Liny Chan
  • បច្ចេកវិទ្យា

    កាលពីថ្ងៃទី19 ខែតុលា OPPO បានធ្វើការសម្ពោធជាសកលនូវ Find N3 Series ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី ដោយបានប្រកាសចេញនូវកំពូលស្មាតហ្វូនអេក្រង់បត់ចំនួន 2 គឺ Find N3 និង Find N3 Flip ជំនាន់ចុងក្រោយជាមួយបច្ចេកវិទ្យាល្អឥតខ្ចោះយ៉ាងកក្រើកទីផ្សារពិភពលោក។ ស្របពេលជាមួយគ្នានេះផងដែរ OPPO ប្រចាំប្រទេសកម្ពុជា ក៏បានប្រកាសថា ស្មាតហ្វូនដ៏អស្ចារ្យនេះក៏មានដាក់លក់នៅលើទីផ្សារកម្ពុជាផងដែរ ដោយតាំងនាមថាជា “អធិរាជអេក្រង់បត់”។ ហេតុអ្វីក៏ OPPO ហ៊ានអះអាងថា Find N3 Series នេះជាអធិរាជអេក្រង់បត់? ជាការពិតណាស់ បច្ចុប្បន្នលើទីផ្សារស្មាតហ្វូនគឹមានអេក្រង់បត់ជាច្រើន

    October 21, 2023
  • PR

    ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មក បានចេញសេចក្តីប្រកាសពត៌មាន អំពីការរៀបចំកិច្ចប្រជុំវិសាមញ្ញ ជាមួយភាគទុនិករបស់ខ្លួនកាលពីថ្ងៃទី 19 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 9:30-11:00 ព្រឹក។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង តាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយដំណើរការបោះឆ្នោតធ្វើតាមកម្មវិធី E-Voting ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេម ជ្ជីអេសអេម មក។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពីរធំៗ៖ ១

    October 21, 2023
  • PR

    សព្វថ្ងៃនេះ ចំណាប់អារម្មណ៍លើបញ្ហាបរិស្ថានមានការកើនឡើងយ៉ាងខ្លាំងពីសំណាក់អតិថិជន ក៏ដូចជាតាម សហគ្រាសនីមួយៗ ដោយសារពួកគេបានឃើញអំពីផលអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុជុំវិញពិភពលោក។ ដូចនេះ កិច្ចខំប្រឹងប្រែងជំរុញឱ្យមានគោលនយោបាយគាំពារបរិស្ថានត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។   Epson ដែលជាក្រុមហ៊ុនម៉ាស៊ីនព្រីនជាមួយបច្ចេកវិទ្យាឈានមុខគេលើពិភពលោក បានបង្កើតបចេ្ចកវិទ្យាមិនប្រើកម្តៅ (Heat-Free) សម្រាប់ម៉ាស៊ីនព្រីនពណ៌ម៉ូឌែល Inkjet រួចជាស្រេច ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថានសម្រាប់សហគ្រាសទាំងឡាយណាដែលនៅបន្ដប្រើប្រាស់ម៉ាស៊ីនព្រីនឡាស៊ែរសម្រាប់បំពេញការងារសំខាន់ៗរបស់ពួកគេនៅលើទីផ្សារ។ ទន្ទឹមនឹងនេះដែរ បចេ្ចកវិទ្យាមិនប្រើកម្តៅ (Heat-Free) របស់ក្រុមហ៊ុន Epson ផ្តល់ជូនដល់អតិថិជននូវការសន្សំសំចៃខ្ពស់ ហើយមិនប៉ះពាល់ដល់បរិស្ថាន។   បច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free) មានលក្ខណៈពិសេសជាងម៉ាស៊ីនព្រីនឡាស៊ែរ ដែលត្រូវការឆ្លងកាត់ជំហានជាច្រើន និងទាមទារថាមពលខ្លាំងដើម្បីបង្កើតកម្ដៅក្នុងការបោះពុម្ព ព្រោះវាអាចបញ្ចេញទឹកថ្នាំនៅលើក្រដាសផ្ទាល់ដោយមិនចាំបាច់ប្រើប្រាស់កម្ដៅឡើយ។ ដូច្នេះហើយ ម៉ាស៊ីនព្រីនរបស់ Epson ដែលមានបច្ចេកវិទ្យាមិនប្រើកម្ដៅ (Heat-Free)

