- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងរលកសមុទ្រអាចមានកម្ពស់ពី១,២៥-២,០០ម៉ែត្រ។ ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិននៅតែបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសបន្តចុះត្រជាក់នៅពេលព្រឹក៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី ⁃ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C
December 24, 2023 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានយល់ព្រមលក់ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រតម្លៃ ៣០០លាន ដុល្លារឲ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែធ្នូនេះ។ បើតាមមន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា ការលក់ឧបករណ៍បច្ចេកវិទ្យាទាំងនេះទៅឲ្យកោះតៃវ៉ាន់គឺជាផ្នែកមួយនៃគោលនយោបាយជួយការពារកោះតៃវ៉ាន់ពីការជ្រៀតជ្រែកដោយប្រទេសណាមួយ។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខជាតិអាមេរិកបានបញ្ជាក់បន្ថែមថា កញ្ចប់ឧបករ ណ៍បច្ចេកវិទ្យានេះនឹងជួយជំរុញឲ្យកោះតៃវ៉ាន់អាចរក្សាបាននូវសមត្ថភាពដ៏ខ្ពស់ក្នុងការបញ្ជា ការគ្រប់គ្រង ទំនាក់ទំនង និងកុំព្យូទ័រ ឬ ប្រព័ន្ធ C4 របស់កោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ឧបករណ៍រក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្រនេះនឹងជួយធ្វើឲ្យកោះតៃវ៉ាន់មានសមត្ថភាពកាន់តែល្អប្រសើរក្នុងការឆ្លើយតបទៅនឹងការគំរាមគំហែងទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសនោះគឺការគំរាមគំហែងពីប្រទេសចិនតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 17, 2023 - ព័ត៌មានជាតិក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា សម្រាប់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលរងទ្រនុងនៃសម្ពាធខ្ពស់ពីប្រទេសចិនបង្កើនឥទ្ធិលគ្របដណ្តប់លើកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖ ⁃
December 17, 2023 - ព័ត៌មានជាតិ
(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) បានឱ្យដឹងថា បុរសម្នាក់ត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អញ្ជេីញមកសាកសួរបំភ្លឺ បន្ទាប់ពីបានរកឃេីញថា បានក្លែងបន្លំអត្ដសញ្ញាណរបស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។ គួររំលឹកផងដែរថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ បានអញ្ជេីញឈ្មោះ ឈិន
December 10, 2023 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ បានឱ្យដឹងថា សីតុណ្ហភាពអប្បបរមាពី២២-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ កម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់មកពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ ⁃
December 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាចំបាប់កម្ពុជា បានឱ្យដឹងថា “ព្រឹត្តិការណ៍ ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី០៤ ដល់ ទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីម៉ោង៤ល្ងាចម្សិលមិញ ដោយកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខពីរនៃតារាងមេដាយសរុប”។ ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតកីឡាចំបាប់ជើងឯកអាស៊ាន ឆ្នាំ២០២៣ ដែលមានកម្រិតយុវជនអាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ និងក្រុមពេញវ័យខាងលើ គឺវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨៤គ្រឿង (មាស ៦៩, ប្រាក់ ១៤ និងសំរឹទ្ធ ១)
December 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍គូសបញ្ជាក់ថា នៅក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ កីឡាករ កីឡាការិនីកម្ពុជាបង្កើនបានគុណភាពបច្ចេកទេសខ្ពស់ៗជាងពេលមុនៗ។ លើសពីនេះ នៅក្នុងឱកាសព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក ខេស៊ី បាណេត បានកត់សម្គាល់ឃើញថា ការកើនឡើងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីកម្ពុជា គឺចាប់តាំងពីអំឡុងហ្វឹកហាត់ត្រៀម និងប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ព្រមទាំងបានចូលរួមប្រកួតជើងឯកអាស៊ីអាយុក្រោម២២ឆ្នាំ ឆ្នាំ២០២៣ ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣ផងនោះ ទើបលោកបានឃើញពីសិទ្ធផលរបស់ក្រុមជម្រើសជាតិកាន់តែមានគុណភាពគួរឱ្យគត់សម្គាល់ នៅក្នុងការប្រកួតជើងឯកកីឡាចំបាប់អាស៊ីអាគ្នេយ៍
December 10, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ បន្ថែមផងដែរថា ជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
December 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងធនធាន និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី អំពីស្ថានភាពធាតុអាកាសនៅរាធានីភ្នំពេញ និងបណ្តាខេត្តនៅប៉ែកខាងត្បូងមានភ្លៀងធ្លាក់ខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០-៣០%។ បានបន្ថែមទៀតថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ⁃ថ្ងៃទី៣ ខែធ្នូ នៅរាធានីភ្នំពេញ និងបណ្តាខេត្តនៅប៉ែកខាងត្បូងមានភ្លៀងធ្លាក់ខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០-៣០%។ ២-តំបន់ខ្ពង់រាប ៖
December 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ នៅប៉ុស្ដិ៍នគរបាលអាកាសយានដ្ឋានខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ បានបន្ថែមផងដែរថា សម្រាប់ប្រព័ន្ធ Cambodia e-Arrival នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ជាអង្គភាពសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការជំនាញ។ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលជូនអ្នកដំណើរគ្រប់រូប ដែលចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពងាយស្រួលក្នុងការបំពេញបែបបទទុកជាមុន ក្នុងទម្រង់អេឡិចត្រូនិករួមគ្នាតែម្ដង។ បែបបទទាំងនោះមានដូចជា ព័ត៌មានសម្រាប់ស្នើសុំទិដ្ឋាការនៅពេលមកដល់ (Visa on
November 26, 2023









