- Liny Chan
- PR
ទីបំផុតអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំបានមកដល់ហើយ គឺតារាចម្រៀងវ័យក្មេងស្រស់ស្អាត និងស្រស់សង្ហា ប្រចាំផលិតកម្ម GenMusix បានទម្លាក់បទថ្មី រៀងៗខ្លួនចំនួន ២បទ ជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួន នាឱកាសចុងឆ្នាំ ជិតឆ្លងចូលឆ្នាំ ២០២៤។ តារាចម្រៀងស្រីសំឡេងស្រទន់ ទម្រង់មុខគួរឱ្យស្រឡាញ់ដូចតួកុនកូរ៉េ SK ទើបនឹងទម្លាក់បទថ្មីរបស់ខ្លួន មានចំណងជើងថា «សម» ។ បទនេះដែរក៏កំពុងទទួលបានការគាំទ្រពីហ្វេនៗ ព្រោះអត្ថន័យពិតជាប្លែកខ្លាំង ហើយស័ក្ដិសមនឹងចរិតលក្ខណៈបែបស្រទន់ៗរបស់ SK។ អ្នកនិយមស្ដាប់បទបែបស្វីតៗ សម្រាប់បទ «សម» នេះគឺត្រូវចិត្តម៉ាច់តែម្ដង។ អត្ថន័យចម្រៀងនិយាយអំពីនារីម្នាក់ ដែលចង់រកមនុស្សម្នាក់មកហាត់សមស្រលាញ់គ្នា មុនក្លាយជាគូស្នេហាពិត។ យុវវ័យនិយមស្ដាប់ចម្រៀងប្រភេទនេះ បានលាន់មាត់សរសើរគ្រប់គ្នាថា ពីរោះប្លែក
December 29, 2023 - PRម្ចាស់បទកំពុងផ្ទុះ «ជួបមនុស្សសម្ដែង» មកប្រកួតក្នុងកម្មវិធីដ៏ល្បីរបស់ហង្សមាស ស្រាប់តែត្រូវអគ្គិសនីឆក់
កំពូលតារាចម្រៀងសំនៀងផ្អែម ស្រួយស្រេស ដូចសារីកា គឺអ្នកនាង សួស វីហ្សា បានបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើល ក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៧ ហើយត្រូវបានអ្នករៀបចំកម្មវិធីដាក់វិញ្ញាសាមួយ ធ្វើឱ្យទន់ជង្គង់ ស្រែកលាន់រំពងពេញឆាក។ ម្ចាស់បទកំពុងល្បី «ជួបមនុស្សសម្ដែង» ត្រូវបានកម្មវិធីបញ្ចុះបញ្ចូលមកប្រកួតបានសម្រេចក្នុងកម្មវិធីកម្សាន្តដ៏ពេញនិយម លំដាប់ពិភពលោក ហើយប៉ះនឹងវិញ្ញាសា «រន្ទះស្រៀវស្រើប»។ វិញ្ញាសានេះ អ្នកនាង សួស វីហ្សា ត្រូវធ្វើជាអ្នកចម្អិនម្ហូប ដើម្បីលើកជូនឱ្យភ្ញៀវពិសារជាគណៈកម្មការ។ យ៉ាងណាមិញ មិនមែនគ្រាន់តែចម្អិនម្ហូបធម្មតាៗ នោះទេ ពោលគឺត្រូវធ្វើជាចុងភៅ និងអ្នករត់តុដ៏សែនលំបាកលំបិន។ ក្នុងវិញ្ញាសានេះ
December 29, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការរាជធានីភ្នំពេញ អំពាវនាវដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន កុំបណ្ដោយកូនតូចៗ មិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ ព្រោះអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមរំលឹកដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ សូមកុំឱ្យគាត់បើកបរនៅលើដងផ្លូវ ព្រោះនេះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយនៃការធ្វេសប្រហែសរបស់អាណាព្យាបាល យោងតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងមាត្រា៨ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
December 28, 2023 - PR
បើកទំព័រសករាជថ្មីនៃដើមឆ្នាំ2024 ដំណឹងល្អសំរាប់បងប្អូនប្រជាពលរដ្ធខ្មែរទូទំាងប្រទេសដែលគំាទ្រវិស័យកីឡាបាល់ទះ ឥឡូវនេះ GANZBERG បាននំាយកមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យគឺ ការប្រកួត កីឡាបាល់ទះ ដើម្បីដណ្ដើមជើងឯក “តេជោ លីគ” រដូវកាលទីមួយឆ្នាំ ២០២៤។ ក្នុងនោះផងដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះបានប្រាប់អោយដឹងថា សំរាប់ការប្រកួតនេះនឹងមានក្រុមខ្លំាងៗចំនួន 8ក្រុម ដើម្បីត្រៀមប្រយុទ្ធនៅ ថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ ហើយគោលបំណងដ៏ធំរបស់ក្រុមហ៊ុន GANZBERG និងសហព័ន្ធកីឡាបាល់ទះព្រមព្រៀងគ្នាបង្កើតអោយមានព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកស្ទួយវិស័យបាល់ទះអោយទទួលស្គាល់លើឆាកអន្តរជាតិ និងដើម្បីសំរួចទេពកោសល្យរបស់ក្រុមជម្រើសជាតិដើម្បីត្រៀមលក្ខណៈក្រកួតប្រជែង SEA Gaames
December 27, 2023 - PR
