- Liny Chan
- PR
• “One Ride” មានគោលបំណងប្រមូលផ្តុំអ្នកជិះម៉ូតូ Royal Enfield ដែលមានចំណង់ចំណូលចិត្តខ្លាំងក្នុងការជិះម៉ូតូ ដើម្បីធ្វើដំណើរជុំវិញពិភពលោក និងដើម្បីបង្ហាញនូវទស្សនៈ ជិះម៉ូតូសុទ្ធសាធ (Pure Motorcycling) • ការជិះម៉ូតូដ៏ធំបំផុត ,”One Ride 2023″ បន្តផ្តោតលើបេសកកម្មសង្គមរបស់ខ្លួនក្នុងការក្លាយជាអ្នកបើកបរដែលមានទំនួលខុសត្រូវ “One Mission | One World | One Ride”. ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2023៖ ទីក្រុងនានាជុំវិញពិភពលោកបានបន្លឺសំឡេងនៃម៉ូតូម៉ាក Royal Enfield’s
September 21, 2023 - PR
(ភ្នំពេញ)៖ វិស័យតន្ត្រីនៅប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ផលិតកម្មធំៗ និងល្បីៗជាច្រើនបានប្រជែងគ្នាបញ្ចេញនូវស្នាដៃចម្រៀង និងសមិទ្ធផលតន្ត្រីដ៏អស្ចារ្យជាច្រើន តួយ៉ាងដូចជាក្រុមហ៊ុនហង្សមាស ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនតន្ត្រីខ្នាតយក្ស នៅប្រទេសកម្ពុជា ប្រជុំដោយកំពូលតារាចម្រៀងល្បីៗជាច្រើនរូប។ កន្លងទៅក្រុមហ៊ុនតន្ត្រីដ៏ធំមួយនេះ បានផលិតបទចម្រៀងដ៏មានគុណភាព និងពេញនិយមយ៉ាងច្រើនសម្បើម នៅលើបណ្ដាញផ្សព្វផ្សាយសង្គម និងវេទិកាតន្ត្រីផ្សេងៗគ្នាជាច្រើន។ យ៉ាងណាមិញ សង្គមកាន់តែរីកចម្រើន បែបផែននៃការរស់នៅរបស់មនុស្សក៏កាន់តែជឿនលឿនទន្ទឹមគ្នា ហើយចំពោះវិស័យតន្ត្រី ក៏មិនខុសគ្នានោះដែរ។ ដូចនេះ ដើម្បីរួមចំណែកចែករំលែកនូវក្ដីស្រលាញ់ និង ការខិតខំប្រឹងប្រែងទៅកាន់វិស័យតន្ត្រីនៅកម្ពុជា និងដើម្បីតាមឱ្យទាន់នូវល្បឿននៃការអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស។ ក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំមួយរបស់ ហង្សមាស បានប្រកាសនូវការបង្កើតក្រុមហ៊ុន «GENMUSIX» ដែលជាក្រុមហ៊ុនតន្រ្តីដ៏ថ្មីសន្លាងនៅកម្ពុជាទៅកាន់អ្នកគ្រប់គ្នា។ ដោយនៅថ្ងៃទី១៩
September 20, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើនដើម្បីត្រៀមធ្វើជាពលរដ្ឋពេញកម្លាំងសម្រាប់ឆ្នាំ២០៥០ ខណៈកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលនោះ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតី អញ្ជើញចុះជួបសំណេះសំ ណាលជាមួយកម្មករនិយោជិតចំនួន ១៨ ១០៤ នាក់ មកពីរោងចក្រសហគ្រាសចំនួន១៨ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចធិបតី បានស្នើឱ្យក្រសួងផែនការពិនិត្យស្ថិតិឱ្យបានច្បាស់លាស់ដើម្បីឱ្យប្រាកដថា នៅឆ្នាំ២០៥០ មានអត្រាប្រជាពលរដ្ឋចាស់ខ្ពស់ពិតប្រាកដមែនឬអត់។ បើសិនបញ្ហានេះជារឿងពិត សម្ដេចធិបតី ថ្លែងថា ក្រសួងផែនការគួរគិតគូរតុល្យភាពប្រជាសាស្ត្រកម្រិតណា កុំចាំដល់ឆ្នាំ២០៥០ ស្របពេលប្រទេសមានបានធូរធា គ្មាននរណាចង់បានកូនទៀតទេ ព្រោះត្រូវចំណាយច្រើនសម្រាប់ការចិញ្ចឹមបីបាច់។
