- Liny Chan
- PR
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី កាលពីថ្ងៃទី២៤ មករា កន្លងទៅ បានដាក់សម្ពោធជាផ្លូវការស្រាបៀរថ្មី ក្រោមម៉ាកសញ្ញាគ្រុឌ គឺស្រាបៀរគ្រុឌ ឡៃ ផលិតឡើងពីបច្ចេកវិទ្យាថ្មីចុងក្រោយ Flash Pasteurization ដែលនាំមកនូវបទពិសោធន៍ និងជម្រើសរសជាតិថ្មីឆ្លើយតបតាមតម្រូវការអតិថិជនដែលនិយមចូលចិត្តស្រាបៀរដែលមានរសជាតិដើមថ្មីស្រស់។កម្មវិធីសម្ពោធនេះប្រព្រឹត្ត ទៅ នៅលើសូរ៉ា ស្កាយបារ ជាន់ ទី ៣៧ ដ៏ប្រណិត និងពេញនិមយនៃអគារដ៏ស្កឺមស្កៃ វឌ្ឍនៈ កាពីតាល់ ដោយមានការចូលរួមដោយអ្នកឧកញ៉ា សំអាង និង អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី,
January 25, 2024 - PR
សព្វថ្ងៃនេះផងដែរ វិស័យសុខុមាលភាពទេសចរណ៍ថៃកំពុងទទួលបានការយកចិត្តទុកដាក់ និងការទទួលស្គាល់កាន់តែខ្លាំងឡើងៗ ដោយសារតែកត្តាជាច្រើនដូចជា គុណភាពនៃការព្យាបាល និងបច្ចេកវិជ្ជាពេទ្យ មានជំនាញវិជ្ជាជីវៈ ប្រភេទនៃផលិតផល និងសេវាកម្មផ្សេងៗ រួមជាមួយតម្លៃសមរម្យ និងសេវាកម្មស្តង់ដារជាដើម។ ប្រទេសថៃគឺជាទីតាំងដ៏ល្អ និងងាយស្រួលសម្រាប់សេវាសុខភាព និងសម្រស់លំដាប់ពិភពលោក។ យោងតាមរបាយការណ៍អាជីវកម្មសុខភាពសកល៖ សេចក្តីថ្លែងការប្រទេសថៃ របស់វិទ្យាស្ថានសុខភាពពិភពលោក ដែលបានបោះពុម្ពផ្សាយក្នុងខែកញ្ញា ឆ្នាំ2022 (www.globalwellnessinstitute.org) អាជីវកម្មសុខភាពដ៏មានឥទ្ធិពល និងសម្បូរបែបរបស់ប្រទេសថៃត្រូវបានរៀបចំឡើងយ៉ាងល្អនៅក្នុងខ្លឹមសារនេះផងដែរ។ ទីផ្សារទេសចរណ៍សុខភាពរបស់ប្រទេសថៃស្ថិតក្នុងតារាងចំណាត់ថ្នាក់លេខ៤ ធំជាងគេនៅអាស៊ី (បន្ទាប់ពីចិន ជប៉ុន និងឥណ្ឌា) ក៏ដូចជាទីផ្សារនៃសេវាកម្មស្ប៉ារបស់ខ្លួន (បន្ទាប់ពីចិន ជប៉ុន និងកូរ៉េខាងត្បូង)។ វាជាសញ្ញាដ៏អស្ចារ្យមួយដែលថាប្រទេសថៃកំពុងរៀបចំខ្លួនដើម្បីក្លាយជាចំណុចសំខាន់ផ្នែកសុខភាព និងសម្រស់នៅអាស៊ី និងជុំវិញពិភពលោក។
January 25, 2024 - PR
GANZBERG បានបង្កើតព្រឹត្តិការណ៍ជាប្រវិត្តសាស្រ្តដែលបានសហការជាមួយសហពន្ធ័កីឡាបាល់ទះ ធ្វើអោយការប្រកួតមួយនេះមានភាពល្បីរន្ទឺទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមានវត្តមាន ៨ក្រុមខ្លាំងៗប៉ះគ្នាក្នុងសមរភូមិប្រយុទ្ធដ៏ស្វិតស្វាញ ហើយថ្មីៗនេះមានការផ្ទុះនិងចាប់អារម្មណ៍ជាខ្លាំង ដោយមានក្រុមចំនួន ៤បាននាំយកនូវកីឡាករបរទេសខ្លាំងៗចំនួន ១១នាក់ក្នុងនោះមានក្លឹប វិសាខា ក្លឹបបញ្ជាការដ្ធានអង្គរក្ស សមាគមន៍ក្រសួងមហាផ្ទៃ និងស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ។ ក្រោយពីការប្រកួតអស់រយះពេល ៥សប្ដាហ៍មកឃើញថា ក្រុមសមាគមន៍បាល់ទះវិសាខា ស្ថិតនៅកំពូលតារាងដោយ ៥ប្រកួតឈ្នះទាំង៥ លទ្ធផលពិន្ទុ១៥ អ្វីដែលកាន់តែអស្ចារ្យ ពិន្ទុបាល់ទះនៅលើពិភពលោកមិនធ្លាប់មាន ឥឡូវនេះមាននៅខ្មែរហើយ គឺពិន្ទុជាប្រវិត្តសាស្រ្ត ៤៣ ទល់ ៤១ រវាងក្លឹបបញ្ជាការដ្ធានអង្គរក្ស និងសមាគមន៍ក្រសួងមហាផ្ទៃ ដោយបបញ្ជាការដ្ធានអង្គរក្ស ៥ប្រកួតឈ្នះទាំង៥ប្រកួតលទ្ធផលពិន្ទុ១៣ និងសមាគមន៍ក្រសួងមហាផ្ទៃ ៥ប្រកួតឈ្នះ ៤ប្រកួត
January 25, 2024 - PR
អាចនិយាយបានថា ជាជោគជ័យថ្មីមួយទៀត សម្រាប់បទចម្រៀង «Call Me PaPa» របស់តារាចម្រៀងបែបយុវវ័យ ខេមរៈ សិរីមន្ត សម្រាប់ដើមឆ្នាំ២០១៤នេះ ខណៈដែលបទចម្រៀងកំពុងល្បីល្បាញមួយបទនេះ មានអ្នកចូលទស្សនា និងស្ដាប់កម្សាន្តរហូតដល់ទៅ ១៤០០លានដង ក្នុ្ងបណ្ដាញសង្គម Tik Tok ជុំវិញពិភពលោក ដែលជាកំណត់ត្រាថ្មីមួយ សម្រាប់បទចម្រៀងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបង្ហាញលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។ តារាចម្រៀងល្បីឈ្មោះប្រចាំក្នុងផលិតកម្ម Galaxy Navatra និងជាម្ចាស់បទ «Call Me PaPa» លោក ខេមរៈ សិរីមន្ត បានបង្ហាញអារម្មណ៍ក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា
January 24, 2024 - ព័ត៌មានជាតិ
នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងពង្រឹងឡើងវិញ នូវការត្រួតពិនិត្យជាតិអាល់កុល ខណៈបញ្ហាចរាចរណ៍ដែលបានកើតឡើងយ៉ាងរន្ធត់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹងនេះ។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «ខ្ញុំសូមឱ្យឯកឧត្តម ស
January 23, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរលើជនបង្កដែលបើករថយន្ដ Ford បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និងរបួស៤នាក់ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចស្ពានអាកាសឫស្សីកែវ ខណ្ឌឫស្សីកែវ ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់មនុស្សច្រើននាក់) »។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មានក្នុងស្រុកទទួលបាននៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២
January 23, 2024 - ព័ត៌មានជាតិ
ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុន គឺជារចនាសម្ពន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។ បុរាណវិទូ លោក ខៀវ ច័ន្ទ មានប្រសាសន៍ថា កំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺជាកំណាយសង្គ្រោះដែលជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ សម្រាប់សិក្សា ដើម្បីចង់ដឹងឱ្យប្រាកដ ថាតើរចនាសម្ពន្ធរបស់ស្រះកាលពីសម័យបុរាណមានទំហំប៉ុណ្ណា? តើមានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ? ហើយ តើអាចម៍ដីដែលលុបស្រះនេះ គឺជាដីដែលហូរច្រោះមកតាមទឹកឬក៏ជាអាចម៍ដីដែលគេចាក់លុបនៅក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី?។ លោក ខៀវ ច័ន្ទ ឱ្យដឹងទៀតថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាអំពីទំនាក់ទំនងរវាងស្រះទឹក និងកំពែងបុរាណ ដើម្បីឱ្យប្រាកដថាតើរចនាសម្ពន្ធរបស់ស្រះទឹកសម័យបុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ?។
January 23, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃអង្គារ ១៣កើត ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ អង្គារ ទី ២៣ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង ១០:៣០ នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង ដែលស្ថិតនៅចំណុចក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ម្ចាស់ឡានរងគ្រោះឈ្មោះ សួរ ឌីណា ភេទ ប្រុស អាយុ ៤១ ឆ្នាំ
January 23, 2024 - ព័ត៌មានជាតិ
លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីប្រកាសដកតំណែង និងបណ្ដេញមន្ត្រីនគរបាល ០៤រូបទៀត នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ ចេញពីក្របខ័ណ្ឌ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់លោកអភិសន្ដិបណ្ឌិត ស សុខា៖ ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
January 23, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើមួយចំនួននៅក្នុងបរិវេណវត្តតាំងតុ កាលពីថ្ងៃថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ ប្រយោជន៍ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត ព្រមទាំងការពារគ្រោះថ្នាក់នានាផង។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក គង់ សុវណ្ណារិទ្ធ ឱ្យដឹងថា ដើមឈើទាល ដើមពង្រ និងដើមស្លែង ដែលដុះជាប់នឹងបរិវេណវត្តតាំងតុ មានអាយុកាលច្រើនឆ្នាំមកហើយ កំពុងតែមានសភាពពុកផុយដោយអន្លើ។ ក្រុមការងារគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងរន្ទាដែកដើម្បីកាត់ក្រីមែកឈើទាំងនោះមួយចំនួនចេញ ដើម្បីបញ្ចៀសការបាក់ធ្លាក់ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់និងការប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត។ លោក គង់ សុវណ្ណារិទ្ធ
January 23, 2024









