- Liny Chan
- PR
ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ – ថ្ងៃនេះក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្រកាសតែងតាំង លោក Andy Hewson ជានាយកគ្រប់គ្រងថ្មីរបស់ខ្លួនជាផ្លូវការ។ លោក Andy បានចូលកាន់តំណែងថ្មីនេះ ចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣ ដែលលោក Andy ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក Uday Sinha ដែលជានាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) នៃក្រុមហ៊ុន ហ៊ិននីគែន។ លោក Andy ឡើងកាន់តំណែងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន
September 7, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួប រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
September 5, 2023 - PR
(រាជធានីភ្នំពេញ)៖ GANZBERG នឹងរៀបចំកម្មវិធីដ៏ធំអស្ចារ្យលើកដំបូងនៅក្នុងស្រុកខ្មែរ នោះគឺមហាព្រឹត្តិការណ៍ GANZBERG ពួកម៉ាល្អ អូសឡាន ឈ្នះឡាន ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៩យប់ និងធ្វើការផ្សាយផ្ទាល់តាមរយះកញ្ចក់ទូរទស្សន៍ បាយ័ន និង Facebook Page Beer GANZBERG។ មហាព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនមិត្តភាព ភាតរៈភាព សាមគ្គីភាព តោះបបួលពួកម៉ាកយល់ចិត្ត ពួកម៉ាកល្អ ពួកម៉ាកសម្លាញ់ ប្រើចិត្តប្រើកាយស្មារតីការរួបរួមគ្នា ជាមួយពួកម៉ាករបស់អ្នក អូសយកឡានដំបូងបង្អស់!!! លក្ខខណ្ឌក្នុងការចូលរួមប្រកួតប្រជែង ១.
September 5, 2023 - PR
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia រដូវកាលទី3 បានចូលដល់វគ្គ Live Show ដ៏អស្ចារ្យហើយ ។ នៅក្នុងវគ្គ Live Show សប្តាហ៍ទី2នេះ បេក្ខជនឆ្នើមចំនួន 12រូប ផ្សេងទៀតរបស់គ្រូបង្វឹកទាំង4 បានឡើងមកបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យហើយសុទ្ធតែទទួលបានការគាំទ្រខ្លាំងតែម្តង ។ ជាពិសេសបេក្ខជន នាង សម្បត្តិ ដែលនៅក្នុងក្រុមខូចស៍ ណុប បាយ៉ារិទ្ធ បានស្រូបទាញការគាំទ្រយ៉ាង កក្រើកតែម្តង។ ទោះបីត្រូវបង្ហាញសមត្ថភាពចុងក្រោយគេក្នុងរាត្រីយប់មិញនេះ តែបេក្ខជន នាង សម្បត្តិ
September 4, 2023 - បច្ចេកវិទ្យា
ស្វាគមន៍មកកាន់ស្មាតហ្វូនត្រកូល A Series ម៉ូដែលថ្មី OPPO A58 បានដាក់លក់នៅលើទីផ្សារកម្ពុជាហើយ ជាមួយនឹងតម្លៃត្រឹមតែ $199 ដែលស្មាតហ្វូននេះបំពាក់ជាមួយ អេក្រង់ទម្លុះ FHD+ ភ្លឺច្បាស់ត្រជាក់ភ្នែក | កាមេរ៉ា AI 50MP | RAM 12GB (6GB+6GB) | Speaker Stereo 2 គ្រាប់ សំឡេង 300% ព្រមទាំងលក្ខណៈសម្បត្តិជាច្រើនទៀត។ តើអ្នកធ្លាប់បញ្ហាទាំងនេះពេលប្រើទូរស័ព្ទទេ? 1. អេក្រង់តូចពេកពិបាកមើលវីដេអូនិងលេងហ្គេមមិនសូវជក់ចិត្ត 2. ពន្លឺមិនសូវខ្លាំងមើលមិនសូវច្បាស់នៅក្រោមពន្លឺថ្ងៃ
September 4, 2023 - PR
