Liny Chan
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ តុលា ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ​ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” ។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរមិនប្រាកដថាចាញ់ កូនអាមេរិក ឬកូនសិង្ហុបុរីទេ សំខាន់ការបណ្ដុះបណ្ដាល។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « កូនខ្មែរកើតនៅសង្កាត់មាត់ញក

    October 5, 2023
  • PR

    ការទិញនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ Geely ដើម្បីទិញភាគហ៊ុន ៤៩.៩% នៅក្នុងក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី Proton ដែលកាន់កាប់ Lotus ។   Geely ដែលជាម្ចាស់ក្រុមហ៊ុនតាក់ស៊ីនៅទីក្រុងឡុងដ៍ និងក្រុមហ៊ុន Volvo Car Group របស់ប្រទេសស៊ុយអែត នឹងកាន់កាប់ភាគហ៊ុន៥១% នៅក្នុងក្រុមហ៊ុន Lotus។ លោក Jean-Marc Gales ដែលបានក្លាយជានាយកប្រតិបត្តិ Lotus នៅក្នុងឆ្នាំ២០១៤ បាននឹងកំពុងស្ដារក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Norwich ឱ្យទទួលបានប្រាក់ចំណេញជាប់លាប់បន្ទាប់ពីការជាប់គាំងអស់រយៈពេលពីរទសវត្សរ៍។ វាត្រូវបានបាត់បង់ប្រជាប្រិយភាពស្ទើតែទាំងស្រុងពីសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៥ នៅពេលដែលពោងសុវត្ថិភាពរបស់វាបរាជ័យក្នុងការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពរថយន្តថ្មី ប៉ុន្តែ Lotus បានវិលត្រលប់ទៅទីផ្សារអាមេរិកវិញកាលពីរដូវក្តៅមុន។

    October 5, 2023
  • PR

    (ភ្នំពេញ)៖ ផ្សារ មានជ័យ អាវឺន្យូ ដ៏ប្រណីតដែលទើបតែទទួលបានពានពីរគឺម៉ូតផ្សារដែលស្អាតជាងគេ និងគម្រោងអភិវឌ្ឍអាជីវកម្មល្អដាច់គេ បានបើកដំណើរការសាកល្បងសម្រាប់សាធារណជនចាប់ពីថ្ងៃទី4 ខែតុលា ឆ្នាំ2023 តទៅនេះ ដើម្បីបើកទទួលស្វាគមន៍អតិថិជន និងសហគមន៍ដែលរស់នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោនៅតំបន់ផ្លូវ 60M ។   ផ្សារមានជ័យ អាវឺន្យូ (Mean Chey Avenue) ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាង ៥ ហិកតា ដែលមានសួនច្បារ និងទីធ្លាដ៏ធំទូលាយសម្រាប់លំហែកាយរហូតដល់ ១ ហិកតា។ ជាពិសេសនោះ គឺផ្សារមានជ័យ អាវឺន្យូ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន

    October 4, 2023
  • PR

    ធនាគារ ហត្ថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីបំភ្លឺ ទៅលើការចុះផ្សាយមួយថា មន្រ្តីធនាគារ បានបង្ខំឱ្យអតិថិជនម្នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល លក់ទ្រព្យសម្បត្តិ ដើម្បីយកលុយទៅសងធនាគារ។ ធនាគារ ហត្ថា បានចេញសេចក្ដីបំភ្លឺខាងលើ ក្រោយសង្កេតឃើញថា កាលពីពេលថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមមួយចំនួនបានផ្សាយព័ត៌មានប្រាសចាកពីការពិត ក្នុងន័យញុះញង់ ចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះ ធនាគារ។ ក្នុងករណីខាងលើនេះ ធនាគារ ហត្ថា បានធ្វើការបំភ្លឺ និងបញ្ជាក់ថា ពុំមានករណីដូចការចោទប្រកាន់ និងបង្កាច់ បង្ខូច

    October 4, 2023
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថាមិនបង្កើតពន្ធថ្មី និងបន្តមិនយកពន្ធលើអ្វី ដែលមិនធ្លាប់យកពន្ធពីមុនៗមកនោះទេ ហើយភាស៉ីលើអ្នកលក់ដូរតូចតាច លក់តាមកញ្ជើ ល្អី តាមផ្សារនានាទូទាំងប្រទេស ក៏បន្តមិនយកដែរ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ខ្ញុំសុំបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្ត និងគោលនយោបាយបន្តទៀត របស់គណបក្សប្រជាជន ទៅលើការមិនយកពន្ធ ទី១ យើងនឹងបន្តមិនយកពន្ធលើដីកសិកម្ម

    October 3, 2023
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ក្នុងមួយខែៗ រដ្ឋខាតបង់ប្រាក់រាប់សិបលានដុល្លារអាម៉េរិក តែរដ្ឋសុខចិត្តខាតបង់ថវិកាដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ០៩៩ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃភ្លើងនៅតាមបណ្តាប្រទេសជិតខាងយើងបានឡើងថ្លៃទាំងអស់ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញមិនបានឡើងថ្លៃនោះទេ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖ «រឿងភ្លើងនេះប៉ុន្មានមកនេះប្រទេសទាំងអស់ វៀតណាមក៏ឡើង

    October 3, 2023
  • PR

    កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឃថ្មីរបស់ Honda Dream ។ ដោយមានការចូលរួមពីថ្នាក់ដឺកនាំកំពូលៗរបស់ហុងដាដូចជា • ក្រុមហ៊ុនអាស៊ានហុងដាម៉ូទ័រ ខូអិលធីឌី Asian Honda Motor Co., Ltd. • ក្រុមហ៊ុនស្រាវជ្រាវនឹងអភិវឌ្បន៏ផលិតផលហុងដាប្រចាំតំបន់អាស៊ីអាគ្នេយ៍ Honda R&D of Southeast Asia Co., Ltd. • ក្រុមហ៊ុន អ៊ិន ស៊ី អិច

    October 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលិតផលបំប៉នសុខភាព GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថគ្រួសារកក់ក្តៅ ឯ.ក។ ក្នុងនោះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​ឈ្មោះ អ៊ុ​ច សម្បត្តិ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​បក្សពួក ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ បាន​លើក​ឡើង​ថា ក្រោយពីបានទទួលស្គាល់កំហុសរបស់ខ្លួន គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក នៅតែមិនគោរព​ និងមិនអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យា

    October 1, 2023
  • បច្ចេកវិទ្យា

    ឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បានមកដល់ហើយ! តើអ្នកទាំងអស់គ្នាបានគិតគូរត្រៀមកាដូសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររួចហើយឬនៅ? ឥឡូវនេះក្រុមហ៊ុន OPPO កំពុងមានប្រម៉ូសិនសម្រាប់រដូវភ្ជុំបិណ្ឌដល់អតិថិជនទាំងអស់គ្នា ចាប់ពីថ្ងៃទី30 ខែកញ្ញា ដល់ថ្ងៃទី 15 ខែតុលា ឆ្នាំ 2023 រាល់ការជាវស្មាតហ្វូន OPPO Reno10 Series 5G និង Reno8 T Series នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលជាដៃគូសហការរបស់ OPPO ទូទាំងប្រទេសកម្ពុជា នឹងទទួលបានកាដូជាច្រើនដូចជា ៖ • ទិញ OPPO Reno10 Pro

    September 30, 2023
  • PR

    ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE LEGEND OF LEGENDS” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ

    September 30, 2023