Liny Chan
  • PR

    Peugeot Django 150cc គឺជាម៉ូតូស្កូតឺដ៏ពេញនិយមសម្រាប់ស្រទាប់យុវវ័យរហូតដល់មនុស្សវ័យកណ្តាលក្នុងពេលបច្ចុប្បន្ននេះ។ ម៉ូតូនេះត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះមិនថារូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងទំនុកចិត្តលើគុណភាពដែលអតិថិជនអាចទុកចិត្តបានផងដែរ។ ច្រើនជាងការប្រើប្រាស់ដើម្បីធ្វើដំណើរទូទៅម៉ូតូ Peugeot Django ផ្តល់ឱ្យលោកអ្នកនូវរូបរាងដ៏ប្រណិត និងរចនាបថស៊ីវីល័យនៅពេលដែលអ្នកបានបើកបរជាមួយវា។ ខាងក្រោមនេះជាហេតុផល 5 យ៉ាងដែលធ្វើឱ្យម៉ូតូ Peugeot មិនមែនត្រឹមតែជាម៉ូតូស្កូតឺទូទៅប៉ុណ្ណោះទេ៖ 1. មានស្ទីលបែបខ្លួនឯង (Unique Style) ៖ ស្ទីលរបស់ Peugeot Django មានភាពជាខ្លួនឯងខ្ពស់មិនថាអ្នកឃើញម៉ូតូនេះនៅក្នុង Showroom ឬនៅតាមផ្លូវនោះទេ Peugeot Django នៅតែមានស្ទីលលេចធ្លោនិងទាក់ទាញជាងម៉ូតូដទៃៗទៀតជានិច្ច។ 2. ភាពមិនផ្លាស់ទៅតាមសម័យកាល (Timeless) ៖

    February 14, 2024
  • PR

    អ្នកធ្វើដំណើរគ្រប់គ្នាប្រហែលជាបានឃើញប៉ាដាធំៗពណ៌ក្រហមដ៏ឆើតឆាយជាច្រើន ត្រូវបានដំឡើងនៅលើដងផ្លូវសំខាន់ៗជាច្រើនទីតាំង នៅក្នុងទីក្រុងភ្នំពេញ ដែលបានទាក់ទាញចិត្តអ្នកគ្រប់គ្នាឱ្យចាប់អារម្មណ៍មើល។ ចឹង ថតចែករំលែកគ្នាមើលតៗផង!   ជិះកាត់ក៏ក្រឡេកមើល ឈប់ស្តុប ក៏ងាកមើលហើយអាន បើសោភ័ណភាពគួរចាប់អារម្មណ៍ជាមួយនឹងពាក្យសរសេរធំៗនៅលើប៉ាដាថា «ប្រជាជនកម្ពុជា» ដែលមានបេះដូងដ៏ធំហ៊ុមព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត គួបផ្សំជាមួយអក្សរដ៏មានអត្ថន័យទាក់ទាញនៅខាងក្រោម «រយៈពេល 15 ឆ្នាំនេះ ក្រុមហ៊ុនឈានមុខគេ ដែលនាំឱ្យប្រជាជនកម្ពុជាកាន់តែជិតស្និទ្ធ បច្ចេកវិទ្យាដែលយល់ចិត្តអ្នក ឆាប់ៗនេះ» គ្រប់គ្នាពិតជាចង់ដឹងថា តើប៉ាដាក្រហមឆើតឆាយនេះ ចង់ផ្សព្វផ្សាយពីអ្វី តើនឹងមានអ្វីនឹងកើតឡើងក្នុងពេលឆាប់នេះ។   គួរឱ្យចាប់អារម្មណ៍ និងមានការនិយាយតៗគ្នា រហូតដល់អ្នកនាង Jany Min តារាស្រីដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពកំប្លែងស្ងួត ក៏នៅមិនសុខ

    February 14, 2024
  • PR

    នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នាក់ការកណ្តាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានរៀបចំពិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” ដើម្បអបអរសាទរទិវានៃក្តីស្រលាញ់។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងតែរៀបចំកម្មវិធីបរិច្ចាគឈាម ដោយមានការស្ម័គ្រចិត្តពីបុគ្គលិកហនុមាន និងបុគ្គលិក ហនុមាន រៀលអ៊ីស្ទេត ប្រមាណ ១០០នាក់។ យុទ្ធនាការ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមធ្វើការចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមអោយបានច្រើនឡើងៗ ជាពិសេសតាមរយៈសារអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត អោយចូលរួមបរិច្ចាគឈាម៖

