- Liny Chan
- PR
(ភ្នំពេញ)៖ ចាប់ពីឥលូវនេះទៅ ថ្នាក់ដឹកនាំ និងមន្ត្រីរាជទាំងមូលនៃការក្រសួងកិច្ចការនារី នឹងមិនត្រឹមតែទទួលបានសេវាកម្មសុខាភិបាលប្រកបដោយគុណភាពប៉ុណ្ណោះទេ តែនឹងទទួលបានតម្លៃសមរម្យ ពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ផងដែរ។ ដំណឹងនេះត្រូវបានបង្ហាញឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពេទ្យអន្តរជាតិអរៀនដា និងក្រសួងកិច្ចការនារីដែលអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃ មន្ទីរពេទ្យអន្តរជាតិអរៀន នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ ឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរចំពោះ លោកជំទាវកិត្តិបណ្ឌិត ដែលបានគិតគូរពីសុខមាលភាព និងសុខភាព របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងកិច្ចការនារីទាំងមូល តាមរយៈការចុះអនុស្សរណៈ ជាមួយមន្ទីរពេទ្យយើងខ្ញុំនេះ
January 3, 2024 - អន្តរជាតិ
បារាំង៖ ឧស្សាហកម្មអាកាសចរណ៍ពិភពលោកបានចេញសេចក្តីព្រមានថ្មីមួយជុំវិញបញ្ហាសុវត្ថិភាពចំពោះផ្លូវចុះឡើងរបស់យន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៣ ខែមករានេះ។ ការព្រមាននេះត្រូវបានធ្វើឡើងក្នុងគោលបំណងដាស់តឿននិងណែនាំឲ្យក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍ទាំងអស់ត្រូវពិនិត្យឲ្យបានជាប់ជាប្រចាំនូវប្រព័ន្ធសុវត្ថិភាពពេលយន្តហោះត្រូវចុះចតឬត្រូវចេញដំណើរ ដើម្បីបញ្ចៀសបញ្ហាអកុសលដូចដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។ គួរម្លឹកជូនថា កាលពីល្ងាចថ្ងៃទី២ ខែមករាកន្លងទៅនេះមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Airbus 350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ដែលត្រូវចុះចតនៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូបានប៉ះទង្គិចគ្នាជាមួយយន្តហោះមួយគ្រឿងរបស់ឆ្មាំសមុទ្រជប៉ុនដែលត្រូវចេញដំណើរយ៉ាងប្រញ៉ាប់ដើម្បីទៅជួយពលរដ្ឋរងគ្រោះដោយគ្រោះរញ្ជួយដី។ ឧបទ្ទវហេតុនេះបានបណ្តាលឲ្យយន្តហោះ Airbus 350 ដែលមានផ្ទុកអ្នកដំណើរសរុបចំនួន ៣៧៩នាក់ត្រូវឆាបឆេះយ៉ាងខ្លាំង ប៉ុន្តែអ្នកដំណើរនៅលើយន្តហោះមួយគ្រឿងនេះទាំងអស់បាននាំគ្នារត់ចេញពីយន្តហោះបានទាន់ពេលវេលាទើបគ្មានអ្នកណាម្នាក់ត្រូវរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ដោយឡែកសម្រាប់យន្តហោះខ្នាតតូចរបស់ឆ្មាំសមុទ្រជប៉ុនវិញក៏បានរងនូវការខូចខាតយ៉ាងខ្លាំងដែរ និងបានធ្វើឲ្យមនុស្សចំនួន ៥នាក់ក្នុងចំណោមមនុស្សសរុបចំនួន ៦នាក់នៅក្នុងយន្តហោះនោះត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
January 3, 2024 - PR
