Liny Chan
  • PR

    GUOCOLAND ឈ្នះអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈពេលដែលអ្នកអភិវឌ្ឍន៍មកពីប្រទេសឥណ្ឌូណេស៊ីទទួលបានជ័យលាភីក្នុងតំបន់ច្រើនបំផុត   នាថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០២៣ PropertyGuru Group (NYSE: PGRU) បានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី 18 ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយ DOngpeng Ceramic និង Subzero Wolf។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅសណ្ធាគារ Athenee ដ៏ប្រណិត នាទីក្រុងបាងកក។  

    December 13, 2023
  • PR

    “ខ្ញុំទទួលស្គាល់ថា ការងារមើលថែកូនៗ ពិតជាមិនមែនជារឿងងាយស្រួល ហើយពិសេសបើចង់ឲ្យពួកគាត់រីកចំរើនលូតលាស់ក្លាយជាមនុស្សល្អ មានគុណភាព ជាពលរដ្ឋល្អ ឬពលរដ្ឋសកលទៀតនោះ កាន់តែពិបាកមួយកម្រិតថែមទៀត ព្រោះតម្រូវឲ្យយើងជា មាតាបិតាមានការតាំងចិត្តខ្លាំងខ្លា ការលះបង់ និងបន្តរៀនសូត្រ ចំណេះដឹងថ្មីៗ ពីការចិញ្ចឹមនឹងអប់រំកូន។” នេះជាការលើកឡើងរបស់ ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធីកិច្ចជំនួបសមាជិកប្រចាំឆ្នាំ សម្រាប់កម្មវិធីសិក្សាជំនួយមាតាបិតា SPA Programme និងបើកសម្ពោធសាខាថ្មីរបស់សាលាស៊ីជីដាកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។

    December 12, 2023
  • PR

    អុញនោះ……. ស្ងាត់ៗ លោកអភិបាលរងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យធ្វើរឿងមួយនឹកស្មានមិនដល់ ………. – តោះចូលរួមចែករំលែកទាំងអស់គ្នាបងប្អូន – កាលពីថ្ងៃទី 10-12-2023 កន្លងទៅថ្មីៗនេះ ……… លោកអភិបាលរងក្រុង ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើអោយប្រជាពលរដ្ឋក្នុងតំបន់របស់គាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលេច វត្តមានរបស់លោក ក្នុងព្រឹត្តិការណ៍ ចាក់សាំងហ្វ្រីហ្វ្រី របស់ក្រុមហ៊ុនស្រាបៀរ Ganzberg ហើយលោកបានមកចូលរួមផ្តល់ជាកិត្តិយស បំពាក់មួកសុវត្ថិភាព ជូនដល់ពុកម៉ែ បងប្អូន ជាច្រើនមួក ដើម្បីចូលរួមក្នុងការចែករំលែកក្តីស្រលាញ់ ក៏ដូចជាចូលរួមពង្រឹងច្បាប់ចរាចរណ៍ អោយបងប្អូនពាក់មួកសុវត្ថិភាពក្នុងការធ្វើដំណើរដោយម៉ូតូ ។ ក្នុងនោះផងដែរ ប្រជាពលរដ្ឋបានសាទយ៉ាងពន់ពេក

    December 11, 2023
  • PR

    ចំណីចក្ខុ ប្លែកភ្នែក ប្លែកអារម្មណ៍ ថ្មីមកទៀតហើយ របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលបានត្រៀមផ្ដល់នូវសំណើច ស្រស់ស្រាយ តាមរយៈភាពយន្តភាគថ្មី ស្នេហាបែបកំប្លែងៗ គឺរឿង «ប្រពន្ធសក់ខ្លី» ប្រជុំដោយតារាសម្ដែងៗឆ្នើម ពោរពេញដោយទេពកោសល្យជាច្រើនរូប ជាពិសេសវត្តមានរបស់តួឯកស្រី ចែឡេង ត្រៀមប៉ះគ្នាជាមួយតួឯកប្រុស លោក ទ្រី ដារ៉ាវុធ។ តាមរយៈទំព័រហ្វេសប៊ុកផេក Hang Mease Khmer Drama បានបង្ហាញរូបភាព Poster ភាពយន្តភាគថ្មី គឺរឿង «ប្រពន្ធសក់ខ្លី» ដែលដឹកនាំសម្ដែងដោយលោក ខេមរៈ ដារ៉ា បានត្រៀមចាក់ផ្សាយឱ្យទស្សនិកជនទស្សនា លើកញ្ចក់ទូរទស្សន៍ហង្សមាស

