- Liny Chan
- អន្តរជាតិ
អូស្រ្តាលី៖ និយតករអូស្ត្រាលីបានសម្រេចធ្វើការផាកពិន័យក្រុមហ៊ុនបណ្តាញសង្គម X របស់លោកមហាសេដ្ឋី Elon Musk ជាទឹកប្រាក់ចំនួន ៦១០,៥០០ ដុល្លារអូស្ត្រាលី (៣៨៦០,០០០ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលានេះ។ បើតាមគណៈកម្មការសុវត្ថិភាពអេឡិចត្រូនិកអូស្រ្តាលីបានបញ្ជាក់ថា ការពិន័យទៅលើក្រុមហ៊ុនបណ្តាញសង្គម X ត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុនមួយនេះអនុញ្ញាតឲ្យមានការបង្ហោះមាតិកាមួយចំនួនដែលមានលក្ខណៈរំលោភបំពានទៅលើកុមារ ហើយខាងអាជ្ញាធរអូស្រ្តាលីបានធ្វើការទាក់ទងទៅកាន់លោក Elon Musk ដើម្បីឲ្យធ្វើការបកស្រាយជាច្រើនដងហើយតែពុំមានការឆ្លើយតបនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ South China Morning Post
October 17, 2023 - PR
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ – មកទទួលយកបទពិសោធពិធីបុណ្យហាឡូវីន (Halloween) ដ៏ពិសេសឆ្នាំនេះនៅ Nightemare Carnival របស់ Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍មាត់សមុទ្រប្រកបដោយសក្ដានុពល និងចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា នឹងប្រែក្លាយទៅជាភូមិ Halloween ដែលនឹងផ្ដល់នូវភាពកម្សាន្តប្លែកអារម្មណ៍បែបផ្សងព្រេង និងព្រឺព្រួចលើឆ្នេរសមុទ្រដែលមិនមានពីមុនមកនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីបើកប្រកាសជាផ្លូវការនៃព្រឹត្តិការណ៍ Nightmare Carnival នេះ បានប្រព្រឹតិ្តឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់
October 16, 2023 - PR
ក្រុមហ៊ុន Renault Group បានឈានដល់កិច្ចព្រមព្រៀងមួយដែល Geely Auto នឹងទិញភាគហ៊ុន 34.02% នៅក្នុងក្រុមហ៊ុន Renault Korea Motors (RKM) តាមរយៈយន្តការបង្កើនដើមទុន។ នេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Renault Group និង Geely Auto នៅក្នុងគម្រោងនាពេលអនាគតជុំវិញការចេញលក់រថយន្តស៊េរីថ្មីទាំងអស់សម្រាប់ទីផ្សារកូរ៉េខាងត្បូង។ ទីក្រុងហុងកុង ប្រទេសចិន និង Boulogne-Billancourt ប្រទេសបារាំង – ក្រុមហ៊ុន Renault Group និង Geely Auto
October 13, 2023 - បច្ចេកវិទ្យា
កាលពីដើមឆ្នាំ 2023 នេះ OPPO Find N2 Flip គឺជាស្មាតហ្វូនអេក្រង់បត់ដំបូងគេរបស់ OPPO ដែលបានអង្រួនលើទីផ្សារពិភពលោក ដែលនាំមកជាមួយនឹងអេក្រង់បត់ដែលផ្តល់ជូនលោកអ្នកនូវបទពិសោធដ៏ល្អឥតខ្ចោះ ជាពិសេសអេក្រង់អេក្រង់ខាងក្រៅដំបូងដែលធំជាងគេ និងអេក្រង់ខាងក្នុងដែលមើលមិនឃើញស្នាមផ្នត់ ធន់នឹងការប្រើប្រាស់រយៈពេលយូរ ព្រមទាំងបំពាក់នូវកាមេរ៉ាកម្រិតកំពូលទាំងមុខនិងក្រោយដែលអាចថតរូបនិងវីដេអូយ៉ាងសម្បូរបែប ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន និងទំហំថ្មធំផងដែរ។ នេះសបញ្ជាក់ឲ្យឃើញពីការវិវត្តយ៉ាងរហ័សនៃស្មាតហ្វូនអេក្រង់បត់របស់ OPPO ទាំងគុណភាព និងតិចណូឡូជី។ បន្ទាប់ពីរង់ចាំអស់រយៈពេលជិតមួយឆ្នាំ ថ្មីៗនេះបើតាមព័ត៌មានមួយចំនួន និងការលេចឮពាក្យចចាមអារ៉ាមមកថា សម្រាប់ OPPO Find N3 Series ជំនាន់ថ្មីដែលនឹងមកបន្តតំណែងពី OPPO Find N2 Flip