(ភ្នំពេញ) ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤៖ ឆ្នាំថ្មី សករាជថ្មីនៃទូរស័ព្ទបច្ចេកវិទ្យា AI បានមកដល់ហើយដែលមាននៅលើ Galaxy AI របស់សាមសុង ជាមួយព្រឹតិ្តការណ៍ Galaxy Unpacked 2024 ដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត បន្ទាប់ពីព្រឹត្តិការណ៍ធំៗជាច្រើនដែលបានកើតឡើងនៅចុងឆ្នាំ 2023 បានមកដល់ទៀតហើយ។ តើនឹងមានរឿងអ្វីអស្ចារ្យកើតឡើងនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2024 ខាងមុខនេះ? តើព្រឹត្តិការណ៍ដ៏រំភើបមួយនេះ នាំយកនូវបច្ចេកវិទ្យាថ្មីដែលផ្ដល់កំពូលនូវបទពិសោធន៍ដល់ការប្រើប្រាស់អស្ចារ្យកម្រិតណា? បើចង់ដឹងកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនាព្រឹត្តិការណ៍ដ៏ធំបំផុត Galaxy Unpacked 2024
January 3, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលផេក Cambodia Daily Khmer បានបង្ហោះនោះទេ។ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) នៅរសៀលថ្ងៃអង្គារ ទី០២ ខែមករានេះ បានច្រានចោលព័ត៌មានថា មិនមានករណីដេញពលរដ្ឋចេញពីតំបន់អង្គរដើម្បីយកដីជួលឱ្យក្រុមហ៊ុនចិនដូចអ្វីដែលផេក Cambodia Daily Khmer បានបង្ហោះនោះទេ ដោយមន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាក់ថា ទីតាំងដែលប្រជាពលរដ្ឋបានចាកចេញកំពុងត្រូវបានគេដាំដើមឈើ និងស្មៅ ដើម្បីបង្កើនសោភ័ណភាព។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ ៕ ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government
January 2, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរកឃើញសាច់បង្កកនាំចូលគ្មានច្បាប់ជិត ២តោន នៅទីតាំងអាជីវកម្មចំនួន ២កន្លែង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សាច់បង្កខាងលើនេះ ត្រូវបានបង្រ្កាបកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល រួមនិងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា លើការបង្រ្កាបករណីសន្និធិនាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុង បង្កកគ្មានច្បាប់អនុញ្ញាតិចំនួន
December 29, 2023 - PR
លោក គង់ សុខចេង ប្រធានផ្នែកសម្របសម្រួល ជាមួយ អតិថិជនរបស់ បុរីឡេងណាវ៉ាត្រា បានចេញវីដេអូខ្លីមួយ អមដោយខ្លឹមសារ ពន្យល់បន្ថែមជុំវិញវឌ្ឍនភាពដំណើរការសាងសង់ បុរីឡេងណ៉ាវ៉ាត្រា ដែលមានខ្លឹមសារដូចខាងក្រោម៖ គោរពទៅដល់ ពុកម៉ែបងប្អូន និង អតិថិជន ទាំងអស់ បច្ចុប្បន្នក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បន្តសកម្មភាពនៃការសាងសង់ផ្ទះក្នុងគម្រោង 6A ជូនអតិថិជនជាធម្មតា ដូចដែលឃើញជារៀងរាល់ថ្ងៃ។ ហើយចំពោះ ផ្ទះដែលយឺតយ៉ាវក្រុមហ៊ុន ក្រុមហ៊ុនតែងតែធ្វើការសម្របសម្រួល និងយកចិត្តទុកដាក់ ចំពោះពុកម៉ែបងប្អូន និងផ្ដល់ជូន5ជម្រើសនៅចំពោះមុខសិន។ 1.ដោះដូផ្ទះ សង់រួចរាល់ គម្រោង
December 29, 2023 - ព័ត៌មានជាតិ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប បានគ្រោងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន (ដូចមានប្លង់ផែនទីជូនភ្ជាប់) នៅខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
