Liny Chan
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរត្រូវមានម្ចាស់ការដោះស្រាយបញ្ហា ចៀសរវាងការតវ៉ាកាន់រូបថតសម្ដេច ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយ កាត់បន្ថយ ពេលវេលា និងថវិការបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានណែនំាដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និងទាន់ពេលវេលា ដើម្បីកុំឱ្យប្រជាពលរដ្ឋដើរកាន់រូបថតថ្នាក់ដឹកនាំ មានសម្ដេចផ្ទាល់ សម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ខណៈដែលករណីនេះគឺបានកើតឡើងម្តងហើយម្តងទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចខាងលើនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារទីស្តីការថ្មីនៃក្រសួង

    November 6, 2023
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ “អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ”​ ។ ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយគ្នានេះដែរ សម្ដេចបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ប៉ុន្ដែបែរជាមិនទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋធ្វើដំណើរ។ ដូច្នេះរដ្ឋបាលរាជធានី ខេត្តត្រូវម្ចាស់ការលើការអនុវត្តការងារនេះឱ្យបានល្អ។ សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កិច្ចការ

    November 6, 2023
  • PR

    តោះៗ..! ស្រែកហ៊ោរដល់កីឡាករគុនខ្មែរយើង ឈ្នះកាដូយក្សពី GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កំរិតពិភពលោក GANZBERG បានបោះជំហ៊ានជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ ជាមួយគុនខ្មែរ ដោយបានសហការក្នុងនាមជាអ្នកឧបត្ថម្ភធំ រៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ការប្រកួតគុនខ្មែរ ដែលធ្វើឡើងនៅលើទឹកដី ប្រទេស អូស្ត្រាលី ហើយនៅថ្ងៃនេះ យើងរកឃើញម្ចាស់កាដូយក្សពី GANZBERG នោះគឺ អ្នកលេងជង្គង់ពិឃាដ អេ អាំម៉ារីន ភូថង ក្នុងនោះផងដែរ GANZBERG ក៏បានផ្តល់ជូនរង្វាន់ម៉ូតូ 1គ្រឿងដល់ កីឡាករ គុនខ្មែរ អ្នកលេងក្បាច់ជំនាន់ថ្មី គឿម សុវណ្ណគីម។ បញ្ជាក់៖ អេ អាំម៉ារីនភូថង

    November 5, 2023
  • បច្ចេកវិទ្យា

    នៅថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2023 គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ដែលបានបើកសម្ពោធនិងបើកដំណើរការនូវ OPPO Flagship Store យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall (ជាន់ទី1) ហើយក្នុងថ្ងៃតែមួយនេះផងដែរក៏ជាថ្ងៃ Find N3 Series First Sale ជាស្មាតហ្វូនអធិរាជអេក្រង់បត់របស់ OPPO ដែលទើបដាក់សម្ពោធកាលពីថ្ងៃទី27 ខែតុលា ឆ្នាំ2023 រំលងទៅថ្មីៗនេះ។   តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធ OPPO Flagship Store & Find

    November 5, 2023
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននេះយើងសង្កេតឃើញថាទីផ្សារស្មាតហ្វូនអេក្រង់បត់ Flip ហាក់មានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលចិត្តលេងស្ទាយទូរស័ព្ទ ហើយជាពិសេសគឺធ្វើឲ្យពិភពលោកកំពុងធ្វើការប្រៀបធៀបគ្នាជាមួយម៉ូដែល OPPO Find N3 Flip និង Samsung Z Flip 5 ដែលកំពុងប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកនៅលើទីផ្សារ។ ឥឡូវនេះ យើងសូមលើកយកស្មាតហ្វូនអេក្រង់បត់ទាំង 2 មកប្រៀបធៀបគ្នាឲ្យច្បាស់ តើមួយណាដែលលោកគិតថាជាជម្រើសរបស់អ្នក?     • ប្រព័ន្ធកាមេរ៉ា OPPO Find N3 Flip បំពាក់លេនកាមេរ៉ាចំនួន 3 គ្រាប់ ដែលជាការសហការជាមួយ Hasselblad ជាមួយកាមេរ៉ាមេទំហំ 50MP

    November 3, 2023
  • PR

    ភ្នំពេញ, ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី ជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្តម៉ាក Nissan ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Nissan Almera Turbo ស៊េរីថ្មី នៅផ្សារទំនើបអ៊ីអន សែនសុខ និងមានការដាក់តាំងបង្ហាញរថយន្តរយៈពេល២ថ្ងៃបន្តទៀត ដើម្បីឱ្យអតិថិជនទាំងអស់បានទស្សនាផ្ទាល់ និងសួរព័ត៌មានបន្ថែមពីរថយន្តស៊េរីថ្មីប្រភេទ ស៊ីដេន (Sedan) ដែលមានការរចនារូបរាងខាងក្រៅជាមួយម៉ូតដ៏ថ្មីស្រឡាង ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ។ ឆ្លៀតក្នុងឱកាសនេះដែល លោក ហួត គីមម៉េង នាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំក្រុមហ៊ុន តាន់

