- Liny Chan
- PR
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ខែតុលា ឆ្នាំ 2023 – ម៉ាកយីហោ Coach បានធ្វើការបង្ហាញយុទ្ធនាការ “Wear Your Shine” ដែលមានវត្តមាន កញ្ញា Dove Cameron លោក Lil Buck កញ្ញា Youngji Lee និងកញ្ញា Yanfei Song និងបានណែនាំខូលិកសិន Coach Shine ដែលនាំមកជូននូវផលិតផលដែលមានលក្ខណៈ metallic ចែងចាំង និង ទាក់ទាញ ដូចជា
October 10, 2023 - ព័ត៌មានជាតិ
នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានមានប្រសាសន៍ថា មិនមានការត្រៀមយន្តហោះពិសេស ដើម្បីទៅដឹកជម្លៀសនិស្សិត និងពលរដ្ឋ ដែលកំពុងសិក្សានៅប្រទេស អ៉ីស្រាអែលឡើយ បើអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញពីប្រទេសគេនោះទេ យើងនៅតែបន្តរស់នៅជាមួយប្រជាជនអ៊ីស្រាអែល យើងមិនរត់ចោលប្រជាជនអ៊ីស្រាអែលនោះទេ។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « ប្រទេសមួយចំនួនត្រៀមយន្តហោះទៅដឹក និស្សិត និងពលកររបស់គេ ពីអ៉ីស្រាអែល។ អំបាញ់មិញនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
October 9, 2023 - អន្តរជាតិ
ប្រទេសធំៗមួយចំនួននៅលើពិភពលោកសម្រេចរឹតបន្តឹងប្រព័ន្ធសន្តិសុខក្នុងប្រទេសខ្លួនយ៉ាងបន្ទាន់ ក្រោយការវាយប្រហារដោយប្រដាប់អាវុធពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីនបានកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលានេះ។ ប្រទេសដែលបានអនុវត្តវិធានការរឹតបន្តឹងប្រព័ន្ធសន្តិសុខនេះមានរួមមាន៖ អាមេរិក បារាំង អង់គ្លេស អាឡឺម៉ង់ កាណាដា អ៊ីរ៉ង់ លីបង់ តួគី យេម៉ែន អ៊ីរ៉ាក់ និងអាហ្វ្រិកខាងត្បូងជាដើម។ ប្រភពខាងលើបានបន្តថា ការសម្រេចអនុវត្តិវិធានការរឹតបន្តឹងប្រព័ន្ធសន្តិសុខនេះត្រូវបានធ្វើឡើងក្រោមហេតុផលព្រួយបារម្ភថា នៅក្នុងប្រទេសធំៗទាំងនេះ គឺមានទាំងពលរដ្ឋអ៊ីស្រាអែល ឬអ្នកគាំទ្រអ៊ីស្រាល និងពលរដ្ឋប៉ាឡេស្ទីន ឬអ្នកគាំទ្រចលនាហាម៉ាសប៉ាឡេស្ទីនកំពុងរស់នៅ ហើយដោយសារភ្លើងកំហឹងអំពីហេតុការណ៍វាយប្រហារដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ីស្រាអែលនោះ គឺក្រុមពលរដ្ឋទាំងនេះអាចបង្កឲ្យមានជម្លោះ ហិង្សា ឬជាការសងសឹងបែបឃោឃៅណាមួយកើតឡើង។ ក្នុងករណីដែលសកម្មភាពសងសឹកបែបគ្រោះថ្នាក់បានកើតឡើងនៅក្នុងប្រទេសណាមួយនោះ គឺពិតណាស់វាអាចនឹងបង្កគ្រោះដល់ពលរដ្ឋស្លូតត្រង់ផ្សេងទៀតដែលពុំមានការពាក់ព័ន្ធអ្វីទាល់តែសោះ ហើយមុខមាត់របស់ប្រទេសទាំងនោះក៏ត្រូវរងនូវការប៉ះពាល់យ៉ាងខ្លាំងផងដែរ៕ អត្ថបទ៖ ភក្តី
October 9, 2023 - PR
ភ្នំពេញ៖ រយៈពេល ១ទស្សវត្សចុងក្រោយបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានចូលរួមផ្លាស់ប្តូរប្រតិបត្តិការអាជីវកម្ម ជាច្រើន ពីបែបប្រពៃណី ទៅជាបែបឌីជីថល រួមទាំងវិស័យធុរកិច្ចទូទៅ ក៏ដូចជាវិស័យហិរញ្ញវត្ថុធនាគារ ក្នុងការជម្រុញប្រសិទ្ធភាពការងារ បង្កើនភាពងាយស្រួល និងការពេញចិត្តពីអតិថិជន។ កំណើនអ្នកប្រើប្រាស់សេវាកម្មធនាគារចល័ត ជាពិសេសចាប់ពីវិបត្តិកូវីដ ឆ្នាំ ២០១៩ ក៏មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ។ ឆ្លើយតបនឹងការវិវត្តន៍ទីផ្សារ និងការប្រកួតប្រជែងទាន់ពេលវេលា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានធ្វើកែលម្អកម្មវិធី អម្រឹត ម៉ូបាល (Amret Mobile) របស់ខ្លួនឲ្យកាន់តែទំនើប ងាយស្រួល និងសេវាកម្មសម្បូរបែប ប្រសើរជាងមុនជាច្រើន ដើម្បីបំពេញតម្រូវការ អតិថិជន។ កម្មវិធីធនាការចល័តថ្មីនេះ
October 7, 2023 - PR