October 12, 2023 - PR
ឈ្នះឡាន ឈ្នះម៉ូតូឃើញអស់ហើយ!! នៅឡើយតែអ្នកឈ្នះខុនដូរ ថ្មីចែសតែម្តង!! ឥឡូវនេះមានអតិថិជនមហាសំណាងឈ្នះរង្វាន់ដំបូងបំផុតគឺ ខុនដូរ ១យូនីត យ៉ាងប្រណិត ហើយស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ដែលមានតម្លៃថ្លៃមែនទែន រហូតដល់ខ្ទង់ ៨ម៉ឺនដុល្លារ។ រហ័សមែនទែន កាលពីដើមខែ CAMBODIA BEER ប្រកាសដាក់រង្វាន់ធំខ្នាតយក្សរហូតដល់ ៧ ក្នុងនោះ មានរថយន្តសេរីទំនើប Ford Renger 5គ្រឿង និងខុនដូររបស់ ជីបម៉ុងលែន ២យូនីត។ ឥឡូវនេះបេសកកម្មរបស់ CAMBODIA BEER សម្រេចបាន ៨០% ទៅហើយ!! ជាក់ស្តែងឥឡូវនេះ ស្រាប់តែរកឃើញអតិថិជនដៃមហាសំណាង
October 11, 2023 - PR
J&T Express គឺជាក្រុមហ៊ុនថ្មីមួយទៀតដែលចាប់ដៃគូសហការជាមួយ Wingmarket ដើម្បីផ្តល់ការដឹកជញ្ជូនឆាប់រហ័ស និងទៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ ថ្នាលឌីជីថល Wingmarket ដែលជាថ្នាលសម្រាប់ការបញ្ជាទិញតាមប្រព័ន្ធឌីជីថល និងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយឥតគិតថ្លៃសេវាពីក្រុមហ៊ុន វីង សម្រាប់ក្រុមហ៊ុនដែលជាសាជីវកម្ម ក្រុមហ៊ុនចែកចាយក្រុមហ៊ុនលក់ដុំ ក្រុមហ៊ុនលក់រាយ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន J&T Express ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនឈានមុខគេរបស់កម្ពុជា ដើម្បី ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនប្រកប ភាពងាយស្រួលនៅទូទាំងប្រទេស សម្រាប់អ្នកប្រើប្រាស់ Wingmarket ។ J&T Express បានក្លាយជាដៃគូយុទ្ធសាស្ត្រថ្មីបំផុតមួយដែល ផ្តល់សេវាដឹកជញ្ជូនដល់ Wingmarket ដើម្បីធ្វើឲ្យការដឹកជញ្ជូនដល់ អតិថិជនកាន់តែប្រសើរឡើង។
October 11, 2023 - PR
(ភ្នំពេញ ខែតុលា ២០២៣)៖ « Karl Lagerfeld »ជាម៉ាកយីហោអន្តរជាតិដ៏ល្បីឈ្មោះបំផុតលំដាប់ពិភពលោក ទើបតែបើកសម្ពោធ ហាងលក់សម្លៀកបំពាក់របស់ខ្លួន ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាទីតាំងទី១ និងដំបូងគេ បង្អស់នៅកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅនេះ។ កម្មវិធីសម្ពោធនេះ មានការចូលរួមពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក
October 10, 2023 - PR
