Nisaiy KN
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បើយោងតាមការចុះផ្សាយ ព័ត៌មាននៅក្នុងស្រុក បានឱ្យដឹងថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខសាលារៀនជម្ពូវ័ន ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យយ៉ាងមមាញឹក៕ ប្រភព៖ Freshnews

    February 4, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កម្រិតសម្ពាធទាបខ្សោយបន្តឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា រួមជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-២ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C

    February 4, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានថា ការបំពុលខ្យល់នៅកម្ពុជា មានត្រឹម២០ ទៅ ៤០ g/m តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ pg/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិ និងសារព័ត៌មានមួយចំនួននោះទេ។ នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននឹងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាទាំងនេះ តាមរយៈការដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងបានអំពាវនាវឱ្យគ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។ ជាមួយគ្នានេះ ក្រសួងក៏បានចាត់វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់

    February 4, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញនូវសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផ្ដល់ប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី។ ក្រសួងសុខាភិបាល បានឱ្យដឹងថា៖ ” ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អេចឈ៍ ធី ភី (HTP-HEATED TOBACCO PRODUCT) ដោយហេតុផលថា

    February 4, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ ៦៩ឆ្នាំ ស្រុកពួក នៅខេត្តសៀមរាប។ ក្រសួង បានបន្ថែមទៀតថា៖ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្ដាសាយបក្សី ចំនួន ១ករណីទៀត កើតលើបុរសអាយុ ៦៩ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ បច្ចុប្បន្នអ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា

    January 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចចិត្តជួយកសាងវត្តប្រគេនកូននេន សីហា ក៏ដូចជាព្រះសង្ឃដទៃទៀត។ ដោយសម្ដេចបាន បញ្ជាក់លើបណ្តាញសង្គមថា៖ ព្រឹកមិញបានជួបកូនអួន សារ៉ាត់ដែលជាអ្នកផ្សព្វផ្សាយពីកូននេនសីហា។ ចំណុចសំខាន់ តើត្រូវជួយកូននេនសីហារបៀបណា? និងការជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ និងទិញដីបន្ថែមដើម្បីពង្រីកនិងកសាងវត្ត។ ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួប ព្រះចៅអធិការវត្តនិងកូននេនសីហា ដោយរួមដំណើរជាមួយអួន សារ៉ាត់ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង”។ សម្ដេច បានបន្ថែមទៀតដែរថា “សូមអរគុណកូនអួន សារ៉ាត់ដែលបាន ជួយផ្សព្វផ្សាយពីកូននេន សីហា និងសូមអរគុណសប្បុរសជនដែលបានជួយដល់កូននេនសីហា ដើម្បីកសាងព្រះវិហារនិងសូមអំពាវនាវសូមបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ។ ចំណែកខ្ញុំទទួលខុសត្រូវលើការជាវដីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើប្រគេនការស្រឡាញ់និងក្តីអាណិតចំពោះកូននេនសីហា

    January 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ អាចមានសីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៤°C ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ១-៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៨-២២°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី ⁃ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី

    January 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តម្លៃសាំងធម្មតា ត្រូវលក់តម្លៃ ៤ ២០០រៀល និងម៉ាស៊ូត នៅថេរដដែល តម្លៃលក់ ៤ ១៥០រៀលក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពីថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពីថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀល និងប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry

    January 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង គរបាលចរាចរណ៍ចំនួន០៣នាក់ ឈរជើងនៅគោលដៅស្តុបចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក និងស្ត្រីជាម្ចាស់ឡាន (អូឌី) ចូលខ្លួនមកបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក្រោយពីសួរនាំរួច ម្ចាស់រថយន្តក៏បានប្រាប់សមត្ថកិច្ចដោយសារគាត់ខឹងពេកមានអារម្មណ៍ឆេវឆាវដោយសារឃើញរថយន្តឆ្កូតថ្នាំទើបនិយាយជ្រុលជ្រោះប៉ះពាល់ដល់សមត្ថកិច្ច និងធ្វើការបកស្រាយកែសម្រួលពាក្យសម្ដីគាត់ឡើងវិញ។ បន្ថែមផងដែរថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម និងTikTok ជុំវិញការបង្ហោះវិដេអូរបស់ស្ត្រីម្នាក់ទាក់ទងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅស្តុបចេនឡា ឃាត់រថយន្តធ្វើឱ្យឆ្កូតថ្នាំរថយន្ត។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

    January 21, 2024
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជារងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើខ្ពង់រាបភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ⁃ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តឧត្តរមានជ័យធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២១°C។ ៣-តំបន់មាត់សមុទ្រ

    January 21, 2024