ក្រុមហ៊ុនហួវៃប្រទេសកម្ពុជាបានសម្ភាធលក់ជាផ្លូវការ HUAWEI Watch GT 4 ដោយមានការឌីហ្សាញថ្មីទាំងស្រង់ រួមនិងបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនសម្បូរបែបមានតម្លៃចាប់ពី 219ដុល្លារ នៅថ្ងៃទី 06 តុលា 2023 ដោយមានការចូលរួមពីអាយដលវិសាល ស្រីនា, លោក គ្រីស ឌីណា, អគ្គនាយកក្រុមហ៊ុន Sabay Digital លោក Chy Sila, និង អ្នកជំនាញផ្នែកសុខភាព លោក Mao Reasey ដោយមានការកម្សាន្តលេងហ្គេមបំបែកទឹកកកយកនាឡិកាឆ្លាតវៃ Watch GT 4 និងចែករំលែកចំណាប់អារម្មណ៍លើ Watch
October 7, 2023 - PR
(ភ្នំពេញ)៖ អតិថិជនក្លាយជាម្ចាស់ផ្ទះដ៏ប្រណីត ជាមួយនឹងលក្ខខណ្ឌកាន់តែងាយស្រួល ក្រោយពីគម្រោង មានជ័យ រ៉េស៊ីដិនស៍ (Mean Chey Residences) និង ធនាគារ CIMB បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួល សម្រួលដល់អតិថិជនដែលមានបំណងក្នុងការទិញផ្ទះគ្រប់ប្រភេទនៅក្នុងគម្រោង មានជ័យ រ៉េស៊ីដិនស៍។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នេះបានប្រារព្ធឡើងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅការិយាល័យលក់របស់គម្រោង មានជ័យ រេស៊ីដិនស៍ ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាប់ផ្សារទំនើបអ៊ីអនមានជ័យ (AEON Mean Chey)
October 7, 2023 - PR
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯក ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំង លោក ខៀវ សវរនាថ ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន ចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ លោក ខៀវ សវរនាថ មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផលិតភេសជ្ជៈ នឹងម្ហូបអាហារ ដោយធ្លាប់បានកាន់តំណែងខ្ពស់ៗក្នុងការងារគ្រប់គ្រងអាជីវកម្មនៅ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) ដែលបាននិងកំពុងអភិវឌ្ឍន៍ គម្រោង ដឹអាណាចក្រ សាងសង់លំនៅឋានប្រណិត លើផ្ទៃដីជាង
October 6, 2023 - ព័ត៌មានជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសដំឡើងប្រាក់អាហារូបករណ៍ដល់លោកគ្រូ អ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្ស ដោយយកបៀវត្សសរុប គុណ ៧០ភាគរយ ហើយអាចទទួលបានក្នុងរង្វង់មួយលានរៀល ឬអាចលើសមួយលានរៀល អាស្រ័យទៅលើកម្រិតរបស់គ្រូម្នាក់ៗ។ សម្ដេចធិបតីបានមានប្រសាសន៍ថា៖ « «សម្រាប់លោកគ្រូ អ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្សយកបៀវត្សសរុបគុណនឹង ៧០ភាគរយតែម្ដង។ ដូច្នេះគរុសិស្ស កម្រិត «ក» កាលពីឆ្នាំ២០២៣ ទទួលបាន ៦០៣,០០០រៀល នឹងទទួលបានជាង ១,១៧០,០០០រៀល
October 5, 2023 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា។ សម្ដេចធិបតី បានលើកឡើងការណែនាំនេះ នៅក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ៖ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «នាយកសាលាសំខាន់ណាស់ នាយកសាលាគឺជាអ្នកទទួលខុសត្រូវដឹកនាំផ្ទាល់ ជាគំរូនៅក្នុងសាលាសម្រាប់គ្រូ និងសម្រាប់សិស្ស បើនាយកសាលាគាត់ល្អគាត់មានការគ្រប់គ្រង មានវិន័យសម្រាប់ខ្លួនឯង គាត់ជាគំរូ គ្រូក៏ទៅតាមហ្នឹង ហើយគ្រូក៏ជាគំរូរបស់សិស្ស អីចឹងគំរូតាមគ្នា
October 5, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា បន្ទាប់ពីព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួនរួចមក រាជរដ្ឋាភិបាលសន្សំបានថវិកាជាង ២០០លានដុល្លារអាម៉េរិក ។ ការអះអាងរបស់សម្ដេចធិបតីបែបនេះ ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ៖ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីថ្ងៃមុនគ្រាន់តែសម្តេចឱ្យកែសម្រួលព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួនសម្តេចធិបតីសន្សំបានជាង ២០០ លានដុល្លារ សម្រាប់ឆ្នាំ២០២៣នេះ។
October 5, 2023









