Nisaiy KN
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ បឹងទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖ អត្ថបទ៖ និស្ស័យ

    August 13, 2023
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យលេខ ១៦០អនក្រ.បក ស្ដីពីការកែប្រែតំបន់ការពារទេសភាពអាងត្រពាំងថ្ម ដែលមានផ្ទៃដីទំហំ១២ ៦៥០(មួយម៉ឺនពីរពាន់ប្រាំមួយរយហាសិប)ហិចតា មកផ្ទៃដីទំហំ២៤ ២១២(ពីរម៉ឺនបួនពាន់ពីររយដប់ពីរ)ហិចតា ស្ថិតនៅក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ។ ផ្ទៃដីតំបន់ការពាររត៣ត្រពាងថ្មខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដី១២ ៦៥០(មួយម៉ឺនពីរពាន់ប្រាំមួយរយហាសិប)ហិចតា ដែលមានចែងក្នុងអនុក្រឹត្យលេខ ១០០អនក្រ.បក ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ដីពីការបង្កើតតំបន់ការពារទេសភាពអាងត្រពាំងថ្ម និងផ្នែកខ្លះនៃរបៀបអភិរក្សជីវៈចម្រុះ ឧត្ដរ ដែលមានផ្ទៃដីទំហំ១១ ៥៦២(មួយម៉ឺនមួយពាន់ប្រាំរយហុនសិបពីរ)ហិចតា ដូចមានចែងក្នុងអនុក្រឹត្យលេខ ០៧អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើតរបៀបអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ ការបង្កើតអនុក្រឹត្យនេះ ក្នុងគោលបំណងដូចខាងក្រោម៖

    August 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ Freshnews។ នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។ សម្តេចតេជោ ហ៊ុន សែន

    August 6, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបង្ហោះអំពី អនុក្រឹត្យ ១៤៤ អនក្រ.បក ស្តីពីការបង្កើតតំបន់ការពារទេសភាពបាកាន ដែលមានផ្ទៃដីទំហំ៣៨ ៤៣០(បីម៉ឺនប្រាំបីពាន់បួនរយសាមសិប)ហិចតា ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកបាកាននិងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ការបង្កើតអនុក្រឹត្យនេះ មានគោលបំណងដូចតទៅ៖ -ធានាថែរក្សានិងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌ -ផ្ដល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្ដរភាព -រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ -បង្កើនតួនាទីអេកូឡូស៊ីសម្រាប់ផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់ -បង្កើននិងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ -លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ការពារទេសភាពបាកាន៕ អត្ថបទ៖និស្ស័យ ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

    August 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88​ BEAUTY ចំនួន១១ទីតាំងនៅទូទាំងប្រទេស ហើយបន្តស្វែងរកទីតាំងដទៃទៀត ដើម្បីបិទចោល។ វិធានការនេះ បានធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលថែរក្សាសម្ផស្ស បានបង្កបញ្ហាដល់ភរិយាលោក ពែកមី ដែលស្វែងរកសេវាថែរក្សាសម្ផស្សនៅមជ្ឈមណ្ឌលនេះ។ នេះបើយោងតាមការចុះផ្សាយព័ត៌មានពី Freshnews។ កាលពីយប់ថ្ងៃទី៥ ខែសីហា ក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមកក្រសួង បានចេញសេចក្តី​សម្រេចឱ្យមជ្ឈមណ្ឌលនេះ បើកអាជីវកម្មតែមួយទីតាំង ស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែម្ចាស់មជ្ឈមណ្ឌល មិនបានគោរពត្រឹមត្រូវតាម​លក្ខខណ្ឌបច្ចេកទេស ហើយរំលោភលើសេចក្តីសម្រេចរបស់ក្រសួង ដោយបានលួចបើកសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្សជាច្រើនកន្លែងផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីក្រសួង។ ទន្ទឹមនឹងការបិទទីតាំងទាំង១១