    February 14, 2024
  • PR

    រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ 2024 – CHARLES & KEITH ចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងការកែឡើងជាថ្មីនៃអត្តសញ្ញាណក្រាហ្វិករបស់ខ្លួន ដោយបង្ហាញនូវការកែច្នៃថ្មីចំពោះឡូហ្គោ រួមជាមួយនឹងនិមិត្តសញ្ញា និងតួអក្សរប្រចាំម៉ាកថ្មីស្រឡាង ដែលនឹងមានការបង្ហាញនៅលើទូទាំងផលិតផល CHARLES & KEITH ផ្សេងៗ ចាប់ផ្តើមពីរដូវកាល Spring 2024 ។   អត្តសញ្ញាណក្រាហ្វិកថ្មីនេះបង្ហាញអំពី DNA របស់ CHARLES & KEITH ដោយនាំមកនូវរចនាប័ទ្នដ៏ប្រជាប្រិយ និងសហសម័យ បង្កប់នូវតម្លៃរបស់ខ្លួនក្នុងការក្លាយជាម៉ាកដ៏ពេញនិយម

    February 13, 2024
  • PR

    អ្នកទាំងអស់គ្នាបានដឹងហើយថា ភាពចាស់គឺជារឿងធម្មជាតិដែលវាអាចនឹងវិវត្តលឿន ឬ យឺត គឺអាស្រ័យទៅលើហ្ស៊ែន ឬ សុខភាពរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែចុះប្រសិនបើយើងអាចពន្យារភាពចាស់ និងត្រលប់ទៅរកភាពយុវវ័យបាន? ផ្អែកទៅលើសៀវភៅដែលមានឈ្មោះថា “Life Span” របស់លោក David Sinclair ដែលជាសាស្រ្តាចារ្យផ្នែកហ្ស៊ែន និងសហនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវជីវវិទ្យានៃភាពចាស់ Paul F.Glenn នៅសាលាវេជ្ជសាស្រ្តរបស់សាកលវិទ្យាល័យ Harvard និង ស្ថាបនិកនៃក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយចំនួន គាត់បានលើកឡើងថា ភាពចាស់គឺគ្រាន់តែជាជម្ងឺ។     ពិតណាស់ វាមិនអាចព្យាបាលទាំងស្រុងតែម្ដងនោះទេ ប៉ុន្តែយើងអាចពន្យារវា និង អាចត្រលប់មកភាពក្មេងរឹងមាំបានប្រសិនបើយើងថែរក្សានូវសុខភាពរបស់យើងឲ្យបានត្រឹមត្រូវ និង ធ្វើតាមគោលការណ៍ចម្បងនៃភាពចាស់

    February 13, 2024
  • ព័ត៌មានជាតិ

    ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារអធិការកិច្ចបានជួយដល់អភិក្រមចំនួន៤ ហើយសម្តេចបានស្នើកុំឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ ចាត់ទុកការងារអធិការកិច្ច គឺជាការចាប់កំហុស ប៉ុន្តែផ្ទុយទៅវិញ គឺជាការតាមដានត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង-ស្ថាប័ន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ។ ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត

    February 13, 2024
  • បច្ចេកវិទ្យា

    ថ្មីៗនេះ OPPO លើទីផ្សារអន្តរជាតិដូចជា ចិន ម៉ាឡេស៊ី ថៃ វៀតណាម បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ជាផ្លូវការដែលផ្តល់ជូនភាពលេចធ្លោគ្រប់ចំណុចទាំងការថតរូប កម្លាំងម៉ាស៊ីន ប្រព័ន្ធប្រតិបត្តិការ និងការឌីហ្សាញខុសពីជំនាន់មុនៗ។ ក្នុងនោះអ្នកប្រើប្រាស់ និងអ្នកគាំទ្រ OPPO ជាច្រើនឆ្ងល់ថា តើស្មាតហ្វូននេះនឹងមកដល់កម្ពុជាជាផ្លូវការក្នុងពេលណា? តើវានឹងមានអ្វីដែលថ្មីសម្រាប់ជំនាន់ថ្មីនេះ? សម្រាប់ OPPO Reno11 បានផ្តល់នូវបទពិសោធថ្មីថតរូបកាន់តែអស្ចារ្យជាងមុនថែមមួយកម្រិតទៀត ដែលលើកនេះកាមេរ៉ាទាំងមុខនិងក្រោយរបស់វាអាចថតវីដេអូបានច្បាស់កម្រិត 4K ជាមួយនឹងការទប់លំនឹងបានយ៉ាងល្អ។ លើសពីនេះសូម្បីតែកាមេរ៉ាមេគឺប្រើនូវលេន YLT 600 ដែលជាសេនស័រកាមេរ៉ាជំនាន់ចុងក្រោយបង្អស់ និងមានតែមួយគត់និងដំបូងគេបង្អស់ដែលបំពាក់នៅលើទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន។

    February 12, 2024
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុកមួយដែល មានឈ្មោះម៉ូលីកា បានធ្វើការបង្ហោះទាក់ទងនឹងប៉ូលីសចរាចរណ៍បានផាកពិន័យនាង នៅពេលដែលកំពុងដឹកម្តាយទៅពេទ្យ (ម្តាយមានអាការៈថប់ដង្ហើម) ហើយប៉ូលីសចរាចរណ៍ម្នាក់បានឲ្យនាងផ្ញើប្រាក់ផាក តាម ABA និងឆ្លៀតសុំលេខទូរសព្ទ ផ្ញើសារមកញ៉ែនាងទៀត។ ជុំវិញករណីខាងលើ នាល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតថា ម៉ូលីកាមិនមែនជាជនរងគ្រោះទេ ហើយរឿងរ៉ាវដែលកើតមានឡើង ជាការប្រឌិតរឿង ( Fake Account) មិនមែនជារឿងពិតទេ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបង្ហោះក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនថា៖ « ថ្ងៃនេះខ្ញុំបាទសូមជំរាបជូន មហាជន

    February 8, 2024
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងប្រកាសដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម”​ ។ នាឱកាសនោះសម្ដេចធិបតី បានមានថ្លែងថា នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធស្នើសុំដាក់ «សង្រ្កាន្តខ្មែរ» ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកដែរ ហើយក្រសួងវប្បធម៌ ទៅថ្ងៃមុខក៏កំពុងពិចារណាដាក់សង្ក្រាន្តនៅកម្ពុជា ជាបេតិកភណ្ឌដែរ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានមានប្រសាសន៍ថា៖ «ខ្ញុំបបួលឯកឧត្តម

    February 8, 2024
  • PR

    បើកទំព័រដើមឆ្នាំ2024 ភ្លាម ក្រុមហ៊ុន GANZBERG សហការណ៍ជាមួយសហព័ន្ធកីឡាបាល់ទះ ធ្វើអោយវិស័យកីឡាមួយនេះកក្រើកផ្ទុះនូវការគាំទ្រយ៉ាងខ្លាំងខ្លាទាំងក្នុងប្រទេសនិងក្រៅប្រទេស ដោយការប្រកួតគិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សរុបទាំងអស់មាន ១៥ក្រកួត ដោយមាន ៨ក្លឹបបានចូលរួមការប្រកួតបែងចែកជា ២វគ្គ គឺវគ្គជម្រុះជុំទី១ ជាវគ្គសន្សំពិន្ទុ ឈានចូលវគ្គជម្រុះជុំទី២ យក៦ក្រុម បន្តជម្រុះយក ៤ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យក ២ក្រុម ដើម្បីទៅវគ្គផ្ដាច់ព្រ័ត្រដោយគិតត្រឹមពេលនេះ ដល់វគ្គជម្រុះជុំទី២ និង ១១ប្រកួត ជាវគ្គធ្វើអោយក្រុមទាំង៦ មានភាពតានតឹង ដើម្បីដណ្ដើមពិន្ទុឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ថ្មីៗនេះ GANZBERG

    February 8, 2024