September 19, 2023 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យមានការអនុគ្រោះតម្លៃអគ្គិសនីជូនទៅរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកសិកម្មជាង ២ម៉ឺនរោងចក្រ សហគ្រាសចុងឆ្នាំ២០២៣នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖
September 19, 2023 - PR
[ទីក្រុង Barcelona, អេស៉្បាញ ថ្ងៃទី 14 កញ្ញា 2023] ក្រុមហ៊ុនហួវៃអឺរ៉ុបបានដាក់សម្ភោធលក់ជាផ្លូវការស្តេចsmartwatch HUAWEI WATCH Ultimate Gold Edition ធ្វើពីមាស 18K មានតម្លៃជាង 3000ដុល្លារ ជាមួយsmartwatch HUAWEI Watch GT 4 ដោយមានការឌីហ្សាញថ្មីទាំងស្រង់ រួមនិងបច្ចេកវិទ្យាឆ្លាតវៃជាច្រើនផងដែរ។ មិនត្រឹមតែប៉ុនណ្ណោះ smartwatch របស់ក្រុមហ៊ុនហួវៃប្រើបានជាមួយស្មាតហ្វូន Android 8.0 និង iOS 13 ឡើងទៅ។ HUAWEI
September 19, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង មានគម្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ តាមរយៈគម្រោងនេះដែរ កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm
September 19, 2023 - PR
ភ្នំពេញនៅថ្ងៃទី 17 កញ្ញា ២០២៣ , TECNO ដែលជាម៉ាកបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត បានចាប់ដៃគូផ្សព្វផ្សាយស្មាតហ្វូន ជាមួយក្រុមជើងខ្លាំង SEE YOU SOON ដែលជាជើងឯក WPML ( MLBB) ដើម្បីពង្រីកចំណែកទីផ្សារកាន់តែធំក្នុងវិស័យ Esport ដែលជាពិសេស ទៅអ្នកគាំទ្រវ័យក្មេងក្នុងវិស័យនេះ។ ជាមួយស្មារតី “ STOP AT NOTHING “ TECNO ប្តេជ្ញានឹងនាំយកបច្ចេកវិទ្យាទំនើបថ្មី ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូល មកបំពាក់លើស្មាតហ្វូនលំដាប់ថវិកា ដើម្បីឲ្យអ្នកគាំទ្រវ័យក្មេងទទួលយកបទពិសោធន៍កាន់អស្ចារ្យ ក្នុងតម្លៃដ៏សមរម្យមួយ។ ជាពិសេសទៅលើមូឌែល សម្រាប់លេងហ្គេម
September 18, 2023 - PR
Epson ដែលជាម៉ាកម៉ាស៊ីនបញ្ចាំងរូបភាពលក់ដាច់លំដាប់ថ្នាក់លេខមួយនៅលើពិភពលោក បានបញ្ចេញលក់ម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ 3LCD ម៉ូឌែល EB-PU2216B ដែលជាម៉ាកលេចធ្លោជាងគេមួយ។ វាត្រូវបានរចនាឡើងជាពិសេសសម្រាប់ការបញ្ចាំងរូបភាពធំ និងគុណភាពខ្ពស់។ ម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរម៉ូឌែលនេះ ផ្តល់នូវរូបភាពច្បាស់មិនគួរឱ្យជឿ ពណ៌មានភាពរស់រវើកនិងការបញ្ចាំងដូចរូបពិតជាក់ស្តែងអ៊ីចឹងដែលស័ក្តិសមឥតខ្ចោះសម្រាប់ការបង្ហាញក្នុងកម្រិតវិជ្ជាជីវៈនិងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យហាក់ដូចជាស្ថិតក្នុងទីតាំងពិតយ៉ាងដូច្នេះដែរ។ ក្រុមហ៊ុន Epson តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនូវការច្នៃប្រឌិតបង្កើតថ្មី ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនិងតម្រូវការខ្ពស់របស់ទីផ្សារ។ ក្រោយពីជំងឺកូវីដ បានថមថយ ក្នុងរយៈកាលចុងក្រោយនេះសហគ្រាសជាច្រើនបានកែសម្រួលរបៀបរបបការងាររបស់ខ្លួនតាមរបៀបមួយដែលអនុញ្ញាតឱ្យមានភាពបត់បែនកាន់តែច្រើនជាងមុន។ តម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់មាតិកាកម្សាន្តតាមអ៊ីនធឺណិតដែលអាចមើលនៅតាមគេហដ្ឋានបាន មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ និន្នាការ នេះ ឃើញមានការកើនឡើងច្រើន ជា ពិសេស នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលជាហេតុធ្វើឲ្យតម្រូវការ ម៉ាស៊ីន បញ្ចាំងរូបភាព ឡាស៊ែរ ក៏ មាន ការកើនឡើងដែរ។ ក្រុមហ៊ុន Epson បានអភិវឌ្ឍបច្ចេកវិទ្យា 3LCD សម្រាប់ម៉ាស៊ីនបញ្ចាំងឡាស៊ែររបស់ខ្លួនជាបន្តបន្ទាប់។ មកទល់នឹងពេលនេះក្រុមហ៊ុនEpsonបានចេញលក់
September 18, 2023 - PR
(រាជធានីភ្នំពេញ ១៤ កញ្ញា ២០២៣)៖ ជារៀងរាល់ឆ្នាំយើងតែងតែឃើញប្រជាជនចិន, ប្រជាជនខ្មែរជាប់ខ្សែស្រឡាយចិន និងនៅក្នុងប៉ែកអាស៊ីជាច្រើនប្រទេស ប្រារព្ធពិធីបុណ្យសែនព្រះខែ ដែលនឹងខិត ជិតមកដល់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងមិនធ្លាប់មានពីមុនមកនោះ នៅឆ្នាំនេះផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងរៀបចំកម្មវិធី «ពិព័រណ៍បុណ្យសែនព្រះខែ» ដែលមានហាងនំល្បីៗចូលរួមដូចជាហាង Paradise Dynasty Cambodia, Jumbo Seafood, Three Bakery, Chip Mong Supermarket ,
September 16, 2023 - PR
សាល បាទី ជាជើងខ្លាំងមួយរូប កំពុងមានសន្ទុះការគាំទ្រកាន់តែខ្លាំងឡើងៗ ពីមួយវគ្គ ទៅមួយវគ្គ នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣។ កាលពីវគ្គផ្សាយផ្ទាល់សប្ដាហ៍ទី ៣ សន្ទុះនៃការគាំទ្រជើងខ្លាំងរូបនេះពីមហាជនហាក់មិនថមថយឡើយ ដោយលោកបានយកបទចម្រៀងផ្ទាល់ខ្លួន មានចំណងជើងថា «បេះដូងជាសាច់» យកមកប្រកួត និងធ្វើបានល្អខ្លាំង ទាំងទឹកដមសំឡេង ទាំងបច្ចេកទេសនៅក្នុងការច្រៀង ពោរពេញដោយទំនុកចិត្ត ទីបំផុតរូបគេអាចយកឈ្នះបេះដូងមហាជនឱ្យបោះឆ្នោតគាំទ្ររូបលោក ហើយអាចឆ្ពោះទៅកាន់វគ្គផ្សាយផ្ទាល់សប្ដាហ៍ទី ៤ នៅថ្ងៃអាទិត្យទី ១៧ កញ្ញានេះ។ ក្រោយច្រៀងចប់ Coach ឆន សុវណ្ណារាជ ដែលជាអ្នកបង្វឹកបង្ហាត់ដោយផ្ទាល់ បានពេញចិត្តជាខ្លាំង
September 16, 2023








