Liny Chan
  • PR

    មកដល់វគ្គ Live Show សប្ដាហ៍ទី២ កុមារខួរក្បាលអច្ឆរិយ អេរ៉េន បានមកបង្ហាញសមត្ថភាពថ្មី នៅចំពោះមុខគណៈកម្មការទាំង ៤ និងទស្សនិកជនទស្សនាផ្ទាល់នៅស្ទូឌីយូ បន្ទាប់ពីក្មេងប្រុសរូបនេះ ទទួលបានប៊ូតុងមាស នៅវគ្គ Judge Audition។ មកលើកនេះកាន់តែអស្ចារ្យនឹងធ្វើឱ្យគណៈកម្មការលាន់មាត់វ៉ោវៗ មិនដាច់ពីមាត់ ចំណែកឯទស្សនិកជនទស្សនាផ្ទាល់ និងតាមគេហដ្ឋានពិតជាមានការភ្ញាក់ផ្អើលសារជាថ្មីម្ដងទៀត សឹងមិនជឿថា កុមារាដែលមានអាយុត្រឹម ៨ឆ្នាំសោះ អាចពូកែចងចាំដល់ថ្នាក់នេះ។ អេរ៉េន បានបង្ហាញខ្លួនយ៉ាងសមសួននៅក្នុងវគ្គផ្សាយផ្ទាល់ និងលើកយកសមត្ថភាពការចងចាំរបស់ខ្លួនមកបង្ហាញសារជាថ្មី ប៉ុន្តែលើកនេះ គឺរូបគេបានលើកយកសមត្ថភាពចងចាំផែនទី ខេត្ត រាជធានី ស្រុក ខណ្ឌ ទូទាំងប្រទេសកម្ពុជា ព្រមទាំងចងចាំថា

    October 31, 2023
  • ព័ត៌មានជាតិ

    នៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន”​ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវខិតខំរួមគ្នាបន្តជួយផ្សព្វផ្សាយ និងជំរុញដល់សហគមន៍ទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍មូលដ្ឋាន ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើសហគមន៍ទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យផលទទួលបានដល់ដៃបងប្អូនប្រជាពលរដ្ឋ។ សម្ដេចតែជោ ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា​៖ «តំបន់ទេសចរណ៍បង្កើតមក ជាពិសេសតំបន់ខ្នងផ្សារដែលខ្ញុំលើកមកនិយាយនេះ ហើយតំបន់ផ្សេងៗដូចនៅ ធ្ពង ដូចនៅជ្រៀវ នៅគីរីរម្យ ជាដើម ធ្វើយ៉ាងណាដើម្បផ្សារភ្ជាប់ជាមួយសហគមន៍ ហើយសូមឱ្យឯកឧត្តមរដ្ឋមន្រ្តី

    October 30, 2023
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន”​ ។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសល កម្ពុជាមិនមានឱកាសបង្ហាញ។ សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ភ្នំខ្នងផ្សារ និងទេសភាពស្អាតមិនមែនទើបង្កើតនៅឆ្នាំ៩៨ ពូនភ្នំយកទៅដាក់ទេ

    October 30, 2023
  • អន្តរជាតិ

    អ៊ីស្រាអែល៖ កងកម្លាំងអ៊ីស្រាអែលបានបន្ថែមការវាយលុកចូលទៅកាន់តំបន់ហ្គាហ្សាកាន់តែខ្លាំងមួយកម្រិតទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២៨​ ខែតុលានេះ។ នៅក្នុងការវាយប្រហារនោះគឺអ៊ីស្រាអែលបានប្រើប្រាស់ទាំងទ័ពអាកាសនិងទ័ពជើងគោក ដែលសុទ្ធតែបានបំពាក់នូវគ្រឿងសព្វាវុធទំនើបៗបំផុត។ នៅចំពោះមុខស្ថានភាពនេះ អង្គការសហប្រជាជាតិបានទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌មួយជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យគេអាចនាំយកជំនួយសប្បុរសធម៌ផ្សេងៗទៅជួយក្រុមពលរដ្ឋស៊ីវិលប៉ាឡេស្ទីនរាប់លាននាក់ដែលកំពុងរងគ្រោះយ៉ាងខ្លាំងពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល។ គួរកត់សម្គាល់ថា ក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលបានផ្តើមប្រយុទ្ធគ្នានៅក្នុងថ្ងៃទី ៧ ខែតុលា ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់មើលឃើញតម្រុយណាមួយបង្ហាញពីការបិទបញ្ចប់ជម្លោះទាល់តែសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 28, 2023
  • PR