កម្មវិធីកក់ហៅកង់បី ឬរថយន្តតាក់ស៊ីជិះ TADA ដែលបង្កើតឡើងដោយក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD. ជាក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី បានពង្រីកវិសាលភាពសេវាកម្មដោយសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តព្រះសីហនុមួយទៀតហើយ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ដោយសម្លឹងឃើញពីសក្តានុពល ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តជាប់សមុទ្រមួយនេះ TADA បានសម្រេចបោះទុនវិនិយោគបន្ថែមក្នុងការពង្រីកដែនសេវាកម្មដោយផ្តល់ជូនអ្នកធ្វើដំណើរនូវបទពិសោធន៍ដ៏ល្អមួយតាមរយៈកម្មវិធីដែលងាយស្រួលប្រើប្រាស់បំផុត ការកក់ហៅជិះលឿនទាន់ចិត្ត តម្លៃពិសេសជាងគេ សន្សំសំចៃខ្ពស់ និងធ្វើដំណើរប្រកបដោយផាសុកភាព ទំនុកចិត្ត សុវត្ថិភាព។ អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន TADA មានប្រសាសន៍ឱ្យដឹងថា «TADA មានមោទនភាពចំពោះសមិទ្ធផលជោគជ័យកន្លងមកដែលទទួលបានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីអតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់
October 10, 2023 - អន្តរជាតិ
អ៊ីស្រាអែល៖ របាយការណ៍ចុងក្រោយមួយស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែល ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលានេះបានឲ្យដឹងថា គិតត្រឹមពេលនេះកងកម្លាំងអ៊ីស្រាអែលបានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការធ្វើសង្គ្រាម ខណៈភាគីខាងក្រុមហាម៉ាសវិញបានគំរាមសម្លាប់ឈ្លើយសឹកដែលពួកគេចាប់ខ្លួនបាន។ គួរបញ្ជាក់ជូនថា នៅក្នុងចំណោមឈ្លើយសឹកទាំងអស់ដែលក្រុមហាម៉ាសបានចាប់ខ្លួននោះអាចមានទាំងជនបរទេសខ្លះផងដែរ ដ្បិតប្រទេសមួយចំនួនដូចជាប្រទេសថៃ និងអង់គ្លេសសុទ្ធតែបានប្រកាសថា មានពលរដ្ឋរបស់ពួកគេមួយចំនួនកំពុងបាត់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល។ ដោយឡែកចំពោះតួលេខជនរងគ្រោះវិញ គឺគិតត្រឹមពេលនេះមានពលរដ្ឋអ៊ីស្រាអែលជាង ៩០០នាក់បានស្លាប់បាត់បង់ជីវិត និងរបួសជាង ២,៦០០នាក់ ខណៈបើគិតអំពីតួលេខអ្នកស្លាប់បាត់បង់ជីវិតសរុបវិញ ពោលគឺបូកទាំងភាគីខាងក្រុមហាម៉ាស និងជនបរទេសមួយចំនួនទៀតនោះ គឺការវាយប្រហារនេះបានបណ្តាលឲ្យមានមនុស្សស្លាប់អស់ជាង ១ពាន់នាក់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 10, 2023 - ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា និស្សិតខ្មែរនៅអ៉ីស្រាអែល មានចំនួន ៤៥៤នាក់ ក្នុងនោះជម្លៀសទៅកន្លែងសុវត្ថិភាព ៣២៣នាក់ និងជាង១០០នាក់ទៀត មិនទាន់បញ្ជូនទៅតំបន់សុវត្ថិភាពនៅឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” នាថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ។ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « គិតត្រឹមម៉ោង ៧ ព្រឹកមិញនេះ យើងបានរកឃើញថា មាននិស្សិតខ្មែរចំនួន ៤៥៤នាក់ ហើយក្នុងនោះយើងបានជម្លៀសចេញ
October 10, 2023








