- Liny01
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវហើយខ្យល់គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានស្លាប់កើនដល់៤នាក់ និងសង្គ្រោះ៥នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ។ បើតាមសេចក្ដីរាយការណ៍, ក្នុងចំណោមអ្នកខ្យល់គហើយបញ្ជូនទៅសង្គ្រោះនោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់២នាក់ និងនៅមន្ទីរពេទ្យអង្គឌួងស្លាប់២នាក់។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស២នាក់ និងស្រី២នាក់) ហើយជនរងគ្រោះទាំង៤នាក់ មានអាយុច្រើន ហើយប្រហែលជាខ្សោយខ្លាំងទើបបណ្តាលឲ្យស្លាប់ពេលប្រជ្រៀតគ្នានៅទីនោះ។ សូមជម្រាបថា
January 23, 2025 - PR
ស្ថានទូតថៃប្រចាំកម្ពុជារួមសហការជាមួយបណ្ដាញអតីតនិស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand មានក្ដីសោមន្សសូមអញ្ជើញសិស្សនិស្សិត អ្នកដែលបញ្ចប់ការសិក្សា និងអ្នកដែលកំពុងស្វែងរកការងារនៅកម្ពុជាចូលរួមកម្មវិធីពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ “Thailand Education and Jobs Fair 2025” ឲ្យបានច្រើនកុះករ។ ក្នុងឆ្នាំនេះកម្មវិធីយើងរៀបចំឡើងក្រោមមូលបទ “រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ” ជាការអបអរខួបគម្រប់ ៧៥ ឆ្នាំនៃការស្ថាបនាទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ។ កម្មវិធីពិព័រណ៍ការសិក្សា និងការងារក្នុងឆ្នាំនេះនឹងបង្កើននូវឱកាសពិសេសសម្រាប់ការសិក្សា និងការងារ ពីបណ្ដាគ្រឹះស្ថានសិក្សា និងក្រុមហ៊ុនល្បីៗ និងឈានមុខគេជាច្រើនរបស់ប្រទេសថៃ។ ដោយបំណងល្អពីស្ថានទូតថៃ យើងសូមរំលឹកដល់អ្នកចូលរួមគ្រប់រូបថាសូមត្រៀមរៀបចំព្រឹត្តិបត្រពិន្ទុ និងប្រវត្តិរូបសង្ខេប (CV) ដើម្បីទទួលបាននូវឱកាសការសិក្សា
January 22, 2025 - PR
រថយន្តប្រភេទ SUV បានបន្តវិវឌ្ឍជាលំដាប់ជាមួយនឹងលក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិត អមដោយការរចនាទាន់សម័យ និងដំណើរការបើកបរកាន់តែប្រសើរឡើង។ ខណៈដែលបច្ចុប្បន្នមានរថយន្តប្រភេទ SUV 7កៅអី ចំនួនពីរម៉ូឌែលដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងទីផ្សាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះគឺ Maxus D60 និង Chevrolet Captiva។ រថយន្តទាំងពីរម៉ូឌែលនេះជារថយន្តប្រភេទ SUV 7-កៅអីដែលបំពេញតម្រូវការជាច្រើនសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងល្អសម្រាប់អ្នកបើកបរដែលកំពុងស្វែងរករថយន្តដែលមានផាសុកភាពខ្ពស់ និងអាចធ្វើដំណើរបែបផ្សងព្រេងជាមួយរថយន្ត SUV។ ស្របពេលដែលរថយន្តទាំងពីរម៉ូឌែលនេះគឺស្ថិតក្នុងប្រភេទតែមួយ ប៉ុន្តែមានលក្ខណៈខុសគ្នាលើការរចនារូបរាង, សមត្ថភាពនៃការបើកបរ, មុខងារប្រើប្រាស់ និងមានតម្លៃខុសគ្នាផងដែរ។ យើងក្រឡេកមើលភាពខុសគ្នាដែលមានលម្អិតដូចខាងក្រោម ដើម្បីជួយឱ្យអ្នកអាចជ្រើសរើសម៉ូឌែលមួយដែលសាកសមនឹងបំពេញតាមតម្រូវការរបស់អ្នក៖ 1. Maxus D60៖ រថយន្តនេះ បាន រចនាជារថយន្ត
January 22, 2025 - PR
