- Liny Chan
- PR
ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ
August 31, 2023 - PR
ភាពអស្ចារ្យ! កក្រើកញាប់ញ័រ! ការបង្ហាញសមត្ថភាពចម្រុះដ៏ពិសេសនៅក្នុងកម្មវិធី Cambodia’s Got Talents រដូវកាលទី៣ បានចាប់ផ្តើមកាលពីយប់ថ្ងៃសៅរ៍នេះ ។ ក្រោយពីបានសម្រិតសម្រាំងជម្រុះបេក្ខជនជាបន្តបន្ទាប់ បេក្ខជនដែលពោរពេញដោយសមត្ថភាពជាច្រើនរូបបានឡើងដល់វគ្គបង្ហាញនៅលើឆាកលំដាប់ពិភពលោក និងចាក់ផ្សាយវគ្គ Judge Audition លើកកញ្ចក់ទូរទស្សន៍ហើយ ។ ក្នុងរាត្រីសប្តាហ៍ដំបូងនៃរដូវកាលថ្មីនេះ មានបេក្ខជនវ័យក្មេងខ្ចីមួយរូបបានឡើងមកបង្ហាញពីភាពអស្ចារ្យយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ បេក្ខជនកុមារា អេរ៉េន មានអាយុ ៨ឆ្នាំ បានឡើងបង្ហាញសមត្ថភាពការចងចាំពិសេសរបស់ផែនទីពិភពលោក។ គ្មានខុសសូម្បីមួយដែលធ្វើឲ្យគណ៉កម្មការនិងអ្នកទស្សនាក្នុងស្ទូឌីយោអបអរសាទរយ៉ាងកងរំពងតែម្តង។ ហើយរឹតតែគួរឲ្យរំភើបនោះគឺការបានទទួលប៊ូតុងមានពីគណៈកម្មការ ក្រឹម ដែលអាចឲ្យរូបគេឈានដល់វគ្គផ្សាយផ្ទាល់ដោយស្វ័យប្រវត្ត។ នេះទើបតែសប្តាហ័ដំបូងប៉ុណ្ណោះ នៅមានសមត្ថភាពកូនខ្មែរដ៏អស្ចារ្យជាច្រើនដែលនឹងបង្ហាញមុខជាបន្តបន្ទាប់ក្នុងកម្មវិធី Cambodia’s Got Talents រដូវកាលទី៣ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស
August 31, 2023 - PR
ភាពយន្តភាគថ្មីដែលផលិតដោយទូរទស្សន៍ហង្សមាស HDTV ដែលមានចំណងជើងថា ស្រោមមុខភរិយា កំពុងធ្វើអោយទស្សនិកជនជក់ចិត្ត ឆេះឆួល ទៅតាមសាច់រឿងផិតក្បត់ ។ នេះជាវណ្ណកម្មថ្មីមួយទៀតដែលបង្ហាញពីចំណងគ្រួសារដែលត្រូវរង្គោះរង្គើដោយសារតែមនុស្សជាទីស្រលាញ់របស់ខ្លួនរួមគ្នាក្បត់ចិត្ត ដែលមានការចូលរួមសម្ដែងដោយតារាសម្ដែងរូបសង្ហា ប្រុសខួច តួឯកស្រីសាន្ត កុសុមៈ និងតារាកិត្តិយសជាច្រើនរូបទៀតផងដែរ ។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ មុនពេលចាក់ផ្សាយភាពយន្តមួយនេះ លោកប្រុសខួចក៏ធ្លាប់បង្ហោះសារថា កុំជេរណា ។ គួរបញ្ជាក់ថា ក្នុងភាពយន្តមួយនេះ លោកប្រុស ខួច ត្រូវសម្ដែងជាតួអង្គប្ដីមួយដែលមានភរិយាដល់ទៅពីរនាក់ ដែលលោកត្រូវលួចលាក់ភរិយាពីរនាក់នៅក្នុងដំបូលផ្ទះតែមួយ តើអ្នកណាគឺជាភរិយាក្នុងចិត្តរបស់លោកពិតប្រាកដ ។ រឿង ស្រោមមុខភរិយា ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៧
August 29, 2023 - PR
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia រដូវកាលទី3 បានចូលដក់វគ្គដ៏អស្ចារ្យដែលគ្រប់គ្នារង់ចាំហើយគឺវគ្គ Live Show ។ នៅក្នុងវគ្គ Live Show សប្តាហ៍ទី1នេះ បេក្ខជនឆ្នើមចំនួន 12រូប របស់គ្រូបង្វឹកទាំង 4 បានឡើងមកបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យសុទ្ធតែទទួលបានការគាំទ្រខ្លាំងតែម្តង ។ ក្នុងនោះបេក្ខនារី លឹម សេរីហាន់នីកា ដែលស្ថិតក្នុងក្រុមរបស់ខូចស៍ ពេជ្រ សោភា បានសាងភាពភ្ញាក់ផ្អើលយ៉ាងកក្រើកតែម្តង។ ទោះបីវីយក្មេងជាងគេ តែបេក្ខនារីម្នាក់នេះបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោជាមួយបទ ក្តាមស្រែ ដែលត្រូវឆ្លាស់ប្តូរយ៉ាងច្រើនចង្វាក់។ គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia
August 29, 2023 - ព័ត៌មានជាតិ
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែឡើង និងណែនាំឱ្យរដ្ឋមន្រ្តីក្រសួងការងារ ពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានលឿន និងសម្រេចមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖ «ខ្ញុំសូមប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលត្រូវធ្វើ ក្នុងឆ្នាំ២០២៣ នេះ គឺត្រូវខិតខំសម្របសម្រួល ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ
