Liny01
  • PR

    ភ្នំពេញ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥៖ ម៉ាកយីហោ New Era ដ៏ល្បីល្បាញទូទាំងសកលលោកមួយដែលគ្រប់គ្នាស្គាល់ថាជាយីហោមួក និងសម្លៀកបំពាក់ ដ៏ទាន់សម័យឈានមុខគេរួមទាំងមានដើមកំណើតពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះ ឥឡូវនេះមានវត្តមានក្នុងប្រទេសកម្ពុជាយើងហើយ ដោយការការបើកដំណើរការហាងជាលើកដំបូងបង្អស់ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ជាន់ទី១។ គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនៃការបើកដំណើរការហាងនេះដែរក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងដាក់ការពង្រីកម៉ាកយីហោរបស់ New Era នៅទូទាំងអាស៊ីអាគ្នេយ៍។ ក្នុងឱកាសនៃការបើកដំណើរការហាងនេះផងដែរ ឃើញថាទទួលបានចំណាប់អារម្មណ៏ជាច្រើនពីសំណាក់សិល្បៈករដ៏មានប្រជាប្រិយភាព តារារ៉េប អ្នកបង្កើតមាតិការ រួមទាំងតារាម៉ូដែល និងគាំទ្រទាំងអស់ដែរធ្វើឲ្យមានភាពរំជើបរំជួល ត្រេកអរជាខ្លាំង។ វត្តមានរបស់ពួកគាត់បានបង្កើតឲ្យមានបរិយាកាសដ៏រស់រវើក ដោយបង្ហាញពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់ម៉ាកយីហោ New

    January 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៩០០រៀល ក្នុង១លីត្រ។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

    January 11, 2025
  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល បានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍនាំចូលមុខទំនិញសាច់បង្កក ជំហានទី៣ ចំនួន ១៥ ក្រុមហ៊ុនបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក។ នេះបើយោងតាមការចុះផ្សាយនៅក្នុងឆាណែលតេឡេក្រាម ឯកសារមន្រ្តីសាធារណៈ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ។ សូមអានសេចក្ដីប្រកាសជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅខាងក្រោម៖

    January 11, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ដើម្បីបំផុសចលនាលែងកូនត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន និងឲ្យក្លាយជាប្រពៃណី ក្នុងការបញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញក្នុងពិធីលែងកូនត្រីចម្រុះចំនួន២៧ ០០០កូន ចូលក្នុងទំនប់អូរតេធិបតី ស្ថិតនៅភូមិឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំលែងកូនត្រី ចូលក្នុងទំនប់អូរតេធិបតីនាពេលនេះ ដើម្បីធ្វើយ៉ាងណា បង្កើនផលត្រី

    January 11, 2025
  • PR

    មិនខុសទេ នៅសល់តែ 1 ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃប្រារព្ធព្រឹត្តិការណ៍ “រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ឆ្នាំ ២០២៥ ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជាហើយ ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសារព័ត៌មានត្នោត និងសហការរៀបចំដោយ ផ្សារទំនើប ជីប ម៉ុង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា ក្រសួងព័ត៌មានកម្ពុជា ហើយមានចូលរួមគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា។ ព្រឹត្តិការណ៍វប្បធម៌អបអរ បុណ្យចូលឆ្នាំចិន២០២៥ ដ៏អស្ចារ្យនេះ នឹងរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ពីថ្ងៃទី១១ ដល់១២ ខែមករា។ ព្រឹត្តិការណ៍នេះ នឹងនាំមកជូនអ្នកនូវកម្មវិធីសម្តែងប្រពៃណីរបស់បុណ្យចូលឆ្នាំថ្មីចិនដ៏សម្បូរបែប មានដូចជាការសម្តែងរបាំនាគ ម៉ុងសាយ