    October 20, 2023
  • បច្ចេកវិទ្យា

    តើអ្នកទាំងអស់បានរង់ចាំព្រឹត្តិការណ៍សម្ពោធជាសកល OPPO Find N3 Series យូរប៉ុណ្ណាហើយ? ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គម ក៏ដូចជាវេបសាយបច្ចេកវិទ្យាទូទាំងពិភពលោកកំពុងមានការរង្គោះរង្គើគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO បានដាក់សម្ពោធជាសកលនូវ OPPO Find N3 Series ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីម្សិលមិញនេះ។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងសម្រាប់ក្រុមហ៊ុន OPPO ដែលបានដាក់សម្ពោធជាសកល ព្រមទាំងមានការអញ្ជើញចូលរួមពីបណ្តាស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាជាច្រើនប្រទេស កំពូលអ្នក Review ល្បីៗ ព្រមទាំងវត្តមានតារាៗជាច្រើនរូបផងដែរ។ ក្នុងនោះផងដែរសម្រាប់ប្រទេសកម្ពុជា ក៏ឃើញលេចវត្តមាន Influencers ចំនួន 3 រូបគឹ MPJ, Jasmine

    October 20, 2023
  • PR

    ភ្នំពេញ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៣៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវរបាយការណ៍និរន្តរភាពឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានអ្នកចូលរួមសរុបលើសពី ១៧០នាក់ ជាតំណាងមកពីដៃគូអាជីវកម្ម និងអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នអប់រំ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធសំខាន់ៗនានា។ របាយការណ៍នេះមានសារៈសំខាន់ចំពោះក្រុមហ៊ុន Smart ដោយសារតែ Smart ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេក្នុងប្រទេស ដែលបានសម្ភោធរបាយការណ៍និរន្តរភាពចាប់តាំងពីឆ្នាំ ២០១៤មកម៉្លេះ។ តាមរយៈការចុះផ្សាយជារៀងរាល់ឆ្នាំ

    October 19, 2023
  • PR

    “ការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី” គឺជាកម្មវិធីប្រកួតប្រដាល់គុណខ្មែរដែលមានប្រជាប្រិយភាពជាងគេនៅក្នុងប្រទេសកម្ពុជា រៀបចំដោយក្រុមហ៊ុនគូបូតា បច្ចេកវិទ្យាកសិកម្មថ្មី ក៏កំពុងតែនាំយកព្រឹត្តិការណ៏ដ៏អស្ចារ្យមួយទៀត ជាមួយនឹងការ ប្រកួតនាពេលខាងមុខមានឈ្មោះថា “រាត្រីប្រកួតប្រដាល់គូបូតា” ដែលនឹងមានការផ្សាយផ្ទាល់ នៅលើស្ថានីយទូរទស្សន៍ បាយ័ន ក៏ដូចជាទំព័រហ្វេសប៊ុកផេករបស់ KUBOTA Kampuchea Club ផងដែរ ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនាថ្ងៃ ទី២០ ខែតុលា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧ យប់ តទៅ។   រាត្រីប្រកួតប្រដាល់ ដ៏គួរឲ្យចាប់អារម្មណ៏មួយនេះ គ្រោងនឹងប្រព្រឹត្តទៅ ដោយចម្រាញ់យកតែជើងខ្លាំងដែលមានឈ្មោះបោះសំលេង ក្នុង វិស័យប្រដាល់។

    October 19, 2023
  • PR

    ភាពយន្តភាគខ្មែរដែលកំពុងចាក់ផ្សាយរៀងរាល់ម៉ោង 7យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រឿង ល្វា កំពុងតែធ្វើឲ្យអ្នកតាមដានសឹងដាច់ផ្ងាម្តងៗជាមួយនឹងសាច់រឿងក្រឡាប់ចាក់ខុសពីការស្មាន។   ចូលរួមសម្តែងដោយតារាសម្តែងល្បីៗមានដូចជា ពៅ ពិសិដ្ឋ, ឆាយ នីតា, ធី ដានី, គឹម ស៊ីវឡាម នឹងតារាជាច្រើនរូបទៀត កំពុងតែញាំងឲ្យរឿង ល្វា ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ភាពយន្តភាគខ្មែរ។   សាច់រឿងក្នុងភាគ១ដូចធម្មតាៗទេ តែចាប់ពីភាគ២ទៅបានបង្ករចំណងបញ្ហាឲ្យអ្នកទស្សនាមិនអស់ចិត្ត តាមដានមួយភាគហើយមួយភាគទៀត ហើយដាច់រឿងក៏បត់បែនកាន់តែខ្លាំងឡើង តួដែលគិតថាល្អក៏ទៅជាងាក្រក់ តួដែលញញឹមៗក៏ក្លាយជាគួរឲ្យខ្លាច និយាយរួមមួយរឿងនេះ Plot Twist ញាក់សាច់មិនចាញ់រឿងបរទេសឡើយ។  

