- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ អាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី បណ្ដាលមកពីសម្ពាធទាប បាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់
March 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកា វីដេអូ និង អ្នកសរសេរប្លុក មួយចំនួនជាពិសេសក្រុម MMO សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងការផលិតខ្លឹមសារដោយមិនត្រូវគិតត្រឹម តែការទាក់ទាញយកចំនួន Likes ; Shares, views ដើម្បីបានប្រាក់ឡើយ។ ប៉ុន្តែត្រូវឈរលើមូលដ្ឋានវិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងការបង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬតិកតុក របស់ខ្លួន។ ឯកឧត្តម សង្ឃឹមថា អ្នកផលិតមាតិកាវីដេអូ
March 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញនូវសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ នឹងមានការកើនសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ដោយសារតែជ្រលងសម្ពាធទាបមានឥទ្ធិពល លើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនិងមកលើប្រទេសកម្ពុជា ខណៈដែលខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ ⁃
March 10, 2024 - ព័ត៌មានជាតិ
(សាធារណរដ្ឋកូរ៉េ)៖ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Jung Sik (លី ចង់ស៊ីក) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ លើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តម Lee Jung Sik ចំពោះការជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសចំពោះកិច្ចសហប្រតិបត្តិការលើការទទួលពលករតាមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦មក។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា
March 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម សេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤។ បន្ទាប់ពីបានធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤៖ ១. បាតុភូតសកល យោងតាមការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ (El Nino) ខ្ពស់ជាង ៧០% នៅបន្ដមានឥទ្ធិពើនៅលើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ចាប់ពីខែឧសភា
March 3, 2024 - ព័ត៌មានជាតិ
(កែប)៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែ រួមជាមួយព្រះសង្ឃ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែបទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤នៅជុំវិញក្រុងកែប។ លោក ក៏បានបង្ហោះសារនៅលើគណនីយផេកផងដែរថា៖ “មោទនភាពខេត្តកែប! អបអរសាទរទិវាជាតិទីក្រុងស្អាតលេីកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដេីម្បីទេសចរណ៍” និងពិធីដង្ហែពានរង្វាន់ជ័យលាភី “ក្រុងកែប ខេត្តកែប ទទួលបានពានរង្វាន់ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២០២៤-២០២៦”។ បន្ថែមផងដែរថា ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជាទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦ រួមមាន៖ ក្រុងកែប ក្រុងកំពត និងខណ្ឌដូនពេញ។ ពិធីប្រកាសជ័យលាភីខាងលើធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន
March 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍សៀវភៅ ដែលមានរយៈពេល៣ថ្ងៃ ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ៖ « អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត »។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានឱ្យដឹងថា ពិព័រណ៍សៀវភៅ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ (ចាប់ពីថ្ងៃទី ០៩-១០-១១ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៧យប់ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ។ ក្រសួងអប់រំ បញ្ជាក់ថា៖ «សូមចូលរួមឱ្យបានកុះករ ដើម្បីជាចំណែកក្នុងការលើកស្ទួយដល់ការអាន និងតែងនិពន្ធសៀវភៅនៅកម្ពុជា
March 3, 2024 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ក្រសួងរ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចេញសេចក្ដីប្រកាសព័ត៌មានអំពីយុទ្ធនាការបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ដ្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រសួងរ៉ែ និងថាមពល បានប្រកាសថា រយៈពេល០៣ ថ្ងៃចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោម កិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅលើ ទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រសួងបានបញ្ជាក់ទៀតដែរថា ក្នុងតំបន់មេសំ ឃុំចុងផ្លាស់
March 3, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយ សារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា បុគ្គលដែលចាក់ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ។ ការយកគ្រឿងចាក់កាយថ្មចេញពីទន្លេវិញ បានធ្វើឡើងក្រោយអាជ្ញាធរខត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ដោយបានហៅបុគ្គលរូបនេះ មកផ្តិតមេដៃឱ្យបញ្ឈប់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ភ្លាមៗអភិបាលខេត្តកំពង់ចាម បានចាត់ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការជិត២ខែមកហើយ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ។
February 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា ..;ប់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ សូមបញ្ជាក់៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក
February 25, 2024