ទែនៗ! រដូវកាលឆ្លងឆ្នាំសកល អបអរឆ្នាំថ្មី ម្នាក់ៗដឹងតែមានផែនការដើរលេងដើម្បីសាកថ្មជីវិតរួចហើយ ដូចនេះពេលរកមធ្យោបាយធ្វើដំណើរទៅណាមកណា ឬស្រូបយកខ្យល់អាកាសធម្មជាតិត្រជាក់ៗ កុំភ្លេចហៅ TADA ជិះបាន គ្រាន់តែចុច 2ឃ្លីក អ្នកនឹងទទួលបានសេវាកម្មធ្វើដំណើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងលឿនទាន់ចិត្ត ជាមួយនឹងប្រូម៉ូសិនដ៏ពិសេសសម្រាប់អតិថិជនថ្មី ដែលមិនធ្លាប់ជិះ TADA ជិះគឺចំណេញខ្លាំងណាស់ នឹងទទួលបានការជិះ Free Free ដល់ទៅ 20,000 រៀល ពី TADA ដោយមិនចាំបាច់វាយកូដបញ្ចុះតម្លៃអ្វីឡើយ គ្រាន់តែទាញយកកម្មវិធី TADA រួចចុះឈ្មោះក្នុងទូរសព្ទរបស់អ្នកភ្លាម ទទួលបានការជិះមិនអស់លុយភ្លាម នៅពេលដែលអ្នកគ្រប់គ្នាទៅដើរលេងនៅខេត្តព្រះសីហនុ សៀមរាប ឬនៅក្នុងទីក្រុងភ្នំពេញ។
December 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យប្រុសស្រីចំនួន០២នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។ បន្ទាប់មក ឯកឧត្តមស្នងការ បានបញ្ជាឱ្យមន្រ្តីជំនាញស្រាវជ្រាវរកម្ចាស់គណនី LY Leap និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖ ១.ឈ្មោះ សុខ លា (ប្តី), ២.ឈ្មោះសុខ
December 27, 2023 - PR
មុននេះបន្តិច ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញ សេចក្តីប្រកាសមួយជូនដល់អតិថិជន ដែលបានទិញផ្ទះរបស់ក្រុមហ៊ុន ក៏ដូចជា សារធារណៈជន ទូទៅ ឲ្យជ្រាប់ជាដំណឹង។ ខ្លឹមសារនៃ សេចក្ដីប្រកាសជូនដំណឹងនោះ មានខ្លឹមសារដូចខាងក្រោម៖
December 27, 2023 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អ ទីតាំងកំសាន្តសប្បាយឱ្យបានច្រើនសម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកលឆ្នាំ ២០២៤, ជាពិសេសទីតាំងសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំសកល (Countdown) សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ស្របពេលដែលព្រឹត្តិការណ៍ចូលឆ្នាំសាកលឆ្នាំ២០២៣ ឆ្នាំ២០២៤
December 27, 2023 - PR
ភ្នំពេញ៖ នៅចុងឆ្នាំ2023 នេះ GANZBERG បានរៀបចំមហាព្រឹត្តិការណ៍ថ្មី ប្លែក និងមិនធ្លាប់មានទៅក្នុងស្រុកខ្មែរមួយទៀតហើយ ដែលបង្កអោយមានការភ្ញាក់ផ្អើlយ៉ាងខ្លាំងសម្រាប់ពុកម៉ែកប្អូន និងអតិថិជនរបស់ GANZBERG នោះគឺកម្មវិធី GANZBERG កាដូយក្ស Happy Marry Christmas ដែលធ្វើរយះពេល 3ថ្ងៃ 3ទីតាំងផ្សេងៗគ្នាដើម្បីអបអរសាទពិធីបុណ្យ ណូអែល ទីតាំងទី1 នៅផ្សារទំនើប K Mall ទីតាំងទីនៅផ្សាររាត្រី N5 និងទីតាំងទី3 នៅមុខសាលមហោស្រពកោះពេញ កម្មវិធីមានអ្នកចូលលេងរាប់ម៉ឺននាក់។ អ្វីនិងស្មានមិនដល់សោះថាកម្មវិធីនេះឈ្នះរង្វាន់ងាយៗ ផុយៗ ស្រួលៗ តែងាកមកមើលរង្វាន់វិញញាក់សាច់មួយខែមិនទាន់បាត់ផង ជារង្វាន់យក្សបោះគេមែនពុកម៉ែបងប្អូន
December 27, 2023 - PR
MV ខ្នាតអន្តរជាតិ «CALL ME PAPA» ដែលកំពុងតែបន្តផ្ទុះលើបណ្ដាញសង្គមរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជនជាច្រើនមានចម្ងល់ពាក់ព័ន្ធនឹងតួសម្ដែងនៅក្នុង MV លំដាប់ហូលីវូតមួយបទនេះ សុទ្ធតែជាតួជនជាតិបរទេសស្អាតៗ ជាពិសេ តួឯកស្រីតែម្ដង។ តាមប្រភពច្បាស់ការមួយបង្ហើបឲ្យដឹងថា តួឯកស្រីគឺជាតារាល្បីលំដាប់ជួរមុខមួយដែលជិះយន្តហោះមកពីប្រទេសឥណ្ឌូណេស៊ី។ តារាលំដាប់ជួមុខរូបនេះមានឈ្មោះថា Anggun ជនជាតិ Indonesia ជាតារាស្រីម្នាក់មានប្រជាប្រិយភាពជាខ្លាំងនៅឥណ្ឌូណេស៊ី។ ដោយសារតែ Anggun មានទំនាក់ទំនងល្អជាមួយ Galaxy ទើបនាងត្រូវបានផលិតកម្មធំជាងគេមួយនេះ អញ្ជើញមកសំដែងក្នុង MV មួយបទនេះ។ ប្រភពខាងលើ បានទម្លាយឲ្យដឹងថា បន្ទាប់ពីថ្នាក់ដឹកនាំ ផលិតកម្ម Galaxy
December 26, 2023









