Liny Chan
  • PR

    ថ្មីៗនេះមានដំណឹងលេចឮថា GANZBERG ដែលជាក្រុមហ៊ុនតែងតែរៀបចំនូវព្រឹត្តិការណ៍ធំៗខ្នាតយក្ស លំដាប់ស្តង់ដារអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍ប្លែកៗដែលមិនធ្លាប់មានដូចជា កម្មវិធីចែកមួកសុវត្ថិភាព ១ម៉ឺនមួក ចែកសំបុត្រឡានក្រុងចំនួន ១ម៉ឺនសំបុត្រជូនអ្នកទៅជួបជុំ កម្មវិធីពួកម៉ាកល្អ អូសឡានឈ្នះឡាន កម្មវិធី GANZBERG ចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រី កម្មវិធីគុនខ្មែរឆ្លងទ្វីប ហើយអ្វីរឹតតែប្លែកនិងកាន់តែអស្ចារ្យថែមទៀតនោះ GANZBERG គ្រោងនិងរៀបចំព្រឹត្តិការណ៍ធំៗខ្នាតយក្ស ៣ទីតាំងដំណាលគ្នា ទីតាំងទី១ នៅមុខសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ទីតាំងទី២ ខេត្តកំពត និងទីតាំងទី៣ នៅខេត្តសៀមរាប ដែលប្រមូលផ្ដុំទៅដោយតារាកំពូលៗលំដាប់ថ្នាក់ជាតិមកពីគ្រប់ផលិតកម្ម ដើម្បីអបអរពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ បណ្តែរប្រទីបចំនួន

    November 20, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី នយោបាយអាទិភាពទី៥ និង ទី៦របស់រាជរដា្ឋភិបាលនីតិកាលទី៧នៃរដ្ឋសភានៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៣នេះបានថ្លែងថា ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំសង្កាត់ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និង នេសាទ, ក្រសួងមុខងារសាធារណៈ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ត្រូវសហការគ្នារៀបចំការប្រកួតប្រជែងដោយធានាបានទាំងតម្លាភាពទាំងសមត្ថភាពនិងគុណភាព ព្រោះការប្រឡងច្បាស់ជាមានអ្នកធ្លាក់ហើយតែបើជាប់ «ជាប់ដោយមោទនៈ, ធ្លាក់ដោយអស់ចិត្ត» នេះជាគោលការណ៍របស់យើង។ សម្តេចធិបតីបានបន្តថា ការជ្រើសរើសត្រូវបើកទូលាយដល់បេក្ខជនដែលមានចំណេះដឹងនិងជំនាញវិជ្ជាជីវៈកសិកម្មសមស្របមានសមត្ថភាពបំពេញការងារនៅមូលដ្ឋានបានល្អប្រសើរ។ក្រសួងកសិកម្មត្រូវគិតគូរដល់ការស្នាក់នៅនិងជីវភាពរបស់មន្ត្រីឱ្យបានសមរម្យដោយមានការចូលរួមជួយគាំទ្រនិងទំនុកបម្រុងពីរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសអាជ្ញាធរ ឃុំសង្កាត់ ។ សម្តេចធិបតីមានប្រសាសន៍ថា ដល់ម៉ោងនេះយើងគ្រោងរើស១,៦០០នាក់ តាមសម្តេចដឹងដាក់ពាក្យជិត ១ម៉ឺននាក់ហើយ ។ លក្ខខណ្ឌសម្តេចបានឱ្យកែមួយចំនួនលក្ខខណ្ឌដំបូងថា ទាល់តែមានបរិញ្ញាបត្រ វាដូចជាតឹងពេកហើយបរិញ្ញាបត្រយើងចង់បានប៉ុន្តែត្រូវបើកឱ្យអ្នកមានបទពិសោធន៍ជាពិសេសអ្នកធ្លាប់រស់នៅមូលដ្ឋាន

    November 20, 2023
  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «វាមិនសំខាន់ទៅលើតែរឿងតម្លៃលក់នោះទេ តម្លៃផលិតក៏សំខាន់ បើការផលិតថ្លៃ ទោះលក់បានថ្លៃ ក៏នៅសល់លុយតិចដែរ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ​ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”​ នាព្រឹកថ្ងៃចន្ទ ទី២០ វិច្ឆិកា ២០២៣ នេះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ដូច្នេះថា៖ «វាមិនសំខាន់ទៅលើរឿងតម្លៃលក់តែមួយនោះទេ តែវាសំខាន់ផងដែរទៅលើតម្លៃផលិត បានន័យថាវាសំខាន់ តើកសិករសល់លុយប៉ុន្មាន បើផលិតផលវាថ្លៃពេក ការផលិតថ្លៃ លក់ថ្លៃ

    November 20, 2023
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ​ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”​ ។ កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នេះ មានគោលដៅដូចជា៖ ទី១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ,ទី២. ដាក់ពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់ និងទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន

    November 20, 2023
  • បច្ចេកវិទ្យា

    កាលពីរសៀលថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ពិតជាមានសេចក្តីសោមនស្ស និងរំភើបយ៉ាងក្រៃលៃ ដែលបានរៀបចំកិច្ចសហការគ្នាជាមួយនឹងក្រុមហ៊ុន Great Wall Motor (GWM Cambodia) ដែលនឹងផ្តល់ជូននូវបទពិសោធគួរឲ្យចងចាំតាមរយៈការរៀបចំកម្មវិធីពិសេសមួយសម្រាប់អតិថិជន OPPO Find N3 Series និង GWM Tank 300 ដែលកម្មវិធីនេះធ្វើឡើងនៅ Showroom GWM Cambodia ។ រថយន្ត GWM Tank 300 ជាប្រភេទរថយន្ត Off-Road និង

