរដ្ឋរងគ្រោះពីភ្លើងសង្គ្រាម តែមិនមែនជាកញ្ចប់ជំនួយគាំទ្រឲ្យមានការធ្វើសង្គ្រាមនោះទេ៕ អត្ថបទ៖​ភក្តី ប្រភព៖ The Strait Time

    January 11, 2024
  • PR

    តាមទំព័រហ្វេសប៊ុកផេកផ្លូវការ Hang Mease Khmer Drama ទើបបញ្ចេញ Official Trailer ភាពយន្តភាគថ្មី ដែលត្រៀមបម្រើចក្ខុទស្សនិកជន បន្តពីរឿងភាគដ៏ពេញនិយម «ប្រពន្ធសក់ខ្លី ប្ដីសក់វែង»។ អ្វីដែលគួរឱ្យចាប់អារម្មណ៍តាមរយៈវីដេអូ Trailer នៃភាពយន្តភាគថ្មីនេះ គឺលេចមុខតារាសម្ដែងល្បីៗជាច្រើនជំនាន់ ពិសេសវត្តមានរបស់លោកស្រី ចាន់ តារាទី ដែលជាតារាភាពយន្តដ៏ល្បីល្បាញនាទសវត្សរ៍ ៨០។ រឿងភាគថ្មីដែលត្រៀមនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ហង្សមាសនេះក្នុងពេលដ៏ខ្លីខាងមុខនេះ គឺមានចំណងជើងថា «លោហិតឥតឈាម» ដែលជាស្នាដៃដឹកនាំសម្ដែងពីលោក ខេមរះ ដារ៉ា។ អ្វីដែលធ្វើឱ្យអ្នកស្នេហាវិស័យភាពយន្តកម្ពុជារំភើបរីករាយនោះ គឺវត្តមានរបស់លោកស្រី ចាន់ តារាទី ដែលជាតារាភាពយន្តរហស្សនា តារាទឹកភ្នែក

    January 11, 2024
  • PR

    នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤នេះ GANZBERG នឹងរៀបចំកម្មវិធីលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ដែលមិនធ្លាប់មានពីមុខមកនៅក្នុងស្រុកខ្មែរមួយទៀតហើយ។ កម្មវិធីនេះ GANZBERG បានសហការជាមួយស្ថានីយ៍ទូរទស្សន៍ ថោន Full HDTV និងស្ថានីយ៍ទូរទស្សន៍ចិន ដ៏មានប្រជាប្រិយភាពដើម្បីធ្វើការផ្សព្វផ្សាយគុនខ្មែរអោយកាន់តែល្បីបន្ថែមទៀតទៅលើឆាកអន្តរជាតិ។ ចំពោះវត្តមានកំពូលកម្មវិធីប្រដាល់គុនខ្មែរ ថ្មី ប្លែក និងមិនធ្លាប់មានពីមុខមកនេះ គឺកម្មវិធីប្រដាល់ GANZBERG KUN KHMER KUNG FU អ្នកលែងក្បាច់គុនបុរាណខ្មែរ និងតតាំងជាអ្នកលែងក្បាច់គុនប្រវត្តិសាស្ត្របុរាណចិននៅលើសង្វៀន ដឹងតែកក្រើករញ្ជួយជាថ្មីម្តងទៀតហើយ។ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកនិយមតាមដាន និងស្រលាញ់គុនខ្មែរទាំងអស់ សូមកុំភ្លេចចូលរួមតាមដានទស្សនាកម្សាន្តអោយបានច្រើនកុះករ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤

    January 11, 2024
  • អន្តរជាតិ

    ថៃ៖ ប្តីប្រពន្ធមួយគូត្រូវអាជ្ញាធរថៃសម្រេចឃាត់ខ្លួនជុំវិញករណីលាក់បាំងសាកសពក្មេងប្រុសអាយុ ២ឆ្នាំម្នាក់នៅក្នុងទូរទឹកកក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១០ ខែមករានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត Nonthaburi ភាគកណ្តាលប្រទេសថៃ ខណៈបុរសជាប្តីមានឈ្មោះថា Harnnarong Praiphanom អាយុ ៣១ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះថា Marisa Thongiam មានអាយុ ២៥ឆ្នាំ។ បើតាមប៉ូលិសជំនាញថៃបានរកឃើញថា ក្មេងប្រុសដែលបានស្លាប់នោះគឺបណ្តាលមកពីអួលបាយដំណើប និងបានស្លាប់នៅក្នុងថ្ងៃទី២ ខែមករា ហើយក្រោយមកសាកសពរបស់កុមាររងគ្រោះត្រូវបានរុំនឹងភួយមុននឹងយកទៅលាក់ទុកក្នុងទូរទឹកកក។ ប្រភពខាងលើបានបានបន្តថា ហេតុការណ៍នេះត្រូវបានបែកធ្លាយក្រោយស្រ្តីជាម្តាយរបស់លោក Harnnarong Praiphanom បានរាយការណ៍ជូនប៉ូលិសអំពីករណីបាត់ក្មេងដើម្បីឲ្យប៉ូលិសជួយស្វែងរក ខណៈលោក​ Harnnarong Praiphanom គឺជាមិត្តភក្តិរបស់ឪពុកកុមាររងគ្រោះ។ ក្រោយការស៊ើបអង្កេតប្តីប្រពន្ធទាំងពីររូបខាងលើនេះត្រូវបានចោទប្រកាន់ពីបទលាក់បាំងមិនរាយការណ៍អំពីករណីមានក្មេងស្លាប់ទៅកាន់អាជ្ញាធរ

    January 10, 2024
  • PR

    TECNO បានប្រកាស ដាក់ឲ្យធ្វើការកុម្ម៉ងទុកមុន (Pre-Order) ស្មាតហ្វូនស៊េរីថ្មីដែលមានបំពាក់បន្ទះឈីបខ្លាំងសម្រាប់ការលេងហ្គេមគឺ TECNO SPARK 20 Pro Mobile Legends Edition អាចនឹងធ្វើឲ្យកក្រើកទីផ្សារកម្ពុជាទៀតហើយជាមួយតម្លៃពិសេសធានាថាគ្មានគូប្រៀប ឯទំហំផ្ទុកវិញរហូតដល់ទៅ 16GB*(8+8) + 256GB។ ប្រញ៉ាប់រួសរាន់ព្រោះថាការកុម្ម៉ង់ទុកមុន (Pre-Order) នេះមានរយ:ពេលខ្លី និងមានចំនួនកំណត់ គឺ ចាប់ពីថ្ងៃទី 08 រហូតដល់ ថ្ងៃទី 12 មករា 2024 សម្រាប់អតិថិជនចំនួន២០០នាក់ដំបូងតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលធ្វើការកុម្ម៉ងទុកមុននឹងទទួលបានកញ្ចប់កាដូពិសេសរួមមាន៖ – អាវយឺតដ៏ស្រស់ស្អាត TECNO

