- Liny Chan
- PR
ពិតជាគួរឱ្យស្ងើចសរសើរដល់កញ្ញា Lisa Mam ដែលជា Digital Artist មួយរូបកំពុងទទួលបានការគាំទ្រខ្លាំងតាមរយៈគំនូរឌីជីថលរបស់កញ្ញា។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា Lisa Mam ក៏ទទួលបានការសហការណ៍ជាមួយក្រុមហ៊ុន Huawei ទៅលើថេប្លេត HUAWEI MatePad 11.5” ដោយកញ្ញ Lisa បានគូរគំនូរឌីជីថលដែលបង្ហាញពីសិល្បៈ វប្បធម៌ រួមជាមួយបច្ចេកវិទ្យាទំនើបមិនធ្លាប់មាន។ គំនូរឌីជីថលដ៏ស្អាតផូសផង់នេះ កញ្ញា Lisa បានប្រើប៊ិច HUAWEI M-Pencil 2nd Gen គូរលើថេប្លេត HUAWEI MatePad 11.5”
January 9, 2024 - PR
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រុមការងារ GANZBERG បានចុះទៅប្រគល់រង្វាន់ដល់ទីតាំងម្ចាស់រង្វាន់ទាំងពីររូបដែលអ្នកឈ្នះរង្វាន់ឈ្មោះ និងទីលំនៅដូចខាងក្រោម៖ ១/ គុន ធារិទ្ធ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សក្រ ស្រុកល្វាឯម ខេត្តកណ្ដាល ឈ្នះរង្វាន់ម៉ូតូលេខរៀង ៣០២៤ ២/ ម៉ី វុធ រស់នៅភូមិវិហារ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ឈ្នះរង្វាន់ម៉ូតូលេខរៀងទី ៣០១៨ ក្រុមការងារ GANZBERG មិនថាអ្នកឈ្នះរង្វាន់រស់នៅទីណាទេ គឺចុះប្រគល់អោយដល់ទីតាំងតែម្ដង មិនថា ឆ្លងទន្លេ ផ្លូវដី ផ្លូវហុយ ផ្លូវបេតុង
January 9, 2024 - PR
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី៧ មករា នៅក្នុងបរិវេនរង្វង់មូលទេពមច្ឆា OCIC ជ្រោយចង្វារ GANZBERG បានរៀបចំមហាព្រ្តឹត្តិការណ៍លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោកនោះ គឺមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរលំដាប់អន្តរជាតិ GANZBERG IDOL KUN KHMER ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខ្លាកំណាចគុនខ្មែរទាំង ៦រូបបានមកអង្រួនសង្វៀនស្វាគមន៍អ្នកប្រយុទ្ធឆ្លងដែន មកពីទ្វីបផ្សេងៗគ្នា។ ជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិនេះ មានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់នៅនឹងទីតាំងផ្ទាល់ ហើយមានអ្នកតាមដានការផ្សាយផ្ទាល់រហូតដល់ជិត ២០ម៉ឺននាក់។ រាជសីហ៍ក្រញ៉ាំពឹស អេលី រស្មី បានផ្តួលកីឡាករថៃអោយសន្លប់ក្នុងទឹកទី១ Sitrak Por Paideng ( Thia)។ ជង្គង់ទិព្ធ កែងពិឃាត
January 8, 2024 - PR
ខេត្តបាត់ដំបង ជាខេត្តដែលមានអង្ករល្អឆ្ងាញ់ដាច់គេ និងសម្បូរទៅដោយស្ថាបត្យកម្មសំណង់បេតិកភណ្ឌល្អប្រណិតរាប់មិនអស់ ហើយកាលពីពេលថ្មីៗនៅថ្ងៃឆ្លងឆ្នាំសកល២០២៣ ផ្លាស់ចូលឆ្នាំថ្មី២០២៤ GANZBERG ពិតជាធ្វើអោយបងប្អូនប្រជាពលរដ្ធខេត្តបាត់ដំបងទំាងរំភើប និងសប្បាយរីករាយជាខ្លាំង មិនត្រឹមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកស្ទួយមុខខេត្តមួយនេះអោយមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមទស្សនាដ៏ច្រើនកុះករនៅថ្ងៃឆ្លងឆ្នាំ សរុបចំនួន 26,3 ម៉ឺននាក់បានមកកម្សាន្ត។ ព្រឹត្តិការណ៏ដ៏អស្ចារ្យមួយនេះមានកម្មពិធីពិសេសៗជាច្រើនរួមមាន ការតំាងពិពណ៍ស្នាដៃភូមិម្ហូបអាហារប្រចំាខេត្តបាត់ដំបងជាច្រើនពាន់មុខ គឺដើម្បីចូលរួមអបអរសារទរនូវសមិទ្ធិផលដ៏កម្រ ភូមិមួយផលិតផលមួយ ដែលបានចុះបញ្ចីជាប់ជាខេត្តមានការច្នៃប្រតិដ្ធលើផ្នែកម្ហូបអាហារ របស់អង្គការ UNESCO រួមជាមួយការប្រណំាងទូកជើងឯកថ្នាក់ជាតិ២០២៣ និងពាន់រង្វាន់ សម្ដេចក្រឡាហោម ស ខេង លើកទី១០។ ចំណែកពេលរាត្រីមានការប្រគំតន្ត្រីដ៏ធំអសា្ចរ្យលំដាប់ស្តង់ដាខ្ពស់ GANZBERG PREMIUM COUNTDOWN CONCERT 2024 រយះពេល ២រាត្រីពេញ
January 6, 2024 - PR
លោក គង់ ចំរើន តារាចម្រៀង បែបក្រមិចក្រមើម សម្ដីចាក់ទឹកមិនលិច បានលេចមុខសារជាថ្មីម្ដងទៀត ក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៧ មកបង្កបរិយាកាសយ៉ាងសប្បាយរីករាយ ធ្វើឱ្យទស្សនិកជន សើចចុកពោះ។ ម្ចាស់បទ «ក្រមុំដេកយំមេម៉ាយដើរសើច» មកលើកនេះកាន់តែធ្ងន់ធ្ងរជាមួយវិញ្ញាសា «កៅអីឆ្លងភព» ធ្វើឱ្យរូបគេស្រែកច្រៀងលែងចេញ ហើយគិតតែពីស្រែករកម៉ែឱ្យជួយ។ ដៃគូចម្រៀងដ៏ស័ក្ដិសមរបស់កញ្ញា ឈីន រតនៈ បានប្រាប់ថា មូលហេតុដែលខ្លួនសម្រេចចិត្តមកចូលរួមប្រកួតលើកនេះ ព្រោះចង់ដឹងថារដូវកាលទី ៧ នៃកម្មវិធីកម្សាន្តដ៏ល្បីលំដាប់ពិភពលោកនេះ មានអ្វីដែលកាន់តែព្រឺព្រួច ហើយថែមទាំងអះអាងថាមិនរាងចាលនឹងវិញ្ញាសាក្នុងកម្មវិធីនោះទេ។ មុនពេលចាប់ផ្ដើមប្រកួត គង់
January 6, 2024 - PR
(ភ្នំពេញ) ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣៖ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ការប្រគំតន្ត្រីលំដាប់ពិភពលោកដ៏ធំបំផុតដែលមិនធ្លាប់មាននៅស្រុកខ្មែរ នោះគឺកម្មវិធី GANZBERG Super Idol Concert នឹងមានការចូលរួមសម្តែងនៅលើឆាកដ៏ធំអស្ចារ្យលំដាប់ស្តង់ដារខ្ពស់ គឺកំពូលតារាចម្រៀង K-POP (K-POP Legendary) ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូងគឺ Rain និងកញ្ញា HyunA! ទីតាំងនៅមុខសាលមហោស្រពកោះពេជ្រ ថ្ងៃទី 27 ខែមករា ឆ្នាំ2024 ខាងមុខនេះ។ គួររំលឹកផងដែរថា នេះគឺជាលើកទី 2 ហើយសម្រាប់ Rain ដែលបានមកសម្ដែងនៅ ប្រទេសខ្មែរជាថ្មីម្ដងទៀត។ កំពូលតារាចម្រៀង
January 5, 2024 - PR
កាលពីថ្មីៗនេះ អាយដល វិសាល ស្រីនា និងគ្រួសារអ្នកទាំងពីរត្រូវបានក្រុមហួវៃអញ្ជើញធ្វើទស្សនកិច្ចនៅ HQ ក្រុមហ៊ុនហួវៃផ្ទាល់ពីបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកសុខភាពនិងកីឡា ហៅថា Huawei Health Lab, Huawei University, Huawei Europe Town, រថយន្តទំនើប Huawei, ថេប្លេតស៊េរីថ្មីប្រើកម្មវិធី Office កុំព្យូទ័រ Version, នាឡិការវៃឆ្លាត Watch GT 4 ជាដើម។ អាយដល sweet couple វិសាល ស្រីនា ក៏បានលើកឡើងពីចំណាប់អារម្មណ៍រួមជាមួយភាពភ្ញាក់ផ្លើលជាខ្លាំងពីបច្ចេកវិទ្យា
January 5, 2024 - PR
