Liny Chan
  • PR

    ភ្នំពេញ ថ្ងៃទី6 ខែធ្នូ ឆ្នាំ2023៖ ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលទំនិញប្រើប្រាស់រហ័សឈានមុខគេ បានប្រារព្ធខួប 20 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាច្រកកម្ពុជា និងបានសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី5 ខែធ្នូ ដោយមានការចូលរួមពីសំណាក់លោកស្រី Annemarieke de Haan ប្រធានគ្រប់គ្រងផ្នែកផលិតផលថែទាំគេហដ្ឋាននៃក្រុមហ៊ុន យូនីលឹវើ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយិកាក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសថៃ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅការិយាល័យថ្មីរបស់ខ្លួននៅអាគារ Morgan Tower ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរអាជីវកម្មរបស់ក្រុមហ៊ុន យូនីលឹវើ ខេមបូឌា។ ការិយាល័យថ្មីនេះត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីជម្រុញការប្រាស្រ័យទាក់ទង ការសហការ ភាពច្នៃប្រឌិត និងការងារជាក្រុមសម្រាប់បុគ្គលិករបស់ខ្លួន។

    December 6, 2023
  • ព័ត៌មានជាតិ

    នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន» ។ ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍​ផងដែរ។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « បន្ថែមលើកម្មវិធី ៤នេះ កញ្ចប់គ្រួសារមានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលក្នុងវដ្ដជីវិត និងផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យនិងភាពងាយរងគ្រោះនានា។ ជាមួយគ្នានេះរាជរដ្ឋាភិបាល

    December 5, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកប្រជាពលរដ្ឋណាម្នាក់ចោលនៅក្នុងគ្រាលំបាកឡើយ ហើយរាជរដ្ឋាភិបាលមិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាកទុកពលរដ្ឋចោលនោះទេ»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានថ្លែងថា៖ « សមិទ្ធផលនៃគោលការណ៍ជំនួយគាំពារសង្គមនេះគឺកើតមានឡើងដោយសារ កម្ពុជាមូលដ្ឋានដ៏រឹងមាំនៃ

    December 5, 2023
  • PR

    ព្រះសីហនុ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ2023, ក្រុមហ៊ុន ស៊ីហា គ្រុប បានប្រកាសរៀបចំពិធីសម្ពោធដាក់អោយដំណើរការ សណ្ឋាគារ ស៊ីហាហូថែល និងកាស៊ីណូដ៏ធំ និងមហាឱឡារឹកក្រោមអធិបតីរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះ។ ពិធីសម្ពោធសណ្ឋាគារ ស៊ីហាហូថែល និងកាស៊ីណូនេះ បានរៀបចំឡើងនៅទីតាំងសណ្ឋាគារផ្ទាល់ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ។ ពិធីសម្ពោធដ៏មហាឱឡារឹកនេះបានដឹកនាំដោយ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីហា គ្រុប, លោក អ៊ុង ហុកគៀត និងមានការផ្តល់កិត្តិយសជាអធិបតីភាពពី ឯកឧត្តម គួច ចំរើន អភិបាល

