- Liny Chan
- PR
ថ្វីបើយើងដឹងថា សៀក គឺជាការសម្ដែងបំភ័ន្តភ្នែក ប៉ុន្តែនៅតែមានមនុស្សជាច្រើននៅតែជឿថា ពួកគេទាំងនោះចេះវិជ្ជាវេទមន្ត ព្រោះតែបច្ចេកទេសក្នុងការសម្ដែងធ្វើឱ្យយើងមិនអាចតាមទាន់ ថាពួកគេបានធ្វើអ្វីខ្លះនោះទេ ទើបបានជាអាចធ្វើការផ្លាស់ប្ដូរអ្វីមួយ ទៅជារបស់ផ្សេងទៀត យ៉ាងរហ័សបំផុត។ ជាក់ស្ដែងបេក្ខជន ពឹង ចាន់បូរៈ ដែលជាអតីតបេក្ខជនសម្ដែងសៀក ក្នុងកម្មវិធីប្រឡងទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី១ បានវិលត្រឡប់មកម្ដងទៀត បានបញ្ចេញសមត្ថភាពកាន់តែ អស្ចារ្យ រហូតធ្វើឱ្យគណៈកម្មការ លោក ជា វិបុល ពោលពាក្យថា ព្រឺសម្បុរ។ ក្រោយសម្ងំហាត់វិជ្ជាគុន បង្កើនសមត្ថភាពការសម្ដែងឱ្យកាន់តែអស្ចារ្យ ពឹង ចាន់បូរៈ បានវិលត្រឡប់មកម្ដងទៀត
September 16, 2023 - PR
កុមារីកម្ពុជា ៥ រូប កំពុងទទួលបានការកោតសរសើរជាខ្លាំងពីមហាជន ក្រោយពួកគេ បានមកបញ្ចេញសមត្ថភាពដ៏ពិសេសអស្ចារ្យនៅក្នុងកម្មវិធី ប្រឡងទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលពី៣ កាលពីសប្ដាហ៍ទី ២ កន្លងទៅ។ ក្មេងស្រីដ៏គួរឱ្យស្រលាញ់ទាំង ៥ រូបនេះ បានមកបង្ហាញសមត្ថភាពទេពកោសល្យ បញ្ចេញក្បាច់រាំច្នៃប្រឌិតថ្មី ដ៏ល្វត់ល្វន់ អមដោយបទ ចម្រៀង វីរនារី។ អ្វីដែលធ្វើឱ្យគណៈកម្មការទាំង ៤រូប ព្រមទាំងទស្សនិកជនរាប់លាននាក់ចាប់អារម្មណ៍ខ្លាំងនោះ គឺក្មេងស្រីទាំង ៥ រូប សុទ្ធតែនៅវ័យក្មេង តូចៗ តែមានចិត្តមោះមុត ចង់បានប៊ូតុងមាស ត្រឡប់ទៅវិញ
September 16, 2023 - Der Daily
ឱ្យតែល្ងាចឡើងមិនទាន់ចេះតែនឹកឃើញឃ្លាននេះឃ្លាននោះ តែទាស់ត្រង់ថវិកាមានកំណត់ ម៉ោះ DerDaily ប្រាប់ពីហាងមួយកន្លែង ជួយសន្សំលុយបានរៀងក្រែលដែរ សំខាន់រសជាតិអ៊ែម ហើយមុខម្ហូបគ្រប់មុខសុទ្ធតែពេញនិយមទៀត។ ជឿថា អ្នកនៅម្ដុំសែនសុខ ប្រាកដជាបានស្គាល់ខ្លះហើយ ហាង IQ សាច់អាំង (សែនសុខ) ដែលទើបតែបើកលក់កាលពីពេលថ្មីៗនេះ នៅទីនោះ មានមុខម្ហូបសំបូររបែបមែនទែន មិនថាជាប្រភេទ ស៊ុប សាច់អាំង បុកល្ហុង ឬ ក៏ប្រភេទគ្រឿងក្លែម ហើយម្ហូបនីមួយៗ មានឈ្មោះទាក់ទាញមែនទែន ឯរសជាតិវិញក៏ឆ្ងាញ់ ហើយតម្លៃសមរម្យក៏សមរម្យដោយមានចាប់ពី ៣ដុល្លារឡើងទៅតែប៉ុណ្ណោះ។ សំខាន់ ឥលូវហាងមានប្រូម៉ូសិន ទៅញ៉ាំអាហារមិនថាពេលណាក៏ដោយ នឹងទទួលបាន Voucher
September 15, 2023 - PR
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ – ភាពជោគជ័យបានបង្ហាញឡើងនៅពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru Cambodia Property Awards លើកទី៨ ខណៈដែល Marum Estate ដែលជាគម្រោងប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. ទទួលបានរង្វាន់ពិសេសចំនួនបួន ពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាសញ្ញានៃ នរានុវត្ត និង ឧត្តមភាពក្នុងវិស័យអាចលនទ្រព្យ។ ព្រឹត្តិការណ៍ដ៏ធំឱឡារិកនេះបានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុង Grand Ballroom