(ភ្នំពេញ) ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤៖ ពីមួយរដូវកាលទៅមួយរដូវកាល ក្រុមហ៊ុនសាមសុង តែងតែនាំយកនូវបទពិសោធន៍ដ៏អស្ចារ្យស្មានមិនដល់ និងសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃកាន់តែងាយស្រួល ហើយលើកនេះ គឺរឹតតែអេមជាមួយនឹងស្មានហ្វូនស៊េរីថ្មី Galaxy A15 5G ដែលល្អទាំងគុណភាព…ល្អទាំងតម្លៃ។ កាន់តែពិសេសថែមទៀត អតិថិជនគ្រាន់តែធ្វើការដាក់ Pre-Order នៅតាមបណ្តាលហាងចែកចាយផលិតផល សាមសុង ចាប់ពីថ្ងៃទី 02 ដល់ថ្ងៃទី 15 មករា 2024 នឹងទទួលបានការថែមជូននូវ Bluetooth Speaker មួយដ៏ស្រស់ស្អាត! ហើយទាំងនេះ គឺជាលក្ខណៈសម្បត្តិដ៏ទាក់ទាញបំផុតរបស់ស្មានហ្វូន Galaxy
January 5, 2024 - PR
ទីបំផុតកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដ៏មានប្រជាប្រិយភាព BEAT THE BEST មានអ្នកទស្សនារាប់លាននាក់ ដែលហង្សមាសទិញសិទ្ធិមកផលិត បានវិលត្រឡប់មកសារជាថ្មីក្នុងរដូវកាលទី២ បន្ទាប់ពីរដូវកាលទី១ ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង។ ក្នុងរដូវកាលទី២ នេះកំពូលកម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញនេះ បាននាំយកកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពចំនួន ៤រូប ដើម្បីស្វែងរកអ្នកដែលមានសំឡេងល្អមក BEAT ជាមួយ។ កំពូលគណៈកម្មការពោរពេញដោយបទពិសោធចំនួន ៤រូប រួមមាន៖ លោក ឆន សុវណ្ណារាជ, អ្នកនាង ពេជ្រ សោភា, កញ្ញា ផន ស្រីខួច និងអ្នកនាង សួស វីហ្សា។ គណៈកម្មការទាំង ៤រូបកំពុងរង់ចាំបេក្ខជនមកពីគ្រប់ទិសទីដែលមានសំឡេងល្អ ប៉ុន្តែមិនទាន់មានឱកាសបង្ហាញ។
January 4, 2024 - អន្តរជាតិ
ជប៉ុន៖ ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះដោយសារការរញ្ជួយដីនៅភាគខាងលិចប្រទេសជប៉ុននៅមិនទាន់បិទបញ្ចប់នៅឡើយទេ បើទោះជាហេតុការណ៍នេះបានកើតឡើងអស់រយៈពេលចំនួន ៤ថ្ងៃមកហើយក្តី ខណៈសាកសពជនរងគ្រោះត្រូវបានរកឃើញជាបន្តបន្ទាប់ផងដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៤ ខែមករានេះ តួលេខអ្នកស្លាប់បាត់បង់ជីវិតបានបន្តកើនឡើងរហូតដល់ ៧៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ចំពោះផលប៉ះពាល់ជាទូទៅហាក់មិនមានអ្វីប្រែប្រួលនោះទេ ដ្បិតគ្រោះរញ្ជួយដីបានស្ងប់ស្ងាត់ទៅវិញហើយ ខណៈបើយោងតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធរជប៉ុនបានបង្ហាញថា មានពលរដ្ឋចំនួន ៣៣,០០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ពលរដ្ឋប្រមាណជា ១០០,០០០គ្រួសារ កំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់ និងពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានរងផលប៉ះដោយប្រយោលផងដែរ។ សូមបញ្ជាក់ជូនថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងក្នុងកម្រិត ៧,៦រ៉ិចទ័រ ដែលជាកម្រិតដ៏ធ្ងន់ធ្ងរមួយ និងបានវាយប្រហារយ៉ាងខ្លាំងនៅតំបន់ Noto ស្ថិតក្នុងអាណាខេត្ត Ishikawa តាំងតែពីថ្ងៃទី១ មករា ម្ល៉េះ៕ អត្ថបទ៖
January 4, 2024









