- Liny Chan
- PR
ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យថ្មី Epson 25 Renewed vision របស់ខ្លួន ដើម្បីគូសបញ្ជាក់ថា និរន្តរភាពគឺជាស្នូលនៃការអភិវឌ្ឍអាជីវកម្ម និងបច្ចេកវិទ្យារបស់ខ្លួន។ ដឹកនាំដោយចក្ខុវិស័យនេះ ក្រុមហ៊ុន Epson នឹងស្វះស្វែងឲ្យក្លាយទៅជាក្រុមហ៊ុនអព្យាក្រឹតភាពកាបូនឌីអុកស៊ីតក្រោមសូន្យមិនបញ្ចេញកាបូន នៅឆ្នាំ 2050។ ដោយគូសបញ្ជាក់ថា ម៉ាស៊ីនបោះពុម្ព inkjet រួមចំណែកកាន់តែប្រសើរឡើងដល់និរន្តរភាពពិភពលោក ក្រុមហ៊ុនបានបន្ថែមម៉ាស៊ីនព្រីនស៊េរី WorkForce Enterprise AM-Series ទៅលើផលប័ត្រនៃម៉ាស៊ីនបោះពុម្ព inkjet ក្នុងអាជីវកម្មរបស់ខ្លួន។ លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson (Thailand)
December 4, 2023 - PR
ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៣ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផលរួចមកហើយកាលចុងខែវិច្ឆិកាកន្លងទៅ ដោយសិស្សជាច្រើនកំពុងអបអរសាទរចំពោះលទ្ធផលជ័យជំនះរបស់ខ្លួន ទន្ទឹមនឹងនេះក៏មានសិស្សមួយចំនួនធំទទួលបានលទ្ធផលមិនគាប់ប្រសើរ ឬធ្លាក់ការប្រឡងនេះឯង។ ជឿថាមានសិស្សមួយចំនួនកំពុងតែមានអារម្មណ៍មិនល្អតូចចិត្តបាក់ទឹកចិត្តចំពោះលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ ហើយកំពុងជ្រើសរើសផ្លូវដើរបន្តទៅមុខ ហើយក៏មានសិស្សមួយចំនួនបោះបង់ចោលតែម្តងនូវវិញ្ញាសារក្នុងនាមជាសិស្ស។ និស្សិតកំពុងសិក្សាថ្នាក់ឆ្នាំទី៣ម្នាក់ដែលផ្តើមជីវិតក្នុងក្រុមគ្រួសារមានជីវភាពខ្សត់ខ្សោយ ហើយគ្មានលទ្ធភាពក្នុងការបង់ថ្លៃសាលារៀននៅភ្នំពេញម្នាក់ ហើយក្រោយមកមានឱកាសប្រឡងជាប់ទទួលអាហារូបករណ៍សិក្សាឥតថ្លៃពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប កញ្ញា រុិន សុធីប បានចេញវីដេអូមកចែករំលែកបទពិសោធន៍ជីវិត បង្ហាញដល់ប្អូនៗសិស្សដែលទើបប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុបមានជីវភាពខ្សត់ខ្សោយ និងប្រឡងធ្លាក់ គួរតែមើលវីដេអូនេះឲ្យបានចប់។ និស្សិតមកពីខេត្តសៀមរាប រុិន សុធីប ដែលទទួលបានអាហារូបករណ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជំនាន់ទី១ បានលើកឡើងថា
December 3, 2023 - PR
ដូចអ្នកគាំទ្របានដឹងរួចមកហើយថា វង្ស តារារតនា ជាតារាចម្រៀងរ៉កដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស និយមច្រៀងបទបែបស្រែកៗ តុងខ្ពស់ៗ ស្ទើរបែកឆាក និងនិយមលេងស្ទីលទុកពុកចង្កាបែបកាចៗ ប៉ុន្តែស្រាប់តែមកបាក់ស្បាតច្រៀងលែងចេញពេលមកប្រកួតក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៧។ សប្ដាហ៍ទី៣ ក្នុងកម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោក បានបង្ហាញវត្តមានតារាចម្រៀងរ៉ក វង្ស តារារតនា ក្នុងវិញ្ញាសារ «កៅអីឆ្លងឋាន» ធ្វើឱ្យអ្នកទស្សនាសើចស្ទើររឹងពោះ ព្រោះមិននឹកស្មានថា លោកបែរខ្លាចដល់ថ្នាក់នេះសោះ។ បង្ហាញខ្លួនក្នុងរដូវកាលទី៧ នេះ ម្ចាស់បទ «ស៊ូឃ្លាត» បានមកជាមួយឈុតបែបវីរបុរសអ្នកក្លាហានឆ្លងភព ក្នុងទឹកមុខយ៉ាងជឿជាក់ ថែមទាំងអួតថា ធ្លាប់មកប្រកួតរួចហើយ សត្វអ្វីក៏ស្គាល់ដែរ ហាក់មិនខ្លាចមិនញញើត។