August 29, 2023 - PR
(ភ្នំពេញ កញ្ញា ២០២៣)៖ ពិសេសបំផុតសម្រាប់អតិថិជនដែលនិយមជាវទំនិញ ហើយចង់ សន្សំសម្ចៃប្រាក់ ដោយផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នាពេលខាងមុខនេះ នឹងរៀបចំនូវកម្មវិធី «ពិព័រណ៍ទំនិញ Clearance Sale» បញ្ចុះតម្លៃលក់ជូនយ៉ាងពិសេសបំផុតចាប់ពី ៨ ០០០រៀល ឡើងទៅ។ ដោយការតាំងពិព័រណ៍ទំនិញបញ្ចុះតម្លៃនេះដែរ មានការចូលរួមពីហាងសម្លៀកបំពាក់ម៉ាកល្បីៗដូចជា៖ Routine, Ten11, 361, Zando, LYN, CCOO, Jelly Bunny, Scorpion &Co, Wavera, Balabala,
August 29, 2023 - ព័ត៌មានជាតិ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បន្តិចទៀតនឹងបង្កើតឱ្យមានអ្នកសរសេរចងក្រងពីប្រវត្តិសាស្រ្តរបស់កម្ពជា។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា៖ « ខ្ញុំបាននិយាយជាមួយលោកជំទាវ
August 29, 2023 - PR
តាមដានសាច់រឿងរបស់ វីន ក្នុងវីដេអូបែបមនោសញ្ចេតនាដំបូងរបស់ Coca-Cola™ ដែលបង្ហាញពីពេលវេលាជួបជុំគ្រួសារដ៏សែនកក់ក្តៅ ទីក្រុងបាងកក ថ្ងៃទី28 ខែសីហា ឆ្នាំ 2023 – ភាពរំភើបរីករាយបានផ្ទុះឡើងក្នុងចំណោមហ្វេនរបស់ កូកា-កូឡា (Coca-Cola Fans) និងហេ្វនរបស់លោក វីន មេតាវីន (Win Metawin) ព្រោះពេលវេលាដែលពួកគេបានរង់ចាំ បានមកដល់ហើយ។ ថ្ងៃនេះ កូកា- កូឡា និងទូតសុច្ឆន្ទៈប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន លោក វីន មេតាវីន បានចេញផ្សាយសាច់រឿង អនឡាញបែប មនោសញ្ចេតនាដ៏ពិសេសមួយ ដែល ជា ផ្នែកនៃ យុទ្ធនាការ “រូបមន្តនៃភាពរីករាយ”-“Recipe
August 28, 2023 - សង្គម
(រាជធានីភ្នំពេញ) នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នេះ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ ដែលទះកំផ្លៀងនារីម្នាក់ គ្រាន់តែផ្តើមចេញពីជិះម៉ូតូសាចទឹកដាក់គ្នា ខណៈបច្ចុប្បន្នជននេះកំពុងត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត។ គួររម្លឹកផងដែរថា កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានវីដេអូមួយផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីបុរសម្នាក់បានប្រើប្រាស់អំពើហិង្សា និងប្រើពាក្យសម្ដីអសុរោះទៅលើនារីម្នាក់ និងបានវាយគ្នាផ្អើលពេញផ្លូវ គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់លើ តែប៉ុណ្ណោះ៕ ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
August 28, 2023 - PR
រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ – តើអ្នកកំពុងពិចារណាក្នុងការបញ្ជូនកូន របស់អ្នកទៅសិក្សាកម្រិតបឋមសិក្សាដល់វិទ្យាល័យនៅបរទេសមែនទេ?ស្វែងយល់ពីឱកាសដ៏អស្ចារ្យ ដែល សាលារៀននៅប្រទេសអូស្រ្តាលីផ្តល់ជូននៅថ្ងៃពិពណ៍ព័ត៍មានសាលា នៅ ប្រទេសអូស្ត្រាលី នៅថ្ញៃទី ១០ ខែកញ្ញា ដែលរៀបចំឡើងនៅ សណ្ឋាគារ Hyatt Regency ភ្នំពេញ។ គន្លឹះនៃឱកាសដ៏អស្ចារ្យ ក្នុងអំឡុងពេលកម្មវិធីនេះ លោកអ្នកនឹងទទួលបានព័ត៍មានបន្ថែមទាក់ទងអំពីប្រទេសអូស្ត្រាលី ដែលជាជម្រើសដ៏ពិសេសសម្រាប់ការសិក្សានៅបរទេស។ ជួបជាមួយអ្នកតំណាងមកពីសាលា ដែលនឹងផ្តល់ព័ត៌មានដ៏ទូលំទូលាយអំពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ស្តង់ដារនៃការអប់រំ ការចំណាយលើការសិក្សានៅបរទេស និងផ្លូវអនាគតដ៏ល្អដែលវិញ្ញាបនបត្រវិទ្យាល័យអូស្ត្រាលីផ្តល់ជូន ដែលនឹងនាំសិស្សានុសិស្សទៅកាន់សាកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។ AEAS អ្នកជំនាញដ៏គួរឱ្យទុកចិត្តរបស់អ្នក
August 28, 2023