    December 5, 2023
  • PR

    GANZBERG បានបន្តយុទ្ធនាការចុះប្រគល់រង្វាន់ដល់ទីតាំង មិនឱ្យអ្នកឈ្នះរង្វាន់លំបាកឡើយ។ កាលពីថ្ងៃទី4 ខែធ្នូ ឆ្នាំ2023 ក្រុមការងារ GANZBERG បានចុះប្រគល់រង្វាន់ចំនួនពីរទីតាំងផ្សេងៗគ្នាស្ថិតនៅក្នុងខេត្តតែមួយ គឺស្រុកចំការលើ និងស្រុកបាធាយ ដែលមានអ្នកឈ្នះរង្វាន់ម៉ូតូធំ Yamaha FZ ចំនួន 5នាក់។ កម្មពិធីចុះប្រគល់រង្វាន់ជូនអតិថិជននេះបានធ្វើឲ្យផ្អើលអ្នកស្រុកអ្នកភូមិជិះម៉ូតូជិះឡានតាមផ្លូវក្រឡេកមើលមិនដាក់ភ្នែក ហើយថែមទាំងបាននិយាយទៀតថាពួកគាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលបានឈ្នះរង្វាន់ពីស្រាបៀរ GANZBERG ។ ចំណែកឯអ្នករង្វាន់វិញសើចញញឹម សប្បាយរីករាយ បិទមាត់មិនជិតនៅពេលដែលបានទទួលរង្វាន់ម៉ូតូធំខ្លាញ់គោ។ តាមការសាកសួររបស់ក្រុមការងារ ពួកគាត់ទាំង 5 រូបមុនពេលឈ្នះរង្វាន់ គឺគាត់តែងតែគាំទ្រនៅស្រាបៀរ GANZBERG ក្រោយពេលសម្រាកពីការងារក៏ជួបជុំបងប្អូនមិត្តភក្កិ មកញ៉ាំជាមួយគ្នា មានអ្នកខ្លះទិញ GANZBERG

    December 5, 2023
  • PR

    (ភ្នំពេញ) ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣៖ ត្រៀមខ្លួនហើយឬនៅហ្វេនៗ? ត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតដែលមិនធ្លាប់មាន GANZBERG Super Idol Concert នឹងនាំយកនូវវត្តមានកំពូលតារាចម្រៀង K-POP (K-POP Legendary) ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង គឺ Rain និង កញ្ញា HyunA!   ព្រឹត្តិការណ៍ដ៏កក្រើកនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី 27 មករា ឆ្នាំ2024 ខាងមុខនេះ ក្នុង បរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ)។   គួររំលឹកផងដែរថា

    December 5, 2023
  • PR

    GANZBERG កាលពីខែឧសភា កន្លងទៅបានញ៉ាំងឱ្យកម្មវិធី ពិព័រណ៍ម្ហូបអាហារស្លាបព្រាធំជាងគេបង្អស់ពុំផ្លាប់មានពីមុនមកនៅក្នុងប្រទេស កក្រើកសប្បាយ និងមានអ្នកចូលរួមប្រមាណ ១៥ម៉ឺននាក់ រយៈពេល៣ ថ្ងៃ។ ឥឡូវនេះកាន់ធំ និងអស្ចារ្យជាងមុនទ្វេដងជាមួយការវិលត្រលប់មកវិញជាថ្មីរបស់ Beer GANZBERG បាននាំយកព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារដ៏ធំប្រចាំឆ្នាំ នាចុងឆ្នាំ2023នេះ គឺពិព័រណ៍ម្ហូបអាហារធំជាងគេនៅក្នុងប្រទេស “ស្លាបព្រា” ដែលកំពុងត្រៀមខ្លួនវិលត្រឡប់មកជាថ្មីម្ដងទៀតនៅថ្ងៃទី 08 ដល់ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2023 ដើម្បីនាំជូនលោកអ្នកនូវការភ្លក់មុខម្ហូបដ៏សម្បូរបែបជាមួយស្តង់ម្ហូបអារហារជាច្រើនរយស្តង់ ការភ្លក់រសជាតិម្ហូបអាហារជាច្រើនជាតិសាសន៍ក្នុងពេលតែមួយ និងជម្រើសម្ហូបអាហារច្រើនជាង 1,000មុខ កាន់តែមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត ជាមួយនឹងស្រាបៀរ GANZBERG ឆ្ងាញ់ផឹកស្រួល ស្រួលផឹកផលិតឡើងដោយអ្នកជំនាញអាឡឺម៉ង់ ដែលជាស្រាបៀរផលិតឡើងដោយស្តង់ដាអន្តរជាតិ។ រួមទាំងទស្សនីយ៍ភាពថ្មីប្លែកកំសាន្តសប្បាយៗ និងការប្រកួតប្រជែងលេងហ្គេមដើម្បីបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។

