- Nisaiy KN
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបដិសេធនូវការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា(ថ្នាក់វិទ្យាសាស្ដ្រ)។ ក្រសួងបានបន្ថែមទៀតថា សូមជម្រាបជូនបេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ជ្រាបថា ថ្មីៗនេះ ជនខិលខូចបានបង្ហោះព័ត៌មានអំពីការលេចធ្លាយវិញ្ញាសាប្រវត្តិសាស្រ្ដ (ថ្នាក់វិទ្យាសាស្ដ្រ) សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ នៅតាមគ្រុបតេលេក្រាម និងបណ្ដាញសង្គមមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីត្រៀមប្រឡងរបស់បេក្ខជន និងដំណើរការគ្រប់គ្រងវិញ្ញាសាដ៏គត់មត់របស់ក្រសួងអប់រំ យុវជន និងកីឡា និងភាគពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមបដិសេធនូវការលេចធ្លាយវិញ្ញាសា ដែលជនខិលខូចមានចេតនាធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡងទាំងមូល
November 5, 2023 - ព័ត៌មានជាតិ
(ខេត្តកែប)៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ សៅរ៍ អាទិត្យ ៤រោច-៥រោច-៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១-២-៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។ បន្ថែមផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប
November 5, 2023 - ព័ត៌មានជាតិ
(ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល មានអាយុប្រមាណ២ថ្ងៃ នៅអន្លង់កាំពី ខេត្តក្រចេះ។ បានបន្ថែមទៀតថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីសោមនស្សរីករាយជម្រាបជូនសាធារជនជ្រាបថា កូនផ្សោតកើតថ្មី ១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវប្រទះឃើញនៅវេលាម៉ោង ១៣ និង៥០នាទីរសៀល នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង
November 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំយុវជន និងកីឡា បានអោយដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ក្រសួងបានចេញសេចក្ដីណែនាំ ពីប្រការអ្វីខ្លះដែលបេក្ខជនមិនត្រូវអនុវត្ដក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ប្រការដែលបេក្ខជនមិនគួរអនុវត្តនៅពេលប្រឡងមានដូចជា៖ អត្ថបទ៖ និស្ស័យ ប្រភព៖ MoEYS Cambodia
November 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន”។ បានបញ្ជាក់ថា ព្រឹកស្អែក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី
October 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិភ្នំពេញ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំងដោយសុវត្ថិភាព។ សូមបញ្ជាក់ជូនថា ការប្រគល់និងទទួលព្រះបដិមាខាងលើ មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកក៏បានលើកឡើងនូវការផ្តាំផ្ញើនិងថ្លែងអំណរគុណពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជូនចំពោះអាជ្ញាធរដែនដី មន្រ្តីជំនាញនិងថ្នាក់ដឹកនាំមន្ទីរ ជាពិសេសប្រជាពលរដ្ឋ ដែលបានរកឃើញនឹងបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សា ការពារនិងអភិរក្ស ទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕ អត្ថបទ៖
October 29, 2023 - ព័ត៌មានជាតិ
អាប៊ូដាប៊ី៖ អបអរសាទរ យុវជនមានពិការភាពកម្ពុជាទទួលបានមេដាយមាសក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ បើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។ បានបន្ថែមទៀតដែរថា យុវជនមានពិការភាពកម្ពុជាបានទទួលមេដាយមាសក្នុងការប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023)។ ជាមោទកភាព លទ្ធផលប្រកាសនៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣នេះ យុវជនមានពិការភាពកម្ពុជាឈ្មោះ ចនពៅ ស៉ីរ៉ាណូ ទទួលបានមេដាយមាស លើវិញ្ញាសា eLifeMap ពីការប្រកួតរយៈពេល ២ថ្ងៃនេះ។ ក្រៅពីមេដៃមាស យុវជនមានពិការភាពកម្ពុជាក៏ទទួលបានមេដៃសំរិទ្ធ ចំនួន ៤គ្រឿង ក្នុងការប្រកួត Global
October 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដី។ ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី២៩ ខែតុលា ប្រព័ន្ធសម្ពាធខ្ពស់ដែលកំពុងគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្សោយ។ ខណៈពេលនេះ មានលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃមកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ ដោយឡែក ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង
October 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣កន្លងមកនេះ បានឱ្យដឹងថាក្នុងរយៈពេលមួយខែ ប្រជាពលរដ្ឋប្រមាណ ២៩ពាន់គ្រួសារ រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល មួយខែ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្ពុជារងផលប៉ះពាល់ពីការប្រែប្រួល អាកាសធាតុ ដោយខេត្ត-ក្រុងចំនួន២០ ស្មើនឹង៧៨ក្រុង ស្រុក និង២៤៩ឃុំ សង្កាត់ និងប៉ះពាល់ប្រជាជន
October 22, 2023 - ព័ត៌មានជាតិ
(ប៉ៃលិន)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីបំភ្លឺ ច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ និងករណីក្លែងឯកសារយកដីភ្នំនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ទំហំ ៩ ៩៨៥ ម៉ែត្រការ៉េ និងដីភ្នំសារ៉ាវ៉ាន ទំហំ ៤៦០០០០ ម៉ែត្រការ៉េ ព្រមទាំងដីភ្នំចេកទំហំ ១៦៦ ៨២៣ ម៉ែត្រការ៉េ មកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន និងបក្ខពួក។ បានបញ្ជាក់ថា មានប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកស្រីបាន ស្រីមុំ ,
October 22, 2023