September 14, 2023 - Der Daily
ទៅដើរលេងនៅសួនអឺរ៉ុបក្នុងបុរីប៉េងហួតបឹងស្នោ ហើយចង់ញ៉ាំអាហារបែបចិនមិនបាច់ទៅណាឆ្ងាយទេ ថ្ងៃនេះ DerDaily សូមណែនាំហាងលក់ម្ហូបបែបចិនមួយកន្លែង ដែលកំពុងសំងំលាក់ខ្លួននៅក្នុងសួនអឺរ៉ុបនោះគឺ Yumcha Dimsum & Chinese Restaurant។ នៅ Yumcha Dimsum & Chinese Restaurant មានលក់អាហារជាច្រើនប្រភេទ ជាពិសេសគឺ ឌីមស៊ាំ ដែលមានដល់ទៅ ៤០មុខចម្រុះផ្សេងៗគ្នា និងជាមីនុយល្បីប្រចាំហាង ហើយចម្អិនភ្លាមៗក្ដៅៗ រសជាតិអ៊ែមអស់ទាស់។ ក្រៅពី ឌីមស៊ាំ ហាងក៏មានលក់ម្ហូបច្រើនមុខទៀត ចម្អិនភ្លាមៗដូចគ្នា តែអ្វីដែលកាន់តែពិសេសនោះ គឺប្រភេទសាច់ដែលយកមកចម្អិនដូចជា ត្រី ក្ដាម ជាដើម
September 14, 2023 - PR
ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) មានដំណឹងល្អណែនាំនូវផលិតផលថ្មីសម្រាប់គ្រួសារសម័យថ្មីគឺ ប្រេងខ្យង អាជីណូម៉ូតូ។ លក្ខណៈពិសេសរបស់ប្រេងខ្យង អាជីណូម៉ូតូ គឺមានរសជាតិដិតពីខ្យងសមុទ្រ ព្រមទាំងលាយបញ្ចូលគ្នាជាមួយនឹងគ្រឿងផ្សំសំខាន់ៗ និងអយស័្ទរពិត ៗ ដើម្បីផ្តល់នូវភាពងាយស្រួលដល់គ្រប់ក្រុមគ្រួសារក្នុងការបន្ថែមនូវរសជាតិ ក្លិនឈ្ងុយ និងសោភ័ណភាពទាក់ទាញគ្រប់មុខម្ហូប។ ឥឡូវនេះ ប្រេងខ្យង អាជីណូម៉ូតូមានលក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។ លោកអ្នកអាចរកទិញបានតាមបណ្តាផ្សារ ផ្សារទំនើប ហាង និងតូបនានាដែលនៅក្បែរលោកអ្នក ព្រមទាំងអាចធ្វើការបញ្ជាទិញតាមទំព័រហ្វេសប៊ុកផេក Instagram និងTikTok របស់ប្រេងខ្យង អាជីណូម៉ូតូបាន ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) មានផលិតផលជាច្រើនដូចជាប៊ីចេង “អា-ជីណូ-ម៉ូតូ”
September 13, 2023 - PR
[ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣] ថ្ងៃនេះ នៅកីឡដ្ឋាន ព្រីនស៍ ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាថ្មី ក្រោមវត្តមានលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងកញ្ញា អ៊ូ បញ្ញា សុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់វិសាខា ដោយមាន អធិបតីភាព លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ធនាគារ ព្រីនស៍ ក្លិបកីឡាបាល់ទាត់វិសាខា និងអ្នកសារព័ត៌មាន ជាសក្ខីភាពនៃការចុះហត្ថលេខានេះ។
September 11, 2023 - PR
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន foodpanda បានធ្វើការពង្រីកសេវាកម្មដឹកជញ្ជូនរបស់ខ្លួនទៅដល់ ទីក្រុងបាវិតហើយ! ជាមួយកម្មវិធី foodpanda អតិថិជនបាវិតអាចធ្វើការដាក់កុម្ម៉ង់ម្ហូប និងភេសជ្ជៈឆ្ញាញ់ៗ បានយ៉ាងងាយស្រួល និងដឹកជញ្ជូនដល់មាត់ទ្វារក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ក្នុងព្រឹត្តការណ៍ដ៏ពិសេសនេះ foodpanda មិនរំលងក្នុងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនឡើយ ដោយ foodpanda មានការផ្ដល់ជូនប្រម៉ូសិនយ៉ាងពិសេសគឺការបញ្ចុះតម្លៃរហូតដល់ទៅ ៥០%។ ការផ្ដល់ជូនរួមមាន ៖ ● គ្រាន់តែប្រើប្រាស់ប្រូម៉ូកូដ “BAVET” អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 50% ចុះត្រឹម $3 និងការដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់ការកុម្ម៉ង់លើកដំបូងចាប់ពី $6 ឡើងទៅ ។