    December 4, 2023
  • សិល្បៈ

    កាលពីមួយរយៈមុន យើងបានទទួលដំណឹងថាបវរកញ្ញាខ្មែរ និង ម៉ូដែលរបស់ខ្មែរយើង បានដើរបង្ហាញម៉ូតរួមគ្នាជាមួយតារាម៉ូដែលល្បីៗរបស់ប្រទេសថៃ ក្នុងកម្មវិធី fashion show បើកសម្ពោធជាផ្លូវការរបស់ហាងលក់សំលៀកបំពាក់លំដាប់អភិជន De Showroom Couture និង De Showroom by Sophea ជាមួយប្រ៊េនសំលៀកបំពាក់ដូចជា PHACHAS Bangkok, Cherz , Valentier , Natacha Van , KANAPOT , ENSEMBLE , NARONG , La

    December 4, 2023
  • PR

    ក្នុងពេលដែលប្អូនៗថ្នាក់ទី១២ ដឹងលទ្ធផលប្រឡងរបស់ពួកគេក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ហើយខ្លះក៏កំពុងស្វែងរកដាក់ពាក្យចូលរៀនតាមសាកលវិទ្យាល័យ ឬមហាវិទ្យាល័យទៅតាមជំនាញដែលខ្លួនចូលចិត្ដរៀងៗខ្លួននោះ ស្រាប់តែឃើញនិស្សិតអាហារូបករណ៍១០០% របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្នាក់ទៀត គឺកញ្ញា ឌីម ស៊ាងហ័រ បានចេញមុខចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅលើបណ្ដាញសង្គម។ តាមរយៈវីដេអូរយៈពេលជាង ១៦នាទី ដែល ស៊ាងហ័រ បានបង្ហោះកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ឲ្យដឹងថា រូបនាង និងនិស្សិតដែលទទួលបានអាហារូបករណ៍មួយចំនួនទៀត សុទ្ធតែរស់នៅក្នុងគ្រួសារមិនសូវធូធារ ប៉ុន្ដែដោយការប្រឹងប្រែង តស៊ូក្នុងការសិក្សា ទើបពួកគេទទួលបានឱកាសល្អពីអ្នកឧកញ្ញា ក្នុងការសិក្សានៅថ្នាក់ឧត្ដមសិក្សា ដើម្បីឆ្ពោះទៅសម្រេចក្ដីស្រម៉ៃរបស់ខ្លួន។ សូមស្ដាប់ការចែករំលែកបទពិសោធន៍ជីវិត និងស្ថានភាពសិក្សាថ្នាក់បរិញ្ញាបត្ររបស់ប្អូនស្រី ឌីម ស៊ាងហ័រ

    December 4, 2023
  • PR

    ក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តរបស់ អ្នកឧកញ៉ា ឡេង ប្រុស ប្រចាំប្រទេសថៃ បានចូលជួបសំដែងការគួរសម និងពិភាក្សាកិច្ចការងារមួយចំនួនជាមួយ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងកិច្ចសំដែងការគួរសមនោះ លោក ហ៊ុន សារឿន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវរឹតចំណងសាមគ្គីគ្នា រួមគ្នារក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើង ឲ្យបានល្អប្រសើរបើទោះបីជាយើងរស់នៅទីណាក៍ដោយ និងជំរុញផ្សព្វផ្សាយ ទេសចរណ៍របស់កម្ពុជាទៅកាន់ជនជាតិបរទេស ឲ្យបានទូលំទូលាយបន្ថែមទៀត។ លោកបានបន្តទៀតថា សូមកោតសរសើរចំពោះក្រុមការងារសប្បុរសធម៌ស្ម័គ្រ ប្រចាំប្រទេសយ៉ាងខ្លាំងដែលកន្លងមកបានធ្វើសកម្មភាពចូលរួមជួយសម្រួលទុក្ខលំបាក ដល់បងប្អូនខ្មែរយើងដែលកំពុងរស់នៅធ្វើការក្នុងប្រទេសថៃ ដូចជាស្ត្រីមានផ្ទៃពោះ សម្រាលកូន ឈឺថ្កាត់ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតជាដើម។

    December 4, 2023