    January 10, 2024
  • អន្តរជាតិ

    ឥណ្ឌា៖ ស្រ្តីម្នាក់បានចាក់ប្តីខ្លួនឯងឲ្យរងរបួសធ្ងន់ជុំវិញជម្លោះដែលបុរសជាប្តីមិនព្រមនាំរូបគាត់ទៅកាន់ប្រទេសសិង្ហបុរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៩​​ ខែមករានេះ។ ហេតុការណ៍ហិង្សានេះបានកើតឡើងនៅក្នុងទីក្រុង Bengaluru ស្ថិតនៅក្នុងរដ្ឋ Karnataka នៃប្រទេសឥណ្ឌា​​ ខណៈស្រ្តីជាជនបង្កហេតុត្រូវបានគេដឹងថាមានអាយុ ៥២ឆ្នាំ។ ប្រភពខាងលើបានបន្តថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះបុរសជាជនរងគ្រោះបានទៅបំពេញការងារនៅក្នុងប្រទេសសិង្ហបុរី ខណៈរូបគាត់តែងវិលត្រលប់ទៅប្រទេសកំណើត ២-៣ដងក្នុងមួយឆ្នាំ ដើម្បីជួបប្រពន្ធនិងកូនប្រុសម្នាក់ដែលគិតត្រឹមពេលនេះមានអាយុ ២០ឆ្នាំ។ កាលពីថ្ងៃទី៦ ខែមករា កន្លងទៅ បុរសរងគ្រោះដែលមានអាយុ ៥៦ឆ្នាំ បានធ្វើដំណើរទៅជួបប្រពន្ធកូនជាធម្មតា ហើយរូបគាត់បាននិយាយប្រាប់ប្រពន្ធពីគម្រោងនាំយកកូនប្រុសទៅរស់នៅ និងបន្តការសិក្សាក្នុងប្រទេសសិង្ហបុរីជាមួយគាត់ តែទុកឲ្យស្រ្តីជាប្រពន្ធបន្តរស់នៅក្នុងប្រទេសឥណ្ឌាដដែល។ ក្រោយបានស្ដាប់ពីគម្រោងនេះហើយ ស្រ្តីជាប្រពន្ធមានចិត្តខឹងយ៉ាងខ្លាំងរហូតមានការឈ្លោះទាស់ទែងយ៉ាងយូរជាមួយបុរសជាប្តី ហើយក្រោយមកនៅពេលដែលប្តីរបស់គាត់កំពុងតែគេងនៅលើគ្រែ ស្រ្តីជាប្រពន្ធបានយកកាំបិតទៅចាក់បុរសជាប្តីពីក្រោយខ្នងជាច្រើនកាំបិទនិងបង្កឲ្យមានរបួសត្រូវដេរអស់ចំនួន

    January 10, 2024
  • ព័ត៌មានជាតិ

    ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានចារឯកភាពឱ្យក្រសួង ៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។ សម្តេចធិបតី ហ៊ុន ម៉ានណែត បានមានប្រសាសន៍ថា៖ « នៅក្នុងវិធានការគន្លឹះចំនួន៥ ដែលខ្ញុំដាក់ចេញ គឺវិធានការគន្លឹះទី១ គឺការធ្វើកំណែទម្រង់ និងបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ

    January 9, 2024
  • PR

    ដំណើរការដោយប្រព័ន្ធដំណើរការ Intel® Core™ Ultra ថ្មីស្រឡាង និង 14th Gen HX-series processors រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ – ជាមួយនឹងរលកសន្ទុះនៃការអភិវឌ្ឍបច្ចេកវិទ្យា AI ទូទាំងសាកលលោក MSI ដែលជាម៉ាកកុំព្យូទ័រយួរដៃកំពូលលំដាប់ថ្នាក់ពិភពលោក បាននាំមុខគេលើភាពប្រសព្វរបស់ខ្លួនចំពោះសោភ័ណភាពដ៏ប្រណិត ដំណើរការខ្លាំង និងបច្ចេកវិទ្យាច្នៃប្រឌិត។ ការដាក់បង្ហាញកុំព្យូទ័រយួរដៃដែលដំណើរការដោយបច្ចេកវិទ្យា AI ចុងក្រោយបំផុតរបស់ខ្លួនដែលមានបំពាក់នូវ Neural Processing Unit (NPU) នៅក្នុងប្រព័ន្ធដំណើរការ Intel® Core™ Ultra,

    January 9, 2024
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​សំណេះសំណាលជាមួយ “សិស្សនិទ្ទេស A ចំនួន ១៦៩១ នាក់ ក្នុងនោះសិស្ស ១៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន ១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣ ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

    January 9, 2024