- Liny Chan
- PR
ដូចប្រិយមិត្តបានដឹងមកហើយ បទចម្រៀង «មីឆុងមីឆា» មានការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងពេលជាចេញ Audio Music ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា។ នៅថ្ងៃសៅរ៍នេះ ផលិតកម្ម Galaxy Navatra បានចេញ MV បទចម្រៀងនេះជាផ្លូវការ ហើយនៅពេលបានទស្សនា MV កម្រិតស្តង់ដារអន្តរជាតិមួយបទនេះពិតជាញ័រជើងញ័រដៃនឹងចង់តែរាំជាក់ជាមិនខាន។ ក្រុមហ៊ុន មីជាតិ ដែលជាម៉ាកសញ្ញាសម្គាល់របស់ខ្មែរ ថ្មីៗនេះបានចាយលុយខ្ទង់ម៉ឺនដុល្លារ Sponsor ក្នុងវីដេអូ MV បទចម្រៀង« មីឆុងមីឆា» របស់ផលិតកម្មកម្សាន្តឈានមុខគេ Galaxy Navatra
August 28, 2023 - បច្ចេកវិទ្យា
ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយពីទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរវាង ហេង វិសាល និង ជា ស្រីនា តែងតែធ្វើឲ្យហ្វេនៗមានចិត្តច្រណែននឹងគូស្នេហ៍មួយនេះយ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីរបើកចំហរទំនាក់ទំនងស្នេហាជាសាធារណៈ។ ជារឿយៗយើងតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមនៅក្នុងបណ្តាញសង្គម ព្រមទាំងដើរតួសម្តែងបែបមនោសញ្ចេតនា ស្និទ្ធស្នាល និងស្នេហារ៉ូមែនទិចបែបយុវវ័យនៅក្នុងរឿងជាច្រើន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថ្មីៗនេះអ្នកទាំងពីរបានចាប់ដៃគ្នាសម្តែងរឿងខ្លីជាមួយនឹងការប្តូររសជាតិថ្មីប្លែកខុសស្រឡះពីរឿងមុនៗ 100° ព្រមទាំងបង្ហាញពីទិដ្ឋភាពសង្គមបច្ចុប្បន្ននៅក្នុងគ្រួសារផងដែរ ហើយសម្រាប់រឿងថ្មីមួយនេះមានចំណងជើងថា «ប្រពន្ធបង ប្តីអូន»។ សូមទស្សនាសាច់រឿង «ប្រពន្ធបង ប្តីអូន» ទាំងអស់គ្នា ៖ សម្រាប់សាច់រឿងនេះគឺនាំមកជូនដោយ OPPO Reno10 Series 5G ដូចដែលយើងបានដឹងរួចមកហើយថាវាជាស្មាតហ្វូនជំនាញ Portrait ជំនាន់ចុងក្រោយបង្អស់របស់ OPPO ដែលបំពាក់នូវកាមេរ៉ា Telephoto
August 27, 2023 - PR
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សរណៈ យោគយល់ ជាមួយនឹងក្រុមហ៊ុន ACFC ក្នុងការនាំយកម៉ាកសម្លៀកបំពាក់ល្បី Levi’s ដើម្បីដាក់លក់ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ពិធីចុះអនុស្សរណៈ យោគយល់នេះធ្វើឡើងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមាន លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប
August 25, 2023 - PR
(ភ្នំពេញ) ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣៖ សម័យនេះហើយត្រូវដើរឱ្យទាន់បច្ចេកវិទ្យាដ៏ទំនើបបានអ៊ែម…! ជាមួយកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold5 ជំនាន់ថ្មីនេះ នឹងផ្ដល់ឱ្យលោកអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យលើសពីស្មាតហ្វូនដែលអ្នកធ្លាប់ប្រើ។ ហើយថ្ងៃនេះ យើងនឹងមកដឹងពីលក្ខណៈសម្បត្តិដ៏ពិសេសរបស់ Galaxy Z Fold5 ទាំងអស់គ្នា…! ថាតើមានអ្វីប្លែក…មានអ្វីថ្មី…ដែលអាចទាក់ចិត្ត…ទាក់បេះដូងអ្នកប្រើប្រាស់ខ្លះ? តោះ! *Galaxy Z Fold5 – ប្រព័ន្ធដំណើរការល្បឿនលឿន៖ បំពាក់នូវកំពូលបន្ទះឈីប Snapdragon 8 Gen 2 for
August 25, 2023 - PR
នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់និយ័តករមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និង ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ត្រីនិយ័តករមូលបត្រកម្ពុជា និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា ។ ឧកញ៉ា គួន ធីតា បានមានមតិស្វាគមន៍ថា “ មន្ទីរពេទ្យអន្តរជាតិអរៀនដា យើងខ្ញុំផ្តល់ការពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើន
