- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ បឹងទន្លេសាប-កំពង់ហ្លួង យើងឃើញថា បើធៀបកម្ពស់ទឹក ទៅហ្នឹងម្សិលមិញ មានការហក់ឡើងតែបន្ដិចបន្ដួចប៉ុណ្ណោះ៕ សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក
August 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាល ៣៦៣រូប។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងព័ត៌មាន
August 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ១២រូប។ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖
August 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ មានវីដេអូមួយផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីបុរសម្នាក់បានប្រើប្រាស់អំពើហិង្សា និងប្រើពាក្យសម្ដីអសុរោះទៅលើនារីម្នាក់ និងបានវាយគ្នាផ្អើលពេញផ្លូវ គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់លើ តែប៉ុណ្ណោះ។ ជុំវិញករណីខាងលើ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ក៏បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនីតិវិធី។ ប៉ុន្ដែមកទល់ពេលនេះ យើងពុំទាន់ឃើញវត្តមានជនបង្កចូលខ្លួនមកដោះស្រាយនៅឡើយទេ ដោយប្អូនស្រី ដែលទទួលរងអំពើហិ.ង្សា បានសរសេររៀបរាប់ឱ្យដឹងថា៖ «ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងអស់គ្នាដើម្បីស្វែងរកលោកពូដែលបានវាយមកលើនាងខ្ញុំនៅថ្ងៃ ២៥ សីហា ២០២៣ ដោយសារបញ្ហារឿងម៉ូតូសាចទឹកដែលបានកើតទ្បើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បច្ចុប្បន្នលោកពូពុំទាន់បានចូលខ្លួនមកដោះស្រាយនិងផ្តល់ភាពយុត្តិធម៌ដល់រូបនាងខ្ញុំតាមផ្លូវច្បាប់នៅឡើយទេ ដូច្នេះបើបងប្អូនបានឃើញរឺស្គាល់លោកពូសូមផ្តល់ដំណឹងមកកាន់នាងខ្ញុំរឺខាងបងអ្នកសារព័ត៌មានរឺបងសមត្ថកិច្ច»៕ អត្ថបទ៖ និស្ស័យ ប្រភព៖ Pisey Chenda Meas
August 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ស្ដីពីការផ្អាកដំណើរការស្រឡាងចម្លងកោះពេជ្រ-កោះនរា ភ្នំពេញ-ជ្រោយចង្វារ និងប្ដូរទិសដៅចូលចត កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ក្នុងពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣។ បានបន្ថែមទៀតថា កំពង់ចម្លងយើងខ្ញុំមានកិត្តិយស សូមជម្រាបជូន ឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសាធារណៈជន មេត្ដាជ្រាបថា៖ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧ ខាងមុខ កំពង់ចម្លងកោះពេជ្រ-កោះនរា និងភ្នំពេញ-ជ្រោយចង្វារ(សុខា) នឹងត្រូវផ្អាកដំណើរការចម្លងចាប់ពីម៉ោង ៥ព្រឹក រហូតចប់កម្មវិធី។
August 20, 2023 - សិល្បៈ
(ភ្នំពេញ)៖ កាលពីយប់មិញនេះ យើងបានដឹងហើយថាមានការប្រកួត Miss Grand Cambodia 2023 ត្រូវជាថ្ងៃគម្រប់ខួបលើកទី ១០ដែលបង្កើតកម្មវិធីនេះឡើង។ ដោយឡែកយើងក៏បានរកឃើញម្ចាស់គ្រងមកុដដ៏ស្រស់ស្អាតនេះហើយ គឺបានទៅលើ Miss Grand ភ្នំពេញ កញ្ញា ភឹម ស្រីនោ ហៅកាត់ថា Na No ដោយរូបនាងមានសម្រស់ស្រស់ស្អាតលេចធ្លោ ថែមទាំងមានសមត្ថភាពឆ្លើយសំនួរបានយ៉ាងល្អ ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មា ព្រមទាំងមានហ្វេនៗជាច្រើន បានមកគាំទ្ររូបនាង ជាពិសេស កញ្ញា ភឹម ស្រីនោ ហៅកាត់ថា Nano is the real
August 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការបំពេញការងាររបស់នាយករដ្ឋមន្ត្រី។ បើយោងតាមការចុះផ្សាយព័ត៌មានពី Freshnews។ ប្រមុខការទូតចិន លោក វ៉ាង យី ដែលមានវ័យ៦៩ឆ្នាំ បានអញ្ជើញមកដល់កម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ពេលមកដល់កម្ពុជាភ្លាម នៅថ្ងៃម្សិលមិញលោក វ៉ាង យី បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្ត្រី
August 13, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំទ្វេភាគីក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយសហប្រធាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្ដម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់មកឱ្យកម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈរហូតមកទល់បច្ចុប្បន្ន ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ
August 13, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានបើកប្រតិបត្ដិការបង្ក្រាបករណីចាប់ជំរិត រវាងជនជាតិចិន ទារប្រាក់១លានដុល្លារ ដោយជនដៃដល់២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈជនរងគ្រោះម្នាក់ ត្រូវបានជួយសង្គ្រោះ។ នេះបើតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នេះបើយោងតាមការចុះផ្សាយព័ត៌មានពី Freshnews។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០នាទីព្រឹក មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត
August 13, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ក្នុងខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយបានរៀបចំដាក់ឱ្យប្រើប្រាស់ដើម្បីរក្សាបរិស្ថាន និងគុណភាពទឹកសមុទ្រ នៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ. ឆ. ក.)។ បើយោងតាមការចុះផ្សាយព៍ត៌មានពី Freshnews។ កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គ.អ. ឆ. ក. រួមជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង
August 13, 2023