    ក្រុមហ៊ុនហួវៃប្រទេសកម្ពុជាបានសម្ពោធលក់ជាផ្លូវការ HUAWEI Watch GT 4 New Stock Launch នាឡិកាឆ្លាតវៃជំនាន់ចុងក្រោយ មានការឌីហ្សាញថ្មីទាំងស្រង់ រួមនិងបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនសម្បូរបែបមានតម្លៃចាប់ពី 219ដុល្លារ នៅថ្ងៃទី 27 តុលា 2023 ដោយមានការចូលរួមពីអាយដលវិសាល ស្រីនា, លោក គ្រីស ឌីណា, អគ្គនាយកក្រុមហ៊ុន Sabay Digital លោក Chy Sila, និង អ្នកជំនាញផ្នែកសុខភាព លោក Mao Reasey ដោយមានការកម្សាន្តលេងហ្គេមបំបែកទឹកកកយកនាឡិកាឆ្លាតវៃ Watch

    October 28, 2023
  • PR

    Hong Kong, 27 October 2023 — J&T Global Express Limited (‘J&T Express’ or ‘J&T’ or ‘the company’), a global logistics service provider, officially listed on the Main Board of the Hong Kong Stock Exchange

    October 27, 2023
  • PR

    (ភ្នំពេញ) ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន សាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានទទួលនូវបណ្ណសរសើរពីក្រសួងបរិស្ថាន ក្នុងកម្មវិធី “លើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន និងប្រកាសជ័យលាភី ឃុំ-សង្កាត់ ដែលបានចូលរួមចលនាប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលរៀបចំដោយ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន។   កម្មវិធីនេះបានប្រារព្ធឡើងកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងបរិស្ថាន ដោយមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម កែន សេរីរដ្ឋា

    October 27, 2023
  • អន្តរជាតិ

    ហ្គាហ្សា៖ កងម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់នៅតំបន់ហ្គាហ្សា និងបានប្រកាសត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយលុកចូលក្នុងតំបន់មួយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ។ ស្របពេលជាមួយគេនេះមេដឹកនាំនៃប្រទេសរុស្ស៊ី គឺលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានព្រមានថា ជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលអាចនឹងរាលដាលហួសពីតំបន់មជ្ឈិមបូព៌ា។ ប្រភពខាងលើបានបន្តថា នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបន្តវាយលុកកាន់តែខ្លាំងនៅតំបន់ហ្គាហ្សានោះ ពលរដ្ឋស៊ីវិលប៉ាឡេស៊ីនជាច្រើននាក់បានរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផងដែរ មានទាំងអ្នកត្រូវស្លាប់បាត់បង់ជីវិត អ្នករងរបួស អ្នកខ្វះខាតអាហារសម្រាប់ទទួលទាន គ្មានកន្លែងស្នាក់នៅសមរម្យ និងគ្មានថ្នាំពេទ្យគ្រប់គ្រាន់សម្រាប់ព្យបាលជំងឺជាដើម។ អ្វីដែលកាន់តែអាក្រក់ទៀតនោះគឺជំនួយមនុស្សធម៌ដែលប្រទេសធំៗជាច្រើនត្រូវបញ្ជូនទៅកាន់តំបន់ហ្គាហ្សាសម្រាប់ជួយជនរងគ្រោះនោះគឺមិនបានដឹកជញ្ជូនទៅដោយរលូននិងទៅដល់ដៃជនរងគ្រោះដោយពេញលេញឡើយ ដ្បិតភាគីខាងអ៊ីស្រាអែលនិងក្រុមហាម៉ាសមិនបានផ្អាកឈប់បាញ់គ្នាតាមការសន្យានោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    October 26, 2023
  • អន្តរជាតិ