ក្រុមហ៊ុន អិនស៊ី អិច បានរៀបចំកម្មវិធីដាក់បង្ហាញវត្តមានជាផ្លូវការរបស់ All-New Honda PCX ស៊េរីថ្មី2025 នៅក្នុងផ្សារទំនើប អ៊ីអនមលភ្នំពេញ ចាប់ពីនៅថ្ងៃទី17 ខែមករា ឆ្នាំ2025 រហូតដល់ទី 31 ខែមករា ឆ្នាំ2025 ។ក្នុងការដាក់បង្ហាញនេះផងដែរ ក្រុមហ៊ុនបានរៀបចំនូវកម្មវិធីពិសេសដោយអតិថិជនទាំងអស់អាចធ្វើការកក់ទុកមុននូវ All-New Honda PCX ២០២៥ ក្នុងតម្លៃពិសេសត្រឹមតែ 4,590$ ហើយបានទទួលបានកាដូរពិសេសបន្ថែមកាស SONY និងមួកសុវត្ថិភាព INDEX ដែលសរុបមានតម្លៃស្មើ 150$ (ចំនួនមានកំណត់)។ ហើយការផ្តល់ជូននេះមានតែក្នុងកម្មវិធីដាក់តាំងបង្ហាញតែប៉ុណ្ណោះ។ សម្រាប់ម៉ូឌែលហុងដា
January 21, 2025 - PR
(ភ្នំពេញ) ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥៖ កាលពីរាត្រីថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2025 មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី3 បានសាងកំណត់ត្រាថ្មីដ៏រំជើបរំជួលអស្ចារ្យគួរជាទីមោទកភាព ដែលបានធ្វើឱ្យ កក្រើក កោះពេជ្រ អង្រួន បេះដូង ហ្វេនៗដែល បានចូលរួមទស្សនាយ៉ាងច្រើនកកកុញក្រោមសំឡេងហ៊ោកញ្ជ្រៀវយ៉ាងកងរំពងស្វាគមន៍ វត្តមានរបស់កំពូលតារាចម្រៀង K-POP បីដួង គឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម Sistar
January 21, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាសន្តិសុខស្បៀង រាជរដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរយកចិត្តទុកដាក់លើពីរមុខព្រួញ អ្នកដាំដុះ អ្នកផលិត និងអ្នកប្រើប្រាស់។ នាឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការកង្វល់របស់គាត់ (កសិករ) គឺជាភាពត្រឹមត្រូវ ប៉ុន្ដែវាងុំ អ្នកដែលនៅរាប់ពាន់គីឡូ នៅក្រៅប្រទេសណុង អង្គួយចាក់ទឹក ចាក់ប្រេងដុតរាល់ថ្ងៃ ហើយសួរថា អ្នកណុងរស់នៅស្រុកក្រៅ
January 20, 2025 - PR
ភ្នំពេញ- ត្រៀម!!! អ្នកស្នេហាវិស័យតន្ត្រី ជាពិសេសហ្វេនៗរបស់ GANZBERG! ការទន្ទឹងរង់ចាំយ៉ាងអន្ទះសារជិតឈានដល់ទីបញ្ចប់ហើយ ព្រោះ ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិ GANZBERG Super Idol រដូវកាលទី3 នៅសល់តែ 2ថ្ងៃទៀតប៉ុណ្ណោះ! នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏អស្ចារ្យ និងធំបំផុតប្រចាំឆ្នាំ នឹងធ្វើឱ្យកក្រើកកោះពេជ្រអង្រួនបេះដូងអ្នកគាំទ្ររាប់ពាន់នាក់ក្រោមវត្តមានចូលរួមពីសំណាក់ក្រុមកំពូលតារាចម្រៀង K-POP រួមមានប្រុសស្អាត JU-NE និង DK មកពីក្រុម iKON និង HYOLYN មកពីក្រុម
January 16, 2025 - PR
«កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥» ជាសក្ខីភាពមួយក្នុងការលើកស្ទួយ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិន តាមរយៈការផ្តល់ជាវេទិកាដល់សិល្បៈករ សិល្បៈការនី មានឱកាសសម្តែងរបាំ ដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា និងរបាំបុរាណចិន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីបិទកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥។ ក្នុងឱកាសដ៏ឱឡារិកនោះដែរ សារព័ត៌មាន TNAOT បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់រួមមាន “អ្នកផ្សព្វផ្សាយវប្បធម៌ភាពយន្តឆ្នើមក្នុងឆ្នាំ២០២៤របស់សារព័ត៌មានត្នោត” “អ្នកផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបីឆ្នើមក្នុងឆ្នាំ២០២៤ របស់សារព័ត៌មានត្នោត” “របាំព្រះរាជទ្រព្យ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ល្ខោនស្រមោលស្បែកធំ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ល្បុក្កតោ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា”