September 9, 2023 - PR
ក្រោយពីឆ្លងកាត់ការចម្រាញ់ និងការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក កម្មវិធីស្វែងរកបាហុនិកាឆ្នើមខេមបូឌាអ៊ែរវ៉េ«Seeking Cambodia Airways’ Ideal Flight Attendants» បានរកឃើញម្ចាស់ជ័យលាភីទាំង៣រូបហើយ។ ជ័យលាភីលេខ១បានទៅលើបេក្ខជនដែលមកពីទីក្រុងភ្នំពេញ គឺលោកមឿន សុបញ្ញា។ បេក្ខភាពជ័យលាភីលំដាប់រងទី១បានទៅលើបេក្ខនារីដែលមកពីរាជធានីភ្នំពេញដូចគ្នា គឺកញ្ញាថុន មន្ថា និងបេក្ខភាពជ័យលាភីលំដាប់រងទី២បានទៅលើបេក្ខជនដែលមានសញ្ញាតិហ្វីលីពីនគឺលោកចូម៉ារី គុលឡឺម៉ូ ខាឡារ៉ា។ បេក្ខភាពជ័យលាភីទាំងបីរូបត្រូវបានប្រកាស ជាបាហុនិកា និង ទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េជាផ្លូវការនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នៅក្នុងសន្និសីទកាសែតដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ និងក្រុមហ៊ុនFUN Entertainment។ យោងទៅតាមប្រសាសន៍របស់គណៈកម្មការនៃកម្មវិធី បេក្ខភាពដែលចូលរួមក្នុងការប្រកួតម្នាក់ៗសុទ្ធសឹងជាបេក្ខជន និងបេក្ខនារីដែលមានសម្រស់ស្រស់ស្អាត មានសមត្ថភាពខ្ពស់ ថែមទាំងមានដុងសិល្បៈរៀងៗខ្លួន ប៉ុន្តែបេក្ខភាពជ័យលាភីទាំងបីជាបេក្ខភាពដែលតែងតែមានភាពលេចធ្លោជាងគេចាប់តាំងពីវិញ្ញាសាការសម្ភាសផ្ទាល់មាត់ដែលមានបេក្ខភាពប្រកួតជាង២០០នាក់
September 8, 2023 - PR
[ភូមិដើមប្រង់] – SunWalk ដែលជាកម្មវិធីបង្កើតឡើងដោយក្រុមហ៊ុនទីផ្សារ MSA Marketing Solutions Asia Ltd., បានលេចខ្លួនឡើងលើបរិវេណដីដើមប្រង់ដ៏ស្រស់ស្អាតកាលពីថ្ងៃទី 02 កញ្ញា 2023 កន្លងទៅនេះ។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការជំរុញឱ្យមានសហគមន៍មួយ ដែលពោរពេញទៅដោយមនុស្សគ្រប់វ័យមកជួបជុំគ្នាដើម្បីដើរ និងចូលរួមក្នុងសកម្មភាពសប្បាយៗ ព្រមទាំងពង្រឹងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។ កញ្ញា ងួន លីនណា អ្នកផលិត និងប្រធានគ្រប់គ្រងកម្មវិធី បានជម្រាបថា៖ ‘ការហាត់ប្រាណ និងការចូលរួមក្នុងសកម្មភាពកម្សាន្តអារម្មណ៍ ពិតជាមានសារសំខាន់ណាស់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ពួកយើងចង់បង្កើតឱ្យមានការចូលរួមពីយុវជនជំនាន់ក្រោយ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់ ហើយជំរុញឱ្យមានការសប្បាយរួមគ្នាជាមួយមនុស្សជាទីស្រឡាញ់។ ពួកគាត់ដើរជាមួយគ្នា សើចជាមួយគ្នា
September 7, 2023








