Nisaiy KN
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានអោយដឹងថា៖”មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ឱ្យដឹង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តាមប្រព័ន្ធតេឡេក្រាមថា សម្រាប់អាណត្តិរាជរដ្ឋាភិបាលថ្មីនេះក្រសួងនឹងធ្វើការលុបបំបាត់ភាពមិនប្រក្រតីនៅក្នុងវិស័យតុលាការក្នុងនោះរួមទាំង អំពើពុករលួយផងដែរ។ ការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បែបនេះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ចេញសារមួយខ្លីយ៉ាងដូច្នេះថា៖ «ចាប់ពីពេលនេះតទៅដាច់ខាតមិនអត់ឱនឱ្យចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជីណាដែលប្រព្រឹត្តអំពើពុករលួយឡើយ»។ លោកបានបន្ថែមទៀតថា៖ “ពាក់ព័ន្ធនឹងការលើកឡើងនេះឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា៖ «យើងធ្វើមិនសំដៅតែទៅលើអំពើពុករលួយនោះទេ គឺរាល់ភាពមិនប្រក្រតីនៅតាមតុលាការដូចពាក់ព័ន្ធការដឹកនាំ ការគ្រប់គ្រង និងភាពមិនប្រក្រតីក្នុងការដោះស្រាយសំណុំរឿងជាដើម។ល។ អីចឹងគឹថាត្រូវតែប្រឈមមុខនឹងក្រសួងយុត្តិធម៌ហើយ»។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា នៅពេលក្រុមការងារ ក្រសួងយុត្តិធម៌រកឃើញនូវភាពមិនប្រក្រ តីនៅក្នុងស្ថាប័នតុលាការ ដូចអ្វីដែលលើកឡើងមែននោះគឺអ្នកដែលធ្វើនឹងត្រូវទទួលខុសត្រូវ។ អ្នកដែលទទួលខុសត្រូវនឹងត្រូវរងទណ្ឌកម្មមួយចំនួនដូចជាទណ្ឌកម្មវិន័យ ការទទួលខុសត្រូវច្បាប់ករណីបានប្រព្រឹត្តអំពើពុករលួយ ឬប្រព្រឹត្តបទល្មើស នានាដែលមានចែងក្នុងច្បាប់។” ទន្ទឹមនេះ

    September 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តដល់ប្រជាកសិករដែលមានដីតូចតាច សូមងាកមកផលិតស្រូវពូជផ្ការំដួល និងសែនក្រអូបដើម្បីបង្កើនប្រាក់ចំណេញ ការស្ទូងដោយដៃ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ បានអោយដឹងថា៖” ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តដល់ប្រជាកសិករអ្នកផលិតស្រូវពូជសែនក្រអូប០១ និងផ្ការំដួលស្ទូងដោយដៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានធ្វើការលើកទឹកចិត្តដល់ប្រជាកសិករដែលមានដីតូចតាច សូមងាកមកផលិតស្រូវពូជផ្ការំដួលនិងសែនក្រអូបដើម្បីបង្កើនប្រាក់ចំណេញ៖ ១) ស្រែផលិតស្រូវពូជនៅលើដីតូច អាចប្រើកម្លាំងគ្រួសារ និងសហការគ្នាស្ទូងដោយដៃបាន។ ការស្ទូងដោយម៉ាស៊ីននឹងជួយដោះស្រាយបញ្ហាកម្លាំងពលកម្ម។ ២)ប្រើប្រាស់ពូជតិចជាង ៣)កាត់បន្ថយចំណាយលើការបាញ់ថ្នាំស្មៅ ៤)កាត់បន្ថយការប្រើទឹក

    September 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ បឹងទន្លេសាប-កំពង់ហ្លួង។ យ៉ាងណាមិញ យើងសង្កេតឃើញថា កម្ពស់ទឹកនៅតែបន្ដកើនឡើងជាបន្ដបន្ទាប់៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry

    September 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារពិសេសមួយ ដោយណែនាំឱ្យរដ្ឋមន្រ្តីបណ្តាក្រសួងដែលមិនទាន់បែងចែកភារកិច្ចជូនថ្នាក់ដឹកទាំងអស់ ត្រូវប្រញាប់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឲ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។ សារសម្លេង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំ៣ចំណុច៖ ទី១៖ ចំពោះក្រសួងដែលមិនទាន់បែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរូសរាន់ធ្វើឱ្យចប់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាព ទាំងលើការដឹកនាំ ទាំងលើការអនុវត្តការងាររបស់ក្រសួងស្ថាប័ន។ ទី២៖ ក្នុងការកំណត់ការបែងចែងភារកិច្ចជូនថ្នាក់ដឹកនាំនេះ ត្រូវបែងចែកឱ្យបានច្បាស់លាស់រវាងការដឹកនាំខាងនយោបាយ និងការដឹកនាំខាងបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពស្ថាប័ន និងប្រសិទ្ធភាពការងារ ដោយចៀសវាងការលូកដៃ ក្នុងការដឹកនាំផ្ទាល់លើការងាររបស់អង្គភាពជំនាញរបស់ក្រសួងស្ថាប័ន

    September 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្នុងចន្លោះម៉ោង ១៤:០០នាទីរសៀល ដល់ម៉ោង ១៨:៣០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី អនុស្ថានីយទី៣ (GS3-F15) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង បើយោងតាមការផុសនៅក្នុងផេក អគ្គិសនីកម្ពុជា។ ដោយខាង​អគ្គិសនីកម្ពុជា បានជូនដំណឹងថា៖ “នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចន្លោះម៉ោង ១៤:០០នាទីរសៀល ដល់ម៉ោង ១៨:៣០នាទីល្ងាច អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី អនុស្ថានីយទី៣ (GS3-F15) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២)

    September 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨។ ស្ថានីយទាំង៨រួមមាន៖ ទី១៖ ទន្លេមេគង្គ-ស្ទឹងត្រែង ទី២៖ ទន្លេមេគង្គ-ក្រចេះ ទី៣៖ ទន្លេមេគង្គ-កំពង់ចាម ទី៤៖ ទន្លេបាសាក់-ចតុមុខ ទី៥៖ ទន្លេមេគង្គ-អ្នកលឿង ទី៦៖ ទន្លេបាសាក់-កោះខែល ទី៧៖ ទន្លេសាប-ព្រែកក្តាម និងទី៨៖ បឹងទន្លេសាប-កំពង់ហ្លួង យើងឃើញថា បើធៀបកម្ពស់ទឹក ទៅហ្នឹងម្សិលមិញ មានការហក់ឡើងតែបន្ដិចបន្ដួចប៉ុណ្ណោះ៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងធនធានទឹក

    September 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ​ បញ្ជាក់ឲ្យដឹងថា​ ក្នុងមួយឆ្នាំក្រុមហ៊ុន Meta (Facebook) ទទួលបានប្រាក់ចំណេញពីប្រទេសកម្ពុជាជាង ២០០ លានដុល្លារ បើយោងតាមការបង្ហោះសារផ្ទាល់ចេញពីផេករបស់ សម្ដេច ខ្លឹមសារទាំងមូលមានខ្លឹមសារថា៖ “បងប្អូនជនរួមជាតិជាទីស្រឡាញ់!ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញ គួបផ្សំជាមួយtwitter,YouTube,TikTok,Telegram ,instagram,បន្ទាប់ពីក្រុមហ៊ុនFacebookទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៍មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្ស មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស ២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន ១០ភាគរយ ដែលមានទឹកប្រាក់លើស ២០លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។ ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ ការសម្រេចប្រើ ឬមិនប្រើFacebook គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។

    September 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់កាលពីយប់ ថ្ងៃទី០២ ខែកញ្ញា ថា គោរមងារ «សម្តេច» បានផ្សារភ្ជាប់ទៅនឹងប្រពៃណីរបស់កម្ពុជាយើងតាំងពីបុរាណកាលមកម្ល៉េះ ដូចគ្នានឹងគោរមងារ «ឧកញ៉ា» ផងដែរ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ ១ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨ ចុះថ្ងៃទី ២កញ្ញា២០២៣ របស់ព្រះមហាក្សត្រ។ ពីអំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា

    September 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យើងបានដឹងហើយថាសត្វត្មាត ជាប្រភេទពូជសត្វកម្រ ដែលទទួលរងការគំរាមកំហែងអាចឈានទៅដល់ការផុតពូជ តែយ៉ាងណាមិញ ចំពោះសត្វកម្រនេះ លោកអ្នកអាចឃើញនៅក្នុងខេត្តចំនួនប្រាំគឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងរតនគិរី។ នេះបើយោងតាមប្រភពពី ក្រុមប្រមាញ់រូបភាពជីវចម្រុះកម្ពុជា បានបង្ហោះថា៖ “#អបអរសាទរទិវាសត្វត្មាតអន្តរជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ សត្វត្មាតចំនួនបីប្រភេទដូចជា៖ ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង កំពុងរស់នៅប្រទេសកម្ពុជា ដែលជាសត្វដ៏កម្រនេះបាននិងកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរឈានទៅដល់ការជិតផុតពូជ។ លោកអ្នកអាចឃើញសត្វត្មាតទាំងនោះនៅក្នុងខេត្តចំនួនប្រាំគឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងរតនគិរី”៕ អត្ថបទ៖ និស្ស័យ ប្រភព៖

    September 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីក្មេងស្ទាវមួយក្រុមមានគ្នា ៥ ទៅ ៦នាក់បានប្រើប្រាស់អំពើហិង្សា ទៅលើនារីម្នាក់ និងមិត្តភក្ដិ ផ្អើលពេញហាងលក់តែទឹកដោះគោមួយកន្លែង ដោយគ្មានមូលហេតុ។ សូមជម្រាបជូនថា កាលល្ងាចម្សិលមិញនេះ ប្រភពវីដេអូមួយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Favney បានបង្ហោះផ្ទុះការចែករំលែកយ៉ាងព្រោងព្រាត ដោយម្ចាស់គណនីនោះបានសរសេររៀបរាប់ឱ្យដឹងថា៖”ពេលវេលាម៉ោង 3:20pm នេះជា video ក្មេងស្ទាវ5 6នាក់ចូលមកវ៉ៃពួកខ្ញុំនឹងមិត្តភក្កិនៅហាង milktea មួយកន្លែងដោយគ្មានមូលហេតុខ្ញុំបានយកវីដេអូនេះទៅដាក់ពាក្យបណ្តឹងរួចហេីយប៉ុន្តែ ប៉ូលីសគាត់ថាទាល់ទេរកឈ្មោះក្មេងស្ទាវ ប៉ុន្មាននាក់នឹងបានគាត់ធ្វេីការកេីត! តេីអោយខ្ញុំទៅរកយ៉ាងមិចបេីពួកខ្ញុំមិនដែរស្គាល់ពួកគាត់ផងនឹងចុះបេីសិនជាចោឆក់ខ្ញុំហេីយខ្ញុំទៅប្តឹងប៉ូលីសតេីខ្ញុំត្រូវរកឈ្មោះចោរសិនមែនទេ?សូមអាជ្ញាធរទាំអស់ជួយរកយុត្តិធម៍ជូននាងខ្ញុំរួមទាំងមិត្តភក្កិផង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ”។ ម្ចាស់សាមីខ្លួនក៏បាន បន្ថែមទៀតថា៖ “បញ្ជាក់:រឿងមុនកេីតហេតុគឺខ្ញុំបានចេញពីបន្ទប់ទឹកបិទទ្វាជ្រុលដៃបន្តិចរួចមកម្នាក់ស្រីនោះក៏និយាយថា«ថីនឹង»ខ្ញុំក៏សួវិញថាគាត់និយាយអីគេគាត់ក៏ឆ្លេីយវិញថាខ្ញុំស្រូបដាក់ខ្លួនមេសខ្ញុំមិនចង់មានរឿងច្រេីនក៏ដេីរមកកន្លែងអង្គុយវិញស្រាប់តែមួយសន្ទុះក្រោយមកម្នាក់ស្រីនឹងក៏ខលហៅសង្សានឹងប្រុសៗ4-5នាក់ មកវ៉ៃពួកខ្ញុំតែម្តង”។

    August 27, 2023