    January 10, 2025
  • PR

    ភ្នំពេញ – នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 ក្រុមហ៊ុន GANZBERG នឹងមក នូវ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3 នៅ កោះពេជ្រ កណ្ដាល រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏កក្រើកនេះ នឹងមានវត្តមានចូលរួមសម្ដែងពី ក្រុមតារាចម្រៀងកូរ៉េ K-POP និងតារាចម្រៀងល្បីៗក្នុងស្រុក ជាច្រើនរូបទៀត។ ដោយសារទទួលបានការគាំទ្រយ៉ាងសម្បើមជាប់ៗគ្នាក្នុងឆ្នាំ2024 កន្លងទៅ ក្រុមហ៊ុន GANZBERG បានសម្រេចរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក GANZBERG

    January 10, 2025
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្រោយផ្ទុះការចាប់អារម្មណ៍ និងវែកញែកជាច្រើនលើបណ្ដាញសង្គមចំពោះវិដេអូរបស់លោកជំទាវលក់អនឡាញម្នាក់ទៅញ៉ាំការមានរថយន្តសឺរ៉ែនបើកផ្លូវ ពេលនេះឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់​ ។ យោងតាមការបង្ហោះនៅលើផេក Pheng Vannak News បានឱ្យដឹងដូច្នេះថា៖ « នោះ​វីវរហើយ ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យស្រាវជ្រាវ និងឃាត់រថយន្តសឺរ៉ែន ផ្លាកលេខ ខ.ម ដែលអូសក្បួនរថយន្តឈ្មួញអនឡាញ យកមកអនុវត្តច្បាប់​ »៕ ប្រភព៖ គណនីហ្វេសប៊ុក Pheng Vannak

    January 10, 2025
  • PR

    ឆ្នាំថ្មី EXPREZ នាំលាភ នាំសំណាងធំជូនអតិថិជនផ្អើលក្រុងព្រះសីហនុនាថ្ងៃ Countdown ទី៣១ ខែធ្នូ ២០២៥។ អ្នកឈ្នះមហាសំណាងរង្វាន់ធំទឹកប្រាក់ 9999$ ទី១ លោក ថៃ ស៊ីម៉ាក់ ក្រៅពីយកទឹកប្រាក់ទៅផ្គត់ផ្គង់ជីវភាព និងសងបំណុលគេ ជាមួយអារម្មណ៍រំភើបត្រេកអរ លោកមានទឹកចិត្តជួយសង្គមបានដកទឹកប្រាក់មួយផ្នែក 999$ បរិច្ចាគទៅកាន់មន្ទីរពេទ្យខ្វះខាត។ ដោយមើលឃើញពីទឹកចិត្តខ្មែរជួយខ្មែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថានិក និងប្រធានក្រុមអង្គនាយករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយតាមរយៈសកម្មភាពផ្សេងៗរបស់សង្គមផ្ទាល់ បានសម្រេចចិត្តជូយឧបត្ថម្ភទឹកប្រាក់បង្គ្រប់ចំនួន 9999$។ ក្នុងនោះបងប្អូនល្អ ៣នាក់ដឹកដៃគ្នាមកតម្រង់ជួរចាប់យកលាភសំណាងពីភេសជ្ជៈ EXPREZ

    January 8, 2025
  • PR

    នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញការធ្វើសកម្មភាពបរិស្ថាននៅទូទាំងប្រទេស។ ពិធីចុះអនុស្សររណៈនេះដែរ ត្រូវបានប្រព្រឹត្តឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata លោក Ziad Shatara ផ្ទាល់ រួមជាមួយនឹងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសផ្សេងទៀត មកពីស្ថាប័នទាំងពីរផងដែរ។ ការចុះអនុស្សរណៈនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ ក្រុមហ៊ុន Smart Axiata

    January 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើងទូទាំងប្រទេសបានជាង ៥០ករណី និងឃាត់ខ្លួនបានក្រុមក្មេងទំនើងបានជិត២០០នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ បើតាមលោកបណ្ឌិត មូលដ្ឋានដែលមានករណីក្មេងទំនើងត្រូវបានបង្ក្រាបច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង កំពត កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ កណ្ដាល ពោធិ៍សាត់ ស្វាយរៀង កំពង់ធំ ក្រចេះ និងខេត្តតាកែវ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាននោះ

    December 31, 2024