August 25, 2023 - PR
រថយន្តប្រភេទ SUV ខ្នាតតូច (Compact SUV) គឺជាប្រភេទរថយន្តដែលកំពុងពេញនិយមនៅលើទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដោយផ្តល់ជូននូវតម្លៃដ៏សមរម្យ, ផ្តល់នូវការបើកបរយ៉ាងល្អជាមួយនឹងថាមពលខ្លាំង, ទំនើបនិងមានភាពធំទូលាយ។ ទន្ទឹមនឹងនេះដែរ គឺមានរថយន្តប្រភេទ SUV ខ្នាតតូចជាច្រើនកំពុងដាក់លក់នៅប្រទេសកម្ពុជាជាមួយមានយ៉ាងតម្លៃល្អ ក៏ប៉ុន្តែវាក៏មានភាពខុសគ្នាទៅលើ មុខងារប្រើប្រាស់, ដំណើរការម៉ាស៊ីន, រយៈពេលធានា និងទំហំផ្នែកខាងក្នុង។ ទោះបីជាយ៉ាងណាក៏ដោយ វាមានមិនច្រើនទេសម្រាប់រថយន្តប្រភេទ SUV ខ្នាតតូចដែលលក់ដាច់និងពេញនិយមនៅលើទីផ្សារ ដូច្នេះអ្នកទិញជាច្រើនក៏ត្រូចចាំបាច់សិក្សាស្រាវជ្រាវបន្ថែមនិងធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសរថយន្តឱ្យបានត្រឹមត្រូវ។ ថ្ងៃនេះដែរយើងនឹងបង្ហាញលោកអ្នកនូវរថយន្តប្រភេទ SUV ខ្នាតតូចចំនួន៣ម៉ូឌែលដែលកំពុងពេញនិយមមានដូចជា MG ZS, Toyota Raize និង Hyundai Venue ជាដើម។ កាលពីដើមឆ្នាំ២០២៣
August 24, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប។ សូមជម្រាបថា ការតែងតាំងលោក ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប គឺជំនួសលោក ទៀ សីហា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ៕
August 24, 2023 - PR
ហួវៃត្រៀមបញ្ជេញនៅផលិតផលដ៍សម្បូរបែបសម្រាប់ចូលទីផ្សារក្នុងប្រទេសកម្ពុជាដែលជាប្រភេទស្មាតហ្វូន អេក្រង់ធំស្រដៀងទៅនឹងទំហំកូនថេប្លេតមួយគ្រឿងក្នុងដៃ ដែលមានទំហំអេក្រង់ជិត 7អ៊ីញ ថ្មធំ 7000mAh ពិសេសសម្រាប់អ្នកចូលចិត្តលេង Game ទស្សនាភាពយន្ត មិនត្រឹមតែស្មាតហ្វូនតែប៉ុណ្ណោះទេ HUAWEI ក៍បាននាំយកមកនូវ Wearable និង Audio ដែលមានតម្លៃពិសេសចាប់ពី $39 តែប៉ុណ្ណោះ។ ចង់ដឹងថាមានផលិតផលអ្វីខ្លះសូមអានព័ត៍មានសម្អិតខាងក្រោម៖ ផលិតផលទី 1 គឺ : HUAWEI nova Y91 ត្រូវបានគេហៅថា “ស្មាតហ្វូន កូនកាត់ថេប្លេត” ($2xx) ហេតុអ្វីបានជាគេហៅថាវាជាកូនកាត់ថេប្លេត ? ចម្លើយខ្លីៗនោះគឺថា វាជាប្រភេទស្មាតហ្វូនដែលមានអេក្រង់ធំជិត
August 23, 2023 - ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើជាថ្មីម្ដងទៀតចំពោះអ្នកដែលបានក្លែងបន្លំគណនីហ្វេសប៊ុក ក៏ដូចជាគណនី Tik Tok របស់សម្ដេច សូមបញ្ឈប់ជាបន្ទាន់ បើមិនចង់ឱ្យសម្ដេចចាត់វិធានការផ្លូវច្បាប់។ ការស្នើសុំរបស់សម្ដេចតេជោ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបានចូលរួមសម័យប្រជុំរដ្ឋសភាជាតិលើកទី១បន្ត ដើម្បីបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ក្រោយមានអ្នកលេងបណ្តាញសង្គម Facebook បានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្តេច ខមិនទៅអ្នកដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សម្ដេច។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ ខ្ញុំបញ្ជាក់ជូនអ្នកក្លែងបន្លំហ្វេសប៊ុកខ្ញុំទាំងប៉ុន្មាន អ្នកបន្លំ TikTok ខ្ញុំទាំងប៉ុន្មាន សូមបញ្ឈប់ជាបន្ទាន់។
August 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។ សូមជម្រាបថា ក្នុងនីតិកាលកន្លងទៅ សម្ដេចក្រឡាហោម ស ខេង មានតំណែងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ,
August 22, 2023