ភ្នំពេញ ថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន Zuellig Pharma Therapeutic បានចាក់បង្ហាញពីខ្លឹមសារវីឌីអូអំពីយុទ្ធនាការណ៍ស្នាមញញឹមដែលទាក់ទងទៅនឹងម៉ាកយីហោឈានមុខគេរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាគឺ Doliprane នៅរោងភាពយន្ត Legend Eden Garden។ កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ជាប្រទេសដែលពោរពេញដោយស្នាមញញឹម “ស្នាមញញឹមជានិមិត្តសញ្ញាតំណាងឱ្យប្រជាជនកម្ពុជា” ជាសកលកម្ពុជា ត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានទេសភាពស្រស់ស្អាត រួមទាំងមានប្រាសាទអង្គរវត្តដែលជាប្រវត្តិសាស្រ្តដ៏សែនយូរលង់មួយ ធ្វើឱ្យកម្ពុជាត្រូវបានគេស្គាល់ថាជាដែនដីនៃស្នាមញញឹម និងសប្បុរសធម៌ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចាប់តាំងពីអ្នកលក់ដូរនៅផ្សារ រហូតដល់កុមារតូចៗដែលកំពុងលេងភក់យ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិ។ ជំងឺរាតត្បាតបានវាយប្រហារ ហើយស្នាមញញឹមដ៏ស្រស់ស្អាតលើផ្ទៃមុខរបស់ប្រជាជនកម្ពុជាត្រូវបានបិទបាំង។ ហេតុដូច្នេះហើយ ទើបក្នុងឆ្នាំ 2023 នេះ ដូលីប្រាន
September 4, 2023 - អន្តរជាតិ
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ ដោយកាត់បន្ថយការផ្តន្ទាទោសរបស់គាត់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Tiger នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យោងតាមសេចក្តីប្រកាសដែលបានចេញផ្សាយនៅក្នុង Royal Gazette នៅរសៀលថ្ងៃនេះ ព្រះមហាក្សត្រថៃ បានសម្រេចព្រះទ័យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីឆ្នាំ ១១ខែ និង ២០ថ្ងៃ មកត្រឹមមួយឆ្នាំវិញ។ បន្ថែមពីនេះ ព្រះរាជប្រកាសបានបង្ហាញពីសម្រេចលើកលែងទោសពីព្រះមហាក្សត្រ ដោយលើកឡើងពីការលះបង់របស់លោក ថាក់ស៊ីនចំពោះតួនាទីជានាយករដ្ឋមន្ត្រី និងការចូលរួមចំណែកក្នុងការគ្រប់គ្រងប្រទេសដែលត្រូវបានគេចាត់ទុកថា មានប្រយោជន៍។ មួយវិញទៀត
September 1, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ សហគ្រាស ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត បានយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំបានត្រឹមត្រូវ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបង្កើនការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស គ្រឹះស្ថានរដ្ឋ និងឯកជន ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់មាតាក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយឱ្យបានពេលលេញ ដោយសារតែទឹកដោះម្តាយ គឺជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឱ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន ។
September 1, 2023 - PR
រំភើបមែនទែន! ឥឡូវនេះ foodpanda បានរកឃើញអ្នកឈ្នះរង្វាន់ប្រចាំសប្ដាហ៍ដំបូងក្នុងកម្មវិធីចែករង្វាន់សន្ធឹកសន្ធាប់ហើយ។ foodpanda សូមអបអរសាទរដល់អ្នកមានសំណាងឈ្នះរង្វាន់ក្នុងសប្ដាហ៍ដំបូង ដែលរួមមាន៖ – Mey Mey ឈ្នះរង្វាន់ទូរទស្សន៍ Samsung 55 inches ចំនួន 1 រង្វាន់ – Meas Molizza ឈ្នះរង្វាន់បាស JBL Partybox Encore Essential ចំនួន 1 រង្វាន់
September 1, 2023 - ព័ត៌មានជាតិ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀម រថយន្តដឹកកម្មករ និយោជិតទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានណែនាំបែបនេះ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃសុក្រ ០១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «
September 1, 2023









