- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺអឹមផក(Mpox)(ឈ្មោះដើម ជំងឺអុតស្វា) បានរកឃើញ ៣ករណីបន្ថែមទៀត ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណីជាបុរសទាំងអស់។ ក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា ជំងឺសុទ្ធសឹងជាបុរស មានអាយុចន្លោះពី២០ឆ្នាំ ទៅ៤៣ឆ្នាំ គិតចាប់តាំងពីពេលដែលបានរកឃើញ ករណីដំបូងនៅប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគច្រើនស្នាក់នៅប្រកបរបរផ្សេងៗនៅ រាជធានីភ្នំពេញ។ ក្រសួងបន្ថែមថា បច្ចុប្បន្នមានអ្នកជំងឺអឹមផក ចំនួន៥រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ យកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ
April 7, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា។ ក្រសួងបានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ៣.តំបន់មាត់សមុទ្រ
April 7, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំដីនៅផ្លូវអន្ទង់អាំងនៃតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា។ ការណែនាំនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ នាឱកាសនោះ សម្ដេចធិបតី បានឱ្យដឹងថា នៅកន្លែងផ្លូវអន្ទង់អាំង ស្រុកវាលវែង សម្ដេចសូមឱ្យពិនិត្យមើលដីប្រវែងដី៤គីឡូម៉ែត្រគត់ (ដោយវាស់ត្រង់) រក្សាឱ្យបានល្អ ទុកជាកន្លែងអភិរក្សព្រៃឈើសម្រាប់ទេសចរណ៍គយគន់ទស្សនា។ សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឱ្យពិនិត្រឡើងវិញ ដើម្បីកែសម្រួល អភិវឌ្ឍកម្រិតណាក្នុងប្រវែងដី៤គីឡូម៉ែត្រ ហើយសងខាងត្រូវទុកជាតំបន់អភិរក្សធម្មជាតិសម្រាប់ប្រជាពលរដ្ឋ និងទេសចរមកក្នុងស្រុកនិងក្រៅស្រុករាប់លាននាក់នៅតំបន់ភ្នំ១៥០០នេះ»។ សម្ដេចធិបតីក៏បានណែនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យ ធ្វើបច្ចុប្បន្នភាព
March 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយចាត់ទុកការកាត់តរូបភាពមិនពិត បង្ហាញពីនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ជាការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងជាន់ពន្លិចជាតិខ្លួនឯង។ សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៤ គណនីនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ការពិត-Fact បានផ្សព្វផ្សាយនូវរូបភាពកាត់ត មិនពិតប្រាកដមួយ ដោយបង្ហាញនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ក្រោមទម្រង់នៃការញុះញង់ ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់របស់ខ្លួន ហើយដែលបានបង្កផលប៉ះពាល់ដល់វប្បធម៌ជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់កម្ពុជា។ លើសពីនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់តខាងលើ ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង។
March 31, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទាក់ទងជាមួយរឿង «សង្ក្រាន្ត» ថា ការព្រួយបារម្ភរឿង «សង្ក្រាន្ត» ជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ ប៉ុន្ដែកម្ពុជានៅតែមានសិទ្ធិប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ទោះបីថៃចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ
March 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា សមត្ថកិច្ច កំពុងស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រសាទអង្គរវត្ត ក៏បានអំពាវនាវកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាបលរដ្ឋ កុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តនេះផងដែរ។ ក្រសួងវប្បធម៌ បានលើកឡើងថា “រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឲ្យរើសអើងពូជសាសន៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាកុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយ”៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
March 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ពីថ្ងៃនេះរហូតដល់ថ្ងៃទី២ ខែមេសា និងមានភ្លៀងធ្លាក់ ដោយសារតែសម្ពាធទាបគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ឡាវ វៀតណាម និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ – សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣០%។ ២.តំបន់ខ្ពង់រាប
March 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានបុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ បន្ថែមផងដែរថា បុរសម្នាក់ប្រើប្រាស់សារធាតុញៀន បង្កការអុកឡុកនៅក្នុងមូលដ្ឋាន និងធ្វើសកម្មភាពជាន់លើទង់ជាតិព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មកម្លេះ។ ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ភេទប្រុស មុខរបរ រេីសអេតចាយ ស្នាក់នៅ ផ្ទះជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ៕ អត្ថបទ៖
March 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះកំណត់ការសម្រេចឱ្យបាននូវការចាប់យកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសាកល។ សម្តេចថ្លែងបែបនេះក្នុងពិធីបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី
March 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវសេចក្ដីជូនដំណឹង ស្ដីពី ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនៅរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រសួងការងារ សូមជូនដំណឹងដល់ បងប្អូនកម្មករនៅរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិអណ្ដូង
March 24, 2024