    October 18, 2023
  • PR

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី17 ខែតុលា ឆ្នាំ 2023 នេះ ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត បានប្រារព្ធពិធីសម្ពោធរូបភាពថ្មីនៃហាងទំនិញស្តារម៉ាត និងស្ថានីយប្រេងឥន្ធនៈកាល់តិច សែនសុខ ព្រមទាំងស្វាគមន៍អាជីវកម្មហ្វ្រេនឆាយលើកដំបូងរបស់ហាង បន្ទាប់ពីបានធ្វើការកែលម្អរួចរាល់។ ឥឡូវនេះអតិថិជនអាចរីករាយនឹងសោភ័ណភាពថ្មី សុវត្ថិភាព និងសេវាកម្មដ៏ល្អប្រសើរជាងមុននៅស្ថានីយ និងហាងបាន។   ដើម្បីបង្កើនបទពិសោធន៍ថ្មី ជូនដល់អតិថិជននៅស្ថានីយប្រេងឥន្ធនៈកាល់តិច ក្រុមហ៊ុនឈេហ្វរ៉ុន នឹងពង្រីកសាខា ហាងទំនិញស្តារម៉ាត នៅតាមស្ថានីយនានា ជាលក្ខណៈហ្វ្រេនឆាយ នៅទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីការដាក់ដំណើរការអាជីវកម្មជាង១០ឆ្នាំកន្លងមក រូបយីហោហាងទាំងអស់នឹងត្រូវផ្លាស់ប្ដូរថ្មីយ៉ាងទំនើប មានទីធ្លាធំជាងមុន ការបែងចែកកន្លែងប្រកបដោយប្រសិទ្ធភាពជាងមុន និងការចូលប្រើប្រាស់កាន់តែងាយស្រួលសម្រាប់អតិថិជន ហើយហាងស្តារម៉ាតមួយចំនួន

    October 18, 2023
  • PR

    ប្អូនៗកុមារាកម្ពុជាជាច្រើនរូបក្នុងក្រុម Moonlight ដែលបានឈ្នះប៊ូតុងមាសក្នុងវគ្គ Judge Audition របស់កម្មវិធី Cambodia’s Got talent រដូវកាលទី3 បានឡើងមកកាន់វគ្គ Live Show ហើយបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ យ៉ាងគួរឲ្យសរសើរ។   កម្មវិធីប្រឡងសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ បានឈានចូលមកកាន់ វគ្គផ្សាយផ្ទាល់សប្តាហ៍ដំបូងហើយកាន់ពីរាត្រីថ្ងៃសៅ 14 តុលា 2023 នេះ ដែលបានធ្វើឡើងនៅស្ទូឌីយោ ទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនមានជ័យ ផ្លូវ 60ម៉ែត្រ

    October 18, 2023
  • PR

    តើអ្នកទាំងអស់គ្នាដឹងទេថាឆ្កែដ៏គួរឱ្យស្រឡាញ់ទាំងអស់បានមកពីណា? កាលពីខែកុម្ភៈ ឆ្នាំ2021 អង្គការ FOUR PAWS International បានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអាជ្ញាធរខេត្តសៀមរាប និងដៃគូសហការក្នុងប្រទេស បានជួយសង្គ្រោះសត្វឆ្កែទាំងនេះ ដែលកំពុងត្រូវបានគេដឹកជញ្ជូនទៅកាន់ទីសត្តឃាត ខណៈដែលខេត្តសៀមរាបបានហាមឃាត់ការជួញដូរនេះអស់រយៈពេលជាច្រើនខែមុនរួចមកហើយ។   សត្វឆ្កែសរុបចំនួន 61 ក្បាលត្រូវបានជួយសង្គ្រោះ ថែទាំ និងបង្វឹកនៅមជ្ឈមណ្ឌលចិញ្ចឹមរបស់អង្គការ FOUR PAWS ក្នុងខេត្តសៀមរាប។ បន្ទាប់ពីទទួលបានការថែទាំ និងបង្វឹកយ៉ាងយកចិត្តទុកដាក់ ពេលនេះពួកវាមានសុខភាពល្អ និងសុទ្ធសឹងជាសត្វចិញ្ចឹមដែលស្ដាប់បង្គាប់។ ខណៈឆ្កែមួយចំនួនក្នុងចំណោម 61 ក្បាលនោះ បានរកឃើញផ្ទះដ៏កក់ក្ដៅក្នុង និងក្រៅប្រទេស ក៏នៅមានសត្វឆ្កែដ៏គួរឱ្យស្រឡាញ់ចំនួន 9 ក្បាលទៀតនៅតែរង់ចាំយ៉ាងអន្ទះសារសម្រាប់គ្រួសារថ្មីទទួលទៅចិញ្ចឹម។ ដូច្នេះ

    October 17, 2023