    August 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងពិសេស ទាក់ទងដល់ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងពិតជាមានតម្រូវការ ដើម្បីប្រមូលនូវធាតុចូលទាំងអស់ នៃបណ្តាបក្សនយោបាយ បើទោះបីបក្សនយោបាយមានសន្លឹកឆ្នោត មានអាសនៈក្នុងសភា ឬគណបក្សនយោបាយគ្មានអាសនៈនៅក្នុងសភា ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ ក្នុងន័យនេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងត្រូវរៀបចំឱ្យមាន នៅក្នុងនីតិកាលទី៧ ជាបន្តទៀត»។ សម្តេចបន្តថា​ បើយោងតាមព្រះរាជក្រឹត្យអាណត្តិ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏នឹងចប់នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានបញ្ចប់អាណត្តិ ហើយរាជរដ្ឋាភិបាលថ្មី ក៏នឹងត្រូវធ្វើព្រះរាជក្រឹត្យ

    July 30, 2023
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅមានករណីឆេះភោជនីយដ្ឋានពន្លឺថ្មី ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ឆេះអស់ខូចខាត ទ្រព្យសម្បត្តិប្រមាណជា៥០ម៉ឺនដុល្លារ(អាមេរិក) នៅពេលនេះបានរកឃើញជនបង្កហើយ គឺជាចៅបង្កើតរបស់ខ្លួន នេះបើយោងតាមការបង្ហោះព័ត៌មានឲ្យដឹងនៅលើផេករបស់ ឯកឧត្ដម ខៀវ កញ្ញារិទ្ធិ ខ្លឹមសារទាំងស្រុង៖”សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីមេត្តាជ្រាប៖ ករណីឆេះហាងភោជនីយដ្ឋានពន្លឺថ្មី ( តាទ្រី ) សមត្ថកិច្ចចាប់បានជនបង្កហើយ ខេត្តរតនគិរី៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានចាប់ចៅប្រុសបង្កើតរបស់ថៅកែហាងភោជនីយដ្ឋានពន្លឺថ្មី នៅក្រុងបានលុង បន្ទាប់ពីចៅប្រុសរូបនេះជាអ្នកដុតហាងបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោ សន្ធៅ ខូចខាតស្ទើរអស់តែទាំងស្រុងដោយគិតជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ(អាមេរិក)។ លោក តេង សាវុធ នាយការិយាល័យព្រហ្ម

    July 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្រមាណជាង ៣លាននាក់ហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីសម្តែងមតិជ្រើសរើសមេដឹកនាំ។ ក្នុងនោះក៏មានការចូលរួមដោយគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ អញ្ជើញទៅសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅតាមមណ្ឌលបោះឆ្នោតនានា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងព័ត៌មាន

    July 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅសល់តែ៨ថ្ងៃទៀតបុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់ហើយ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហាញអំពីគំនូសសន្លឹកឆ្នោតមិនបានការផងដែរ៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងព័ត៌មាន

    July 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍ថ្មីមួយបាននិយាយថា លំហូរនៃការផ្ញើប្រាក់នៅកម្ពុជាពីពលករទៅបរទេសគឺខ្ពស់បំផុត ជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសហ្វីលីពីន និងវៀតណាម ដែលជាចំណែកនៃផលិតផលក្នុងស្រុកសរុប(GDP)កាលពីឆ្នាំមុន។ បានបន្ថែមទៀតថា របាយការណ៍របស់វិទ្យាស្ថាន ADB អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងអង្គការពលកម្មអន្តរជាតិ បានប៉ាន់ប្រមាណថា ការផ្ញើប្រាក់មកកម្ពុជាបានកើនឡើង ៨ ភាគរយធៀបទៅនឹងឆ្នាំមុនរហូតដល់ ១.២៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ នោះគឺច្រើនជាង ៨០ ភាគរយនៃកម្រិតការផ្ញើប្រាក់មុនផ្ទុះជំងឺកូវីដ ដែលឡើងដល់កម្រិត ១.៥៣ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ នៅពេលដែលជំងឺរាតត្បាតកាន់តែរីកចម្រើន ការផ្ទេរប្រាក់មកកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ១.២៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ និងទាបបំផុតចំនួន ១.១៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។

    July 2, 2023