December 29, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីអង្គការ Nature Life បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ថា សត្វត្រយងចង្កំកស គឺជាសត្វមួយប្រភេទ ដែលកំពុងរងគ្រោះជិតផុតពូជបំផុត នៅលើពិភពលោក ហើយពួកវាកំពុងមានវត្តមាន នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ផងដែរ។ ចាប់ពីខែធ្នូរហូតដល់ខែមេសា គឺជាពេលវេលាបន្តពូជ របស់សត្វត្រយងចង្កំកស ក្រុមការងារជីវៈចម្រុះរបស់អង្គការ ជីវិតធម្មជាតិនៅកម្ពុជា (Nature Life) និង មន្ត្រីឧទ្យានុរក្ស បាននិងកំពុងធ្វើការ
December 29, 2023 - ព័ត៌មានជាតិ
គហបតីមួយក្រុមនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តថានឹងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា តាមរយៈអ្នកនាង ស្រួង ភាវី ដែលត្រូវបានគេស្គាល់ថាជាម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡាការិនីឆ្នើមរូបនេះ បានបង្ហោះខ្លឹមសាររួមជាមួយនឹងរូបថតនៅលើផេកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ថា៖ « ថ្ងៃនេះខ្ញុំនាំដំណឹងល្អមួយទៀតជម្រាបពុកម៉ែបងប្អូន។ នាងខ្ញុំត្រូវបាន គហបតីមួយក្រុមអញ្ជើញជាភ្ញៀវកិត្តិយសដ៏ពិសេស ចូលរួមក្នុងកម្មវិធីជជែកអំពីកិច្ចការមនុស្សធម៌ ដែលពួកគាត់សុទ្ធសឹងតែជាជនសប្បុរស និងជាអ្នកតាមដាន គាំទ្ររាល់សកម្មភាពរបស់ខ្ញុំកន្លងមក ហើយក៏មានការប្រកួតកីឡាស្នូកឃ័រជាមួយខ្ញុំផងដែរ។ ក្នុងកិច្ចពិភាក្សាពួកគាត់បានប្រាប់ខ្ញុំថា កន្លងមក និងបច្ចុប្បន្នពួកគាត់ផ្ដល់អាហារូបករណ៍ដល់សិស្សពូកែ ជាច្រើនប្រទេស ក្នុងនោះមិនមានខ្មែរយើងនៅឡើយទេ។ ពួកគាត់បន្ថែមថា កម្ពុជាមិនខ្វះទេមនុស្សពូកែៗ ព្រោះធ្លាប់ជាអាណាចក្រដ៏រុងរឿងមួយនៅលេីពិភពលោក។ ជាធម្មតាទេកូរ៉េក៏ធ្លាប់ដួលរំលំដែរនៅអំឡុងឆ្នាំ៥០ តែដោយសារស្មារតីរបស់ប្រជាជនតេីពួកយើងមានថ្ងៃនេះ។ កម្ពុជាពេលនេះមានភាវីជាសក្ខីភាព
December 29, 2023 - PR
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានផ្តល់អំណោយដល់សិស្សានុសិស្សនៃបឋមសិក្សា ជួស នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដោយមានសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ប្រមាណជិត៤០០នាក់បានមកទទួយអំណោយដោយទឹកមុខរីករាយ។ អំណោយដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានបរិច្ចាគ មានជាសម្ភារសិក្សាដូចជាកាតាប សៀវភៅ ប៊ិក និងរបស់ក្មេងលេងមួយចំនួន។ ការផ្តល់អំណោយដល់សិស្សានុសិស្សនេះ គឺជាការចូលរួមចំណែកមួយចំពោះសហគមន៍ ដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានអនុវត្តដើម្បីចូលរួមកាត់បន្ថយការលំបាករបស់អាណាព្យាបាលសិស្ស ផ្តល់ក្តីស្រឡាញ់ និងលើកទឹកចិត្តដល់កុមារឱ្យខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជាដាក់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អនាពេលអនាគត។ លោក Yang Da Ping
December 29, 2023