    ថៃ៖ បុគ្គលិកធនាគារម្នាក់ភ័យស្ទើរលស់ព្រលឹងក្រោយបានប្រទះឃើញសាកសពស្រីម្នាក់ក្នុងពេលដែលគាត់ចុះទៅប្រមូលឥណទាននៅផ្ទះរបស់អតិថិជនដែលបានខ្ចីលុយពីធនាគារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃពុធ ទី២៥ ខែតុលានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត Chon Buri ប្រទេសថៃ ខណៈស្រ្តីដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះថា Nonglak អាយុ ៥៩ឆ្នាំ និងជាអតិថិជនម្នាក់ដែលត្រូវបង់ប្រាក់សងធនាគារជាប្រចាំ។ បុគ្គលិកធនាគារដែលជាអ្នកបានប្រទះឃើញសាកសពស្រ្តីរងគ្រោះមុនគេនោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះរូបគាត់ត្រូវចុះទៅពិនិត្យផ្ទះរបស់លោកស្រី Nonglak ដ្បិតរូបគាត់បានខកខានមិនទៅបង់ប្រាក់ឲ្យធនាគារប៉ុន្មានខែមកហើយ។ យ៉ាងណាក្តី ពេលទៅដល់ផ្ទះជនរងគ្រោះគាត់មិនបានឃើញលោកស្រី Nonglak ដូចសព្វដងឡើយ តែផ្ទុយទៅវិញគាត់បានធំុំក្លិនស្អុយ ហើយពេលព្យាយាមមើលទៅក្នុងផ្ទះទើបបានឃើញសាកសពតែម្តង ខណៈនោះគាត់ក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះមកធ្វើអន្តរាគមន៍។ បើតាមការពិនិតរបស់អាជ្ញាធរថៃបានឲ្យដឹងថា លោកស្រី Nonglak បានស្លាប់អស់រយៈពេលប្រមាណជា ៣ខែមកហើយ ដោយការស្លាប់នោះទៀតសោធ គឺជាការធ្វើអត្តឃាត ខណៈគេមិនបានដឹងច្បាស់អំពីមូលហេតុដែលជំរុញឲ្យស្រ្តីរងគ្រោះរូបនេះសម្រេចធ្វើអត្តឃាតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    October 26, 2023
  • បច្ចេកវិទ្យា

    យើងទទួលស្គាល់ថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកជំនួញដែលទទួលបានភាពជោគជ័យច្រើន លើមុខជំនួញផ្សេងៗគ្នា ហើយជានិច្ចកាលពួកគាត់ម្នាក់ៗក៏តែងតែមានការចែករំលែកនូវបទពិសោធលើអាជីវកម្មផ្ទាល់ខ្លួន និងបទពិសោធឆ្ពោះទៅរកភាពជោគជ័យទៅដល់មហាជន តែអ្វីដែលពួកយើងមិនដែលជួបគឺវេទិកាចែករំលែករួមគ្នារបស់បុគ្គលជោគជ័យលើឆាកតែមួយ។ ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលពេលនេះ ស្រាប់តែមានការប្រកាសថាអ្នកជំនួញជោគជ័យ 3 រូប នឹងមានវត្តមានរួមគ្នាលើវេទិកាតែមួយក្នុងកម្មវិធី សម្ពោធស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី ដែលហៅថាអធិរាជអេក្រង់បត់គឺ OPPO Find N3 Series ។ តើពួកគាត់នឹងមកចែករំលែកបទពិសោធអ្វីខ្លះ? ចង់ជ្រាបច្បាស់នៅថ្ងៃទី27 ខែតុលា ឆ្នាំ2023 កុំភ្លេចចូលរួមទស្សនាលើ Facebook Page ផ្លូវការរបស់ OPPO ដើម្បីទទួលយកនូវបទពិសោធដ៏ថ្មីស្រឡាងពីអេក្រង់បត់កម្រិតកំពូល និងកាមេរ៉ាដ៏អស្ចារ្យរបស់ OPPO Find N3 Series ដោយមានការចូលរួមជាពិសេសពីព្រះនាង

    October 25, 2023