December 2, 2023 - PR
ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបញ្ចាំងរូបភាព projector លក់ដាច់លេខ 1 ទូទាំងពិភពលោក បានប្រកាសពីការចេញលក់បន្ថែមនូវម៉ាស៊ីនបញ្ចាំងស៊េរីថ្មីរបស់ខ្លួនគឺ Cross Over Series CO-FH01 និង CO-FH02 ។ ម៉ាស៊ីន projector Full HD Smart ទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការប្រើប្រាស់គ្មានដែនកំណត់សម្រាប់អតិថិជននៅក្នុងផ្ទះ និងអាជីវកម្មទាំងអស់ដែលសកម្មភាព និងប្រតិបត្តិការរបស់ពួកគេ ត្រូវបានធ្វើឡើងនៅក្នុងបរិយាកាសផ្សេងៗគ្នា។ ការផ្តល់នូវភាពងាយស្រួល និងភាពបត់បែនក្នុងកញ្ចប់តែមួយ ការបង្ហាញរូបភាព មានគុណភាពខ្ពស់ ដែលអាចផ្តល់ជូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ភាពច្បាស់លាស់កម្រិតខ្ពស់ ដោយផ្តល់នូវកម្រិតពន្លឺ 3 000 lumen និងកម្រិតភាពច្បាស់
December 2, 2023 - PR
តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅ ជាមួយបច្ចេកវិទ្យាដ៏ទំនើបនិងគ្មានគូប្រៀបមួយនេះ? ត្រៀមខ្លួនឲ្យរួចជាស្រេច ព្រោះ MSI នឹងមានការលក់បញ្ចុះតម្លៃសម្រាប់ដំណាច់ឆ្នាំមួយដ៏ធំ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាមួយនឹងតម្លៃដ៏ពិសេសកម្ររកបាន។ មិនថាអ្នកទាំងអស់គ្នាជាអ្នកចូលចិត្តលេងហ្គេមខ្លាំង ឬក៏អ្នកធ្វើការតាមក្រុមហ៊ុន ឬកំពុងនៅរៀនក៏ដោយ MSI បានរៀបចំនូវប្រម៉ូសិន និងការផ្ដល់ជូនមួយដ៏ពិសេសមិនធ្លាប់មានពីមុនមក! សម្រាប់សិស្សនិស្សិត / បុគ្គលិកការិយាល័យ ៖ Modern 14/15 យើងសូមណែនាំកុំព្យូរទ័រ MSI modern 14/15 – ដែលមានទម្ងន់ស្រាលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ទូទៅ។ Laptop ស៊េរីម៉ូឌែលថ្មីនេះមានទម្ងន់ស្រាលត្រឹមតែ 1.4 គីឡូ/1.7 គីឡូ ជាមួយនឹងកម្រាស់ដ៏ស្តើង ងាយស្រួលកាន់តាមខ្លួន ដោយមានរន្ធ
December 1, 2023 - PR
ក្រៅពីជាអ្នកចម្រៀងដ៏មានទេពកោសល្យម្នាក់ អ្នកគាំទ្រប្រហែលជាមិនទាន់ដឹងទេថា អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាភរិយា ដ៏ ល្អ ម្នាក់ ដែលអាចធ្វើឱ្យស្វាមីស្រឡាញ់ងប់ងុលផងដែរ។ ទោះបីជាការងារសិល្បៈរបស់អ្នកនាងមមាញឹកយ៉ាងខ្លាំងក៏ដោយ អ្នកនាងនៅតែមើលទៅពោរពេញដោយថាមពលវិជ្ជមាន និងរីករាយគ្រប់ពេល ហើយនេះក៏ព្រោះតែមានគ្រួសារនៅពីក្រោយ។ ថ្មីៗនេះ អ្នកនាងទើបតែទម្លាយអាថ៌កំបាំងទាក់ទងនឹងគ្រួសារជាទីស្រឡាញ់របស់អ្នកនាង ដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង។ អ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងថា “កម្លាំងចិត្តដ៏ធំបំផុតរបស់ខ្ញុំ គឺគ្រួសារ! ហើយនេះជាមូលហេតុដែលខ្ញុំតែងតែព្យាយាមយ៉ាងអស់ពីសមត្ថភាព ដើម្បីនាំយកនូវសុភមង្គលជូនស្វាមី និងកូនប្រុសរបស់ខ្ញុំ។ សូមកុំគិតថាការធ្វើជាអ្នកសិល្បៈ ធ្វើឱ្យខ្ញុំរវល់រហូតមិនអាចមានពេលវេលាសម្រាប់ គ្រួសារអី ព្រោះជាក់ស្ដែង ខ្ញុំតែងតែបែងចែកពេលវេលាបានយ៉ាងល្អ ដើម្បីចំណាយពេលជាមួយស្វាមី និងកូនប្រុសទីស្រឡាញ់របស់ខ្ញុំ ហើយខ្ញុំថែមទាំងមានគន្លឹះយកឈ្នះចិត្តស្វាមី និងធ្វើឱ្យក្ដីស្រឡាញ់របស់កូនប្រុសចំពោះខ្ញុំកាន់តែខ្លាំងឡើងទៀតផង។
