- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យបោះឆ្នោតទាំង ៣៣ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង៨ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។ អ្នកបោះឆ្នោត ដែលជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង មានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការនៃការិយាល័យបោះឆ្នោតនោះ ដោយត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬលិខិតសម្គាល់ខ្លួនជាតំណាងរាស្រ្តក្នុងតំណែង ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង។ ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត
February 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ដោយសារជ្រលងសម្ពាធទាបមានឥទ្ធិពល អូសបន្លាយពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ផ្ទៃមេឃមានពពកតិច ទៅមធ្យម និងមានភ្លៀងធ្លាក់កម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿន៣ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C
February 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណេត ចេញអនុក្រឹត្យ ស្តីពី ការផ្ទេរមហាវិទ្យាល័យបញ្ជាការ សេនាធិការរបស់សាកលវិទ្យាល័យការពារជាតិ ពីចំណុះក្រសួងការពារជាតិ ទៅដាក់ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទវិញ។ សូមអានអនុក្រឹត្យ ទាំងស្រុង៖ ប្រភព៖ ក្រសួងព័ត៌មាន
February 18, 2024 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចេញនូវសេចក្ដីបំភ្លឺព័ត៌មាន ឆ្លើយតបទៅសារព័ត៌មានក្នុងស្រុកមួយ ដោយបានដាក់ចំណងជើងថា “លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ជួយប្រាប់ផង តើស្រូវពូជអ៊ីអ៊ែ ពូជដំណាំ កូនរុក្ខជាតិ ចំណាយថវិកាជាតិជាង ៣០០លានរៀល ឆ្នាំ២០២៣ ចែកជូនដល់កសិករបានប៉ុន្មាននាក់ និងនៅទីកន្លែងណាខ្លះ?” ព្រមទាំងបានអធិប្បាយផ្អែកលើប្រភពគ្មានអត្តសញ្ញាណ និងបានដាក់ការសង្ស័យថាមានភាពមិនប្រក្រតីលើការបែងចែកស្រូវពូជ ពូជដំណាំ និងកូនរុក្ខជាតិ ថាមានលក្ខណៈសម្ងាត់។ ជុំវិញករណីនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមតាមដានក្នុងបណ្ដាញសង្គម មេត្តាជ្រាបដូចខាងក្រោម៖ ១.
February 18, 2024 - PR
(ភ្នំពេញ)ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤៖ ក្រុមហ៊ុនលក់គ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋានអន្តរជាតិឈានមុខគេ គ្លូប៊ល ហៅស៍ ខេមបូឌា (Global House Cambodia) ដែលមានទំនិញដ៏សម្បូរបែបរហូតដល់ទៅរាប់លានមុខបានសម្ពោធសាខាទី២ របស់ខ្លួននៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាខេត្តជង្រុកស្រូវដ៏ធំបំផុតមួយរបស់កម្ពុជា កាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ កន្លងទៅក្នុងគោលបំណងផ្តល់នូវជម្រើសផលិតផលកាន់តែច្រើន ភាពងាយស្រួល និងបទពិសោធន៍ដ៏អស្ចារ្យទៅកាន់អតិថិជន បន្ទាប់ពីទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លា និងឈរជើងយ៉ាងរឹងមាំនៅទីផ្សារកម្ពុជា។ កម្មវិធីសម្ពោធដាក់ឱ្យដំណើរការសាខាទី២ នៃក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា នេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ
February 18, 2024 - PR
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល និង មជ្ឈមណ្ឌលកម្សាន្ត Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន CIA First International School ដែលសុទ្ធសឹងតែជាស្ថាប័នអប់រំដែលមានគុណភាព និងប្រព័ន្ធអប់រំល្អនៅ ប្រទេសកម្ពុជា។ ពិធីចុះអនុស្សរណៈនៃការ យោគយល់នេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមាន លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង
February 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សីតុណ្ហភាពមធ្យមអប្បបរមា២៤°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C ដោយសារជ្រលងសម្ពាធទាបមានឥទ្ធិពល អូសបន្លាយពីឈូងសមុទ្របេងហ្គាល់ គ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C
February 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែម។ ក្រសួងបានបន្ថែមទៀតថា ” សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថាមានករណីជំងឺអឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែមទៀត មានទីលំនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះ អឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា)
February 11, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រដដែល៕ អត្ថបទ៖ និស្ស័យ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
February 11, 2024 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តរំកិលលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់មកលើកម្ពុជាផងដែរ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសមានការប្រែប្រួល ដោយតំបន់ជួរភ្នំដងរែករួមនឹងតំបន់ខ្ពង់រាបភាគឦសានធាតុអាកាសត្រជាក់នៅពេលព្រឹក។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២០-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី ⁃ ខេត្តប៉ៃលិន ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមារង្វង់១៨°C។ ២-តំបន់ខ្ពង់រាប ៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៧-២២°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ⁃
February 11, 2024