    November 3, 2023
  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមិនខ្ចីគេរហូតដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ សម្តេចធិបតី ថ្លែងបែបនេះ ពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កាលមុនគេថាឱ្យតែសម្តេចតេជោ ហ៊ុន សែន ចេញទៅក្រៅប្រទេស គឺស្នើសុំកម្ចីជាថវិកា មកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ ហើយគេជេរមិនចេះចប់ រិះគន់មិនចេះចប់ តែអ្នកជេរហ្នឹង ពេលស្ពានធ្វើហើយ ក៏គេប្រើដែរ។

    November 2, 2023
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននៅប្រទេសកម្ពុជា យើងសង្កេតឃើញថាមានបុគ្គលជាច្រើនដែលចូលប្រឡូកក្នុងរបររកស៊ី និងបង្កើតអាជីវកម្មរបស់ខ្លួន ប៉ុន្តែមានភាគតិចប៉ុណ្ណោះដែលទទួលបានជោគជ័យ។ ដូច្នេះថ្ងៃនេះ ទំព័រយើងខ្ញុំសូមណែនាំបុគ្គលល្បីៗចំនួន 3 រូបនៅក្នុងវិថីជំនួញដែលទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជារួមមាន លោកបណ្ឌិត តាន់ មុនីវណ្ណ, លោក ជី សិលា និងលោក អ៊ិន វិចិត្រ បានធ្វើការចែករំលែកបទពិសោធ ផ្នត់គំនិត ដំណើរចាប់ផ្តើម សមិទ្ធផល ផលវិជ្ជមាន និងលក្ខណៈសម្បត្តិដែលនាំឲ្យជោគជ័យក្នុងមុខជំនួញ។ តើឧបសគ្គអ្វីខ្លះដែលលោកបានជួបប្រទះពេលចាប់ផ្តើមនូវអាជីវកម្មដំបូង? តើគួរត្រៀមលក្ខណៈអ្វីខ្លះពីអ្នកពុះពារក្លាយជាអ្នកដឹកនាំ? • លោកបណ្ឌិត តាន់ មុនីវណ្ឌ ជាស្ថាបនិកក្រុមហ៊ុន ឌីហ្គ្រេន រៀលធី ឯ.ក និងជាអនុប្រធានសភាពណិជ្ជកម្មកម្ពុជា

    November 1, 2023
  • PR

    ក្រុមហ៊ុន GANZBERG ជាម្ចាស់ឧបត្ថម្ភធំ និងផ្ដល់កាដូយក្ស ឡានខ្លាញ់គោ ១គ្រឿង ដល់ព្រឹត្តិការណ៍គុនខ្មែរឆ្លងទ្វីបទៅប្រទេសអូស្ត្រាលី បញ្ជាក់ថា ក្រុមហ៊ុន GANZBERG មិនមែនចេះតែនិយាយលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោកលេងៗទេ គឺទៅតាមការបញ្ជាក់ពី ស្ថាប័ន គុនខ្មែរ Super Fight បានសហការជាមួយ Best of Best រៀបចំព្រឹត្តិការណ៍ការប្រកួតគុនខ្មែរនៅប្រទេសអូស្រ្តាលីនេះ ថាព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV នោះទេ និងមានផ្សាយពីស្ថាប័នទូរទស្សន៍អន្តរជាតិកម្រិតពិភពលោក FOX SPORT ដែលផ្សព្វផ្សាយពីកីឡាលើសកលលោក ហើយវាជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់គុនខ្មែរផ្សព្វផ្សាយលើស្ថានប័នទូរទស្សន៍អន្តរជាតិ FOX SPORT។ មួយវិញទៀត វិញ្ញាសារការដណ្តើមឡាន

    November 1, 2023
  • PR

    ម្ចាស់សំអាងការដ៏ល្បី និងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ឆ្នើមមួយរូបក្នុងប្រទេសកម្ពុជា ណុប ដាណេ កំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយពីរូបលោក បានលើកយកបទចម្រៀងមួយ មានចំណងជើងថា «រងា» ដែលជាបទចម្រៀងតាក់តែងថ្មីដោយកវីនិពន្ធ ចន្ទ មល្លីកា មកប្រកួតក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣។ ក្នុងវគ្គ Live Show សប្ដាហ៍ទី៣ នៃកម្មវិធីប្រកួតទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងមកលើ បេក្ខជន ណុប ដាណេ ចំពោះការលើកយកបទចម្រៀង ដែលមានអត្ថន័យចាក់ដោតខ្លាំង ចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នា ជាពិសេសកូនៗដែលកើតមកជាភេទទី៣ ត្រូវបានឪពុកម្ដាយរើសអើង។

    October 31, 2023