December 1, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គីសនីនៅលើទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ។ សម្តេចមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ ដែលមានអានុភាព ១៥០ម៉េហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី បានថ្លែងថា៖ « ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សម្ដេចសូមប្រកាសថារាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គីសនីនៅលើទន្លេមេគង្គឡើយ »។ សម្ដេចធិបតីបន្តថា៖ « រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនធ្វើវារីអគ្គីសនីនៅលើដងទន្លេមេគង្គទេ
November 30, 2023 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំនេះ រាជរដ្ឋាភិបាលត្រៀម ១០០លានដុល្លារ សម្រាប់ជួយទប់ទល់ការឡើងថ្លៃអគ្គិសនី។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហេតុអ្វីបានជារាជរដ្ឋាភិបាលនៅកម្ពុជាយើង នៅពេលដែលស្ថានភាពនៅច្រើនប្រទេសណាស់ សូម្បីប្រទេសជិតខាងយើង
November 30, 2023 - PR
មកមើលសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដំបូងគេបង្អស់ សាងសង់លើផ្ទៃដីជាង ២០ហិចតា មិនមែនមានលុយបង់ចេះតែចូលរៀនបានទេ លក្ខខណ្ឌវិន័យតឹងរឹង និងផ្ដល់ឱកាស ឲ្យនិស្សិតក្រីក្រ ជាអទិភាព។ នេះបើផ្អែក តាមផេកផ្លូវការ សកលវិទ្យាល័យបង្ហោះ។ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យដែលផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ដំបូងគេបង្អស់នៅប្រទេសកម្ពុជា នឹងចាប់ផ្ដើមបើកបវេសនកាលលើកដំបូងឆាប់ៗខាងមុខនេះ។ សាកលវិទ្យាល័យដែលចូលខ្លួនមកបណ្តុះបណ្តាលជំនាញឌីជីថលមួយនេះមានឈ្មោះថា «សាកលវិទ្យាល័យ ឌីជីថល កម្ពុជា ជាភាសាអង់គ្លេស Digital University of Cambodia ហៅកាត់ថា(DUC) » ស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។ សិស្ស និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សានឹងទទួលបានចំណេះដឹង
November 29, 2023 - PR
ខេម ដែលជាកំពូលតារាចម្រៀងប្រចាំ Galaxy Navatra ព្រលែងរូបភាព១សន្លឹកលើ Facebook ធ្វើឲ្យមនុស្សគ្រប់គ្នាលាន់មាត់ស្រែកថា Wow ជាមួយរាងយ៉ាងសង្ហាសាច់កង់ៗ លេងខ្លួនបង្ហាញក្នុងអាងទឹកកណ្តាលរាជធានីភ្នំពេញ។ ក្នុងទំព័រ Facebook ផ្ទាល់ខ្លួន ខេម បានសរសេរយ៉ាងដូច្នេះថា៖ « លើលោកនេះគ្មានអ្វីទៀងទាត់ទេ តែអ្វីដែលទៀងទាត់គឺសេចក្ដីស្លាប់ មានបងប្អូនជុំវិញខ្លួន គុណធម៌នៃការស្រឡាញ់គ្នាទៅវិញទៅមក គ្រប់គ្រាន់សម្រាប់ជីវិតខ្ញុំ »។ តាមរយៈរូបភាពមួយសន្លឹកនេះមានអ្នកគាំទ្រលោកជាច្រើនបានចូលទៅ Comments និង Share ព្រោងព្រាតលាត់មាត់គ្រប់គ្នាៗថា ខេម រាងនៅតែសង្ហា, Wow Idol សាច់ស្អាត, បងខេមសាច់អេមម្លេះ! ជាដើម។
November 29, 2023