January 14, 2025 - PR
ក្នុងកាយវិការបង្ហាញពីស្មារតីដ៏រស់រវើកអំពីសាមគ្គីភាពក្នុងសហគមន៍ អ្នកចូលរួមប្រមាណ ៨៥០នាក់ ដែលមានទាំងសមាជិកគ្រួសារ និងមិត្តភក្តិ របស់បុគ្គលិកនិងដៃគូអាជីវកម្មវីង បានមកជួបជុំគ្នានៅបុរីប៉េងហួតបឹងស្នោ ដើម្បីចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង “រត់ជាមួយ វីង ដើម្បីកុមារកម្ពុជា”។ រៀបចំឡើងដោយ វីង កម្មវិធីនេះធ្វើឡើងប្រកបដោយអត្ថន័យបំផុតដោយមានការច្របាច់បញ្ចូលគ្នានូវសកម្មភាពកីឡាដើម្បីសុខភាព និងការរួមចំណែកបរិច្ចាគជួយទ្រទ្រង់បេសកកម្មសង្គ្រោះជីវិតរបស់មន្ទីរពេទ្យកុមារអង្គរ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានសម្តែងការអរគុណទៅដល់អ្នកចូលរួម ដោយបានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន។ ការចូលរួមនេះនឹងជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងគោលបំណងលើកកម្ពស់បញ្ហាសុខភាព ពង្រឹងចំណងសហគមន៍ និងផ្តល់ការគាំទ្រ ទៅដល់កុមារដែលត្រូវការជំនួយបំផុត។ ការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះទៀតសោត ក៏បានផ្តល់ឱ្យអ្នកចូលរួមពង្រឹងនូវសុខុមាលភាពផ្ទាល់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុដ៏មានអត្ថន័យ ដោយបង្កើតបាននូវផលវិជ្ជមានយូរអង្វែងទៅដល់អាយុជីវិតកុមារជាច្រើនពាន់នាក់ផងដែរ។ ដោយមានការទទួលស្គាល់ពីការរួមចំណែកដ៏សំខាន់ចំពោះវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា
January 13, 2025 - PR
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ កម្មវិធី”រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីចិន២០២៥”ត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា។ ក្នុងសុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានមានប្រសាសន៍ថាពិធីបុណ្យចូលឆ្នាំប្រពៃណីចិនតំណាងឱ្យចក្ខុវិស័យដ៏ស្រស់ស្អាតនៃការជួបជុំគ្រួសា លាចាស់និងស្វាគមន៍ថ្មី និងបួងសួងឱ្យមានសុខភាពល្អ ហើយតំណាងឱ្យតម្លៃនៃការស្វែងរកភាពសុខដុមរមនានិងសុភមង្គល។ កាលពីឆ្នាំមុន ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ មិត្តភ័ក្តិកម្ពុជាក៏មានទំនៀមទម្លាប់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនផងដែរ ដូចជាការបិទពាក្យទំនឹមជូនពរឆ្នាំថ្មីចិនChunlian របាំនាគ និងម៉ុងសាយជាដើម សកម្មភាពអបអរទាំងនេះអាចរកឃើញស្ទើរតែនៅគ្រប់ទីកន្លែង។ អាចនិយាយបានថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពិធីបុណ្យរួមគ្នារវាងប្រជាជនចិន និងកម្ពុជា និងជានិមិត្តរូបដ៏សំខាន់នៃមិត្តភាពរវាងប្រជាជនទាំងពីរ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង
January 13, 2025








