Nisaiy KN
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីការអាក់ខានដោយសារការរីករាដាលនៃជំងឺកូវីដ១៩ រយៈពេល៣ឆ្នាំកន្លងមកនោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ និងបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង និងទឹកចិត្តត្រេកអររបស់ប្រជាពលរដ្ឋ ដែលមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេសដែលមកចូលរួមយ៉ាងច្រើនកុះករផងដែរ។ នៅឯព្រះពន្លាជ័យខាងមុខព្រះបរមរាជវាំង នារសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាទីកន្លែងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះ ព្រះរាជពិធីនេះ បានធ្វើឡើងក្រោមព្រះរាជាអធិតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

    November 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ផេកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទីមួយ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ អស់រយៈពេល៣ឆ្នាំមក។ សម្ដេចតេជោ សរសេរថា បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១។ ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះអស់រយៈពេល៣ឆ្នាំមក។ សម្ដេចតេជោបន្តថា ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះ គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ។ សម្ដេចតេជោបានលើកឡើងថា ក្រៅពីការទស្សនាការប្រណាំងទូក ង នៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា

    November 26, 2023
  • ព័ត៌មានជាតិ

    (ខេត្តកំពត)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ ៤ឆ្នាំ។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្ដាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងស្រីអាយុ ៤ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យសា្ថនប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ ក្រសួងបានបន្ថែមទៀតថា ករណីក្មេងស្រីខាងលើនេះមានផ្ទះនៅក្បែរករណីស្ដ្រីអាយុ ២១ឆ្នាំ ដែលបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទិ២៤

    November 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក។ សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការអង្គការយូណេស្កូ នាទីក្រុងប៉ារីស មានរៀបចំសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក (ICC-Angkor) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Rima Abdul Malak រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោក

    November 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមផេកហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ (ស.ស.យ.ក.) ត្រូវបានជនអនាមិកចូលកាន់កាប់។ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារយ៉ាងដូច្នេះថា “សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រុមការងារកំពុងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទាមទារយកទំព័រមកវិញ និងរកជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។ អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា

    November 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈ ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យដឹងកាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះថា សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣-២០២៤ វិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យចំនួន ៣០០នាក់ ឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន ៦ជំនាញក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ដោយសិក្សារយៈពេល៤ខែ។ លើសពីនេះ ក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ

    November 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា វិស័យ ឯកជន រំពឹង ថា យុវជន ចំនួនប្រមាណ ១,៥លាន នាក់ មក ពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែល នឹង ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងក្លាយជាកម្លាំងពលកម្មដ៏សកម្មប្រកបដោយជំនាញប្រសើរជាងមុន ចូលរួមជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

    November 19, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត។ យោងតាម សារលិខិត ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ សម្ដេចធិបតី បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីជាសារក្រើនរម្លឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងអំពីសារៈសំខាន់ និងចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចតាមគោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់ ៩០% នៅឆ្នាំ២០២៣

    November 12, 2023
  • អន្តរជាតិ

    (បាងកក)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា មានកម្មករថៃចំនួន ៥នាក់ដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែល។ បើតាមការបញ្ជាក់របស់ ក្រសួងការបរទេស (MFA)បានឱ្យដឹងថាជនជាតិថៃ ៥ នាក់ ដែលធ្វើការនៅប្រទេសអ៊ីស្រាអែល ត្រូវបានគេបញ្ជាក់ថាបានបាត់បង់ជីវិត ដោយបានបង្កឲ្យមានចំនួនអ្នកស្លាប់សរុបដល់ទៅ ៣៩នាក់។ កាលពីម្សិលមិញស្ថានទូតថៃ នៅទីក្រុង Tel Aviv បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល បានបញ្ចប់ការកំណត់អត្តសញ្ញាណជនរងគ្រោះ ហើយបានកត់សម្គាល់ឃើញថាមានជនជាតិថៃចំនួន ៥ នាក់បន្ថែមទៀតក្នុងចំណោមពួកគេ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ

    November 12, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន បង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងកម្លាំងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី ⁃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ

    November 12, 2023