Nisaiy KN
  • អន្តរជាតិ

    (កាណាដា)៖ មានខ្យល់ព្យុះកំបុតត្បូងមួយដ៏សាហាវបានបោកបក់កាត់ទីក្រុងជនបទមួយនៃប្រទេសកាណាដា ដែលនៅក្នុងហេតុការណ៍នេះ បានបង្កអោយមានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្របគ្នានេះរាល់ព្រឹត្តិការណ៍អបអរសាទរនៅទូទាំងប្រទេសត្រូវបានលុបចោលផងដែរ។ រូបភាពដែលទទួលបាន ក៏ដូចជាបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមភាគច្រើនខ្យល់ព្យុះបានប៉ះពាល់ខ្លាំងនៅទីក្រុង Didsbury រដ្ឋ Alberta។ ទីប្រជុំជនក្បែរៗនោះ រួមទាំងទីក្រុង Carstairs ក៏បានទទួលរងឥទ្ធិពលដោយសារខ្យល់ព្យុះកំបុតត្បូងដ៏ធំនេះផងដែរ បានបន្ថែមទៀតថាខ្យល់ព្យុះកំបុតត្បូងអាចផ្លាស់ទីក្នុងល្បឿន ២៥ ម៉ាយក្នុងមួយម៉ោងដែលវាមានភាពគ្រោះថ្នាក់បំផុត និងអាចគំរាមកំហែងដល់អាយុជីវិត។ លើសពីនេះ ប្រទេសកាណាដាបានចេញសេចក្តីប្រកាសអាសន្នឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះខ្យល់ព្យុះកំបុតត្បួងនេះ ព្រោះវាមានខ្យល់បក់បោកខ្លាំង គ្រាប់ព្រឹលធំៗ និងភ្លៀងធ្លាក់ខ្លាំង។ អត្ថបទ៖ និស្ស័យ ប្រភព៖ Dailymail

    July 2, 2023
  • អន្តរជាតិ

    (អាមេរិក)៖ ឧបករណ៍ក្មេងលេង Baby Shark Bath ជាង៧.៥លាន ត្រូវបានប្រមូលចូលទៅក្នុងរោងចក្រវិញ បន្ទាប់ពីមានក្មេងប្រុសម្នាក់ទទួលរងគ្រោះថ្នាក់ជុងជាមួយហ្នឹងព្រុយត្រីឆ្លាម។ បើយោងតាមគណៈកម្មាធិការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ឧបករណ៍ក្មេងលេង Baby Shark Bath បានបង្កហានិភ័យទៅដល់កុមារដូចជា ការដាច់រលាត់ និងរបួសស្នាមទៅលើកុមារ។ ក្នុងនោះផងដែរគេទទួលបានរបាយការណ៍ថា មានក្មេងៗចំនួន ១២នាក់ធ្លាប់បានទទួលរងគ្រោះ ដោយសារការដួល ឬអង្គុយពីលើ បណ្ដាលឱ្យជុងជាមួយហ្នឹងព្រុយត្រីឆ្លាម ដែលបង្កឱ្យមានរបួសនៅលើផ្ទៃមុខ និងកន្លែងសំខាន់របស់ពួកគេផងដែរ។ លើសពីនេះទៅទៀត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកក៏មានគ្រួសាររបស់ក្មេងរងគ្រោះម្នាក់បានរៀបរាប់ថា “កូនរបស់គាត់មានអាយុ ១៩ខែ បានលេងBaby Shark Bath

    June 25, 2023
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖កាលពីម្សិលមិញនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានតាមបណ្ដាសង្គមហ្វេកប៊ុក ការបញ្ចេញមតិ និងការចែករំលែកជាច្រើន ទាក់ទងទៅហ្នឹង”ករណីការសាងសង់សំណង់រឹង និងការចាក់ដីលុបចូលស្ទឹងសង្កែ ដើម្បីធ្វើជាកម្មសិទ្ធិឯកជន”។ ដោយសេចក្ដីបំភ្លឺនោះបានមានខ្លឹមសារយ៉ាងដូច្នេះថា៖”កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត បានចាត់តាំងមន្ដ្រីជំនាញចុះទៅពិនិត្យ និងបានធ្វើការវាស់វែងផ្ទៀងផ្ទាត់ម្ដងទៀតជាមួយហ្នឹងប្លង់ដីកម្មសិទ្ធិ ហើយបន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្ដម បានដឹកនាំកិច្ចប្រជុំពិភាក្សាជុំវិញករណីនេះ និងបានចុះពិនិត្យទីតាំងជាក់ស្ដែង ហើយបានពិនិត្យឃើញថាការសាងសង់ផ្ទះរបស់ម្ចាស់សំណង់ គឺធ្វើនៅលើប្លង់កម្មសិទ្ធិស្របច្បាប់ មិនប៉ះពាល់លើចំណីស្ទឹងនោះទេ ហើយការធ្វើច្រាំងស្ទឹង គឺទៅតាមលំនាំដើម និងតាមដំណេកស្ទឹងពីធម្មជាតិ”។ ក្នុងនោះក៏បានបន្ថែមទៀតថា៖”តែអ្វីដែលខ្វះខាត គឺម្ចាស់សំណង់មិនទាន់បានកាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំពោះបញ្ហានេះ ខាងម្ចាស់សំណង់ក៏បានយល់ព្រមកាយដីចេញឱ្យអស់ដូចស្ថានភាពដើមអោយបានឆាប់រហ័ស មុនទឹកស្ទឹងឡើងក្នុងរដូវវង្សានេះ។ ហើយម៉្យាងទៀតម្ចាស់សំណង់ក៏បានស័្មគ្រចិត្តរុះរើសំណង់វេរ៉ងដារ ដែលបានធ្វើលើច្រាំងស្តឹងចេញ ដើម្បីកុំឱ្យប៉ះពាល់ដល់ចរន្ដទឹកហូរ

    June 25, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មន្ដ្រីជំនាញកិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញបានសហការជាមួយមន្ដ្រីជំនាញពិសោធន៍ចុះត្រួតពិនិត្យទីតាំងផលិតកែច្នៃអំបិល ២កន្លែងនៅខណ្ឌដូនពេញ ដើម្បីស្វែងរកភាពមិនអនុលោមទៅតាមច្បាប់។ បើយោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានសរសេរថា “មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានដឹកនាំកម្លាំង ដោយសហការជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍បានចុះត្រួតពិនិត្យទីតាំងផលិតនិងកែច្នៃអំបិលចំនួន ២ទីតាំងក្នុងខណ្ឌដូនពេញ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកភាពមិនអនុលោមណាមួយដែលមិនសមស្របតាមបទប្បញ្ញត្តិដែលមានចែងជាធរមាន ហើយជាហេតុនាំឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលជាអ្នកបរិភោគនិងទទួលទានផ្ទាល់ផងដែរ។ ជាផលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា ទីតាំងទាំង២ខាងលើមានអនុលោមភាព ពោលគឺសមស្របតាមបទប្បញ្ញត្តិដែលមានចែងជាធរមាន”។ អត្ថបទ៖ និស្ស័យ ប្រពភ៖ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ

    June 18, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអបអរសាទរចំពោះសិស្សានុសិស្សទាំង ៦០រូបដែលទទួលស្គាល់ថាជាសិស្សពូកែទូទាំងប្រទេស ទៅលើផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់​ ក្រសួងអប់រំ យុវជន និងកីឡា បានផុសនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣មុននេះបន្តិច។ នៅក្នុងនោះសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវបានទទួលរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចខាងក្រោម៖ ១. ប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ ២. មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១

    June 18, 2023