    December 11, 2023
  • PR

    នេះជាលើកដំបូងហើយ ដែលកំពូលតារាចម្រៀងស្រគត់ស្រគំ សុគន្ធ និសា ត្រូវបានអ្នករៀបចំកម្មវិធីអូសទាញមកប្រកួតទាល់តែបាននៅក្នុងរដូវកាលទី៧ នៃកម្មវិធីកម្សាន្តដ៏ល្បីល្បាញលំដាប់ពិភពលោក Killer Karaoke Cambodia។ អ្នកនាង សុគន្ធ និសា ហាក់សើចសប្បាយរីករាយជាខ្លាំងពេលឈានជើងចូលមកដល់វេទិកាពោរពេញដោយភាពព្រឺព្រួចមួយនេះ និងតុបតែងខ្លួនជានារីក្លាហានអ្នកគ្រូ អេឡា ប៉ុន្តែពេលចាប់ផ្ដើមប្រកួតប៉ះចំវិញ្ញាសា ដែលរៀបចំជាពិសេសមួយ «បញ្ញើរីករាយ» ធ្វើឱ្យនារីក្លាហាន និសា ស្រែកផ្អើលឆាកតែម្ដង។ អ្នកនាង សុគន្ធ និសា បានទម្លាយអារម្មណ៍ពិតថា មិនដឹងជាហេតុអីដែរ ទើបក្លាហានចូលរួមលេងកម្សាន្តនៅក្នុងកម្មវិធីនេះ ព្រោះ ៦រដូវកាលមកហើយ មិនដាច់ចិត្តមកទេ ព្រោះខ្លាចវិញ្ញាសារក្នុងកម្មវិធី។ វិញ្ញសារលើកនេះ រៀងប្លែកជាងគេបន្តិច ព្រោះត្រូវជួបឧបសគ្គទាំងខាងលើ

    December 11, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថៃ្ងសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមថា មន្ទីរពេទ្យ​ សាលារៀន​ វត្តអារាម​ ភូមិឋាន​ អគ្គិសនី​ ទឹកស្អាត​ មានសព្វគ្រប់នៅតំបន់អភិវឌ្ឍរុនតាឯក​ ផ្តល់ការរស់នៅសមរម្យ​ដល់បងប្អូន​ ពូមីង​ តាយាយ​។ សម្តេចបានបន្តថា វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធ និងសំណង់ចាំបាច់នានា នៅតំបន់អភិវឌ្ឍន៍រុនតាឯក បាននិងកំពុងដំណើការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមដល់ពេលនេះបានសម្រេចតាមផែនការ១០០% លើការងារអាទិភាពមួយចំនួនដូចជា៖ ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាត ការតភ្ជាប់បណ្តាញមេផ្គត់ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហម ការកសាងសាលារៀនពីបឋមដល់វិទ្យាល័យ

    December 8, 2023
  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗនៅចំពោះមុខពលរដ្ឋនៅក្នុងទឹកដីខេត្តសៀមរាបថា ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មិនមែនដើម្បីយកដីនោះលក់ឱ្យឯកជន ឬ ដើម្បីសាងសង់អគារ១០០ជាន់នោះទេ ធ្វើជា ប៉ុន្តែគឺដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា គឺការពារកុំឱ្យគេដកតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ការបញ្ជាក់របស់សម្ដេចធបិតី នាយករដ្ឋមន្រ្តី ខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយ “ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ខេត្តសៀមរាប ព្រឹកថ្ងៃសុក្រ ទី៨ ធ្នូ ២០២៣។ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានមានប្រសាសន៍ថា៖ «

    December 8, 2023
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃសុក្រ​ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ “ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យដំណើរការរថយន្តចំនួន ១០គ្រឿង សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាបទាំងទៅទាំងមក ដោយមិនគិតប្រាក់។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ « ដោយសារទីតាំងកន្លែងនេះឆ្ងាយ ហើយបង្កការលំបាកខ្លះ សម្រាប់បងប្អូនខ្លះទៅក្រុង ខ្ញុំសូមឱ្យខេត្តរៀបចំឡាន Bus

    December 8, 2023
  • PR

    ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី ថ្ងៃនេះ Admin មានរឿងរ៉ាវហួសចិត្តមួយចង់ជម្រាបពុកម៉ែបងប្អូនទាំងអស់គ្នាឱ្យបានដឹងថា មានបុរសម្នាក់ឈ្មោះ ម៉ៅ រ៉ាវុធ ដែលមានមុខរបជាម្ចាស់ហ្គារ៉ាសឡាន នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជារៀងរាល់ល្ងាចគាត់តែងតែទៅផឹកនៅផ្ទះអ្នកលក់ ឈ្មោះ អ៊ិត ស្រីទូច ដែលមានទីតាំងនៅភូមិ៤ សង្កាត់ផ្សារដេប៉ូ ៣ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ប្រហែលជាម៉ោង ៥ល្ងាច លោក ម៉ៅ រ៉ាវុធ គាត់ទៅផ្ទះ អ៊ិត ស្រីទូច ដូចសព្វមួយដង តែគាត់មានអារម្មណ៍ថា

    December 8, 2023
  • PR

    ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ MAXWELL LEADERSHIP ដែលជាកំពូលថ្នាក់ដឹកនាំបង្វឹកភាពជាអ្នកដឹកនាំលំដាប់ពិភពលោក ដែលមកពីសហរដ្ឋអាមេរិច នឹងធ្វើការរៀបចំសិក្ខាសាលាស្តីពី «ភាពជាអ្នកដឹកនាំកម្រិតកំពូល និងការវិនិយោគ» ដោយមានការចូលរួមពីសំណាក់វាគ្មិនដែលសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការបង្វឹកភាពជាអ្នកដឹកនាំទៅកាន់ ថ្នាក់ដឹកនាំ និងម្ចាស់អាជីវកម្មជុំវិញពិភពលោក ក៏ដូចជាការវិនិយោគពាន់លាន ក្នុងនោះវាគ្មិនរួមមាន៖ លោកស្រី Karen Robinson លោក Yonnick Matthews និងលោកស្រី Marichel Matthews។   គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីបង្កើតបណ្ដាញទំនាក់ទំនង និងផ្គូរផ្គងអាជីវកម្ម ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្មផ្សេងៗគ្រប់វិស័យ

    December 6, 2023