Nisaiy KN
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រី បច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកតាមសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុង ភូមិសាស្ត្រខេត្ត កំពង់ស្ពឺ។ បានបន្ថែមទៀតថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីរួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យ ស្ថានភាព ទឹកតាមស្ទឹងព្រែកត្នោតនៅតាមអាងទឹកធំៗ មួយចំនួនដូចជា ស្ថានីយពាមឃ្លៃ ស្ថិតក្នុងឃុំទំព័រមាស សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងឃុំ កាហែង ស្រុកសំរោងទង ទ្វារទឹកទំនប់តាសាល ស្ថិតក្នុង

    October 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ដែលមានកម្រិតខ្សោយទៅមធ្យម ដែលគ្របដណ្តប់លើផ្ទៃដី។ ដោយប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យម ដែលលាតសន្ធឹងពីប្រទេសចិន អូសបន្លាយដល់ប្រទេសថៃផ្នែកខាងលើ និងសមុទ្រចិនភាគខាងត្បូង បានរលាយបាត់។ ទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតី ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) និងនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តបលើឈូងសមុទ្រថៃ បានកើនឥទ្ធិពលខ្លាំង។ កត្តាទាំងនេះធ្វើឱ្យមានប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយ នឹងគ្របដណ្តប់ពីលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី២២

    October 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើត «ក្រសួងអធិការកិច្ច»។ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅរួចរាល់ហើយ៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងព័ត៌មាន

    October 8, 2023
  • PR

    (ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរៀបចំធ្វើសន្និសិទសារព័ត៌មានស្តីពី «ខួប១ឆ្នាំរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល» ក្រោមវត្តមាន លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ

    October 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិត និងពលរដ្ឋកម្ពុជា នៅប្រទេសអ៊ីស្រាអែល។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសទាំងស្រុង៖ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងព័ត៌មាន

    October 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។ ក្រសួងបានជូនដំណឹងថា នៅក្នុងថ្ងៃបន្តបន្ទាប់នេះប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។។ ដោយឡែក ព្យុះទី១៤ ឈ្មោះ កយនុយ «Koinu» បាននិងកំពុងស្ថិតនៅភាគខាងលើសមុទ្រចិនខាងត្បូង។ តាមការព្យាករ ព្យុះនេះនឹងដើរចូលទៅដល់ឈូងតុងកឹង នៅថ្ងៃទី១១ ខែតុលា មុននឹងថមថយឥទ្ធិពលជាលំដាប់ ព្យុះនេះពុំមានឥទ្ធិពលមកដល់កម្ពុជាទេ។ បានបន្ថែមទៀតថា ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា រាជធានីភ្នំពេញ

    October 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មាននិស្សិតខ្មែរម្នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។   សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។ ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន

    October 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តាមការផុសផ្សាយនៅក្នុងគណនីផេកផ្ទាក់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កុមារា តាំង សីហា អាយុ4ឆ្នាំ រស់នៅភូមិព្រៃភ្ងាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង មានបញ្ហាស្បែកក្រហម ពងទឹកថ្លា និងរបក តាំងពី មានអាយុ ១សប្តាហ៍ ព្រមទាំងមានបញ្ហាម្រាមជើងស្អិតជាប់គ្នា និងជ្រុះក្រចកតាំងពីអាយុបាន៥ខែ មកម៉្លេះ។ ឪពុកម្តាយ រួមជាមួយសប្បុរសជន បាននាំក្មួយប្រុសទៅរកការព្យាបាល តាំងតែកាលពីដើមខែសីហាកន្លងមក ប៉ុន្តែមានការធូរស្បេីយតិចតួចបំផុត ជាមួយគ្នាដោយសារខ្វះខាតលទ្ធភាពទើបពុំអាចបន្តព្យាបាលបាន។ បានបន្ថែមទៀតថា

    October 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគឿងផ្ទុះ (មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ តាមរយៈសេចក្តីជូនដំណឹងដែលណ្តាញព័ត៌មាន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានឱ្យដឹងថា យោងតាមសេចក្ដីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿន ខ្សោយ បានធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្តបន្ទាប់ ដែលធ្វើឱ្យរាជធានី-ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។ ក្នុងពេល និងក្រោយពេលទឹកជំនន់

    October 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។ បានបន្ដថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់នុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែតុលា ឆ្នាំ២០២៣ នឹងចុះមក ៤.៥៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.៨៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm៕ ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម៖ អត្ថបទ៖ និស្ស័យ ប្រភព៖

    October 1, 2023