    November 19, 2023
  • PR

    បទចម្រៀង « Call Me PaPa » របស់តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ជាពិសេសប៉ុន្មានថ្ងៃនេះមានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TikTok ច្រើន ដែលធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន ។ មិនថាអ្នកលក់អនឡាញ តារាអនឡាញ និង យុវវ័យជាច្រើន ដែលនិយមគាំទ្រវិស័យចម្រៀង ខ្មែរ ម្នាក់ៗ បានយកបទចម្រៀងដ៏ល្បីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « Call Me PaPay » ទៅកាត់ត និងបង្ហោះពេញបណ្តាញសង្គម ហ្វេសប៊ុក

    November 19, 2023
  • បច្ចេកវិទ្យា

    OPPO បានចាប់ដៃជាមួយក្រុមថតរូបស្មាតហ្វូន SPPC បង្កើតនូវការប្រកួតថតរូបស្មាតហ្វូនខ្នាតធំក្នុងប្រទេសកម្ពុជារយះពេល៥សប្ដាហ៍ជាមួយ៥ប្រធានបទផ្សេងគ្នា ដែលមានអ្នកចូលរួមសរុបជាង៥០០នាក់ ជាមួយទឹកដៃថតរូបលក្ខណះអាជីព និង ទទួលបានការសរសើរជាខ្លាំងពី LUN និង បណ្ដាសិស្សច្បងខាងវិស័យថតរូបផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី OPPO x Smartphone Photography Cambodia ដល់អ្នកប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ មានទេពកោសល្យខ្ពស់ និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលកម្មវិធីនេះបានធ្វើឡើងនៅ OPPO Flagship Store ក្នុងផ្សារទំនើប AEON Mall

    November 18, 2023
  • PR

    [ភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ ២០២៣] – ដោយមានសេចក្ដីរីករាយ និងមោទនភាពជាខ្លាំង ដែលភោជនីយដ្ឋានជប៉ុន ឃីយ៉ូ អូម៉ាកាសេ បានប្រារព្ធពិធីគម្រប់ខួប ៣ឆ្នាំ ចាប់តាំងពីថ្ងៃការបើកដំណើរការជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ឃីយ៉ូ អូម៉ាកាសេ ដែលជាភោជនីយដ្ឋានជប៉ុនបែបអូម៉ាកាសេដ៏ប្រណិត មានកិត្តិយសយ៉ាងក្រៃលែងដែលបានបម្រើជូននូវម្ហូបរបស់ខ្លួនទៅកាន់ភ្ញៀវកិត្តិយសជាច្រើន រួមទាំង ឯកអគ្គរាជទូត ឥស្សរជនល្បីៗ និងអតិថិជនជាច្រើននាក់នាពេលកន្លងមក។ ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏ពិសេសនេះ ឃីយ៉ូ អូម៉ាកាសេ បានសម្រិតសម្រាំងយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតទៅលើ ម៉ឺនុយ ថ្មី ដែលផ្តោតសំខាន់លើ ភាពស្រស់ស្អាត អស្ចារ្យ និងរសជាតិដែលមិនអាចប្រៀបផ្ទឹមបានជូនទៅកាន់អតិថិជនរបស់ខ្លួន។

    November 18, 2023
  • PR

    កុមារាកម្ពុជា ជាកូនអ្នកខេត្តបាត់ដំបង បានធ្វើឱ្យសន្ធឹកស្នូរទះដៃយ៉ាងកងរំពងពេញស្ទូឌីយូហង្សមាស ក្នុងកម្មវិធីប្រឡងទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ ព្រោះតែសមត្ថភាពស្ទើរមិនគួរឱ្យជឿលើការចងចាំរបស់ពួកគេ។ ក្មេងប្រុសរូបនេះបានមកប្រកួតសមត្ថភាពក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ កំពុងតែធ្វើឱ្យទស្សនិកជនទូទាំងប្រទេសកម្ពុជា ផ្ទុះការសរសើរជាខ្លាំង។ កុមារា ឌួង សុវណ្ណារិទ្ធិ កាន់តែធ្វើឱ្យគណៈកម្មការ និងទស្សនិកជនចំហមាត់ធ្លុង ស្ទើរមិនជឿនឹងភ្នែក ដោយក្មេងប្រុសរូបនេះ អាចចងចាំសន្លឹកបៀរ ៣០០សន្លឹក ដោយគ្មានខុសសូម្បីតែមួយ។ ទាំងនេះសបញ្ជាក់ពីសមត្ថភាពអស្ចារ្យរបស់កូនខ្មែរ ដែលយើងធ្លាប់តែបានឃើញនៅបរទេស ពេលនេះក៏មាននៅកម្ពុជាយើងលើឆាកលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣។ កុមារា

    November 18, 2023
  • PR

    GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស ដើម្បីចូលរួមអបអរសាទរកម្មពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ, ខេត្តតាកែវ, ខេត្ត កណ្តាល, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តឧត្តរមានជ័យ ឥឡូវនេះបានមកដល់ខេត្តស្ទឹងត្រែងហើយ ។ មិនតែប៉ុណ្ណោះ ដោយអមជាមួយការចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋពីកម្មវិធី GANZBERG ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន ចិត្តល្អចាក់សាំងម៉ូតូហ្វ្រីពិតជាអែមណាស់ តែប៉ុណ្ណេះរួចថ្លៃសាំងជិះទៅមើល GANZBERG Premium Festival concert។ នៅថ្ងៃទី 18 និង 19 ខែវិច្ឆិកា ឆ្នាំ

    November 18, 2023